- Liny Chan
- ព័ត៌មានជាតិ
(ភ្នំពេញ)៖ ផ្លូវជាតិ ៣ខ្សែ ប្រវែងសរុប ២០១.៣៦គីឡូម៉ែត្រ ស្ថិតនៅភាគនិរតីនៃប្រទេសកម្ពុជា បានសាងសង់រួចរាល់ជាស្ថាពរ នឹងត្រូវសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នៅព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥ស្អែកនេះហើយ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។ បើតាមលោក ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់ឱ្យដឹងទៀតថាផ្លូវជាតិទាំង ៣ខ្សែនោះ រួមមាន៖ ១៖ ផ្លូវជាតិលេខ៣១ ប្រវែងសរុប ៥៣,៥៣៩ គ.ម ចាប់ពីចំណុចបែកគុស(ផ្លូវជាតិលេខ៣) ដល់កំពង់ត្រាច (ផ្លូវជាតិលេខ៣៣)ជាប្រភេទបេតុងកៅស៊ូAC (កម្រាស់៧ ស.ម) ទទឹង១២ម៉ែត្រ។ ២៖ ផ្លូវជាតិលេខ៣៣ ប្រវែងសរុប
April 28, 2025 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ដោយអនុវត្តតាមការយកចិត្តទុកដាក់គិតគូរពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា ចំពោះប្រជាពលរដ្ឋជួបបញ្ហាខ្វះទឹកស្អាតប្រើប្រាស់, នៅព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៥ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានចាត់លោក ឆាយ វីរៈ អភិបាលរងរាជធានីភ្នំពេញ ដឹកនាំរដ្ឋបាលខណ្ឌដង្កោ និងសហការដោយរដ្ឋាករស្វ័យក្រុងភ្នំពេញ ដឹកទឹកស្អាតមកចែកជូនប្រជាពលរដ្ឋរស់នៅ ក្នុងបុរី VIP ស្ថិតនៅភូមិម៉ឺនត្រា សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ ខណៈតំបន់នេះមានបញ្ហាខ្វះទឹកស្អាតប្រើប្រាស់ចំនួន ៣ថ្ងៃមកហើយ។ លោក ឆាយ វីរៈ បានឱ្យដឹងថា ដោយសារតែប្រជាពលរដ្ឋរស់នៅក្នុងបុរី VIP ស្ថិតនៅភូមិម៉ឺនត្រា សង្កាត់ស្ពានថ្ម
April 28, 2025 - ព័ត៌មានអន្តរជាតិ
(ប៉េកាំង)៖ នៅថ្ងៃចន្ទ ទី២៨ ខែមេសា ទីក្រុងប៉េកាំងបានចេញមុខបកស្រាយថា ពុំមានការនិយាយទូរសព្ទកើតឡើង រវាងប្រធានាធិបតីអាមេរិក លោកស៉ី ជីនពីង និងប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នាពេលថ្មីៗនេះឡើយ បន្ទាប់ពីលោក ត្រាំ បានអះអាងថា លោក ស៉ី បានហៅទូរសព្ទមកលោក ខណៈប្រទេសកំពូលមហាអំណាចសេដ្ឋកិច្ចទាំងពីរ កំពុងស្ថិតក្នុងសង្រ្គាមពាណិជ្ជកម្ម។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។ ក្នុងកិច្ចសម្ភាសមួយ ជាមួយទស្សនាវដ្តី TIME កាលពីថ្ងៃទី២២ ខែមេសា និងចេញផ្សាយកាលពីថ្ងៃសុក្រសប្តាហ៍កន្លងទៅ លោក ត្រាំ បាននិយាយថា លោកប្រធានាធិបតីចិន
April 28, 2025 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានចេញអនុក្រឹត្យ ស្ដីពី ការបន្ថែមរបបសន្ដិសុខសង្គម សម្រាប់អតីតមន្ដ្រីរាជការស៊ីវិល និងអតីតយុទ្ធជន។ នេះបើតាមអនុក្រឹត្យ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៥។ ក្នុងអនុក្រឹត្យ បានបញ្ជាក់ថា «ត្រូវបានបន្ថែមរបបសន្ដិសុខសង្គមប្រចាំខែ ចំនួន២ម៉ឺនរៀល ក្នុង១នាក់ ជូនដល់អតីតមន្ដ្រីរាជការស៊ីវិល និងអតីតយុទ្ធជន ដែលបានចូលនិវត្ដន៍មុនឆ្នាំ២០២៤»៕ ខាងក្រោមនេះ ជាអនុក្រឹត្យ របស់សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត៖ ផ្ដល់សិទ្ធិដោយ៖ Fresh News
April 28, 2025 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ជនសង្ស័យ៣២នាក់ ដែលជាប់ពាក់ព័ន្ធបទល្មើស១៣ករណី មានឆក់, លួច, ក្លែងបន្លំឯកសារ និងអំពើជួញដូរមនុស្ស យកមកបង្ហាញមុខឲ្យសាធារណៈជនបានឃើញមុខជាផ្លូវការ នៅព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៥ នាស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។ លោកឧត្តមសេនីយ៍ត្រី ប៊ុត សត្យា ស្នងការរងទទួលផែនការងារព្រហ្មទណ្ឌ បានប្រាប់បណ្ដាញព័ត៌មាន Fresh News ឲ្យដឹងថា ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ លោកបានដឹកនាំកម្លាំងសមត្ថកិច្ចព្រហ្មទណ្ឌកម្រិតស្រាល សហការជាមួយអធិការខណ្ឌទាំង១៤ ដើម្បីស្រាវជ្រាវបង្ក្រាបរយៈពេល៣ថ្ងៃ គិតពីថ្ងៃ២៦ ដល់ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៥ ជាលទ្ធផលបង្ក្រាបសរុប១៣ករណី ឃាត់ខ្លួន៣២នាក់ (ស្រី៤នាក់)
April 28, 2025 - ព័ត៌មានជាតិ
(ព្រះសីហនុ)៖ លោកឧបនាយករដ្ឋមន្រ្តី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានបង្ហាញនូវសុទិដ្ឋិនិយមខ្ពស់ចំពោះ វត្តមានរបស់ក្រុមហ៊ុន BYD Cambodia នឹងបន្តដើរតួនាទីយ៉ាងសំខាន់ក្នុងការដឹកនាំ ផ្សព្វផ្សាយ និងទាក់ទាញក្រុមហ៊ុនធំៗ របស់ប្រទេសចិន និងបណ្ដាប្រទេសដទៃទៀត មកបណ្តាក់ទុនវិនិយោគនៅកម្ពុជា ឱ្យកាន់តែច្រើនបន្ថែមទៀត។ ការលើកឡើងរបស់ លោកឧបនាយករដ្ឋមន្រ្តី ស៊ុន ចាន់ថុល ធ្វើឡើងក្នុងពិធីបើកការដ្ឋានសាងសង់រោងចក្រដំឡើងយានយន្តរបស់ ក្រុមហ៊ុន ប៊ី វ៉ាយ ឌី ខេមបូឌា ឯ.ក ( BYD CAMBODIA CO., LTD. )នាថ្ងៃទី២៨
April 28, 2025 - ព័ត៌មានជាតិ
(សេអ៊ូល)៖ កូរ៉េខាងជើង បានទទួលស្គាល់ជាលើកដំបូងថាខ្លួនពិតជាបានបញ្ជូនកងទ័ពទៅជួយរុស្ស៉ី ក្នុងសង្រ្គាមប្រឆាំងអ៊ុយក្រែន ដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋ KCNA បានរាយការណ៍នៅថ្ងៃចន្ទ ទី២៨ ខែមេសាថា ទាហានរបស់ទីក្រុងព្យុងយ៉ាង បានជួយដល់ទីក្រុងមូស្គូ ក្នុងការវាយដណ្ដើមយកទឹកដីដែលសិ្ថតនៅក្រោមការគ្រប់គ្រងរបស់ទាហានអ៊ុយក្រែន នៅក្នុងតំបន់ Kursk ត្រឡប់មកវិញ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP។ ការទទួលស្គាល់របស់កូរ៉េខាងជើង កើតមានឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីរុស្ស៉ីបានទទួលស្គាល់ដែរពីការចូលរួមរបស់កូរ៉េខាងជើងក្នុងសង្រ្គាមអ៊ុយក្រែន ដែលត្រូវបានចារកម្មកូរ៉េខាងត្បូង និងលោកខាងលិច បានរាយការណ៍ជាយូរមកហើយថាទីក្រុងព្យុងយ៉ាង បានបញ្ជូនទាហានជាង ១០ ០០០នាក់ ទៅជួយជាកម្លាំងដល់កងទ័ពរុស្ស៉ីនៅក្នុងតំបន់ Kursk កាលពីឆ្នាំមុន។ KCNA ក្នុងសេចក្ដីរាយការណ៍មួយបានបញ្ជាក់ ដូច្នេះថា «អង្គភាពចំណុះនៃកងកម្លាំងប្រដាប់អាវុធរបស់យើងបានចូលរួមនៅក្នុងប្រតិបត្តិការជាច្រើន ដើម្បីជួយរំដោះតំបន់ Kursk
April 28, 2025 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី២៤-២៥ ខែមេសា ឆ្នាំ២០២៥ កម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការជាមួយកម្លាំងនគរបាលខណ្ឌចំការមន និងខណ្ឌពោធិ៍សែនជ័យ បានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់ ចំនួន៦នាក់ ជាក្រុមក្មេងទំនើងឈ្មោះ ក្រុមកាប់ស្លុយ (KS) ដែលដេញកាប់ចាក់ជនរងគ្រោះ២ករណី។ ផ្អែកតាមរបាយការណ៍របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៥នេះ បានឲ្យដឹងថា ជនល្មើសទាំង៦នាក់ ដែលជាក្រុមក្មេងទំនើងឈ្មោះ ក្រុមចាក់ស្លុយ នេះបានប្រព្រឹត្តបទល្មើសចំនួន២ករណីរួមមាន៖ *ករណីទី១៖ ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស និងធ្វើឲ្យខូចខាតដោយចេតនាមានស្ថានទម្ងន់ទោស (ព្រួតគ្នាយកដាវចំនួន១ដើម កាប់
April 28, 2025 - ព័ត៌មានអន្តរជាតិ
(វ៉ាន់ខូវឺ)៖ យ៉ាងហោចណាស់មនុស្ស ៩នាក់បានបាត់បង់ជីវិត និងជាច្រើននាក់ទៀតរងរបួស ក្នុងហេតុការណ៍ដ៏រន្ធត់មួយ នៅពេលដែលបុរសម្នាក់បានបើករថយន្តបុកចូលទៅក្នុងហ្វូងមនុស្សដែលកំពុងអបអរពិធីបុណ្យរបស់សហគមន៍ហ្វីលីពីន នៅទីក្រុង Vancouver (វ៉ាន់ខូវឺ) ប្រទេសកាណាដា កាលពីល្ងាចថ្ងៃសៅរ៍ ទី២៦ ខែមេសា។ នេះបើយោងតាមការបញ្ជាក់របស់ប៉ូលិសកាណាដា និងរាយការណ៍បន្តនៅថ្ងៃអាទិត្យ ទី២៧ ខែមេសា ឆ្នាំ២០២៥។ ប៉ូលិសបានចាប់ខ្លួនជនសង្ស័យ ជាបុរសអាយុ ៣០ឆ្នាំ រស់នៅទីក្រុងវ៉ាន់ខូវឺ ដែលធ្លាប់មានប្រវត្តិជាមួយប៉ូលិស នៅកន្លែងកើតហេតុផ្ទាល់ បន្ទាប់ពីប្រជាពលរដ្ឋបានជួយដេញតាមចាប់បាន។ ទោះបីជាហេតុការណ៍នេះបង្កឲ្យមានអ្នកស្លាប់ និងរបួសច្រើនក៏ដោយ ប៉ូលិសក្រុង Vancouver បានបញ្ជាក់ថា «នៅពេលនេះ យើងមានទំនុកចិត្តថាឧបទ្ទវហេតុនេះមិនមែនជាអំពើភេរវកម្មទេ»។ សោកនាដកម្មនេះបានកើតឡើងនៅវេលាម៉ោងប្រហែល ៨យប់ (ម៉ោងក្នុងតំបន់) អំឡុងសហគមន៍ហ្វីលីពីន
April 28, 2025 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៥នេះ មានករណីអគ្គីភ័យឆេះរោងចក្រ Taica មានទីតាំងស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេស ភូមិស្រែក្នុង សង្កាត់កន្ទោក ខណ្ឌកំបូល ភ្នំពេញ។ សេចក្ដីរាយការណ៍ពីភ្នាក់ងារ Fresh News បានឲ្យដឹងថា ក្នុងហេតុការណ៍នេះបណ្តាលឲ្យកម្មករ-កម្មការិនី ចំនួន៤នាក់រងរបួស (ប្រុស១នាក់ និងស្រី៣នាក់) ក្នុងនោះ២នាក់រងរបួសធ្ងន់បញ្ជូនទៅមន្ទីរពេទ្យព្រះកុសមៈ (ស្រីទាំង២) និង២នាក់កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យសុខាកំបូល(ឯកជន)។ ភ្លាមៗ កម្លាំងសមត្ថកិច្ចបានចេញអន្ដរាគមន៍ដើម្បីបាញ់ពន្លត់ ក្នុងនោះមានរថយន្ដមកពី បញ្ជាការដ្ឋានទ័ពពិសេស, អង្គភាព៧១១ កងពលតូចលេខ៧០, ស្នងការនគរបាលរាជធានីភ្នំពេញ, សាលាខណ្ឌកំបូល និងបុរីសង្ឈឹមថ្មី៕ ផ្ដល់សិទ្ធិដោយ៖ Fresh News
April 28, 2025









