- Liny Chan
- PR
ភ្នំពេញ ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៥ – SIAM KUBOTA Corporations ដឹកនាំដោយលោកស្រី Waraporn Osathapan អគ្គនាយករងជាន់ខ្ពស់ បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MOU) ស្តីពីកិច្ចសហប្រតិបត្តិការជំរុញសេវាបម្រើអតិថិជន និងទំនាក់ទំនងដ៏ស្អិតរមួតជាមួយ អ្នកឧកញ៉ា សួរ វីរៈ អគ្គនាយក ក្រុមហ៊ុន វីរៈ ប៊ុនថាំ អ៊ិចប្រេស។ ភាពជាដៃគូនេះតំណាងឱ្យការបោះជំហានឆ្ពោះទៅមុខយ៉ាងមុតមាំនៅក្នុងការប្តេជ្ញាចិត្តធ្វើកិច្ចសហប្រតិបត្ដិការរួមគ្នា ឆ្ពោះទៅរកឧត្តមភាព សេវាកម្មល្អ បច្ចេកវិទ្យាទំនើប និងការរីកចម្រើនរួមគ្នា ដោយផ្តោតលើការលើកកម្ពស់សេវាកម្មដឹកជញ្ជូន ការផ្គត់ផ្គង់ និងទីផ្សារ ដើម្បីផ្តល់នូវគុណប្រយោជន៍កាន់តែច្រើនដល់អតិថិជន តាមរយៈអត្ថប្រយោជន៍បន្ថែម និងការបញ្ចុះតម្លៃពិសេស។
May 24, 2025 - ព័ត៌មានជាតិ
(ព្រៃវែង)៖ ករណីរថយន្ដក្រុងវៀតណាម បើកបរលើកំណាត់ផ្លូវជាតិលេខ១ បានបង្កជាក្ដីបារម្ភជាខ្លាំងចំពោះប្រជាពលរដ្ឋអ្នកប្រើប្រាស់ផ្លូវផ្សេងទៀត ដោយសារតែអ្នកបើករថយន្ដក្រុង ដែលភាគច្រើនជាជនជាតិវៀតណាម តែងប្រើប្រាស់ល្បឿនលឿន និងវ៉ាជែងក្នុងស្ថានភាពគ្រោះថ្នាក់ជាញញឹកញាប់ ហើយពេលខ្លះបានជ្រុលទៅបង្កគ្រោះថ្នាក់ជាមួយអ្នកដំណើរផ្សេងទៀតផងដែរ។ ជាមួយនឹងក្ដីព្រួយបារម្ភរបស់ប្រជាពលរដ្ឋនេះ ដោយអនុវត្តតាមបទបញ្ជារបស់ថ្នាក់ដឹកនាំ និងការសំណូមពររបស់ប្រជាពលរដ្ឋ កម្លាំងនគរបាលចរាចរណ៍ នៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង ដែលជាភូមិសាស្ដ្ររថយន្ដ ក្រុងទាំងនោះឆ្លងកាត់ ក៏បានធ្វើសកម្មភាពឃាត់រថយន្ដដែលបើកបរល្មើស មកធ្វើកិច្ចសន្យាអប់រំណែនាំដល់អ្នកបើកបរ ពិសេសធ្វើយ៉ាងណាឲ្យបង្កើនការប្រុងប្រយ័ត្ន និងគោរពច្បាប់ចរាចរណ៍របស់កម្ពុជា។ តាមការពិនិត្យរបស់នគរបាលជំនាញ បានបញ្ជាក់ថា អ្នកបើកបរក្រុងវៀតណាមទាំងអស់នោះ គឺមានប័ណ្ណបើកបរត្រឹមត្រូវ និងមានឯកសារបញ្ជាក់គ្រប់គ្រាន់។ ប៉ុន្ដែគ្រាន់តែបើកបរជាក់ស្ដែងរបស់ពួកគាត់ ហាក់មានការធ្វេស ប្រហែស ពិសេសការប្រើប្រាស់ល្បឿនលើសកំណត់ និងវ៉ាជែងក្នុងស្ថានភាពគ្រោះថ្នាក់ ដែលបង្កជាក្ដីព្រួយបារម្ភពីសំណាក់ប្រជាពលរដ្ឋអ្នកប្រើប្រាស់ផ្លូវ។ ស្នងការនគរបាលខេត្តព្រៃវែង លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន
May 24, 2025 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅថ្ងៃទី២៤ ខែឧសភាឆ្នាំ២០២៥នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការរកឃើញអ្នកឆ្លងកូវីដ១៩ចំនួន ៦នាក់ ខណៈជាអ្នកជាសះស្បើយគ្មាន។ សូមជម្រាបថា គិតត្រឹមការប្រកាសរបស់ក្រសួងសុខាភិបាល ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៥ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩៖ សរុបចំនួន១៣៩,៣៨៤នាក់, អ្នកជាសះស្បើយសរុបចំនួន ១៣៦,២៩១នាក់, ស្លាប់សរុបចំនួន ៣,០៥៦នាក់៕ ផ្ដល់សិទ្ធិដោយ៖ Fresh News
May 24, 2025 - ព័ត៌មានអន្តរជាតិ
(វ៉ាស៊ីនតោន)៖ ក្នុងចំណាត់ការដ៏តក់ស្លុតមួយ រដ្ឋបាលលោក ដូណាល់ ត្រាំ បានដកសិទ្ធិសាកលវិទ្យាល័យ Harvard ក្នុងការចុះឈ្មោះនិស្សិតអន្តរជាតិកាលពីថ្ងៃព្រហស្បតិ៍ ដោយបង្ខំឲ្យនិស្សិតបរទេសបច្ចុប្បន្នត្រូវផ្ទេរសាលា ឬប្រឈមការបាត់បង់ស្ថានភាពស្របច្បាប់។ រដ្ឋមន្ត្រីសន្តិសុខមាតុភូមិ លោកស្រី Kristi Noem បានចោទ Harvard ថា «ជំរុញអំពើហិង្សា ការប្រឆាំងសាសន៍យូដា និងមានសមានចិត្តជាមួយបក្សកុម្មុយនិស្តចិន»។ នេះបើយោងតាម ទីភ្នាក់ងារសារព័ត៌មាន Reuters រាយការណ៍នៅថ្ងៃសុក្រ ទី២៣ ខែឧសភា ឆ្នាំ២០២៥។ សាកលវិទ្យាល័យ Harvard បានហៅចំណាត់ការនេះថាជា «ការសងសឹកខុសច្បាប់» ដែលគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់សហគមន៍របស់ខ្លួន។ ទោះយ៉ាងណា លោកស្រី Noem
May 24, 2025 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នាព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៥នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានណែនាំដល់ក្រសួង ស្ថាប័នពាក់ព័ន្ធទាំងអស់ ត្រូវបង្កើនការយកចិត្តទុកដាក់ខ្ពស់ និងពង្រីកប្រព័ន្ធសុវត្ថិភាពការពាររន្ទះបាញ់ នៅតំបន់រមណីយដ្ឋានអង្គរ ដើម្បីការពារសុវត្ថិភាពប្រជាពលរដ្ឋ និងភ្ញៀវទេសចរដែលទៅទស្សនាកម្សាន្ត។ តាមរយៈសេចក្ដីប្រកាសព័ត៌មានរបស់ ទីស្ដីការគណៈរដ្ឋមន្ត្រីដែលបណ្ដាញព័ត៌មាន Fresh News ទទួលបានឲ្យដឹងថា សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ក្នុងបរិបទដែលគ្រោះធម្មជាតិដូចជា រន្ទះជាដើម កាន់តែមានភាពខ្លាំងជាងមុន ក្រសួង ស្ថាប័នដែលពាក់ព័ន្ធត្រូវសិក្សាឡើងវិញ អំពីប្រព័ន្ធការពាររន្ទះ និងពិនិត្យលទ្ធភាពការពាររន្ទះក្នុងតំបន់ទេសចរណ៍ ពិសេសតំបន់រមណីយដ្ឋានអង្គរ។ ក្នុងន័យនេះ សម្ដេចធិបតីនាយករដ្ឋមន្ត្រី
May 24, 2025 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ កម្លាំងជំនាញនគរបាលនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានបើកការស្រាវជ្រាវ ករណីលួចគ្រប់គ្រងគណនីTelegram ហើយបានបន្លំខ្លួនជាម្ចាស់គណនីផ្ញើសារទៅអ្នករកស៊ីជាមួយដែលស្គាល់គ្នា ឆបោកប្រាក់ពីជនរងគ្រោះអស់ចំនួន៤០លានរៀល ដោយឃាត់ខ្លួនបានជនសង្ស័យម្នាក់បញ្ជូនទៅតុលាការ។ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានបញ្ជាក់ថា យោងតាមបញ្ជាដឹកនាំរបស់នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងតាមការចង្អុលណែនាំពីឧត្ដមសេនីយ៍ឯក អគ្គស្នងការរងនគរបាលជាតិ កាលពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៥ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានបើកការស្រាវជ្រាវ ករណីលួចគ្រប់គ្រងគណនីTelegram ហើយបានបន្លំខ្លួនជាម្ចាស់គណនីផ្ញើសារទៅអ្នករកស៊ីជាមួយដែលស្គាល់គ្នា ដែលនេះឧបាយកលឆបោកប្រាក់ពីជនរងគ្រោះអស់ចំនួន៤០លានរៀល។ ដោយមានការសម្របសម្រួលពីព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ នាយកដ្ឋានបានឃាត់ខ្លួនជនសង្ស័យ ០១រូប ឈ្មោះ ផ.ម.ល ភេទប្រុស។ តាមការស្រាវជ្រាវ ជំនាញកំណត់បានថា ជនសង្ស័យពិតជាបានទទួលប្រាក់ពីគណនីធនាគាររបស់ជនរងគ្រោះ ហើយធ្វើការផ្ទេរប្រាក់បន្តទៅជនមិនស្គាល់អត្តសញ្ញាណច្បាស់លាស់ តាមបញ្ជារបស់ជនអនាមិក ដោយទទួលបាននូវផលកម្រៃអំពើឆបោកប្រាក់ខាងលើ។
May 24, 2025 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានណែនាំឱ្យក្រសួងសុខាភិបាលត្រៀមវ៉ាក់សាំង គ្រូពេទ្យ និងទីតាំងរស្រេច ដើម្បីអន្តរាគមន៍ចាក់ជូនប្រជាពលរដ្ឋបន្ទាន់ ក្នុងករណីដែលជំងឺកូវីដ-១៩ ផ្ទុះឡើងវិញជាទ្រង់ទ្រាយធំ។ ការណែនាំឱ្យត្រៀមវ៉ាក់សាំង សម្រាប់ចាក់ជូនប្រជាពលរដ្ឋនេះ ដោយសម្តេចបវរធិបតី បានកត់សម្គាល់ថា បច្ចុប្បននេះ ជំងឺកូវីដ-១៩ បំប្លែងខ្លួនថ្មីបានកើតឡើងវិញជាច្រើននៅប្រទេសជិតខាង ខណៈកម្ពុជាក៏ចាប់ផ្តើមឆ្លងឡើងវិញផងដែរ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំបែបនេះ ធ្វើឡើងក្នុងឱកាសដែលសម្តេចបានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅទីស្ដីការនាយករដ្ឋមន្រ្តី (វិមានសន្តិភាព) នាព្រឹកថ្ងៃសុក្រ ទី២៣ ខែឧសភា ឆ្នាំ២០២៥។ ក្នុងឱកាសនោះដែរ សម្តេចបវរធិបតី ក៏ណែនាំឱ្យក្រសួងសុខាភិបាល ក្រើនរំលឹកប្រជាពលរដ្ឋឱ្យប្រុងប្រយ័ត្ន
May 23, 2025 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ យន្ដហោះប្រភេទថ្មី ATR72-600 របស់អាកាសចរណ៍ជាតិកម្ពុជា នឹងមកដល់ជាលើកដំបូង នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥ នាដើមសប្ដាហ៍ក្រោយនេះ។ តាមការគ្រោងទុក យន្ដហោះប្រភេទថ្មី ATR72-600 ខាងលើនេះនឹងមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នាល្ងាចថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥ ដោយការចូលរួមទទួលដោយបណ្ឌិត ម៉ៅ ហាវណ្ណាល់ ប្រធានក្រុមប្រឹក្សាភិបាល នៃក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា។ សូមជម្រាបថា កាលពីខែមេសា ឆ្នាំ២០២៥ ក្នុងពិធីអបអរសាទរ ពិធីបុណ្យចូលឆ្នាំខ្មែរ បណ្ឌិត ម៉ៅ ហាវណ្ណាល់ ធ្លាប់បានលើកឡើងថា ក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា នឹងចាប់ផ្តើមប្រើប្រាស់យន្តហោះប្រភេទថ្មី ATR72-600 ចំនួន៣គ្រឿង
May 23, 2025 - ព័ត៌មានអន្តរជាតិ
(បរទេស)៖ របាយការណ៍ពី JATO Dynamics បានរាយការណ៍មកថា នៅក្នុងខែឧសភា ឆ្នាំ២០២៥នេះ ក្រុមហ៊ុនចិន BYD បានលក់រថយន្តអគ្គិសនីសុទ្ធច្រើនជាងក្រុមហ៊ុន Tesla ជាលើកដំបូងមិនធ្លាប់មាន នៅក្នុងតំបន់អឺរ៉ុប។ ពោលគឺបានកើនឡើងរហូតដល់ ៣៥៩% ឯណោះ បើធៀបនឹងឆ្នាំមុន។ នេះបើយោងតាមទិន្នន័យចុះបញ្ជីរថយន្តថ្មី និងត្រូវបានចេញផ្សាយបន្តដោយ CNBC នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៥។ JATO បាននិយាយនៅក្នុងរបាយការណ៍នោះថា ក្នុងរយៈពេលដូចគ្នានេះ Tesla បានរាយការណ៍ថាមានការធ្លាក់ចុះប្រចាំខែសរុប ៤៩% ដែលតំណាងឱ្យការធ្លាក់ចុះដ៏ខ្លាំងបំផុតក្នុងតំបន់អឺរ៉ុបរបស់ខ្លួន។ ខណៈការធ្លាក់ចុះនេះ ត្រូវបានគេមើលឃើញថា កើតឡើងបន្ទាប់ពីមានការតវ៉ាប្រឆាំងនឹង CEO លោក
May 23, 2025 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ សមាគមគ្រូពេទ្យភ្នែកកម្ពុជា ដឹកនាំដោយលោកស្រីវេជ្ជបណ្ឌិត ជុកម៉ុលកុសុម៉ា ប្រធានសមាគមគ្រូពេទ្យភ្នែកកម្ពុជា នៅថ្ងៃសុក្រ ១២ រោច ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី២៣ ខែ ឧសភា ឆ្នាំ២០២៥ បានសហការជាមួយកម្មវិធីជាតិសុខភាពភ្នែកនៃក្រសួងសុខាភិបាល បានរៀបចំសិក្ខាសាលា ស្ដីអំពី «វាទប្បដិវាទ ក្នុងវិស័យចក្ខុសាស្រ្ត» ឬភាសាអង់គ្លេសហៅថា controversy in ophthalmology។ សិក្ខាសាលាខាងលើនេះបានធ្វើឡើងក្រោមអធិបតីភាពលោកសាស្ត្រាចារ្យ ងី ម៉េង ប្រធានកម្មវិធីជាតិសុខភាពភ្នែក ទីប្រឹក្សាក្រសួងសុខាភិបាល និងជានាយកមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ដែលបានប្រព្រឹត្តទៅនៅសណ្ឋាគារ ហ៊ីម៉ាវ៉ារី រាជធានីភ្នំពេញ។ លោកស្រីវេជ្ជបណ្ឌិត ជុកម៉ុលកុសុម៉ា
May 23, 2025









