Liny Chan
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានឱ្យដឹងថា នៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៥ស្អែកនេះ​ លោកឧបនាយករដ្ឋមន្រ្តី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នឹងដឹកនាំក្រុមការងារត្រៀមចរចាជុំទី២ លើពន្ធបដិការរវាងម្ពុជា និងសហរដ្ឋអាម៉េរិក នៅឯសហរដ្ឋអាម៉េរិក។​ សម្តេចបវរធិបតីថ្លែងបែបឱ្យដឹងបែបនេះ ធ្វើក្នុងឱកាសសម្តេចឆ្លើយបំភ្លឺជូនអង្គសមាជរដ្ឋសភា និងព្រឹទ្ធសភា ​ពាក់ព័ន្ធ​នឹងប្រធានបទកសិកម្ម នៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៥នេះ។ សម្តេចបវរធិបតីបានលើកឡើងថា នៅរយៈពេលចុងក្រោយនេះ កម្ពុជាបានជួបនូវវិញ្ញាសាប្លែកៗ ដែលត្រូវដោះស្រាយ ហើយការប្រកាសដំឡើងពន្ធ របស់សហរដ្ឋអាមេរិក ដល់បណ្តាប្រទេសនានាក្នុងពិភពលោក រួមទាំងកម្ពុជា​ ក៏ជាវិញ្ញាសាដែលរដ្ឋាភិបាល​ក្នុងអាណត្តិទី៧នេះ ត្រូវប្រឈម​ដោះស្រាយផងដែរ​

    June 3, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតា នរោត្តម មុនិនាថ សីហនុ នៃព្រះរាជាណាចក្រកម្ពុជា ទ្រង់បានសព្វព្រះរាជហឫទ័យ ព្រះរាជប្រទាន ព្រះរាជទ្រព្យចំនួន ១០ ០០០ដុល្លារអាមេរិក ដល់កងទ័ពជួរមុខ ដែលឈរជើងនៅបណ្តោយព្រំដែនកម្ពុជា-ថៃ។ នេះបើតាមការបញ្ជាក់ឱ្យដឹងពីសម្តេចតេជោ ហ៊ុន សែន ក្នុងអង្គសមាជរដ្ឋសភា និងព្រឹទ្ធសភា នារសៀលថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៥នេះ។ សម្តេចបានថ្លែងដូច្នេះថា «ព្រះសុវណ្ណីសារសំឡេង តាមរយៈសម្តេចព្រះអណុជ អរុណរស្មី សម្តេចម៉ែ ព្រះអង្គក្នុងឋានៈជាព្រះមាតាជាតិ ជាព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា ព្រះអង្គសព្វព្រះរាជហឫទ័យ ព្រះរាជទានព្រះរាជទ្រព្យចំនួន ១០ ០០០ដុល្លារសហរដ្ឋអាមេរិក ដើម្បីជូនទៅដល់កងទ័ព ដែលកំពុងការពារព្រំដែន»។ ចំពោះព្រះរាជអំណោយនេះ

    June 3, 2025
  • ព័ត៌មានជាតិ

    (កំពត)៖ នាព្រឹកថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៥ កម្លាំងការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តកំពត សហការជាមួយកម្លាំងនគរបាលចរាចរណ៍ក្រុងកំពត ក្រោមការដឹកនាំ បញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត បានចុះត្រួតពិនិត្យការអនុវត្តច្បាប់ចរាចរ ចំពោះអ្នកបើកបរម៉ូតូ ដោយគ្មានពាក់មួកសុវត្ថិភាព គ្មានកញ្ចក់ និងគ្មានស្លាកលេខ  នៅលើកំណត់ផ្លូវជាតិលេខ៣ (កំពត-ព្រះស៊ីហនុ) ត្រង់រង្វង់មូលមិត្តភាពកម្ពុជាកូរ៉េ (រង្វង់មូលទឹករលក) ស្ថិតក្នុងសង្កាត់អណ្ដូងខ្មែរ ក្រុងកំពត ខេត្តកំពត។ ការចុះអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកខាងលើ សមត្ថកិច្ចចរាចរ គឺមានវិធានការផាកពិន័យ ដោយគ្មានការលើកលែងទៀតទេ សម្តៅកាត់បន្ថយនូវការកើតគ្រោះថ្នាក់ចរាចរ ដែលកើតមានឡើង ជាយថាហេតុ នៅក្នុងភូមិសាស្ត្រនៃក្រុងកំពត ក៏ដូចជាទូទាំងខេត្តកំពតផងដែរ។ ចំពោះពលរដ្ឋអ្នកប្រើប្រាស់ផ្លូវសាធារណៈ ដោយមិនគោរពច្បាប់ចរាចរណ៍ជាពិសេសការពាក់មួកសុវត្ថិភាពក្នុងការបើកបរ

    June 3, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ លោក សាន គឹមស៊ាន បណ្ឌិតព្រឹទ្ធាចារ្យក្រមាមាស នៃបណ្ឌិត្យសភាគុនល្បុក្កតោកម្ពុជា បានទទួលមរណភាពរសៀលថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៥ ក្នុងជន្មាយុ ៨០​ឆ្នាំ។ នេះបើតាមជំនួយការរបស់លោក ប្រាប់បណ្តាញព័ត៌មាន Fresh News នៅមុននេះបន្តិច៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

    June 3, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ បន្ទាប់ពីសមាជព្រឹទ្ធសភា និងរដ្ឋសភានៃកម្ពុជា បានបើកកិច្ចប្រជុំតាំងពីព្រឹកថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៥ រហូតដល់វេលារំលងអធ្រាត្រ ឆ្លងថ្ងៃ, សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា និងជាប្រធាន​សមាជព្រឹទ្ធសភា និងរដ្ឋសភានៃកម្ពុជា បានថ្លែងបញ្ជាក់ថា ការប្រជុំឆ្លងថ្ងៃ កាត់យប់ដូចនេះមិនជារឿងថ្មីសម្រាប់សម្តេចនោះឡើយ សម្តេចធ្លាប់បានប្រជុំយូរជាងនេះថែមទៀត។ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងដូចនេះនាព្រឹកថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៥នេះ នាឱកាសដែលសម្តេចអញ្ជើញបន្តដឹកនាំរដ្ឋសភា និងព្រឹទ្ធសភា បន្តសមាជប្រជុំថ្ងៃទី២ ជជែកអំពី​ប្រព័ន្ធកសិកម្ម។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងដូវនេះថា «ខ្ញុំសូមជម្រាបថា ក្នុងជីវិតរបស់ខ្ញុំនេះវាជួបប្រទះនូវរឿងបែបនេះជាច្រើនលើកដែរហើយ ប៉ុន្តែមិនដល់កម្រិតពេលមុននោះទេ កាល

    June 3, 2025
  • ព័ត៌មានអន្តរជាតិ

    (វ៉ាស៊ីនតោន)៖ អ្នកនាំពាក្យសេតវិមាន នៅថ្ងៃចន្ទ ទី២ ខែមិថុនា បានប្រកាសឱ្យដឹងថាប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និងប្រធានាធិបតីចិន លោក ស៊ី ជីនពីង ទំនងជាអាចនឹងបើកកិច្ចសន្ទនាតាមទូរស័ព្ទនៅក្នុងសប្ដាហ៍នេះ ប៉ុន្មានថ្ងៃបន្ទាប់ពីលោក ត្រាំ បានចោទចិនថាបាន និងកំពុងរំលោភបំពានលើកិច្ចព្រមព្រៀងផ្អាកការអនុវត្ត ការយកពន្ធគយទៅវិញទៅមក និងការរឹតត្បិតពាណិជ្ជកម្ម។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។ អ្នកនាំពាក្យសេតវិមាន លោកស្រី Karoline Leavitt គឺជាមនុស្សជំនិតទី៣ហើយរបស់លោក ត្រាំ ដែលបានចេញមុខព្យាករថាកិច្ចសន្ទនារវាងលោក ត្រាំ និងលោក ស៊ី ជីនពីងនឹងត្រូវធ្វើឡើងក្នុងពេលឆាប់ៗ ដើម្បីដោះស្រាយការខ្វែងគំនិតគ្នាលើកិច្ចព្រមព្រៀងពន្ធគយធ្វើឡើងកាលពីខែឧសភា ក្នុងទីក្រុងហ្សឺណែវ។

    June 3, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ បានឱ្យថា គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ នឹងរៀបចំទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក នៅពហុកីឡដ្ឋានជាតិមរតកតេជោ ដែលស្ថិតនៅភូមិព្រែកតារ័ត្ន សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៥ ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត ព្រះករុណាព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។ ដើម្បីឱ្យព្រះរាជពិធីខាងលើ ប្រព្រឹត្តទៅដោយរលូន រក្សាបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ អាជ្ញាធរមានសមត្ថកិច្ច នឹងធ្វើការបញ្ចៀសចរាចរណ៍ជាបណ្តោះអាសន្ន ជុំវិញទីតាំងប្រារព្ធព្រះរាជពិធី ដោយមិនអនុញ្ញាតឱ្យយានយន្តធុនធ្ងន់គ្រប់ប្រភេទឆ្លងកាត់កំណាត់មហាវិថីឈ្នះឈ្នះ ចាប់ពីគល់ស្ពានព្រែកព្នៅ រហូតដល់ផ្លូវជាតិលេខ៦ ចាប់ពីម៉ោង

    June 3, 2025
  • ព័ត៌មានជាតិ

    (សេអ៊ូល)៖ ​ប្រជាជនកូរ៉េខាងត្បូង នៅថ្ងៃអង្គារ ទី៣ ខែមិថុនា បានចាប់ផ្ដើមបោះឆ្នោតជ្រើសរើសប្រធានាធិបតីថ្មី ៦ខែក្រោយប្រទេសជាតិធ្លាក់ចូលក្នុងវិបត្តិនយោបាយ ដោយសារតែការប្រកាសប្រើច្បាប់អាជ្ញាសឹករបស់អតីតប្រធានាធិបតី លោក Yoon Suk Yeol។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។ ក្រុមអ្នកបោះឆ្នោតមានវ័យចំណាស់មួយក្រុម បានតម្រង់ជួរនៅឯការិយាល័យបោះឆ្នោតមួយក្នុងតំបន់ Munrae-dong នៃ​ទីក្រុងសេអ៊ូល នៅម៉ោង៦៖០០នាទីព្រឹក (ម៉ោងនៅសេអ៊ូល) ដើម្បីទម្លាក់សន្លឹកឆ្នោតរបស់ពួកគេចូលក្នុងហិបឆ្នោត។ «យើងជាមនុស្សដំបូងគេដែលបានមកដល់ការិយាល័យបោះឆ្នោតជាមួយក្ដីសង្ឃឹមថា បេក្ខជនរបស់យើងនឹងទទួលបានជ័យជម្នះ ហើយក៏ព្រោះតែការបោះឆ្នោតប្រធានាធិបតីមានសារៈសំខាន់បំផុត»។ នេះជាការលើកឡើងរបស់អ្នកបោះឆ្នោតម្នាក់ឈ្មោះ Yu Bun-dol មានអាយុ៨០ឆ្នាំប្រាប់ទីភ្នាក់ងារសារព័ត៌មាន AFP ដោយបន្ថែមថាលោកយាយនឹងបោះឆ្នោតគាំទ្របេក្ខជនមកពីគណបក្សអំណាចប្រជាជន (People Power Party ឬហៅកាត់ថា PPP ដែលជាបក្សអភិរក្សនិយមនៅកូរ៉េខាងត្បូង។

    June 3, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៥នេះ សមាជរដ្ឋសភា​និងព្រឹទ្ធសភា បន្តសមាជថ្ងៃទី២ ដោយជជែកអំពីប្រព័ន្ធកសិកម្ម បន្ទាប់ពីកាលម្សិលមិញសមាជបានបញ្ចប់របៀបវារៈចំនួន២ គឺប្រព័ន្ធគាំពារសង្គម, សេដ្ឋកិច្ចក្រៅប្រព័ន្ធ។ កាលពីម្សិលមិញតាមរយៈព្រឹត្តិការណ៍សមាជលើកដំបូង ថ្នាក់ដឹកនាំសមាជិក សមាជិក​ព្រឹទ្ធសភា រដ្ឋសភា និងរាជរដ្ឋាភិបាលបានបើកការជជែកគ្នា តាំងពីម៉ោង​៨ព្រឹក រហូតដល់ម៉ោង០០៖២២នាទីរំលងអធ្រាត្រចូលថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៥។ សមាជរដ្ឋសភា និងព្រឹទ្ធសភា គឺជាវេទិកាមួយដ៏ល្អ ព្រោះជាការជួបជជែកដេញដោលគ្នាក្នុងន័យកែលំអរវាងព្រឹទ្ធសភា រដ្ឋសភា និងរាជរដ្ឋាភិបាល លើកិច្ចការចាំបាច់ទាំងឡាយរបស់ជាតិ។ ជាពិសេសជាវេទិកាមួយ ដែលសមាជិកព្រឹទ្ធសភា រដ្ឋសភា បានលើកបញ្ហា និងសំណូមពរ​ទាំងឡាយទៅកាន់នាយករដ្ឋមន្ត្រី និងសមាជិករាជរដ្ឋាភិបាល។ សម្តេចតេជោ ហ៊ុន សែន

    June 3, 2025
  • PR

    ក្រុមហ៊ុន អារ៉ាខាវ៉ា ខូ អិលធីឌី បានដាក់សម្ពោធបើកលក់គម្រោងលំនៅឋានអារ៉ាខាវ៉ា ២ ជាផ្លូវការ នៅថ្ងៃទី០២ ខែ មិថុនា ឆ្នាំ២០២៥ ក្រោមអធិបតីភាពរបស់ ឯកឧត្តម កែវ ស៊ីវន រដ្ឋលេខាធិការ នៃរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល, ឯកឧត្តម ប្រាក់ អង្គារ៉ា អគ្គនាយក នៃអគ្គនាយកដ្ឋានលំនៅឋាន ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និង សំណង់, លោក ញាណ ចន្ថាវេរ៉ា អភិបាលរងខណ្ឌសែនសុខ, និងលោកបណ្ឌិត យ៉ាស៊ូម៉ូតូ ខេមមូរី ស្ថានិក

    June 2, 2025