Liny Chan
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ នារសៀលថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៥ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានប្រារព្ធពិធីប្រគល់វិញ្ញាបនបត្រ ជូនដល់គ្រូបង្គោលកីឡាតេក្វាន់ដូ នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចំនួន២៨នាក់។ ពិធីនេះធ្វើឡើងក្រោមអធិបតីភាពលោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងលោក ផាក ហ៊ីដេ (Mr.PARK HEE DAE) តំណាងស្ថានទូតសាធារណរដ្ឋកូរ៉េខាងត្បូង ប្រចាំកម្ពុជា ដោយមានការចូលរួមពី លោកគ្រូជម្រើសជាតិកីឡាតេក្វាន់ដូប្រចាំកម្ពុជា គ្រូក្បាច់គុនការពារខ្លួនគូកគីវ៉ុន សាធារណរដ្ឋកូរ៉េខាងត្បូង ព្រមទាំង លោកមេបញ្ជាការរង នាយសេនាធិការរង ប្រធាន-អនុប្រធានមន្ទីរ នាយ-នាយរងការិយាល័យ មេបញ្ជាការ មេបញ្ជាការរង

    June 6, 2025
  • ព័ត៌មានអន្តរជាតិ

    (វ៉ាស៊ីនតោន)៖ រដ្ឋបាលលោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ កាលពីថ្ងៃព្រហស្បតិ៍ ទី៥ ខែមិថុនា បានដាក់ទណ្ឌកម្មលើចៅក្រម៤រូបរបស់តុលាការព្រហ្មទណ្ឌអន្តរជាតិ ICC ជាការសងសឹក មួយទៅនឹងតុលាការមួយនេះបានចេញដីកាចាប់ខ្លួននាយករដ្ឋមន្ត្រីអ៉ីស្រាអែល លោក Benjamin Netanyahu និងការសម្រេចចិត្តមួយពាក់ព័ន្ធនឹងការបើកសំណុំរឿងលើបទចោទប្រកាន់ពី ឧក្រិដ្ឋកម្មសង្រ្គាមប្រព្រឹត្តដោយកងទ័ពអាមេរិកក្នុងប្រទេសអាហ្វហ្កានីស្ថាន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។ ចៅក្រម ICC ទាំង៤នាក់ដែលត្រូវបានរដ្ឋបាលលោក ត្រាំ ដាក់ទណ្ឌកម្មរួមមានលោកស្រី Solomy Balungi Bossa , លោកស្រី Luz del Carmen Ibanez Carranza, លោកស្រី Reine

    June 6, 2025
  • ព័ត៌មានជាតិ

    (ព្រះសីហនុ)៖ កម្លាំងសមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់លេខ៤ បាននាំខ្លួនក្រុមសន្តិសុខអគារ កម្ពុជា DV និងអ្នកដឹកជញ្ជូន​មកធ្វើកិច្ចសន្យា​បញ្ចប់រឿង ក្រោយមានជម្លោះវាយតប់គ្នា នៅសង្កាត់លេខ៤ ក្រុងព្រះសីហនុ។ នៅវេលាម៉ោង ១៦៖៣០នាទីរសៀល ថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៥ មានក្រុមសន្តិសុខអគារ កម្ពុជា DV ស្ថិតក្នុងភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ បានព្រួតគ្នាវាយ​ទៅលើបុរសម្នាក់, ភ្លាមៗនោះកម្លាំងជំនាញផែនការងារសន្តិសុខ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់លេខ៤ បានយកភាគីទាំងសងខាងមកធ្វើការសាកសួរ​នៅប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់លេខ៤។ ជាលទ្ធផលក្រោយមានការសួរនាំបានបញ្ជាក់ថា ភាគីសន្តិសុខ របស់អគារកម្ពុជា DV បានទាស់ពាក្យសម្តីជាមួយភាគីម្ខាងទៀតជាអ្នកដឹកជញ្ជូនឲ្យក្រុមហ៊ុនDV នេះតែម្តង ក្រោយពីមានករណីនេះកើតឡើង ភាគីទាំងពីរត្រូវបានសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់លេខ៤ ធ្វើកិច្ចសន្យាអប់រំណែនាំដោយភាគីទាំងពីរបានសន្យាបញ្ចប់រឿងនេះមិនបង្កបញ្ហា ឬគុំគួនគ្នាចាប់ពីពេលនេះតទៅ៕

    June 6, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ គិតត្រឹមព្រឹកថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៥នេះ យុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» ឆ្នាំ២០២៥ របស់មូលនិធិគន្ធបុប្ផាកម្ពុជា ទទួលបានថវិកាបរិច្ចាគសរុបសមមូលជាប្រាក់ដុល្លារចំនួន ៣ ៥១៧ ១៩៨ ដុល្លារអាម៉េរិក ពីសប្បុរសជនចំនួន ២៤១ ៨៣២នាក់ ហើយយុទ្ធនាការនេះនឹងបន្ដរហូតដល់ដំណាច់ខែមិថុនា ឆ្នាំ២០២៥នេះ។ នេះបើយោងតាមរបាយការណ៍របស់មូលនិធិគន្ធបុប្ផាកម្ពុជា ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។ មូលនិធិគន្ធបុប្ផាកម្ពុជា ក៏បានថ្លែងអំណរគុណដល់ពុកម៉ែបងប្អូន និងសប្បុរសជនទាំងអស់ដែលបានបរិច្ចាគ ដើម្បីរួមគ្នានាំក្ដីសង្ឃឹម និងភាពញញឹមដល់ទារក និងកុមារនៅកម្ពុជាផងដែរ។ សូមបញ្ជាក់ដែរថា យុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» ឆ្នាំ២០២៥

    June 6, 2025
  • ព័ត៌មានអន្តរជាតិ

    (វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃព្រហស្បតិ៍ ទី៥ ខែមិថុនា បានគំរាមលុបចោលកិច្ចព្រមព្រៀងរបស់រដ្ឋាភិបាលអាមេរិកជាមួយបណ្ដាក្រុមហ៊ុនរបស់ លោកមហាសេដ្ឋី Elon Musk ខណៈថៅកែក្រុមហ៊ុន Tesla រូបនេះបាននិយាយថាលោក ត្រាំ គួរតែត្រូវបានគេដំណើរការនីតិវិធីដកចេញពីតំណែង ហើយដែលនេះបានប្រែក្លាយទំនាក់ទំនង ផ្អែមល្ហែមរបស់អ្នកទាំង២ ទៅជាជម្លោះដ៏ក្ដៅគគុកនៅលើបណ្ដាញទំនាក់ទំនងសង្គម។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។ ជម្លោះរវាងលោក ត្រាំ និងលោក Musk បានកើតឡើង ក្រោយលោកប្រធានាធិបតីអាមេរិកបានរិះគន់ថៅកែក្រុមហ៊ុន Tesla នៅឯការិយាល័យពងក្រពើនៃសេតវិមាន។ ប៉ុន្មានម៉ោងក្រោយមក ទំនាក់ទំនងដែលធ្លាប់តែផ្អែមល្ហែមនឹងគ្នា បានប្រែក្លាយទៅជាជម្លោះពាក្យសម្ដីឌឺដងដាក់គ្នាទៅវិញទៅមករវាងអ្នកមានជាងគេបំផុតនៅលើពិភពលោក និងមនុស្សមានអំណាចជាងគេបំផុត នៅលើពិភពលោក

    June 6, 2025
  • ព័ត៌មានជាតិ

    (ប៉ុមប៉េ)៖ គ្រោះរញ្ជួយដីកម្រិតស្រាលមួយ បានវាយប្រហារភាគខាងត្បូងប្រទេសអ៊ីតាលីកាលពីព្រឹកថ្ងៃព្រហស្បតិ៍ ទី៥ ខែមិថុនា បណ្តាលឲ្យមានការរលំបាក់ផ្នែកខ្លះនៃជញ្ជាំង និងដំបូលរាងកោងមួយផ្នែក នៅទីតាំងបុរាណវត្ថុ Pompeii ដ៏ល្បីល្បាញ។ នេះបើតាមការចុះផ្សាយដោយ ភ្នាក់ងារសារព័ត៌មាន Reuters។ ការរញ្ជួយដីដែលមានកម្រិត ៣.២ រ៉ិចទ័រនេះ គឺជាការរញ្ជួយចុងក្រោយបំផុត ដែលមានចំណុចកណ្តាលនៅតំបន់ភ្នំភ្លើង Campi Flegrei ក្បែរទីក្រុង Naples។ អាជ្ញាធរបានឲ្យដឹងថា តំបន់ដែលរងផលប៉ះពាល់នៅ Pompeii ធ្លាប់បានទទួលរងការខូចខាតរួចមកហើយនៅក្នុងគ្រោះរញ្ជួយដីដ៏ធំមួយកាលពីឆ្នាំ ១៩៨០ ហើយត្រូវបានជួសជុល និងទ្រទ្រង់ឡើងវិញចាប់តាំងពីពេលនោះមក។ អាជ្ញាធរបានបញ្ជាក់ថា មិនមានផ្ទាំងគំនូរ ឬវត្ថុបុរាណដែលអាចចល័តបាន នៅក្នុងរចនាសម្ព័ន្ធដែលរងការខូចខាតនោះទេ ហើយក៏មិនមាននរណាម្នាក់រងរបួសដែរ។ លោក

    June 6, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាឲ្យសមត្ថកិច្ចជំនាញ ធ្វើការទំនាក់ទំនងជនរងគ្រោះ មកដាក់ពាក្យបណ្តឹង ដើម្បីឲ្យសមត្ថកិច្ចជំនាញស្រាវជ្រាវ ស៊ើបអង្កេតចាត់វិធានការតាមផ្លូវច្បាប់ ចំពោះបុគ្គលទាំង០២នាក់នេះ ដែលក្លែងបន្លំជាមន្ដ្រីនគរបាល ជំរិតយកលុយ។ ជាមួយគ្នានេះ អធិការដ្ឋាននគរបាលខណ្ឌមានជ័យ ក៏បានបដិសេធថា សមត្ថកិច្ចក្នុងរូបនេះ មិនជាមន្ត្រីបម្រើការងារ នៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ហើយក៏មិនមែនជាមន្រ្តី នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញនោះទេ។ ជាមួយគ្នានេះ ម្ចាស់អាខោន ឈ្មោះ មាស វណ្ណៈ ដែលបានបង្ហោះផ្សព្វផ្សាយ ចោទប្រកាន់មកលើនគរបាលខណ្ឌមានជ័យ ក៏បានចេញមុខសុំទោសជាសាធារណៈ ដូច្នេះសូមសាធារណជន កុំមានការយល់ច្រឡំ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

    June 6, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានចេញព្រះរាជក្រឹត្យ បញ្ចប់មុខតំណែងកញ្ញា ជ្រឹង បុទុមរង្សី ពីឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋកូរ៉េ ចូលប្រទេសវិញ ដោយត្រូវបញ្ចប់អាណត្តិ និងតែងតាំងលោក ឃួន ផុនរតនៈ រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ជា ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋកូរ៉េ។ នេះបើតាមព្រះរាជក្រឹត្យដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី៥ ខែមិថុនានេះ។ ខាងក្រោមនេះជាព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រ៖

    June 5, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៥នេះ បានផ្ញើសារលិខិតរំលែកមរណទុក្ខផ្ញើជូនលោកស្រី អ៊ុក ពង្សបុប្ផា ព្រមទាំងក្រុមគ្រួសារ ចំពោះមរណភាពរបស់លោកព្រឹទ្ធាចារ្យក្រមាមាស សាន គឹមស៊ាន ដែលបានទទួលមរណភាព កាលពីថ្ងៃអង្គារ ៨កើត ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៥ ក្នុងជន្មាយុ ៨០ឆ្នាំ ដោយជរាពាធ។ សម្តេចតេជោ ហ៊ុន សែន បានចាត់ទុកមរណភាពរបស់លោកព្រឹទ្ធាចារ្យក្រមាមាស សាន គឹមស៊ាន គឺជាការបាត់បង់ស្វាមី

    June 5, 2025
  • ព័ត៌មានជាតិ

    (កណ្ដាល)៖ លោក គួច ចំរើន អភិបាលខេត្តកណ្ដាល បានដឹកនាំក្រុមការងារចុះពិនិត្យសិក្សាទៅលើការកសាងតំបន់ភ្នំព្រះរាជទ្រព្យនេះ ឲ្យរឹតតែល្អស្អាតឡើង ដោយប្រែក្លាយតំបន់នេះ ជាតំបន់ទេសចរណ៍ដ៏ស្រស់ស្អាត ទាក់ទាញភ្ញៀវទេសចរណ៍មកលេងកម្សាន្តឲ្យរឹតតែច្រើនឡើងៗ។ គ្រាដែលដែលចុះពិនិត្យគម្រោងរៀបចំកែលម្អហេដ្ឋារចនាសម្ព័ន្ធ នៅជុំវិញភ្នំព្រះរាជទ្រព្យ ស្ថិតនៅឃុំផ្សារដែក ស្រុកពញាឮ កាលពីថ្ងៃទីថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៥, អភិបាលខេត្តបានថ្លែងថា តំបន់ភ្នំព្រះរាជទ្រព្យគឺជារមណីយដ្ឋាន មួយបែបប្រវត្តិសាស្ត្រ ដូច្នេះយើងត្រូវតែអភិវឌ្ឍន៍នូវហេដ្ឋារចនាសម្ព័ន្ធនៅជុំវិញតំបន់នេះ ឱ្យប្រទាក់ក្រឡាគ្នាខ្វាត់ខ្វែង ងាយស្រួលដល់ការធ្វើដំណើររបស់ភ្ញៀវទេសចរណ៍ ក៏ដូចជាបងប្អូនប្រជាពលរដ្ឋនៅក្នុងតំបន់ ព្រមទាំងសម្រាប់រៀបចំនៅពិធីបុណ្យជាតិធំៗក្នុងតំបន់នេះផងដែរ។ លោកបានបន្ថែមថា ក្រៅពីកែលម្អហេដ្ឋារចនាសម្ព័ន្ធឱ្យប្រទាក់ក្រឡាគ្នាហើយនោះ នៅក្នុងតំបន់រមណីយដ្ឋានប្រវត្តិសាស្ត្រនេះ ត្រូវតែមានសោភ័ណភាព មានរុក្ខជាតិបៃតងចំរុះ បន្ថែមពីនេះរដ្ឋបាលខេត្តកណ្ដាល បានត្រៀមរៀបចំនូវឧទ្យានសាធារណៈ និងលំហបៃតង សម្រាប់បងប្អូនប្រជាពលរដ្ឋមកលេងកម្សាន្តសប្បាយនៅតំបន់នេះផងដែរ ហើយការរៀបចំឱ្យមានឧទ្យានសាធារណៈ

    June 5, 2025