- Liny Chan
- ព័ត៌មានជាតិ
(តូក្យូ)៖ នៅថ្ងៃអង្គារ ទី១០ ខែមិថុនា ជប៉ុនបានរាយការណ៍ថា នាវាផ្ទុកយន្តហោះចម្បាំងចិន២គ្រឿង ត្រូវបានមើលឃើញ ធ្វើប្រតិបត្តិការព្រមពេលជាមួយគ្នា នៅតំបន់មហាសមុទ្រប៉ាស៉ីហ្វិកជាលើកដំបូង ខណៈដែលទីក្រុងប៉េកាំង ប្រឹងប្រែងបង្កើនសមត្ថភាពទ័ពជើងទឹក ដើម្បីធ្វើប្រតិបត្តិការនៅតំបន់ដែលស្ថិតឆ្ងាយពីឆ្នេររបស់ខ្លួន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។ ក្រសួងការពារជាតិជប៉ុន បានឱ្យដឹងថា កាលពីថ្ងៃចន្ទ នាវាផ្ទុកយន្តហោះចម្បាំង Shandong និងនាវាយោធាអមដំណើរ៤គ្រឿង បានបើកកាត់ដែនទឹកសេដ្ឋកិច្ចរបស់ជប៉ុន ជុំវិញតំបន់ថ្មប៉ប្រះទឹកដាច់ស្រយាល Okinotori នៅឯមហាសមុទ្រប៉ាស៉ីហ្វិក។ នៅទីនោះ យន្តហោះចម្បាំង និងឧទ្ធម្ភាគចក្ររបស់នាវា Shandong បានធ្វើការហ្វឹកហាត់ហោះឡើងនិងចុះចត។ កាលពីថ្ងៃចន្ទ ក្រសួងការពារជាតិជប៉ុន ក៏បានឱ្យដឹងដែរថា នាវាផ្ទុកយន្តហោះចម្បាំងចិន១គ្រឿងទៀតឈ្មោះ Liaoning
June 10, 2025 - ព័ត៌មានជាតិ ព័ត៌មានអន្តរជាតិ
(វ៉ាស៉ីនតោន)៖ យោធាអាមេរិក នឹងដាក់ពង្រាយទាហានម៉ារីនប្រហែល ៧០០នាក់ជាបណ្ដោះអាសន្ន ទៅកាន់ទីក្រុង Los Angeles រហូតទាល់តែកងទ័ពឆ្មាំជាតិបន្ថែមទៀតអាចទៅដល់គោលដៅ ខណៈវាជាចំណាត់ការមួយទៀតរបស់ប្រធានាធិបតី លោក ដូណាល់ ត្រាំ ចំពោះការតវ៉ាតាមដងផ្លូវជុំវិញគោលនយោបាយអន្តោប្រវេសន៍ដ៏ចម្រូងចម្រាស់របស់លោក។ នេះបេីយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី១០ ខែមិថុនា ឆ្នាំ ២០២៥។ មកទល់នឹងថ្ងៃចន្ទ បាតុកម្មប្រឆាំងអាជ្ញាធរអន្តោប្រវេសន៍សហព័ន្ធ នៅក្នុងទីក្រុង Los Angeles បានឈានចូលដល់ថ្ងៃទីបួនហេីយ ដោយមានបាតុកររាប់រយនាក់ប្រមូលផ្តុំគ្នានៅខាងក្រៅមណ្ឌលសម្រាប់ឃុំឃាំងជនអន្តោប្រវេសន៍។ តាមយោធាអាមេរិក កងវរសេនាតូចមួយនឹងត្រូវបញ្ជូនជួយការពារទ្រព្យសម្បត្តិរដ្ឋ និងបុគ្គលិករហូតដល់កងទ័ពឆ្មាំជាតិបន្ថែមទៀតមកដល់។ អភិបាលរដ្ឋ California លោក Gavin Newsom
June 10, 2025 - ព័ត៌មានអន្តរជាតិ
(ឡុងដ៏)៖ នៅថ្ងៃអង្គារ ទី១០ ខែមិថុនា នេះ មន្ត្រីកំពូលរបស់សហរដ្ឋអាមេរិក និងចិន ត្រូវបន្តកិច្ចចរចាពាណិជ្ជកម្មសម្រាប់ថ្ងៃទីពីរនៅក្នុងទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស ដោយសង្ឃឹមថានឹងរកឃេីញនូវចំណុចថ្មីជុំវិញការគ្រប់គ្រងការនាំចេញ សម្រាប់មុខទំនិញដូចជារ៉ែកម្រ។ នេះបេីយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។ កិច្ចពិភាក្សានេះកើតឡើងក្នុងពេលវេលាដ៏សំខាន់សម្រាប់មហាអំណាចសេដ្ឋកិច្ចទាំងពីរនេះ ដោយទិន្នន័យគយបង្ហាញថាការនាំចេញរបស់ចិនទៅកាន់សហរដ្ឋអាមេរិក បានធ្លាក់ចុះ ៣៤.៥ភាគរយនៅក្នុងខែឧសភា ដែលជាការធ្លាក់ចុះយ៉ាងខ្លាំងគិតចាប់តាំងពីខែកុម្ភៈ ឆ្នាំ ២០២០ នៅពេលដែលការផ្ទុះឡើងនៃជំងឺកូវីដ១៩។ ចំណែកសហរដ្ឋអាមេរិក ក៏កំពុងរងផលប៉ះពាល់ពីអតិផរណា ទីផ្សារការងារជាប់គាំង និងតម្លៃប្រាក់ដុល្លារធ្លាក់ចុះ ។ កាលពីថ្ងៃចន្ទ ភាគីទាំងពីរបានជួបប្រជុំគ្នាម្តងហេីយ ដោយពិភាក្សាទៅលេីភាពខ្វែងគំនិតគ្នាជុំវិញកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ ហើយបន្តចរចាគ្នានៅព្រឹកថ្ងៃអង្គារនេះទៀតមុនពេលបញ្ចេញព័ត៌មានថ្មីៗ។ ភាគីអាមេរិកដឹកនាំដោយរដ្ឋមន្ត្រីហិរញ្ញវត្ថុអាមេរិក លោក Scott Bessent រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម
June 10, 2025 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) នៅព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៥នេះ បានចេញសេចក្តីប្រកាសព័ត៌មានបញ្ជាក់ឱ្យដឹងថា ក្នុងខែឧសភា ឆ្នាំ២០២៥ ខ្លួនបានចុះបញ្ជីគម្រោងវិនិយោគចំនួន៥៩ ដែលមានទុនវិនិយោគសរុបប្រមាណ៨១៦លានដុល្លារអាម៉េរិក។ សេចក្ដីប្រកាសព័ត៌មាន បានបញ្ជាក់ថា «ក្នុងខែឧសភា ឆ្នាំ២០២៥ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានចុះបញ្ជីគម្រោងវិនិយោគសរុបចំនួន៥៩គម្រោង ដែលមានទុនវិនិយោគ សរុបប្រមាណ៨១៦លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានប្រមាណ៤៤ពាន់កន្លែង»។ ក្នុងចំណោមគម្រោងវិនិយោគសរុប គម្រោងវិនិយោគដែលមានទីតាំងស្ថិតនៅក្រៅតំបន់សេដ្ឋកិច្ច ពិសេសមានចំនួន៣៨គម្រោង និងគម្រោងវិនិយោគ ដែលមានទីតាំង ស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសមាន ចំនួន២១គម្រោង។ ក្នុងខែឧសភា ឆ្នាំ២០២៥នេះ ការចុះបញ្ជីគម្រោងវិនិយោគមានការកើនឡើងចំនួន៣៤គម្រោង ស្មើនឹងប្រមាណ ១៣៦% ខណៈទុនវិនិយោគមានការកើនឡើងប្រមាណ ៥៧០លានដុល្លារអាម៉េរិក ស្មើនឹងប្រមាណ ២៣១%
June 10, 2025 - ព័ត៌មានជាតិ
(ពោធិ៍សាត់)៖ រដ្ឋបាលក្រុងពោធិ៍សាត់ នាព្រយប់ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៥នេះ បានបើកយុទ្ធនាការគោះត្រដោកទូទាំងក្រុង ដើម្បីពង្រឹងការអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់ សុវត្ថិភាព ជូនទៅដល់បងប្អូនប្រជាពលរដ្ឋរបស់យើង ឈានទៅបង្កលក្ខណៈដល់គ្រួសារពួកគាត់ បានប្រកបមុខរបរចិញ្ចឹមជីវិតគ្រួសារគ្មានភាពភ័យខ្លាច។ សម្រាប់ការបើកយុទ្ធនាការនាព្រលប់នេះ រដ្ឋបាលក្រុងបានចាប់ផ្តើមដំបូងពីភូមិកោះ សង្កាត់លលកស ក្រុងពោធិ៍សាត់ ក្រោមវត្តមានចូលរួមត្រួតពិនិត្យ ពីសំណាក់លោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត។ លោក ផាយ ឡេង អភិបាលនៃគណៈអភិបាលក្រុងពោធិ៍សាត់ បានថ្លែងឱ្យដឹងថា រដ្ឋបាលក្រុងបានរៀបចំបើកយុទ្ធនាការគោះត្រដោកទូទាំងក្រុងពោធិ៍សាត់នាពេលនេះ គឺមិនមែនបញ្ជាក់ថា នៅក្នុងក្រុងពោធិ៍សាត់អសន្តិសុខនោះទេ ផ្ទុយទៅវិញ ការគោះត្រដោកនេះ គឺជាការពង្រឹងនូវការអនុវត្តគោលនយោបាយ
June 10, 2025 - ព័ត៌មានជាតិ
(ឧត្តរមានជ័យ)៖ ច្រកទ្វាព្រំដែនអន្តរជាតិអូរស្មាច់ ស្ថិតក្នុងក្រុងសំរោង និងច្រកទ្វារព្រំដែនអន្តរជាតិជាំ ស្ថិតក្នុងស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ បានបើកដំណើរការជូនប្រជាពលរដ្ឋជាប់ព្រំដែន នៃប្រទេសទាំងពីរកម្ពុជា-ថៃ ធ្វើដំណើរឆ្លងកាត់ឡើងវិញ នៅព្រឹកថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៥។ នៅព្រឹកថ្ងៃនេះ គេសង្កេតឃើញច្រកទ្វារព្រំដែនអន្តរជាតិអូរស្មាច់ និងច្រកទ្វារព្រំដែនអន្តរជាតិជាំ ភាគីថៃបានបើកច្រកនៅវេលាម៉ោង ៨ព្រឹក ដោយឡែកភាគីកម្ពុជាដោយអនុវត្តន៍តាមការណែនាំពីលោក មាន ចាន់យ៉ាដា អភិបាលខេត្តឧត្តរមានជ័យ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានសម្រេចបើកច្រកទាំង២នេះនៅវេលាម៉ោង ៩ព្រឹក។ សូមបញ្ជាក់ថា ច្រកទ្វារព្រំដែនអន្តរជាតិអូរស្មាច់ និងច្រកទ្វារព្រំដែនអន្តរជាតិជាំ ក្នុងខេត្តឧត្តរមានជ័យ មុនព្រឹត្តិការណ៍ប៉ះទង្គិចដោយអាវុធនៅមុំបី គឺច្រកនេះបើកជារៀងរាល់ថ្ងៃ និងបិទនៅវេលាម៉ោង១០យប់។ ក្រោយព្រឹត្តិការណ៍ នៅមុំបី ច្រកទាំង២នេះ ត្រូវបានភាគីថៃសម្រេចជាឯកតោភាគី
June 9, 2025 - ព័ត៌មានអន្តរជាតិ
(កៀវ)៖ នៅថ្ងៃចន្ទ ទី៩ ខែមិថុនា ទីក្រុងកៀវបានឱ្យដឹងថា រុស្ស៉ីបានវាយប្រហារតាមផ្លូវអាកាស ដោយប្រើប្រាស់យន្តហោះដ្រូនចំនួន ៤៧៩គ្រឿង កាលពីវេលាយប់កន្លងទៅ ខណៈដែលទីក្រុងមូស្គូ បន្តមិនទទួលយកការអំពាវនាវឱ្យមានបទឈប់បាញ់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។ អាជ្ញាធរនៅអ៊ុយក្រែន បាននិយាយថា ការវាយប្រហារទ្រង់ទ្រាយធំនេះ បានបង្កការខូចខាតនៅតំបន់មួយចំនួន ប៉ុន្តែហាក់មិនមានសេចក្តីរាយការណ៍អំពីមនុស្សស្លាប់ ឬរងរបួសធ្ងន់ធ្ងរឡើយ។ កងទ័ពអាកាសអ៊ុយក្រែន បានអះអាងថា ខ្លួនបាញ់ស្កាត់ដ្រូនរបស់រុស្ស៉ីបានចំនួន ៤៦០គ្រឿង រួមជាមួយមីស៉ីល១៩គ្រាប់ ក្នុងចំណោម២០គ្រាប់។ គួរបញ្ជាក់ថា ស្របពេលដែលរុស្ស៉ីបន្តបង្កើនការវាយប្រហារតាមផ្លូវអាកាសរបស់ខ្លួន ទីក្រុងកៀវបានអះអាងថា សកម្មភាពទាំងនេះ ឆ្លុះបញ្ចាំងឱ្យឃើញយ៉ាងច្បាស់ថា ទីក្រុងមូស្គូគ្មានចេតនាផ្អាក ឬស្វែងរកទីបញ្ចប់សម្រាប់សង្រ្គាមឈ្លានពានរបស់ខ្លួនទេ ហើយមិនមានភាពប្រាកដប្រជា ចំពោះកិច្ចប្រឹងប្រែងចរចាសន្តិភាព
June 9, 2025 - ព័ត៌មានអន្តរជាតិ
(ប៉េកាំង)៖ នៅដំណាច់ឆ្នាំនេះ ប្រទេសចិននឹងតម្រូវឱ្យមន្ទីរពេទ្យឯកទេស ផ្តល់ការចាក់ថ្នាំបន្ថយភាពឈឺចាប់ពេលសម្រាល ដែលជាវិធានការមួយជួយដល់ស្រ្តី ក្នុងពេលសម្រាលកូន។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី៩ ខែមិថុនា ឆ្នាំ ២០២៥។ គណៈកម្មការជាតិសុខាភិបាលរបស់ប្រទេសចិន (NHC) បានចេញសេចក្តីថ្លែងការណ៍កាលពីសប្តាហ៍មុនថា មន្ទីរពេទ្យឯកទេស ដែលមានចាប់ពី ៥០០គ្រែ ត្រូវផ្តល់ថ្នាំបន្ថយភាពឈឺចាប់ពេលសម្រាល នៅដំណាច់ឆ្នាំ ២០២៥នេះ ខណៈមន្ទីរពេទ្យ ដែលមានគ្រែលើសពី ១០០គ្រែ ត្រូវតែផ្តល់សេវាដូចគ្នានេះនៅឆ្នាំ ២០២៧។ តាមសារព័ត៌មាន China Daily ប្រហែល ៣០ភាគរយនៃស្ត្រីមានផ្ទៃពោះនៅក្នុងប្រទេសចិន ទទួលយកការប្រើថ្នាំសន្លប់ ដើម្បីបំបាត់ការឈឺចាប់អំឡុងពេលសម្រាល ខណៈប្រទេសអភិវឌ្ឍផ្សេងទៀតមានច្រើន
June 9, 2025 - ព័ត៌មានអន្តរជាតិ
(វ៉ាស៉ីនតោន)៖ បម្រាមធ្វើដំណើរថ្មីរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានចូលជាធរមាននាថ្ងៃចន្ទ ទី៩ ខែមិថុនា ដោយហាមឃាត់ពលរដ្ឋមកពីប្រទេសចំនួន១២ មិនឱ្យចូលសហរដ្ឋអាមេរិក។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។ យោងតាមសេតវិមាន បម្រាមធ្វើដំណើរខាងលើមានគោលដៅចំពោះ ពលរដ្ឋមកពីប្រទេសអាហ្វហ្កនីស្ថាន មីយ៉ាន់ម៉ា ឆាដ សាធារណរដ្ឋកុងហ្គោ អេក្វាទ័រហ្គីណេ អេរីត្រេ ហៃទី អ៉ីរ៉ង់ លីប៊ី សូម៉ាលី ស៊ូដង់ និងយេម៉ែន។ នៅពេលប្រកាសពីបម្រាមនេះ កាលពីសប្តាហ៍មុន លោក ត្រាំ អះអាងថា វាមានភាពចាំបាច់ដើម្បីការពារប្រឆាំង «ភេរវករបរទេស»។ វិធានការនេះ នាំឱ្យគេនឹកឃើញដល់
June 9, 2025 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ពីទីក្រុងនីស ប្រទេសបារាំង នៅរសៀលថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៥នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានអំពាវនាវដល់បណ្ដាញព័ត៌មាន ប្រជាពលរដ្ឋទាំងអស់ សូមរក្សាភាពស្ងៀមស្ងាត់ និងជឿទុកចិត្តលើរាជរដ្ឋាភិបាល និងកងទ័ពកម្ពុជា ក្នុងការការពារបូរណភាពទឹកដី និងឧត្តមប្រយោជន៍ជាតិខ្មែរ។ តាមរយៈសារអំពាវនាវនៅលើបណ្ដាញសង្គម សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក៏បានក្រើនរំលឹកជាថ្មី ដល់ប្រជាពលរដ្ឋសូមជៀសវាងបង្កើត ឬចែករំលែកព័ត៌មានមិនច្បាស់លាស់ណាមួយ ដែលនាំឲ្យមានការយល់ច្រឡំ និងនាំឲ្យបំប៉ោងសភាពការណ៍លើសពីការពិត ដែលអាចពង្រីកបញ្ហាទៅជាជម្លោះរវាងប្រជាជន និងប្រជាជនកម្ពុជា-ថៃ។ បន្ថែមទៅលើសេចក្ដីថ្លែងការណ៍របស់ក្រសួងការពារជាតិ សម្ដេចមហាបវរធិបតី នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានអះអាងថា រាជរដ្ឋាភិបាលបន្តរក្សាជំហរសហការជាមួយភាគីថៃ ដើម្បីជំរុញការវាស់វែង ខ័ណ្ឌសីមា
June 9, 2025









