Liny Chan
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ លោក Santo Darmosumarto ឯកអគ្គរដ្ឋទូតឥណ្ឌូនេស៉ីប្រចាំកម្ពុជា បានបង្ហាញការគាំទ្រកម្ពុជាចំពោះការសម្រេចយកសំណុំរឿងព្រំដែនជាមួយប្រទេសថៃ ប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ)។ នៅក្នុងវេទិកាក្លិបអ្នកកាសែតកម្ពុជា និងស្ថានទូតឥណ្ឌូនេស៉ី ស្តីពី ទំនាក់ទំនងការទូតកម្ពុជា-ឥណ្ឌូនេស៉ី និងការអភិវឌ្ឍនៅកម្ពុជា នៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៥ នៅស្ថានទូតឥណ្ឌូនេស៉ី។ លោកឯកអគ្គរដ្ឋទូត បានថ្លែងថា ការសម្រេចនាំយកបញ្ហាប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំ៣ ដែលកំពុងមានបញ្ហាជាមួយថៃទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ គឺជាជម្រើសដំណោះស្រាយមួយ។ ជាមួយគ្នានេះ លោកបានថ្លែងថា កន្លងមក ឥណ្ឌូនេស៊ី និងម៉ាឡេស៊ី ក៏ធ្លាប់នាំយកសំណុំរឿងជម្លោះរបស់ខ្លួនទៅដោះស្រាយគ្នានៅតុលាការអន្តរជាតិក្រុងឡាអេនេះផងដែរ។ «នេះជាដំណោះស្រាយដ៏ល្អមួយ»។ លោកឯកអគ្គរដ្ឋទូត បានបញ្ជាក់បែបនេះ។ សូមរំលឹកថា

    June 4, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានប្រកាស​ចំណាយថវិកាផ្ទាល់ខ្លួន និងគ្រួសាររង្វង់ប្រមាណ១០លានដុល្លារ ដើម្បី​សាង​​សង់កន្លែងស្នាក់នៅ (អន្តេវាសិកដ្ឋាន) ជូនដល់និស្សិតជាស្ត្រីដែល​ឡើង​​មកសិក្សានៅរាជធានីភ្នំពេញ។ គម្រោងនេះត្រូវបានសម្តេចតេជោ ហ៊ុន សែន ប្រកាសក្នុងជំនួប​ជាមួយ​ប្រតិ​ភូក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី ដឹកនាំដោយ លោកស្រីបណ្ឌិត អុឹង កន្ថាផាវី នាព្រឹកថ្ងៃពុធ ទី៤ ខែមិថុនា ឆ្នាំ២០២៥នេះ។ លោក ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឱ្យដឹងថា ក្នុងជំនួបនោះ សម្តេច​​តេជោ ហ៊ុន សែន បានមើលឃើញពីការលំបាករបស់និស្សិតជាស្ត្រី ពេលមករៀនសូត្រនៅរាជធានីភ្នំពេញ ជួបការលំបាកសម្រាប់ការ​ស្នាក់​នៅ។ សម្តេចតេជោ

    June 4, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ក្នុងរយៈពេល៥ខែ នៃឆ្នាំ ២០២៥នេះ កម្ពុជាបាននាំចេញអង្ករចំនួន ៣៤៤ ១៩៩ តោន គិតជាទឹកប្រាក់បានចំនួន ២៥២.៣០លានដុល្លារសហរដ្ឋអាមេរិក។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាន របស់សហព័ន្ធស្រូវអង្ករកម្ពុជា ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៥។ សេចក្ដីប្រកាសព័ត៌មានបានឲ្យដឹងថា ការនាំចេញអង្ករជាង ៣៤ម៉ឺនតោននេះ ធ្វើឡើងតាមរយៈក្រុមហ៊ុននាំចេញអង្ករចំនួន ៤៨ ក្រុមហ៊ុន ទៅកាន់គោលដៅចំនួន៦៣ ដែលក្នុងនោះទៅកាន់បណ្តាប្រទេសនៅក្នុងតំបន់អឺរ៉ុបចំនួន ២៦ បានបរិមាណអង្ករចំនួន ១៦០ ៧៣២ តោន គិតជាទឹកប្រាក់ចំនួន ១២៦.៧៥លានដុល្លារសហរដ្ឋអាមេរិក, ទៅកាន់ប្រទេសចិន និងហុងកុង

    June 4, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ រដ្ឋាភិបាលឥណ្ឌូនេស៉ី បានផ្តល់ជំនួយយោធាដល់កងយោធពលខេមរភូមិន្ទ មានតម្លៃចំនួន ៥០ម៉ឺនដុល្លារ កាលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤។ នេះគឺជាផ្នែកមួយនៃកិច្ចសហប្រតិបត្តិការផ្នែកនយោបាយ និងសន្តិសុខ រវាងប្រទេសទាំងពីរ។ នេះបើតាមការថ្លែងរបស់លោក Santo Darmosumarto ឯកអគ្គរដ្ឋទូតឥណ្ឌូនេស៉ីប្រចាំកម្ពុជា នៅក្នុងវេទិកាក្លិបអ្នកកាសែតកម្ពុជា និងស្ថានទូតឥណ្ឌូនេស៉ី ស្តីពី ទំនាក់ទំនងការទូតកម្ពុជា-ឥណ្ឌូនេស៉ី និងការអភិវឌ្ឍនៅកម្ពុជា នៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៥ នៅស្ថានទូតឥណ្ឌូនេស៉ី។ លោកឯកអគ្គរដ្ឋទូត បានបញ្ជាក់ថាដែរថា សម្រាប់កិច្ចសហប្រតិបត្តិការផ្នែកនយោបាយ និងសន្តិសុខ ប្រទេសទាំងពីរបានចុះ MoU រវាងកងទ័ព និងកងទ័ព នៅឆ្នាំ២០០៧, MoU ស្តីពីការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន

    June 4, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ប្រទេសកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំគណៈកម្មការចម្រុះខណ្ឌសីមា និងបោះបង្គោលព្រំដែនគោក (JBC) កម្ពុជា-ថៃ នាថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៥ ខាងមុខនេះ នៅរាជធានីភ្នំពេញ។ នេះបើតាមការបញ្ជាក់របស់ លោក ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។ លោកបានបញ្ជាក់ថា ក្នុងជំនួបទ្វេភាគីនៅទីក្រុងតូក្យូ ថ្ងៃទី៣០ ឧសភា ២០២៥ រដ្ឋមន្ត្រីការបរទេសរបស់ប្រទេសទាំងពីរ បានឯកភាពប្រកាន់ស្មារតីនៃការគោរពអនុស្សរណៈនៃការយោគយល់គ្នាឆ្នាំ២០០០ ស្តីពីការវាស់វែង និងខណ្ឌសីមាព្រំដែនគោកកម្ពុជា-ថៃ និងប្រើប្រាស់គ្រប់យន្តការដែលមានស្រាប់ ជាពិសេសជំរុញយន្តការ គណៈកម្មការចម្រុះខណ្ឌសីមា និងបោះបង្គោលព្រំដែនគោក (JBC) ជួបពិភាក្សាការងារគ្នាឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ដើម្បីដោះស្រាយបញ្ហាព្រំដែន ដោយផ្ដោតសំខាន់ទៅលើតំបន់ដែលបានកើតហេតុនាពេលថ្មីនេះ។ «ក្នុងស្មារតីនេះ កម្ពុជាបានឯកភាព

    June 4, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ លោក វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានស្ដីទីសហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជា មានប្រសាសន៍ថា មរណភាពលោកព្រឹទ្ធាចារ្យក្រមាមាស សាន គឹមស៊ាន គឺជាការបាត់បង់នូវមរតកមនុស្សរស់ដ៏សំខាន់បំផុត ក្នុងនាមលោកជាស្ថាបនិកនៃការកកើតឡើងវិញ នៃក្បាច់គុនល្បុក្កតោ ជាមួយការបាត់បង់នូវក្បាច់គុនដ៏សម្បូរបែបជាច្រើន ដែលលោកមិនទាន់បានផ្ទេរឲ្យកូនខ្មែរអស់នៅឡើយ។ ការលើកឡើងនេះ ស្របពេលថ្នាក់ដឹកនាំ មន្ដ្រីកីឡា និងសិស្សគុនល្បុក្កតោទូទាំងប្រទេស កំពុងសោកសៅ និងសោកស្ដាយជាខ្លាំង ក្រោយទទួលបាននូវដំណឹងមរណភាពរបស់លោកព្រឹទ្ធាចារ្យក្រមាមាស សាន គឹមស៊ាន ទីប្រឹក្សាក្រសួងវប្បធម៌ និងវិចិត្រសិល្ប: ប្រធានបណ្ឌិតសភាគុនល្បុក្កតោកម្ពុជា និងជាអនុប្រធានសហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជា កាលពីរសៀលថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៥ ក្នុងជន្មាយុ ៨០ឆ្នាំ

    June 4, 2025
  • ព័ត៌មានអន្តរជាតិ

    (អាំស្ទែរដាំ)៖ នាយករដ្ឋមន្ត្រីហូឡង់ លោក ឌីក ស្កូហ្វ (Dick Schoof) បានប្រកាសកាលពីថ្ងៃអង្គារថា លោកនឹងលាលែងពីតំណែង ត្រឹមតែប៉ុន្មានម៉ោងបន្ទាប់ពីអ្នកនយោបាយប្រជានិយមប្រឆាំងជនមូស្លីម លោក ហ្គៀត វីលឌ័រ (Geert Wilders) បានដកគណបក្ស PVV របស់លោកចេញពីសម្ព័ន្ធរដ្ឋាភិបាលស្តាំនិយម។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី៣ ខែមិថុនា ឆ្នាំ២០២៥។ រដ្ឋមន្ត្រីមកពីគណបក្ស PVV របស់លោក វីលឌ័រ នឹងចាកចេញពីគណៈរដ្ឋមន្ត្រី ខណៈរដ្ឋមន្ត្រីដែលនៅសល់នឹងបន្តការងារបណ្ដោះអាសន្នក្នុងរដ្ឋាភិបាលចាំផ្ទះ។ ការបោះឆ្នោតណាមួយទំនងជាមិនអាចធ្វើទៅបានទេមុនខែតុលា ហើយការបង្កើតរដ្ឋាភិបាលថ្មីជាទូទៅត្រូវចំណាយពេលច្រើនខែនៅក្នុងបរិបទនយោបាយហូឡង់ដែលបែកខ្ញែក។ ការដួលរលំរដ្ឋាភិបាលនេះកើតឡើងស្របពេលដែលចលនាស្តាំនិយមកំពុងរីកដុះដាលនៅអឺរ៉ុប ដោយសារកំហឹងជុំវិញបញ្ហាចំណាកស្រុក និងការកើនឡើងថ្លៃរស់នៅ

    June 4, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន មាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា​ បានថ្លែងឲ្យដឹងថា ក្នុងរយៈពេល២០ខែ នៃការកាន់តំណែងជានាយករដ្ឋមន្រ្ដី សម្ដេចបានជួបនូវបញ្ហាប្រឈម និងវិញ្ញាសាជាច្រើន ក្នុងនោះក៏ដោះស្រាយបានជាបន្តបន្ទាប់។ ក្នុងសមាជនៅថ្ងៃទី២ ដោយជជែកអំពីប្រព័ន្ធកសិកម្ម នារសៀលថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៥ សម្តេចមហាបវរធិបតី ហ៊ុន មាណែត បានថ្លែងឲ្យដឹងថា សម្រាប់រយៈពេល២០ខែ នៃរាជរដ្ឋាភិបាលថ្មីនេះ ពិតណាស់២០ខែពោរពេញដោយប្រធានបទ និងវិញ្ញាសាថ្មីៗ សម្រាប់រាជរដ្ឋាភិបាល ដោយចាប់ផ្ដើមពីដំណាក់កាលមិនច្បាស់លាស់មួយ នៃស្ថានភាពសេដ្ឋកិច្ច ដែលបន្សល់ទុកពីសម័កូវីដ១៩ ដែលកើតចេញពីអតិផលរណា និងសង្គ្រាម ពិសេសពាក់ព័ន្ធនឹងវិស័យជាច្រើនដូចជា វិស័យទេសចរណ៍, វិស័យអចលនទ្រព្យ ដែល២០ខែមុន ដែលស្ថិតក្នុងភាពស្រពិចស្រពិលនៅឡើយ

    June 4, 2025
  • ព័ត៌មានជាតិ

    (សេអ៊ូល)៖ បេក្ខជនប្រធានាធិបតីមកពីគណបក្សប្រជាធិបតេយ្យ ​នៅក្នុងប្រទេសកូរ៉េខាងត្បូង លោក Lee Jae-myung ត្រូវបានប្រកាសជាផ្លូវការនៅថ្ងៃពុធ ទី៤ ខែមិថុនា ថាបានជាប់ឆ្នោតជា ប្រធានាធិបតីថ្មី បន្ទាប់ពីបានទទួលជ័យជម្នះក្នុងការបោះឆ្នោតសកលមុនអាណត្តិកាលពីថ្ងៃអង្គារម្សិលមិញ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន​ AFP។ លោក Lee Jae-myung បានទទួលជ័យជម្នះលើគូប្រជែងរបស់លោក គឺលោក Kim Moon-soo មកពីគណបក្សអំណាចប្រជាជនដែលជាអតីតបក្សអភិរក្សនិយមរបស់អតីតប្រធានាធិបតី លោក Yoon Suk Yeol។ បើតាមគណៈកម្មការរៀបចំការបោះឆ្នោតកូរ៉េខាងត្បូង លោក Lee ទទួលបានសំឡេងគាំទ្រ ៤៩.៤២ភាគរយ រីឯលោក Kim ទទួលបានសំឡេងគាំទ្រ ៤១.១៥ភាគរយ។

    June 4, 2025
  • ព័ត៌មានជាតិ

    (កែប)៖ រដ្ឋបាលខេត្តកែប នៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៥ បានជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរ ដែលអញ្ជើញមកលេងខេត្តកែប អាចប្រើប្រាស់ internet ដោយឥតគិតថ្លៃ (Free-Wifi)។ ការប្រើ Internet ឥតគិតថ្លៃនេះ គឺមានគំនិត្យផ្ដួចផ្ដើម យកចិត្តទុកដាក់ និងចង្អុលបង្ហាញពីសំណាក់លោកបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្តកែប ដែលលោកបានណែនាំដល់មន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍ខេត្ត សហការជាមួយក្រុមហ៊ុន មិត្តហ្វូន ដាក់សេវាអ៊ីនធឺណិតសាធារណៈ (Public Wifi) ជូនដល់បងប្អូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍ជាតិ-អន្តរជាតិ ដែលអញ្ជើញមកសម្រាកកម្សាន្តលេង នៅខេត្តកែប ត្រង់ចំណុច «ឆ្នេរខ្ញុំស្រឡាញ់ខេត្តកែប» សម្រាប់ប្រើប្រាស់ ដែលមាន User Name៖

    June 3, 2025