- Liny Chan
- ព័ត៌មានជាតិ
(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នាថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៥នេះ ប្រកាសរកឃើញ ករណីស្លាប់ដោយជំងឺផ្តាសាយបក្សីចំនួន ០១ករណី ដែលបានកើតលើបុរសអាយុ៥២ឆ្នាំ មានទីលំនៅក្នុងភូមិប្រាសាទ ឃុំពោធិ៍រាជ ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល។ បុរសរូបនេះ ត្រូវបានបានបញ្ជាក់ថា វិជ្ជមានវីរុសផ្តាសាយបក្សី ប្រភេទហាស់៥ អ៊ុន១ (H5N1) ពីវិទ្យាស្ថានជាតិសុខភាពសាធារណៈ នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៥។ ទោះជាមានការយកចិត្តទុកដាក់ ថែទាំនិងជួយសង្គ្រោះពីសំណាក់ក្រុមគ្រូពេទ្យ អ្នកជំងឺបានទទួលមរណភាពនៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៥ វេលាម៉ោង១១និង៣០នាទីព្រឹក ដោយសារមានស្ថានភាពធ្ងន់ធ្ងរ រួមមានគ្រុនក្តៅ ក្អក ហត់ និងពិបាកដកដង្ហើម។
June 21, 2025 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ លោក ប៉ែន សុវិជាតិ រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងក្រសួងពាណិជ្ជកម្មកម្ពុជា បញ្ជាក់ពីប្រក្រតីភាពនៃការផ្គត់ផ្គង់បន្លែផ្លែឈើ និងធានាការផ្គត់ផ្គង់តម្រូវការប្រេងឥន្ធនៈក្នុងប្រទេស បើថៃបិទមិនឱ្យនាំចូលប្រេងមកកម្ពុជា។ ថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៥នេះលោក ប៉ែន សុវិជាតិ បានបញ្ជាក់ថា លោកស្រី ចម និម្មល រដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្មបានផ្ដល់ការណែនាំ ដល់ប្រធានមន្ទីរពាណិជ្ជកម្មចំនួន៧ខេត្តដែលនៅជាប់ព្រំដែនថៃ ដោយបានតាមដានយ៉ាងយកចិត្តទុកដាក់ ទៅលើបញ្ហាថ្លៃ ក្នុងនោះបន្លែផ្លែឈើដែលនាំមកមានមួយចំនួនប្រើប្រាស់ក្នុងបណ្ដាខេត្តទាំង៧ ដែលនៅជាប់ព្រំដែន ប៉ុន្ដែតាមការពិនិត្យយ៉ាងដិតដល់បន្លែផ្លែឈើទាំងនេះសុទ្ធសឹងតែជា បន្លែផ្លែឈើដែលនាំចូលដើម្បីនាំចេញបន្ដទៅប្រទេសវៀតណាម។ លោកបានបន្ដថា ដូច្នេះបន្លែផ្លែឈើនាំចូលពីប្រទេសថៃ ដើម្បីប្រើប្រាស់មានតែមួយចំនួនប៉ុណ្ណោះ ដែលដាក់លក់ក្នុងបណ្ដាខេត្តទាំង៧។ បន្ទាប់ពីបិទមិនឲ្យនាំចូលបន្លែផ្លែឈើពីប្រទេសថៃមក ប្រជាជនដំបូងមានការត្អូញត្អែរដោយព្រួយបារម្ភចំពោះការកង្វះការផ្គត់ផ្គង់ ប៉ុន្ដែបន្ទាប់ពីមានការណែនាំពីប្រធានមន្ទីរមក
June 21, 2025 - ព័ត៌មានជាតិ
(ព្រះវិហារ)៖ សម្ដេចមហាមន្ត្រី គុយ សុផល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង នៅព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៥ បាននាំយកព្រះរាជអំណោយព្រះមហាក្សត្រ និងសម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ នៃកម្ពុជា ជាទីគោរពសក្ការះដ៏ខ្ពង់ខ្ពស់បំផុត ផ្ដល់ជូនដល់ប្រជារាស្រ្ត១២៧០គ្រួសារ ដែលស្នាក់នៅបណ្ដោះអាសន្នមណ្ឌលសុវត្ថិភាពវត្តពោធិ៍៥០០០ដើម ស្ថិតនៅភូមិគូលែនត្បូង ឃុំគូលែនត្បូង ស្រុកគូលែន ខេត្តព្រះវិហារ។ ពិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់លោក ប្រាក់ សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្ត លោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ ព្រមទាំងប្រតិភូអមដំណើរ និងសមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរ អង្គភាពជុំវិញខេត្ត អជ្ញាធរក្រុងស្រុក និងបងប្អូនប្រជាពលរដ្ឋជាច្រើនរូប។
June 21, 2025 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ផ្លូវថ្មើរជើងចតុមុខ (Chaktomuk Walk Street) នឹងបើកសម្ពោធឲ្យប្រើប្រាស់ជាផ្លូវការ នាល្ងាចថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៥នេះ ក្រោមអធិបតីភាពសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត។ ដើម្បីឲ្យពិធីបើកសម្ពោធខាងលើ រក្សាបានសន្តិសុខ សណ្តាប់ធ្នាប់របៀបរៀបរយ និងបរិស្ថានល្អប្រសើរ លោក ឃួង ស្រេង អភិបាល និងលោកជំទាវ នាព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៥នេះ បានដឹកនាំមន្ត្រីជំនាញ និងអាជ្ញាធរចុះពិនិត្យទីតាំងប្រារព្ធពិធី និងដើរពិនិត្យផ្លូវថ្មើរជើងចតុមុខនេះ ដោយចាប់ផ្តើមដើរថ្មើជើង ចេញពីផ្សាររាត្រីរហូតដល់មុខព្រះបរមរាជវាំង។
June 21, 2025 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ កាលពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតីចូលរួមកម្មវិធីបើកសម្ភោធជើងហោះហើរត្រង់រវាងរាជធានីភ្នំពេញ និងទីក្រុងប៉េណាំង (Penang) ប្រទេសម៉ាឡេស៊ី តបតាមការអញ្ជើញរបស់ស្ថានទូតម៉ាឡេស៊ីប្រចាំកម្ពុជា នៅសណ្ឋាគារ Shangri-La។ តាមការជូនដំណឹងរបស់ក្រុមហ៊ុនអាកាសចរណ៍ ខេមបូឌា អ៊ែរវ៉េ (Cambodia Airways) ការហោះហើរត្រង់រវាងរាជធានីភ្នំពេញ និងទីក្រុងប៉េណាំង (Penang) ប្រទេសម៉ាឡេស៊ីដែលជាទីក្រុងពាណិជ្ជកម្មដ៏ធំ និងមានព្រលានយន្តហោះដ៏មមាញឹកទី២ម៉ាឡេស៊ី នឹងចាប់ផ្តើមដំណើរការនៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥ ខាងមុខនេះ ដោយហោះហើរចំនួន២ដងក្នុងមួយសប្តាហ៍នៅរៀងរាល់ថ្ងៃព្រហស្បតិ៍ និងថ្ងៃអាទិត្យ។ ការហោះហើរថ្មីត្រង់ និងជាប្រចាំនេះ គឺជាកិច្ចសហប្រតិបត្តិការដ៏ល្អ និងប្រកបដោយផ្លែផ្កាដល់ប្រទេស
June 21, 2025 - ព័ត៌មានជាតិ
(បាត់ដំបង)៖ ការអនុវត្តគម្រោងគំរូនៃការញែកសំណល់ GGI4CE នៅទូទាំងខេត្តបាត់ដំបង បានចាប់ផ្តើមជាផ្លូវការ ក្រោមការគាំទ្រពីក្រសួងបរិស្ថាន និងការផ្តល់ជំនួយបច្ចេកទេស និងហិរញ្ញវត្ថុពីទីភ្នាក់ងារអភិវឌ្ឍន៍អាល្លឺម៉ង់ GIZ។ ពិធីប្រកាសនេះបានធ្វើឡើងនៅសាលសន្និសីទមហានគរនៃសាកលវិទ្យាល័យជាតិបាត់ដំបង នាព្រឹកថ្ងៃទី ២០ ខែមិថុនា ឆ្នាំ២០២៥ ក្រោមអធិបតីភាពលោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងលោក Stefan Messerer ឯកអគ្គរដ្ឋទូតសហព័ន្ធអាល្លឺម៉ង់ប្រចាំកម្ពុជា ថ្នាក់ដឹកនាំក្រសួងបរិស្ថាន តំណាងក្រសួងស្ថាប័នពាក់ព័ន្ធ រដ្ឋបានខេត្តបាត់ដំបង អាជ្ញាធរមូលដ្ឋាន សាស្រ្តាចារ្យ សិស្ស និស្សិត ជាច្រើននាក់។ កម្មវិធីនេះ ជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងដ៏សំខាន់ក្នុងការជំរុញការគ្រប់គ្រងសំណល់រឹងប្រកបដោយប្រសិទ្ធភាព និងនិរន្តរភាពនៅកម្ពុជា ដែលជាផ្លែផ្កានៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំង២ កម្ពុជា-អាល្លឺម៉ង់
June 21, 2025 - ព័ត៌មានអន្តរជាតិ
(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃសុក្រ ទី២០ ខែមិថុនា បាននិយាយថានាយកទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ជាតិ លោកស្រី Tulsi Gabbard បានវាយតម្លៃខុសដែលនិយាយថាគ្មានភស្តុតាងបញ្ជាក់ថាអ៉ីរ៉ង់កំពុងផលិតអាវុធនុយក្លេអ៊ែរ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។ លោក ត្រាំ បានបដិសេធការវាយតម្លៃរបស់លោកស្រី Gabbard កាលពីដើមឆ្នាំ២០២៥ ដែលនិយាយថាតេហេរ៉ង់មិនមែនកំពុងផលិតអាវុធនុយក្លេអ៊ែរ នៅពេលរូបលោកត្រូវបាន សាកសួរដោយក្រុមអ្នកសារព័ត៌មាននៅឯអាកាសយានដ្ឋានក្នុងទីក្រុង Morristown រដ្ឋ New Jersey។ លោក ត្រាំ បានបញ្ជាក់យ៉ាងខ្លីថាលោកស្រីវាយតម្លៃខុសហើយ។ គួរបញ្ជាក់ថា កាលពីខែមីនា ឆ្នាំ២០២៥ លោកស្រី Gabbard
June 21, 2025 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ នៅរាត្រីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៥នេះ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា បានបង្ហាញសារឆ្លើយតបនឹងការគំរាម របស់ភាគីថៃ ដែលចង់ផ្តាច់ការផ្គត់ផ្គង់ប្រេងមកប្រទេសកម្ពុជា។ សម្តេចតេជោ ហ៊ុន សែន បានឆ្លើយតបជាមួយនឹងសារធ្ងន់ៗថា កម្ពុជាមិនងាប់ដោយសារ ថៃផ្តាច់ប្រេងនោះទេ ហើយប្រសិនបើចង់ធ្វើ សូមធ្វើតាមចិត្តចុះ តែក្រុមហ៊ុនដែលងាប់មុនគេគឺក្រុមហ៊ុនសាំង PTT ដែលកំពុងមានវត្តមាននៅកម្ពុជា។ តាមរយៈបណ្តាញសង្គមផ្លូវការរបស់ សម្តេចតេជោ ហ៊ុន សែន បានបង្ហោះជាមួយនឹងខ្លឹមសារទាំងស្រុងដូចខាងក្រោម៖ ល្បែងគំរាមដែលនាំដល់ការខាតបង់ខ្លួនឯង! ថ្ងៃនេះ ឃើញបក្សប្រឆាំងថៃមួយ ជូនយោបល់ទៅរាជរដ្ឋាភិបាលថៃថាឲ្យឈប់លក់ប្រេងឲ្យកម្ពុជា ដែលនិងធ្វើឲ្យកម្ពុជាចុះចាញ់។ យើងសូមបញ្ជាក់ទៅអ្នកវិញថា យើងមិនស្លាប់ដោយសារមិននាំប្រេងពីថៃមកនោះទេ ប៉ុន្តែអ្នកដែលស្លាប់គឺក្រុមហ៊ុន
June 21, 2025 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ លោក ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៥នេះ តាមរយៈវីដេអូឃ្លីបមួយ បានបកស្រាយចម្ងល់បងប្អូនមួយចំនួន ដែលសួរថា ហេតុអ្វីបានជារាជរដ្ឋាភិបាលមិនបង្ហាញឯកសារពាក់ព័ន្ធ ដែលបញ្ជាក់ថា លិខិតរបស់រាជរដ្ឋាភិបាលពិតជាបាន ទៅដល់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) ពិតប្រាកដមែន ? អ្នកនាំពាក្យរាជរដ្ឋាភិបាលរូបនេះបញ្ជាក់ថា «រាល់ដំណើរការនីតិវិធីរបស់តុលាការយុត្តិធម៌អន្តរជាតិ គឺជាការសម្ងាត់ ដែលយើងត្រូវតែគោរពតាម ហើយយើងមិនអាចទៅហុចលិខិតហើយថតរូបមកបង្ហោះ ឬយកលិខិតបង្កាន់ដៃមកបង្ហោះជាសាធារណៈបានទេ ដែលនេះជាគោលការណ៍របស់តុលាការ»៕
June 21, 2025 - ព័ត៌មានជាតិ
(សៀមរាប)៖ នៅក្នុងឱកាសអញ្ជើញចូលរួមជាអធិបតី ក្នុងកិច្ចប្រជុំបច្ចេកទេសលើកទី៤០របស់គណៈកម្មាធិការអាយស៊ីស៊ី-អង្គរ/សំបូរព្រៃគុក លោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានក្រុមប្រឹក្សាភិបាលអាជ្ញាធរជាតិអប្សរា បានលើកយកការសាងសង់ប្រាសាទ Siha Nakhon នៅក្នុងវត្ត Phu Man Fah មានទីតាំងនៅខេត្តបុរីរម្យ ប្រទេសថៃ ដោយចម្លងប្លង់ប្រាសាទអង្គរវត្ត គឺការបំពានទាំងស្រុងទៅនឹងកាតព្វកិច្ចក្នុងនាមជារដ្ឋភាគីនៃអនុសញ្ញាបេតិកភណ្ឌពិភពលោក ឆ្នាំ១៩៧២ បំពានទៅលើតម្លៃលេចធ្លោជាសកល និងសភាពដើមនៃរមណីយដ្ឋានអង្គរ បំពានទៅលើអត្តសញ្ញាណ និងព្រលឹងជាតិវប្បធម៌ខ្មែរ និងជាកង្វះខាតផ្នែកសីលធម៌បេតិកភណ្ឌយ៉ាងធ្ងន់ធ្ងរ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News
June 21, 2025









