Liny Chan
  • ព័ត៌មានអន្តរជាតិ

    (កៀវ)៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បាននិយាយថារូបលោកបានត្រៀមខ្លួនជាស្រេចដើម្បីជួបប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន ក្នុងប្រទេសតួកគីយ៉េ នៅថ្ងៃព្រហស្បតិ៍ ទី១៥ ខែឧសភា បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ប្រាប់រូបលោកជាសាធារណៈឱ្យទទួលយកសំណើចរចាដោយផ្ទាល់របស់លោក ពូទីន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។ លោក ពូទីន កាលពីថ្ងៃអាទិត្យ ទី១១ ខែឧសភា បានស្នើឱ្យមានការរៀបចំកិច្ចចរចាសន្តិភាពដោយផ្ទាល់រវាងរុស្ស៉ី និងអ៊ុយក្រែន ក្នុងទីក្រុងអ៉ីស្ដង់ប៊ូល នៅថ្ងៃទី១៥ ខែឧសភា។ ក៏ប៉ុន្តែ វាមិនទាន់ច្បាស់ថាតើលោក ពូទីន ចង់មានន័យថារូបលោកនឹងចូលរួមក្នុងកិច្ចចរចាដោយផ្ទាល់ឬក៏យ៉ាងណានោះទេ?

    May 12, 2025
  • ព័ត៌មានជាតិ

    (ព្រះសីហនុ)៖ នៅព្រឹក​ថ្ងៃចន្ទ ទី១២ ខែឧសភា ឆ្នាំ២០២៥នេះ នាវា​កង​ទ័ពជើងទឹកចិនចំនួនពីរគ្រឿង គឺនាវា០៧១ និងលេខ៩៨៩ បានចូល​ចត​​នៅកំពង់ផែលេខ១ មូលដ្ឋានសមុទ្ររាម ប្រកបដោយសុវត្ថិភាព។ នាវាទាំងពីរគ្រឿង បាន​ដឹក​កម្លាំង​ និង​សម្ភារៈ​ បរិក្ខា​រសិក​មួយចំនួន ដើម្បីចូល​រួម​ធ្វើ​សមយុទ្ធនាគមាសឆ្នាំ២០២៥។ ការមក​ដល់​នៅកំពង់ផែរាម​ របស់នាវា​កងទ័ព​ជើង​ទឹក​ចិន​នាឱកាលនេះ​ ត្រូវ​បាន​ទទួល​ស្វាគមន៍​យ៉ាង​កក់ក្ដៅ​ពី​សំណាក់​លោកឧត្តម​សេនីយ៍​ទោ​ ប៉ែន​ សុក្រឹត​វិទ្យា​ នាយ​ទីចាត់ការ​ហ្វឹកហ្វឺន​តំណាង​នាយ​ឧត្ដមសេនីយ៍​ វង្ស ពិសេន អគ្គមេបញ្ជាការ​កងយោធពលខេមរភូមិន្ទ​ ព្រមទាំង​នាយ​នាវី​មូលដ្ឋាសមុទ្រ​ចំនួន​៧០រូប​ និង​ក្រុម​ការងារ​សម្របសម្រួល​ដឹកនាំ​ធ្វើ​សមយុទ្ធ​នាគ​មាស​២០២៥​ របស់​កម្ពុជា​។ ដោយ​ឡែក​ប្រតិភូ​ចិន​ ដឹកនាំ​ដោយ​លោក​ឧត្ដមសេនីយ៍​ទោ​ LYU Guangkun​ ឧបការី​ នាយ​សេនាធិការ​យោធភូមិភាគ​ខាងត្បូង​កងទ័ព​រំដោះ​ប្រជាជន​ចិន​ និងជា​ប្រធានក្រុមការងារ​

    May 12, 2025
  • ព័ត៌មានអន្តរជាតិ

    (ញូវដេលី)៖ កងទ័ពអាកាសឥណ្ឌា បាននិយាយកាលពីថ្ងៃអាទិត្យ ទី១១ ខែឧសភា ថា «ការបាត់បង់គឺជាផ្នែកមួយនៃការប្រយុទ្ធ» ប៉ុន្តែបានអះអាងថា អ្នកបើកយន្តហោះរបស់ខ្លួនទាំងអស់បានវិលត្រឡប់មកផ្ទះវិញដោយសុវត្ថិភាព បន្ទាប់ពីការប្រយុទ្ធជាមួយប៉ាគីស្ថានក្នុងសប្តាហ៍នេះ។ ការថ្លែងនេះ ធ្វើឡើងចំពេលមានរបាយការណ៍ផ្សេងៗគ្នាអំពីការខាតបង់យន្តហោះ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី១១ ខែឧសភា ឆ្នាំ២០២៥។ កាលពីថ្ងៃពុធ សប្តាហ៍មុន អ្នកនាំពាក្យយោធាប៉ាគីស្ថានបានប្រាប់ទីភ្នាក់ងារ Reuters ថា យន្តហោះឥណ្ឌាចំនួន ៥គ្រឿងត្រូវបានបាញ់ទម្លាក់ដោយកងកម្លាំងប៉ាគីស្ថាន។ ទោះជាយ៉ាងណា ការអះអាងនេះមិនត្រូវបានបញ្ជាក់ជាផ្លូវការដោយភាគីឥណ្ឌានោះទេ។ ក្នុងថ្ងៃពុធដដែលនោះដែរ ប្រភពរដ្ឋាភិបាលចំនួនបួននៅក្នុងតំបន់កាស្មៀរដែលគ្រប់គ្រងដោយឥណ្ឌា បានប្រាប់ទីភ្នាក់ងារ Reuters ថា យន្តហោះចម្បាំងឥណ្ឌាចំនួន ៣គ្រឿងបានធ្លាក់នៅក្នុងទឹកដីឥណ្ឌា

    May 12, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចេញសេចក្តីប្រកាសព័ត៌មានស្តីពីការចោទប្រកាន់លើក្រុមក្មេងទំនើងពាក់ព័ន្ធនឹងករណីប្រើប្រាស់អាវុធកាប់ទៅលើជនរងគ្រោះ និងកាប់យកផ្លាកលេខម៉ូតូដោយបានបំផ្លិចបំផ្លាញទ្រព្យសម្បត្តិរបស់ជនរងគ្រោះ ប្រព្រឹត្តនៅក្នុងភូមិសាស្ត្រខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានឱ្យដឹងថា កាលពីថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២៥ វេលាម៉ោង ០២ និង ១០នាទីរំលងអាធ្រាត មានក្មេងទំនើងមួយក្រុមមានគ្នាចំនួន ២១នាក់ ជិះម៉ូតូចំនួន ១០គ្រឿង បានធ្វើសកម្មភាពជិះម៉ូតូទៅរារាំងពីមុខ និងពីក្រោយ ម៉ូតូរបស់ជនរងគ្រោះចំនួន ០១ គ្រឿងដែលកំពុងជិះគ្នាពីរនាក់នៅចំណុចមហាវិថីឈ្នះឈ្នះ ស្ថិតក្នុងភូមិសំរោង សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ បន្ទាប់មកបក្ខពួកនៃក្រុមក្មេងទំនើងខាងលើក៏បានចុះពីលើម៉ូតូ និងប្រើប្រាស់កាំបិតផ្គាក់ចំនួន ០១ដើម កាំបិតប៉័ងតោចំនួន ០១ដើម និងដាវកែច្នៃចំនួន ០១

    May 12, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ អង្គភាពប្រឆាំងអំពើពុករលួយ (ACU) នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៥ បានបញ្ជូនលោកឧត្តមសេនីយ៍ត្រី សម្បត្តិ កុសល ដែលមានរឿងក្តីជាមួយស្រ្តីម្ចាស់លុយម្នាក់នៅខេត្តសៀមរាប ទៅសាលាដំបូងខេត្តសៀមរាប ដើម្បីសួរនាំ និងចាត់ការតាមនីតិវិធី។ សូមជម្រាបថា លោក កែវ នាថមុនី ប្រធាននាយកដ្ឋានគតិយុត្តិពាក្យប្ដឹងនិងអន្តរជាតិ នៃអគ្គនាយកដ្ឋានប្រតិបត្តិការនៃអង្គភាពប្រឆាំងអំពើពុករលួយបានប្រាប់បណ្តាញព័ត៌មាន Fresh News ថា ACU បានប្រកាសឃាត់ខ្លួនឧត្តមសេនីយ៍ត្រីនគរបាល សម្បត្តិកុសល កាលពីវេលាម៉ោង ៥៖៣០នាទីល្ងាចថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៥៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

    May 10, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ នាម៉ោង ១២៖៣៥នាទីថ្ងៃត្រង់ ថ្ងៃសៅរ៍ ទី១០ ខែឧសភា ឆ្នាំ​២០២៥នេះ លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) និងជាប្រធានក្រុម​ការងារ​ចំពោះ​កិច្ចសម្របសម្រួលទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគទ្វេភាគី​កម្ពុជា​-សហ​រដ្ឋអាមេរិក បានដឹកនាំក្រុមការងារធ្វើដំណើរទៅសហរដ្ឋអាមេរិក ដើម្បីចរចាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មបដិការ រវាងកម្ពុជា និងសហរដ្ឋ​អាមេរិក ដែលនឹងប្រព្រឹត្តទៅនៅរដ្ឋធានីវ៉ាស៊ីនតោន នៃសហរដ្ឋអាម៉េរិក នៅថ្ងៃទី១៣ និងថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៥ ខាងមុខនេះ។ បេសកម្មនេះ ត្រូវបានរៀបចំឡើងបន្ទាប់ពីជំនួបពិភាក្សាការងារតាមរយៈ​ប្រព័ន្ធ​វីដេអូ (Zoom) ចំនួនពីរលើក ជាមួយភាគីតំណាងពាណិជ្ជ​កម្ម​សហរដ្ឋ​អាម៉េរិក (United States Trade Representative

    May 10, 2025
  • ព័ត៌មានអន្តរជាតិ

    (វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានថ្លែងនៅថ្ងៃសុក្រ ទី៩ ខែឧសភា ថា ការកំណត់ពន្ធគយ ៨០% លើទំនិញនាំចូលពីចិន «ហាក់ដូចជាសមល្មមហើយ» ខណៈដែលតំណាងប្រទេសទាំងពីរកំពុងត្រៀមខ្លួនសម្រាប់កិច្ចពិភាក្សាពាណិជ្ជកម្មនៅចុងសប្តាហ៍នេះ ក្នុងគោលបំណងព្យាយាមទប់ស្កាត់សង្គ្រាមពាណិជ្ជកម្ម នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មាន Reuters។ នៅក្នុងសារបង្ហោះតាមបណ្ដាញសង្គម Truth Social លោក ត្រាំ បានទាមទារឲ្យចិនបើកទីផ្សាររបស់ខ្លួនទទួលផលិតផលអាមេរិក ដោយសរសេរថា «(ការធ្វើដូច្នេះ) នឹងល្អសម្រាប់ពួកគេ»។ លោកបានបន្ថែមថា «ពន្ធ ៨០% លើចិនហាក់ដូចជាសមល្មមហើយ»។ ទោះជាយ៉ាងណា លោកបានសង្កត់ធ្ងន់ថាអត្រានេះអាចត្រូវបានពិចារណាឡើងវិញ ឬផ្លាស់ប្ដូរ អាស្រ័យលើកិច្ចពិភាក្សាជាមួយចិន។ រដ្ឋមន្ត្រីក្រសួងរតនាគារអាមេរិក លោក Scott Bessent និងប្រធានអ្នកចរចាពាណិជ្ជកម្ម

    May 10, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ អង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានឃាត់ខ្លួនលោកឧត្តមសេនីយ៍ត្រី សម្បត្តិ កុសល ដែលមានរឿងក្តីជាមួយស្រ្តីម្ចាស់លុយម្នាក់នៅខេត្តសៀមរាប។ លោក កែវ នាថមុនី ប្រធាននាយកដ្ឋានគតិយុត្តិពាក្យប្ដឹងនិងអន្តរជាតិ នៃអគ្គនាយកដ្ឋានប្រតិបត្តិការនៃអង្គភាពប្រឆាំងអំពើពុករលួយបានប្រាប់បណ្តាញព័ត៌មាន Fresh News ថា ACU បានប្រកាសឃាត់ខ្លួនឧត្តមសេនីយ៍ត្រីនគរបាល សម្បត្តិកុសល កាលពីវេលាម៉ោង ៥៖៣០នាទីល្ងាចថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៥។ នៅពេលនេះលោកឧត្តមសេនីយ៍ត្រី សម្បត្តិ កុសល កំពុងសួរនាំនៅអង្គភាពប្រឆាំងអំពើពុករលួយ ដើម្បីចាត់ការបន្តទៀត៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

    May 10, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានចេញការណែនាំ ដល់គ្រប់អង្គភាពគយ និងរដ្ឋាករពាក់ព័ន្ធទាំងអស់ ទប់ស្កាត់ ការប៉ុនប៉ងលួចនាំចូល ដោយខុសច្បាប់នូវសត្វពាហនៈ (គោ-ក្របី) និងសាច់គោ-ក្របីពីប្រទេសថៃ តាមមាត់ច្រកនានា ជាពិសេសតាមច្រករបៀង ក្នុងមូលដ្ឋានភូមិសាស្ត្ររបស់ខ្លួនឱ្យបានម៉ឺងម៉ាត់ ដើម្បីទប់ស្កាត់ការឆ្លងជំងឺឈាមខ្មៅ ឬជំងឺអង់ត្រាក់ (ពិសធ្យូង) ចូលមកកម្ពុជា។ នេះបើយោងតាមសេចក្ដីណែនាំ របស់អគ្គនាយកដ្ឋានគយ និងរដ្ឋករកម្ពុជា ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៥នេះ។ យោងតាមអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានបញ្ជាក់ថា «ដើម្បីធានាប្រសិទ្ធភាព នៃការអនុវត្ត, អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា សូមធ្វើការណែនាំដល់គ្រប់អង្គភាពគយ និងរដ្ឋាករពាក់ព័ន្ធទាំងអស់

    May 10, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី៩​ ខែឧសភា ឆ្នាំ២០២៥នេះ លោក ជា សុផារ៉ា ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃកម្ពុជា បានអញ្ជើញទទួលគ្រឿងឥស្សរិយយស សម្រាប់និទាឃរដូវឆ្នាំ២០២៥ (The Grand Cordon of the Order of the Rising Sun) ពីរដ្ឋាភិបាលជប៉ុន។ កាលពីនៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥ ទីស្តីការគណៈរដ្ឋមន្រ្តីរដ្ឋាភិបាលជប៉ុន បានប្រកាសឈ្មោះអ្នកដែលត្រូវទទួលគ្រឿងឥស្សរិយយស សម្រាប់និទាឃរដូវឆ្នាំ២០២៥ ផ្តល់ជូនដល់បុគ្គលឆ្នើម ដើម្បីទទួលស្គាល់នូវការចូលរួមចំណែករបស់បុគ្គលទាំងនេះ ក្នុងកិច្ចការសាធារណៈ ឬជាតិ និងសមិទ្ធិផលដ៏លេចធ្លោរបស់របស់បុគ្គលទាំងនេះក្នុងវិស័យនានាក្នុងសង្គម។ លោក ជា សុផារ៉ា

    May 9, 2025