- Liny Chan
- ព័ត៌មានជាតិ
(ភ្នំពេញ)៖ ក្នុងសមាជិករដ្ឋសភា-ព្រឹទ្ធសភា នាព្រឹកថ្ងៃចន្ទ ទី២ ខែមិថុនា ឆ្នាំ២០២៥ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអំពាវនាវដល់ខ្មែរគ្រប់និន្នាការបញ្ឈប់សកម្មភាពដែលធ្វើឱ្យប៉ះពាល់ដល់ទឹកចិត្តទ័ព។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាលមានលទ្ធភាពគ្រប់គ្រាន់ក្នុងការផ្តត់ផ្គង់កងទ័ពនៅព្រំដែន ប៉ុន្តែការជួយគាំទ្រពីប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន គ្រប់ទីកន្លែង គឺជាការផ្តល់កម្លាំងចិត្តដ៏ធំធេងដល់កងទ័ព។ សម្តេចមហាបវរធិបតី ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរបន្តឧបត្ថម្ភគាំទ្រដល់កងទ័ព។ សម្តេចធិបតី បានបញ្ជាក់យ៉ាងដូច្នេះ «ខ្ញុំសូមអំពាវនាវបន្ត និងរួមគ្នាក្នុងការលើកទឹកចិត្តកងកម្លាំង ហើយពេលជាមួយគ្នា ក៏ខ្ញុំសុំអំពាវនាវសាជាថ្មីចំពោះបងប្អូនប្រជាពលរដ្ឋខ្មែរមួយចំនួន បើទោះមាននិន្នាការណាក៏ដោយ សូមកុំធ្វើសកម្មភាពណាដែលប៉ះពាល់ដល់ទឹកចិត្តរបស់កម្ពុជាយើង»។ សម្តេចបានបន្តថា «ពេលនេះជាពេលដែលប្រទេសជាតិយើងទាំងមូលត្រូវរួមគ្នា ដើម្បីត្រៀមលក្ខណៈការពារជាតិ ការពារទឹកដីរបស់យើង ជាពិសេសរួមគ្នានៅក្រោយកងទ័ពរបស់យើង ដើម្បីការពារទឹកដី។ រឿងនយោបាយ យើងនិយាយពេលផ្សេង
June 2, 2025 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ថ្លែងសារមុនផ្ដើមសមាជរដ្ឋសភា និងព្រឹទ្ធសភា នៅរសៀលថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៥នេះ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានព្រមានដល់ភាគីថៃ ដែលជាគូជម្លោះជាមួយកម្ពុជាលើបញ្ហាព្រំដែន កុំប្រើប្រាស់ផែនដែលគ្មានប្រភពច្បាស់លាស់ ដែលសម្ដេចហៅថា ជាផែនទីចោរឆ្នាំ២០០៨ មកបន្ដរំលោភដែនអធិបតេយ្យរបស់កម្ពុជា។ សម្ដេចតេជោ ហ៊ុន សែន បានស្វាគមន៍ចំពោះការផ្លាស់ប្ដូរខ្នាតនៃការប្រើប្រាស់ផែនទី 1/100000 ឬ 1/50000 ឬ 1/25000 ប៉ុន្ដែត្រូវតែច្បាស់លាស់អំពីប្រភពដើម នៃការគូសផែនទី ពោលមិនអាចយកផែនទីដែលគូសដោយឯកតោភាគីមកប្រើប្រាស់បានដាច់ខាត។ សម្ដេចសង្កត់ធ្ងន់ថា ភាគីថៃ និងកម្ពុជា ត្រូវប្រើប្រាស់ដោយអនុវត្តតាមកិច្ចព្រមព្រៀងបារាំង-សៀម ឆ្នាំ១៩០៤-១៩០៧ ដែលជាមូលដ្ឋាននៃឯកសារ ក្នុងពង្រីកផែនទី។
June 2, 2025 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ក្រោយពីទទួលបានដំណឹងថា ភាគីថៃ កំពុងតែរៀបចំលេណដ្ឋានរបស់ខ្លួន នៅចំណុចបញ្ហាព្រំដែន, សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ប្រាប់ទៅភាគីថៃថា រៀបចំអ្វីក៏រៀបចុះ ប៉ុន្ដែកុំមករៀបចំ នៅលើទឹកដីប្រទេសកម្ពុជា។ ក្នុងសមាជរដ្ឋសភា-ព្រឹទ្ធសភា នៅថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៥នេះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា «យើងបានដឹងថា គេកំពុងតែរៀបចំលេណដ្ឋាន […] រៀបចំនៅក្នុងដីអ្នកឯងរៀបចុះ តែសូមកុំមករៀបចំ លើដីរបស់ខ្ញុំតែប៉ុណ្ណឹងទេ»។ ទន្ទឹមគ្នានេះ សម្តេចតេជោ ហ៊ុន សែន សូមអំពាវនាវចំពោះប្រជាជនកម្ពុជា យកចិត្ដទុកដាក់ តាមដានអំពីសភាពការណ៍នេះ ប៉ុន្ដែសូមកុំស្លន់ស្លោ
June 2, 2025 - ព័ត៌មានជាតិ
(តាកែវ)៖ អាជ្ញាធខេត្តតាកែវ នៅព្រឹកថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៥នេះ បានរៀបចំតម្លើងឧបករណ៍ហាត់ប្រាណ នៅសួនច្បារមាត់បឹងតាកែវ បន្ថែមពីការតម្លើងឧបករណ៍ក្មេងលេង «Playground» ដែលអាជ្ញាធខេត្ត ទើបតែតម្លើងកាលពីពេលថ្មីៗកន្លងមកនេះ។ បើយោងតាមមន្ដ្រីសាលាខេត្តតាកែវ, លោក វ៉ី សំណាង អភិបាលខេត្តតាកែវ បានណែនាំដល់មន្ដ្រីសាលាខេត្ត ឲ្យរៀបចំតម្លើងឧបករណ៍ហាត់ប្រាណនេះ បន្ទាប់ពីប្រជាពលរដ្ឋដែលតែងតែដើរហាត់ប្រាណនៅមាត់បឹងតាកែវ បានស្នើសុំដល់អាជ្ញាធខេត្ត ជួយដាក់ឧបករណ៍ហាត់ប្រាណ នៅសួនច្បារមាត់បឹងតាកែវ ដើម្បីឲ្យពួកគាត់អាចហាត់ប្រាណ ដោយឧបករណ៍គ្រឿងម៉ាស៊ីនបន្ថែមពីការហាត់ប្រាណដោយដើរថ្មើជើង។ ដើម្បីបំពេញតម្រូវការរបស់ប្រជាពលរដ្ឋ និងដើម្បីធ្វើការទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ ឲ្យមកលេងកម្សាន្តនៅក្នុងខេត្តតាកែវ កាន់តែច្រើនឡើង អាជ្ញាធរខេត្តតាកែវ បានបន្តអភិវឌ្ឍន៍ ជួសជុល បំពាក់ភ្លើងលម្អតាមផ្លូវ ក្នុងក្រុងដូនកែវ កែលម្អសួនច្បារ និងបន្តធ្វើការពង្រីកនូវទីធ្លាកម្សាន្តសម្រាប់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរ មកធ្វើការលំហែកាយ
June 2, 2025 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ តបតាមការអំពាវនាវរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា, ក្រសួងយុត្តិធម៌ និងក្រុមកីឡាសេនាយុត្តិធម៌ បានប្រកាសឧបត្ថម្ភថវិកា ៥០០លានរៀល ដល់កងទ័ពជួរមុខកម្ពុជា ដែលឈរជើងនៅបណ្តោយព្រំដែនកម្ពុជា-ថៃ។ ដែលថវិកាឧបត្ថម្ភទាំងនេះ បានមកពីការប្រមូលពីកម្មវិធីជិះកង់អង្គរលើកទី៣ ចំនួន១២០០លានរៀល ដោយដកមួយចំណែកជូនមន្ទីរពេទ្យគន្ធបុប្ផា សៀមរាប និងមួយចំណែលជូនកងទ័ពសមរភូមិមុខ។ ការចូលរួមឧបត្ថម្ភថវិការបស់ក្រសួងយុត្តិធម៌ និងក្រុមកីឡាសេនាយុត្តិធម៌ គឺជាការចូលរួមចំណែកលើកទឹកចិត្ត ដល់កងទ័ពកម្ពុជាដ៏អង់អាចក្លាហានរបស់កម្ពុជា ដែលកំពុងឈរជើងជាប់ជាប្រចាំ ដើម្បីការពារបូរណភាពទឹកដី នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ។ សម្តេចតេជោ ហ៊ុន សែន តាមរយៈថ្លែងការណ៍ចេញពីព្រឹទ្ធសភា នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥នេះ បានអំពាវនាវប្រជាពលរដ្ឋទាំងអស់ ឱ្យចូលរួមឧបត្ថម្ភតាមការស្ម័គ្រចិត្តដល់កងទ័ព ដើម្បីបង្ហាញពីភាពរួបរួមគ្នាជាធ្លុងមួយនៃខឿនការពារជាតិរបស់កម្ពុជា។ ឆ្លៀតក្នុងឱកាសនេះ
June 2, 2025 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ចាប់ពីខែមករា ដល់ខែឧសភា ឆ្នាំ២០២៥ កម្ពុជារកចំណូលបានជាង ២៤លានដុល្លារ ពីការលក់សំបុត្រជូនភ្ញៀវអន្តរជាតិ ជាង៥២ម៉ឺននាក់ ដែលបានទិញបណ្ណចូលទស្សនារមណីយដ្ឋានអង្គរ កើនឡើង១១.៧១ភាគរយ បើធៀបនឹងឆ្នាំ២០២៤។ នេះបើយោងតាមរបាយការណ៍របស់គ្រឹះស្ថានអង្គរ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៥នេះ។ គ្រឹះស្ថានអង្គរបានបញ្ជាក់ដែរថា ដោយឡែកគិតតែក្នុងខែឧសភា ភ្ញៀវអន្តរជាតិ ដែលបានទិញបណ្ណចូលទស្សនារមណីយដ្ឋានអង្គរ មានចំនួន ៥២ ៧៦៧ កើនឡើង ៣.៧១% ទទួលបានចំណូល ២.៣ លានដុល្លា កើនឡើង ៣.១០%។ ចំណែកការលក់បណ្ណចូលទស្សនានៅប្រាសាទកោះកែរ ក្នុងរយៈពេល៥ខែនេះ មានចំនួន
June 2, 2025 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានអំពាវនាវប្រជាពលរដ្ឋយកចិត្តទុកដាក់តាមដានសភាពការណ៍ តែកុំស្លន់ស្លោ ហើយផ្តល់ការគាំទ្រ លើកទឹកចិត្តចំពោះកងទ័ពនៅសមរភូមិមុខ។ ការប្រកាសអំពាវនាវបែបនេះរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើង ក្នុងឱកាសសមាជរដ្ឋសភា-ព្រឹទ្ធសភា ដែលធ្វើឡើង នារសៀលថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៥នេះ។ សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវយ៉ាងដូច្នេះថា៖ «យើងក៏អំពាវនាវដល់ប្រជាជនកម្ពុជា ដែលបានយកចិត្តទុកដាក់តាមដានសភាពការណ៍នេះ តែសុំកុំស្លន់ស្លោ ហើយផ្តល់ការគាំទ្រ លើកទឹកចិត្តចំពោះកងទ័ពនៅសមរភូមិមុខ»។ ជាមួយគ្នានេះដែរ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា រាជរដ្ឋាភិបាល និងកងទ័ពកម្ពុជា បានដឹងថាកងទ័ពថៃ បានរៀបចំលេណដ្ឋាន។
June 2, 2025 - PR
ធនាគារ វីង (ខេមបូឌា) ម.ក និង ធនាគារ ស៊ីអាយអិមប៊ី សិង្ហបុរី បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់មួយ ក្នុងគោលបំណងលើកកម្ពស់សេវាហិរញ្ញវត្ថុអន្តរជាតិ ក៏ដូចជាជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងប្រទេសកម្ពុជា និងប្រទេស សិង្ហបុរីឱ្យកាន់តែប្រសើរឡើង។ ភាពជាដៃគូនេះគឺជាការបោះជំហានដ៏សំខាន់មួយក្នុងការពង្រឹងទំនាក់ទំនងប្រព័ន្ធហិរញ្ញវត្ថុនៅក្នុងតំបន់អាស៊ាន តាមរយៈភាព ខ្លាំង ក្នុងតំបន់របស់ធនាគារ ស៊ីអាយអិមប៊ី និងភាពឈានមុខគេ នៅក្នុងមូលដ្ឋានរបស់ធនាគារ វីង ដើម្បីផ្តល់នូវសេវា ហិរញ្ញវត្ថុសម្បូរបែបដែលឆ្លើយតបតម្រូវការអតិថិជនគ្រប់រូប ដោយរួមមានទាំង៖ ក្រុមហ៊ុនពាណិជ្ជកម្ម សហគ្រាសខ្នាតតូច និងមធ្យម និងអតិថិជនដែលមានចំណូលខ្ពស់ជាដើម។ បណ្ឌិត Dmytro Kolechko អគ្គនាយកធនាគារ វីង បានលើកឡើងថា៖
June 2, 2025 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា និងជាប្រធានសមាជព្រឹទ្ធសភា និងរដ្ឋសភានៃកម្ពុជា បានថ្លែងបញ្ជាក់ថា កម្ពុជា បានបាត់បង់ទឹកដីច្រើនណាស់មកហើយក្នុងប្រវត្តិសាស្ត្រ ហើយកម្ពុជាសុំសិទ្ធិត្រឹមការពារទឹកដីដែលនៅសល់ប៉ុណ្ណោះដោយមិនចង់បានដីរបស់នរណានោះឡើយ។ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងបញ្ជាក់ដូចនេះ នាព្រឹកថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៥នេះ នៅក្នុងឱកាសដែលសម្តេចអញ្ជើញថ្លែងជូនអង្គសមាជរដ្ឋសភា-ព្រឹទ្ធសភា លើបញ្ហាព្រំដែនរវាងកម្ពុជា-ថៃ ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងដូចនេះថា «កម្ពុជាគ្មានត្រូវការទឹកដីអ្នកណាទេ កម្ពុជាបាត់បង់ទឹកដីច្រើនណាស់ហើយ កម្ពុជាក៏មិនទាមទារយកទឹកដីត្រឡប់មកវិញដែរ តែកម្ពុជាសុំរក្សាសិទ្ធិការពារទឹកដីរបស់ខ្លួនតែប៉ុណ្ណោះ មិនអាចឱ្យអ្នកណាផ្សេងមកដណ្តើមយកនោះទេ»។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងទៀតថា កម្ពុជាបានធ្វើការចរចារជាមួយវៀតណាម ដើម្បីបានបោះបង្គោលព្រំដែនរួចជាស្រេចចំនួន
June 2, 2025 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាសពីគម្រោងបបួលថៃ នាំយកបញ្ហានៅប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច តាក្របី និងតំបន់មុំបី ទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ)។ តាមរយៈបណ្តាញសង្គមនៅយប់ថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៥នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានឱ្យដឹងថា ក្រោយពីត្រឡប់ពីបំពេញបេសកកម្មក្រៅប្រទេស នៅព្រឹកថ្ងៃនេះ សម្តេចបានជួបប្រជុំជាមួយថ្នាក់ដឹកនាំកងទ័ពរបស់យើងនៅព្រំដែន ដើម្បីស្ដាប់នូវរបាយការណ៍ពីសភាពការណ៍ជាក់ស្ដែងនៅព្រំដែនកម្ពុជា-ថៃ។ សម្តេចប្រមុខរាជរដ្ឋាភិបាល បានបញ្ជាក់ថា ដូចអ្វីដែលសម្តេចបានបញ្ជាក់នាពេលកន្លងទៅ កម្ពុជាប្រកាន់ជំហរដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធីតាមរយៈការប្រើប្រាស់យន្តការបច្ចេកទេសនិងច្បាប់អន្តរជាតិជាគោល។ ឈរលើស្មារតីខាងលើនេះ សម្តេចមហាបវរធិបតី បានបញ្ជាឱ្យគណៈកម្មការព្រំដែនចម្រុះ (JBC) កម្ពុជា ធ្វើកិច្ចការចំនួនពីរដូចខាងក្រោម៖ ១៖ រៀបចំការប្រជុំ JBC
June 2, 2025









