- Liny Chan
- ព័ត៌មានជាតិ
(ភ្នំពេញ)៖ អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងថា នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៥នេះ តម្លៃនៃការនាំចេញផលិតផលសម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនិងកាបូបរបស់កម្ពុជា គិតត្រឹមខែមេសា ឆ្នាំ២០២៥ មានតម្លៃប្រមាណ ៤,៥ពាន់លានដុល្លារអាម៉េរិក ឬកើនឡើងប្រមាណ ២១,៩% ធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤ ខណៈដែលតម្លៃនៃការនាំចេញសរុបសម្រាប់គ្រប់មុខផលិតផលរបស់កម្ពុជា គិតត្រឹមខែមេសា ឆ្នាំ២០២៥ មានតម្លៃប្រមាណ ៩,៣ពាន់លានដុល្លារអាម៉េរិក ឬកើនឡើងប្រមាណ ១៥,៥% ធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤។ ក្នុងនោះ ការនាំចេញទៅអាម៉េរិក កើនឡើង ២៦,៧% ការនាំចេញទៅជប៉ុន កើនឡើង ២១,៨% ការនាំចេញទៅអឺរ៉ុប កើនឡើង ២១,៧%
June 11, 2025 - ព័ត៌មានជាតិ
(នីស, បារាំង)៖ នៅល្ងាចថ្ងៃអង្គារ ទី១០ ខែមិថុនា ឆ្នាំ២០២៥ មុននឹងបញ្ចប់ការងារនិវត្តន៍មកមាតុភូមិវិញនោះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានជួបពិភាក្សាការងារជាមួយ លោក Emmanuel MACRON ប្រធានាធិបតីបារាំង នៅទីក្រុងនីស ប្រទេសបារាំង។ សម្តេចបវរធិបតី បានលើឡើងថា បារាំងជាមិត្តល្អរបស់កម្ពុជា ហើយប្រទេសយើងទាំងពីរកំពុងធ្វើការជាមួយគ្នា ដើម្បីឈានទៅការតម្លើងកម្រិតនៃទំនាក់ទំនងការទូតទៅជា ភាពជាដៃគូយុទ្ធសាស្ត្រ (Strategic Partnership) នៅពេលឆាប់ៗខាងមុខ។ សម្តេចបានអរគុណមិត្តបារាំងដែលបានគាំទ្រកម្ពុជាធ្វើជាម្ចាស់ផ្ទះ សម្រាប់កិច្ចប្រជុំកំពូល ហ្វ្រង់កូហ្វូនី លើកទី២០ នៅឆ្នាំ២០២៦។ សម្តេចនឹងរង់ចាំស្វាគមន៍វត្តមានរបស់ប្រធានាធិបតីបារាំង Emanuel Macron
June 11, 2025 - ព័ត៌មានអន្តរជាតិ
(បាងកក)៖ សហព័ន្ធឧស្សាហកម្មថៃ (FTI) បានព្រមានកាលពីថ្ងៃអង្គារ ទី១០ ខែមិថុនា ថា វិធានការបិទច្រកព្រំដែនថៃ-កម្ពុជា អាចនឹងធ្វើឲ្យប៉ះពាល់ដល់ពាណិជ្ជកម្មតាមព្រំដែន ដែលមានតម្លៃសរុប ១៧០ពាន់លានបាតក្នុងមួយឆ្នាំ ស្មើប្រមាណ៤៦០០លានដុល្លារ។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មានថៃ The Nation។ ប្រធាន FTI លោក Kriengkrai Thiennukul បានប្រាប់កាសែត Thansettakij ថា វិធានការដែលពាក់ព័ន្ធនឹងការបើក និងបិទច្រកព្រំដែនតាមកាលវិភាគរបស់យោធា នឹងធ្វើឲ្យមានការរំខានដល់ការដឹកជញ្ជូនទំនិញឆ្លងកាត់ព្រំដែន។ លោកបានកត់សម្គាល់ថា សមាជិកសហព័ន្ធឧស្សាហកម្មថៃ (FTI) មួយចំនួនបានចាប់ផ្តើមទទួលរងផលប៉ះពាល់រួចហើយ ទោះបីជាមិនទាន់អាចវាយតម្លៃទំហំខូចខាតពេញលេញក៏ដោយ។ លោក Kriengkrai បានពន្យល់ថា
June 11, 2025 - ព័ត៌មានអន្តរជាតិ
(វ៉ាស៉ីនតោន)៖ បាតុកម្មប្រឆាំងអាជ្ញាធរអន្តោប្រវេសន៍សហព័ន្ធ បាននាំឱ្យមានការដាក់បម្រាមគោចរនៅក្នុងទីក្រុង Los Angeles របស់សហរដ្ឋអាមេរិក រហូតដល់ម៉ោង ៦ព្រឹកថ្ងៃពុធ ទី១១ ខែមិថុនានេះ ខណៈដែលអភិបាលក្រុង លោកស្រី Karen Bass និយាយថាវាអាចមានរយៈពេលជាច្រើនថ្ងៃ ជាមួយនិងការជំរុញដល់អ្នកស្រុកចៀសវាងតំបន់មានបាតុកម្ម។ នេះបេីយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។ ការតវ៉ាបានរាលដាលទៅដល់ទីក្រុង Chicago ដោយក្រុមបាតុករបានបិទផ្លូវនានាក្នុងទីក្រុង រួមទាំងផ្នែកមួយនៃ Michigan Avenue ដែលជាផ្លូវដើរទិញឥវ៉ាន់ដ៏ធំរបស់ទីក្រុង។ មនុស្សរាប់រយនាក់បានចេញមុខតវ៉ាដោយកាន់បដាសរសេរថា «ដក ICE ចេញទៅ, ជនអន្តោប្រវេសន៍បានធ្វើឱ្យមានអាមេរិក»។ ប៉ូលិសបានចាប់ខ្លួនបាតុករពីរនាក់ នៅទីនោះ។ នៅឯទីក្រុង New York វិញ
June 11, 2025 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ការប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) នៅទីក្រុងឡាអេ ប្រទេសហូឡង់ ក្នុងវិវាទព្រំដែនជាមួយប្រទេសថៃ មិនត្រូវបានដកថយនោះឡើយ។ នៅពេលនេះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានសម្រេចបង្កើតគណៈកម្មការរៀបចំឯកសារ ដើម្បីប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិ ក្នុងវិវាទព្រំដែនជាមួយថៃ នៅតំបន់មុំបី ប្រាសាទតាមាន់ធំ តាមាន់តូច និងតាក្របី។
June 10, 2025 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ឈុំ សុជាត រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានថ្លែងបញ្ជាក់ឱ្យដឹងថា ការសម្តែងគ្រងឯកសណ្ឋានកងទ័ពក្លែងក្លាយ និងសកម្មភាពនានាដែលធ្វើឱ្យប៉ះពាល់ដល់កងទ័ពរបស់ បុគ្គល អែម ពិសិដ្ឋ គឺជាទង្វើខុសច្បាប់ដ៏ធ្ងន់ធ្ងរបំផុត ដែលត្រូវតែមានវិធានការ មិនអាចលើកលែងបាន។ នាយឧត្តមសេនីយ៍ ឈុំ សុជាត បានបញ្ជាក់ឱ្យដឹងថា នាថ្មីៗនេះ មានការក្លែងធ្វើជាទាហានជួរមុខ ដោយបុគ្គលឈ្មោះ អែម ពិសិដ្ឋ ភេទប្រុស អាយុ៣៧ឆ្នាំ ហើយបានផលិតវីដេអូបង្ហោះតាមគណនី TikTok ឈ្មោះ Amy Richard310 និងហ្វេសប៊ុកឈ្មោះ Piseth PG EM
June 10, 2025 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ចាប់ពីខែមករា ដល់ខែឧសភា ឆ្នាំ២០២៥ ការធ្វើពាណិជ្ជកម្មរវាងកម្ពុជា និងថៃ មានទំហំទឹកប្រាក់១.៨ពាន់លានដុល្លារ កើនឡើង៨.៣% បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំមុនដែលមានទំហំ១.៧ពាន់លានដុល្លារ។ នេះបើយោងតាមរបាយការណ៍ពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។ យោងតាមអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា កម្ពុជានាំចេញទំនិញទៅប្រទេសថៃក្នុងទំហំទឹកប្រាក់ ៣៩៥ លានដុល្លារ កើនឡើង១.១% ខណៈថៃនាំចេញ ចូលមកកម្ពុជាវិញមានតម្លៃ ១.៤ពាន់លានដុល្លារ កើនឡើង១០.៤%។ អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា ប្រាប់បណ្តាញ Fresh News នៅថ្ងៃទី១០ ខែមិថុនា
June 10, 2025 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា លោក ជុំ សុន្ទរី បានលើកឡើងថា វិធីរបស់ថៃ ដែលចង់ផ្តាច់អគ្គិសនី និងអ៉ីនធើណិត ដែលលក់ឱ្យកម្ពុជា មិនបានធ្វើឱ្យកម្ពុជាផ្លាស់ប្តូរជំហរ ក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយថៃ និងរបៀបវារៈកិច្ចប្រជុំ JBC ខាងមុខនេះឡើយ។ អ្នកនាំពាក្យក្រសួងការបរទេស បានបញ្ជាក់បែបនេះដល់ បណ្តាញព័ត៌មាន Fresh News ឆ្លើយតបនឹងសំណួរដែល Fresh News ចោទថា តើលោកយល់យ៉ាងណាដែលថ្មីៗនេះ មានការផ្សាយព័ត៌មានរបស់កាសែតថៃថា ថៃមានគម្រោងកាត់ផ្តាច់បណ្តាញអគ្គិសនី និង internet ជាមួយកម្ពុជានៅតំបន់ព្រំដែនថៃ-កម្ពុជា និងថាវិធានការនេះនឹងមិនត្រូវបានអនុវត្តឡើយ ក្នុងករណីដែលកម្ពុជាធ្វើការដោះស្រាយបញ្ហាព្រំដែនក្នុងកិច្ចប្រជុំ JBC ខាងមុខនេះ? ជាការឆ្លើយតប
June 10, 2025 - ព័ត៌មានជាតិ
(វ៉ាស៉ីនតោន)៖ អភិបាលរដ្ឋ California លោក Gavin Newsom បានថ្កោលទោស ការសម្រេចចិត្ត «បែបឡប់សតិ» របស់ប្រធានាធិបតី «ប្រើអំណាចផ្តាច់ការ» លោក ដូណាល់ ត្រាំ ក្នុងការបញ្ជូនកងទាហានម៉ារីនរាប់រយនាក់ មកកាន់ទីក្រុង Los Angeles (LA) បន្ទាប់ពីមានផ្ទុះបាតុកម្មប៉ុន្មានថ្ងៃមកនេះ ប្រឆាំងនឹងអាជ្ញាធរអន្តោប្រវេសន៍សហព័ន្ធ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃអង្គារ ទី១០ ខែមិថុនា ឆ្នាំ២០២៥។ លោក Newsom បានបង្ហោះសារលើបណ្តាញ X យ៉ាងដូច្នេះថា «ទាហានម៉ារីន បានបំពេញតួនាទីប្រកបដោយកិត្តិយស នៅក្នុងសង្រ្គាមជាច្រើន ដើម្បីការពារប្រជាធិបតេយ្យ។ ពួកគេមិនគួរណា ត្រូវបានដាក់ពង្រាយនៅលើទឹកដីអាមេរិកផ្ទាល់ ដើម្បីតទល់ជាមួយជនរួមជាតិខ្លួនឯង
June 10, 2025 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ព្រសង្ឃ និងខ្មែរកម្ពុជាក្រោមកំពុងរស់នៅកម្ពុជា នឹងនិមន្ត អញ្ជើញចុះសួរសុខទុក្ខកងទ័ពកំពុងឈរជើងការពារទឹកដីនៅតាមព្រំដែនកម្ពុជា-ថៃ នៅថ្ងៃទី១៦ ខែមិថុនា សប្តាហ៍ក្រោយនេះ។ ជាមួយនឹងការនិមន្ត អញ្ជើញចុះសួរសុខទុក្ខនេះ ព្រះសង្ឃ និងខ្មែរកម្ពុជាក្រោម បានអំពាវនាវដល់សប្បុរសជនចូលរួមបរិច្ចាគធនធានជាថវិកា និងគ្រឿងឧបភោគបរិភោគ យកទៅជូនដល់កងទ័ព។ យោងតាមលិខិតអំពាវនាវរបស់លេខាធិការដ្ឋាននៃអង្គការសមាគមខ្មែរកម្ពុជាក្រោម បានឱ្យដឹងថា នៅថ្ងៃចន្ទ ៦រោច ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥ ខាងមុខនេះ លេខាធិការដ្ឋាន នៃអង្គការសមាគមខ្មែរកម្ពុជាក្រោម រួមជាមួយព្រះសង្ឃវត្តសាមគ្គីរង្សី នឹងធ្វើដំណើរចុះសួរសុខទុក្ខ ព្រមទាំងនាំយកអំណោយគ្រឿងឧបភោគ បរិភោគជូនដល់កងទ័ពជួរមុខដែលកំពុងតែឈរជើងការពារបូរណភាពទឹកដីនៅតាមបណ្ដោយព្រំដែនកម្ពុជា-ថៃ។ ដើម្បីជាការលើកកម្លាំងចិត្ត កម្លាំងកាយ
June 10, 2025









