- Liny Chan
- ព័ត៌មានជាតិ
(តាកែវ)៖ លោក ញ៉ែម ស្រស់ អភិបាលរងខេត្ត និងជាអនុប្រធានអនុគណៈកម្មាធិការវិនិយោគខេត្តតាកែវ នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៥ បានបញ្ជាក់ថា ក្នុងរយៈពេល៥ខែ ដើមឆ្នាំ២០២៥នេះ មានរោងចក្រចំនួន ២១កន្លែង ត្រូវបានបង្កើតឡើងថ្មីៗនៅទូទាំងខេត្តតាកែវ ហើយបើគឹតពីទំហំទឹកប្រាក់នៃគម្រោងវិនិយោគ បង្កើតរោងចក្រនេះមានជាង ៦៩លានដុល្លារ។ ការលើកឡើងរបស់លោកបែបនេះ បានធ្វើឡើងក្នុងកិច្ចប្រជុំពិភាក្សាលើសំណើសុំនាំចូលដោយពន្ធគយ និងអាករតម្លៃបន្ថែមជាបន្ទុករបស់រដ្ឋនូវ គ្រឿង ម៉ាស៊ីនសម្ភារ បរិក្ខាវត្ថុធាតុដើម និងវត្ថុធាតុដើមផ្សំ សម្រាប់បម្រើការងាររោងចក្រ នៅខេត្តតាកែវ។ នាឱកាសនោះលោក ញ៉ែម ស្រស់ បានថ្លែងថា ខេត្តតាកែវទទួលបានអ្នកវិនិយោគមកបណ្ដាក់ទុនរកស៊ីបើករោងចក្រចំនួន ២១កន្លែង នៅទូទាំងក្រុងស្រុកទាំង១០ក្នុងខេត្តតាកែវ ក្នុងទំហំទុនវិនិយោគជាង
June 5, 2025 - ព័ត៌មានអន្តរជាតិ
(បាងកក)៖ កាលពីថ្ងៃពុធ ទី៤ ខែមិថុនា ប្រមុខកងទ័ពអាកាសនៃប្រទេសថៃ បានឱ្យដឹងថា ថៃមានផែនការទិញយន្តហោះចម្បាំង Gripen JAS 39 ចំនួន១២គ្រឿង ពីក្រុមហ៊ុនស៊ុយអែត SAAB ក្នុងរយៈពេល១០ឆ្នាំ ដើម្បីយកមកជំនួសយន្តហោះចម្បាំងចាស់ៗ ដែលភាគច្រើនជាយន្តហោះផលិតដោយអាមេរិក។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។ សព្វថ្ងៃ យន្តហោះចម្បាំងរាប់សិបគ្រឿងរបស់ប្រទេសថៃ គឺភាគច្រើនជា F-16 និង F-5 ដែលខ្លះបានធ្វើប្រតិបត្តិការ ចាប់តាំងតែពីចុងទសវត្សរ៍ឆ្នាំ១៩៨០មកម្ល៉េះ។ ក្រៅពីនេះ ថៃក៏មានយន្តហោះចម្បាំង JAS 39 Gripen ស្រាប់១១គ្រឿងផងដែរ។ ថវិកាចំនួន ១៩.៥ពាន់លានបាត
June 5, 2025 - ព័ត៌មានអន្តរជាតិ
(បេងហ្គាលូរុ)៖ មនុស្សយ៉ាងតិច ៧នាក់បានស្លាប់ នៅក្នុងហេតុការណ៍រត់ជាន់គ្នាមួយ នៅខាងក្រៅកីឡដ្ឋានគ្រីឃីតមួយកន្លែង ក្នុងទីក្រុងបេងហ្គាលូរុ ប្រទេសឥណ្ឌា ជាកន្លែងដែលព្រឹត្តិការណ៍មួយត្រូវបានធ្វើឡើង ដើម្បីអបអរសាទរជ័យជម្នះលើកដំបូងរបស់ក្រុម Royal Challengers Bengaluru ក្នុងការប្រកួតដណ្តើមពានរង្វាន់ Indian Premier League (IPL)។ នេះបើយោងតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Reuters។ បណ្តាញទូរទស្សន៍ បានបង្ហាញរូបភាពមនុស្សរាប់ពាន់នាក់ ដែលមួយចំនួនគ្រវីទង់ក្រហមរបស់ក្រុម បានឈរតម្រង់ជួរនៅតាមដងផ្លូវឆ្ពោះទៅកាន់កីឡដ្ឋាន Chinnaswamy ដែលស្ថិតនៅកណ្តាលទីក្រុង ខណៈក្រុមគ្រីឃីតបានទៅដល់ទីកន្លែងនោះតាមរថយន្តក្រុងនៅពេលល្ងាច។ ទិដ្ឋភាពបន្ទាប់ពីហេតុការណ៍រត់ជាន់គ្នា បានបង្ហាញឲ្យឃើញមន្ត្រីប៉ូលីសម្នាក់កំពុងសែងអ្នកទស្សនាដែលរងរបួសទៅកាន់រថយន្តសង្គ្រោះបន្ទាន់ ខណៈមនុស្សជាច្រើនបានប្រមូលផ្តុំគ្នានៅជុំវិញមនុស្សម្នាក់ទៀតដែលដេកស្តូកស្តឹងនៅលើដី។ គួរបញ្ជាក់ថា ហេតុការណ៍រត់ជាន់គ្នា និងគ្រោះថ្នាក់ផ្សេងៗទៀត មិនមែនជារឿងចម្លែកនោះទេ នៅពេលដែលមានការប្រមូលផ្តុំមនុស្សច្រើនកុះករនៅក្នុងប្រទេសឥណ្ឌា
June 5, 2025 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ លោក ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានឆ្លើយបំភ្លឺជុំវិញចម្ងល់ និងសំណូមពររបស់ប្រជាពលរដ្ឋអ្នកធ្វើដំណើរលើផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ពាក់ព័ន្ធនឹងការចង់បានភ្លើងបំភ្លឺផ្លូវនៅលើផ្លូវល្បឿនលឿននេះ។ ថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News នាថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៥នេះ ឆ្លើយតបនឹងមតិយោបល់របស់សាធារណជនពាក់ព័ន្ធនឹងការបំពាក់ភ្លើងបំភ្លឺតាមដងផ្លូវល្បឿនលឿននេះ លោក ផន រឹម បានបញ្ជាក់ដូចនេះថា ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ អនុវត្តតាមគោលការណ៍ និងមាត្រដ្ឋានដែលទទួលស្គាល់ពីអន្តរជាតិ មានដូចជា៖ ១៖ ផ្លូវល្បឿនលឿនត្រូវបានបំពាក់នូវប្រព័ន្ធចំណាំងផ្លាតលើផ្លូវ ដែលអាចឆ្លុះបញ្ចាំងឃើញគំនូសផ្លូវ ទ្រូងផ្លូវ គំនូសបែងចែកគន្លងផ្លូវ និងរបាំងកណ្តាលបានយ៉ាងច្បាស់លាស់។ ពេលអ្នកបើកបរបើកភ្លើងបំភ្លឺផ្លូវខាងមុខនៅពេលយប់ ប្រព័ន្ធចំណាំងផ្លាតគន្លងផ្លូវទាំងសងខាងនឹងផ្លាតពន្លឺបានយ៉ាងច្បាស់នៅពេលប៉ះជាមួយភ្លើងរថយន្ត។ ២៖ ផ្លូវល្បឿនលឿន គឺមិនអនុញ្ញាតិឱ្យអ្នកថ្មើរជើង
June 5, 2025 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា បានចេញសេចក្តីថ្លែងការណ៍បង្ហាញជំហរចំពោះដំណោះស្រាយព្រំដែនជាមួយថៃដោយបញ្ជាក់ថា ទោះបីជាប្តឹងទៅ ICJ ក៏កម្ពុជា នៅតែរក្សាការសន្ទនា និងដំណោះស្រាយការទូតជាមួយភាគីថៃ ហើយនឹងធ្វើជាម្ចាស់ផ្ទះសម្រាប់កិច្ចប្រជុំ JBC នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៥ ខាងមុខនេះ នៅរាជធានីភ្នំពេញ។ ប៉ុន្តែចំណុចទាំង៤ ដែលកម្ពុជាបានប្តឹងទៅ ICJ នឹងមិនស្ថិតនៅក្នុងរបៀបវារៈ នៃកិច្ចប្រជុំខាងមុខនេះឡើយ។ សេចក្តីថ្លែងការណ៍បានឱ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា បានអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវគោលនយោបាយការបរទេសដែលចាក់ឫសក្នុង សន្តិភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការជាមួយប្រជាជាតិនានា ជាពិសេសជាមួយប្រទេសជិតខាង មានព្រំដែនរួម ដែលត្រូវបានបែងចែកឡើង តាំងពីអំឡុងសម័យអាណានិគមបារាំង។ ចាប់តាំងពីទទួលបានឯករាជ្យមកលើកលែងតែក្នុងរបបប្រល័យពូជសាសន៍ខ្មែរក្រហមមួយប៉ុណ្ណោះ កម្ពុជាបានប្រកាន់ខ្ជាប់ជានិច្ចនូវការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការប្រែក្លាយព្រំដែនរួមទាំងនេះទៅជាតំបន់ សន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ
June 5, 2025 - ព័ត៌មានជាតិ
(សាធារណរដ្ឋកូរ៉េ)៖ ក្នុងឱកាសដំណើរទស្សនកិច្ចចូលរួមពិព័រណ៌ទេសចរណ៍អន្តរជាតិលើកទី៤០ នៅទីក្រុងសេអ៊ូល នាថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៥ លោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងគណៈប្រតិភូជាន់ខ្ពស់ បានអញ្ជើញទទួលទានអាហារថ្ងៃត្រង់ និងពិភាក្សាការងារជាមួយលោក Kim Yong Jae និងក្រុមការងារពីបណ្តាញទូរទស្សន៍ SBS កូរ៉េ។ ជំនួបនេះ ដើម្បីពិភាក្សា និងស្នើសុំអនុសាសន៍ដ៏ខ្ពង់ខ្ពស់ព្រមទាំងការគាំទ្ររបស់ រដ្ឋមន្រ្តីទេសចរណ៍កម្ពុជា អំពីគម្រោងសហប្រតិបត្តិការជាមួយក្រសួងទេសចរណ៍លើ វិស័យទេសចរណ៍ និងការវិនិយោគដ៏ធំរបស់ក្រុមហ៊ុននៅរាជធានីភ្នំពេញ និងនៅខេត្តសៀមរាប ព្រមទាំងការរៀបចំដំណើររបស់ក្រុម Influencers ដ៏ល្បីប្រចាំទូរទស្សន៍មកទស្សនាស្វែងយល់ ពីសក្តានុពលទេសចរណ៍កម្ពុជា ជាពិសេសទេសភាពដ៏ល្អប្លែកមួយបែបទៀតរបស់កម្ពុជានៅក្នុងរដូវកាលបៃតង (Green Season)៕ ផ្ដល់សិទ្ធិដោយ៖
June 5, 2025 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ដោយមិនបង្អង់យូរឡើយ រាជរដ្ឋាភិបាលកម្ពុជា បន្ទាប់ពីទទួលបានការគាំទ្រជាឯកច្ឆន្ទពីសមាជរដ្ឋសភា និងព្រឹទ្ធសភា បានបញ្ជូនវិវាទរវាងកម្ពុជា-ថៃ នៅតំបន់មុំបី, ប្រាសាទតាមាន់ធំ, ប្រាសាទតាមាន់តុច និងប្រសាទតាក្របី ទៅកាន់តុលាការយុត្តិធម៌អន្ដរជាតិ (ICJ) រួចរាល់ហើយកាលពីថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៥កន្លងទៅ។ ក្នុងសេចក្ដីថ្លែងការណ៍នៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៥ រាជរដ្ឋាភិបាលកម្ពុជា បានអះអាងថា ការសម្រេចបញ្ជូនបញ្ហាវិវាទនៅតំបន់ទាំង៤នេះទៅកាន់តុលាការយុត្តិធម៌អន្ដរជាតិ នៅទីក្រុងឡាអេ ដើម្បីផលប្រយោជន៍នៃការធានាបាននូវដំណោះស្រាយមួយដោយយុត្តិធម៌ មិនលម្អៀង និងយូរអង្វែង។ បើតាមសេចក្ដីថ្លែងការណ៍ដដែលនេះ, តំបន់ទាំងបួននេះនៅតែមិនទាន់ដាច់ស្រេច និងមានភាពរសើបជាយូរយារណាស់មកហើយ ដែលអាចបង្កនូវភាពតានតឹងកាន់តែធ្ងន់ធ្ងរ ប្រសិនបើមិនមានការដោះស្រាយនោះទេ។ ខ្លឹមសារនៃសេចក្ដីថ្លែងការណ៍របស់រាជរដ្ឋាភិបាល បានបញ្ជាក់យ៉ាងដូច្នេះថា «ដោយមើលឃើញពីបញ្ហានេះ និងដើម្បីផលប្រយោជន៍ នៃការធានាបាននូវដំណោះស្រាយ មួយដោយយុត្តិធម៌
June 5, 2025 - ព័ត៌មានអន្តរជាតិ
(វ៉ាស៉ីនតោន)៖ សហរដ្ឋអាមេរិក នៅថ្ងៃពុធ ទី៤ ខែមិថុនា បានចាប់ផ្តើមអនុវត្តជាផ្លូវការនូវការយកពន្ធគយ៥០ភាគរយ លើដែកថែបនិងអាលុយមីញ៉ូមដែលនាំចូល ខណៈវាជាការដំឡើងទ្វេដង ពីអត្រាចាស់២៥ភាគរយ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន AFP។ រដ្ឋបាលប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានអះអាងថា ចំណាត់ការខាងលើ មានគោលដៅការពារឧស្សាហកម្មអាមេរិក ពីការលក់បង្ខូចតម្លៃរបស់បរទេស និងឆ្លើយតបក្តីកង្វល់ពាក់ព័ន្ធសន្តិសុខជាតិ។ ស្របពេលចក្រភពអង់គ្លេស ទទួលការលើកលែង គឺបន្តរងការយកពន្ធត្រឹម២៥ភាគរយដដែល ក្រោមកិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគីថ្មី ដែលសម្រេចបានកន្លងទៅនេះ ដៃគូពាណិជ្ជកម្មធំៗដទៃទៀតរបស់អាមេរិក ជាពិសេសកាណាដានិងម៉ិកស៉ិក ឥឡូវត្រូវរងការពន្ធយកពេញ ៥០ភាគរយ។ គួរបញ្ជាក់ថា សម្ព័ន្ធមិត្តអាមេរិកមួយចំនួន បានថ្កោលទោសការដំឡើងពន្ធខ្ពស់ខាងលើ និងបានព្រមានអំពីការរំខានចំពោះសេដ្ឋកិច្ច រួមទាំងវិធានការឆ្លើយតប ដើម្បីសងសឹកវិញ។
June 4, 2025 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ លោក Santo Darmosumarto ឯកអគ្គរដ្ឋទូតឥណ្ឌូនេស៉ីប្រចាំកម្ពុជា បានបង្ហាញការគាំទ្រកម្ពុជាចំពោះការសម្រេចយកសំណុំរឿងព្រំដែនជាមួយប្រទេសថៃ ប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ)។ នៅក្នុងវេទិកាក្លិបអ្នកកាសែតកម្ពុជា និងស្ថានទូតឥណ្ឌូនេស៉ី ស្តីពី ទំនាក់ទំនងការទូតកម្ពុជា-ឥណ្ឌូនេស៉ី និងការអភិវឌ្ឍនៅកម្ពុជា នៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៥ នៅស្ថានទូតឥណ្ឌូនេស៉ី។ លោកឯកអគ្គរដ្ឋទូត បានថ្លែងថា ការសម្រេចនាំយកបញ្ហាប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំ៣ ដែលកំពុងមានបញ្ហាជាមួយថៃទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ គឺជាជម្រើសដំណោះស្រាយមួយ។ ជាមួយគ្នានេះ លោកបានថ្លែងថា កន្លងមក ឥណ្ឌូនេស៊ី និងម៉ាឡេស៊ី ក៏ធ្លាប់នាំយកសំណុំរឿងជម្លោះរបស់ខ្លួនទៅដោះស្រាយគ្នានៅតុលាការអន្តរជាតិក្រុងឡាអេនេះផងដែរ។ «នេះជាដំណោះស្រាយដ៏ល្អមួយ»។ លោកឯកអគ្គរដ្ឋទូត បានបញ្ជាក់បែបនេះ។ សូមរំលឹកថា
June 4, 2025 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានប្រកាសចំណាយថវិកាផ្ទាល់ខ្លួន និងគ្រួសាររង្វង់ប្រមាណ១០លានដុល្លារ ដើម្បីសាងសង់កន្លែងស្នាក់នៅ (អន្តេវាសិកដ្ឋាន) ជូនដល់និស្សិតជាស្ត្រីដែលឡើងមកសិក្សានៅរាជធានីភ្នំពេញ។ គម្រោងនេះត្រូវបានសម្តេចតេជោ ហ៊ុន សែន ប្រកាសក្នុងជំនួបជាមួយប្រតិភូក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី ដឹកនាំដោយ លោកស្រីបណ្ឌិត អុឹង កន្ថាផាវី នាព្រឹកថ្ងៃពុធ ទី៤ ខែមិថុនា ឆ្នាំ២០២៥នេះ។ លោក ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឱ្យដឹងថា ក្នុងជំនួបនោះ សម្តេចតេជោ ហ៊ុន សែន បានមើលឃើញពីការលំបាករបស់និស្សិតជាស្ត្រី ពេលមករៀនសូត្រនៅរាជធានីភ្នំពេញ ជួបការលំបាកសម្រាប់ការស្នាក់នៅ។ សម្តេចតេជោ
June 4, 2025









