Liny Chan
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ តាមការគ្រោងទុក នៅរសៀលថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥នេះ សពកងទ័ពមួកខៀវកម្ពុជាចំនួន ២រូប​ គឺសព ដួង ម៉ាហ្គាលី និងសពលោក ផាត មុន្នី ដែលបានពលីអំឡុងពេលបំពេញបេសកកម្មក្នុងទីក្រុង Malakal នៅសាធារណរដ្ឋស៊ូដង់ខាងត្បូងនឹងដឹកត្រូវមកដល់មាតុភូមិវិញ តាមជើងហោះហើរដែលរៀបចំដោយអង្គការសហប្រជាជាតិ។ នេះបើតាមមន្ត្រីជាន់ខ្ពស់មជ្ឈមណ្ឌលជាតិរក្សាសន្តិភាព បញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News មុននេះបន្តិច។ គួរឱ្យដឹងថា សពយោធិនមួកខៀវកម្ពុជាទាំង២រូប បានពលី កាលពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៥ នៅម៉ាឡាកាល់ ប្រទេសស៊ូដង់ខាងត្បួង ត្រូវបានបញ្ជូនតាមយន្តហោះ UN ឆ្ពោះទៅកាន់ព្រលានយន្តហោះអន្តរជាតិជូបា ដើម្បីបញ្ជូនបន្ត មកកាន់ប្រទេសកម្ពុជាវិញ។

    May 26, 2025
  • ព័ត៌មានជាតិ

    ចំនួនផ្សោតទន្លេមេគង្គនៅកម្ពុជា កើនឡើងដល់ ១១១ក្បាល ហើយ គិតត្រឹមថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៥នេះ បន្ទាប់ពីប្រទះឃើញកូនផ្សោតកើតថ្មី ១ក្បាល អាយុប្រមាណ ២ថ្ងៃ ត្រូវបានប្រទះឃើញនៅអន្លង់កាំពី ភូមិជ្រោយបន្ទាយ ឃុំជ្រោយបន្ទាយ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ។ ក្រុមការងារស្រាវជ្រាវនៃរដ្ឋបាលជលផល និងអង្គការ WWF ថតបានកូនផ្សោតថ្មីនេះ នៅវេលាម៉ោង ១០ និង៣៥នាទីព្រឹក ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៥។ កូនផ្សោតនេះស្ថិតនៅក្នុងក្រុមសត្វផ្សោតធំៗចំនួន ៤ក្បាល ផ្សេងទៀត។ គិតត្រឹមដើមខែឧសភា ឆ្នាំ២០២៥នេះ កម្ពុជាទទួលបានកូនផ្សោតកើតថ្មីចំនួន ៧ក្បាល ក្នុងនោះ៥ក្បាល

    May 26, 2025
  • ព័ត៌មានជាតិ

    (វ៉ាស៉ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយកាលពីថ្ងៃអាទិត្យចុងសប្តាហ៍កន្លងទៅថា គោលនយោបាយពន្ធរបស់លោក គឺសំដៅលើកកម្ពស់ការផលិតរថក្រោះ និងផលិតផលបច្ចេកវិទ្យាក្នុងស្រុក មិនមែនស្បែកជើងប៉ាតា និងអាវយឺតនោះទេ។ នេះបេីយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី២៦ ខែឧសភា ឆ្នាំ ២០២៥។ ថ្លែងទៅកាន់អ្នកសារព័ត៌មាន មុនពេលឡើងយន្តហោះ Air Force One ក្នុងរដ្ឋ New Jersey លោក ត្រាំ បាននិយាយថា លោកយល់ស្របចំពោះការអត្ថាធិប្បាយរបស់រដ្ឋមន្ត្រីហិរញ្ញវត្ថុ លោក Scott Bessent កាលពីថ្ងៃទី២៩ ខែមេសាដែលថា

    May 26, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចេញសេចក្តីជូនដំណឹងស្តីពី ការបន្ថែមប្រភេទការងារ សម្រាប់ការបញ្ជូនពលករខ្មែរ ទៅធ្វើការនៅប្រទេសសិង្ហបុរី។ នេះបើយោងតាមសេចក្ដីជូនដំណឹងដែលបណ្ដាញសារព័ត៌មាន Fresh News ទទួលបាន។ ក្រសួងបានបញ្ជាក់ថា រដ្ឋាភិបាលនៃ ប្រទេសសិង្ហបុរី បានសម្រេចបញ្ចូលប្រទេសកម្ពុជាទៅក្នុងបញ្ជីនៃប្រភពទីផ្សារការងារមិនមែនប្រពៃណី (Non-Traditional Sources-NTS) សម្រាប់ការបញ្ជូនពលករទៅធ្វើការនៅប្រទេសសិង្ហបុរី ដែលអនុញ្ញាតឱ្យនិយោជក ក្នុងប្រទេសសិង្ហបុរី ទទួលយកពលករខ្មែរទៅធ្វើការ ក្នុងប្រភេទការងារផ្សេងបន្ថែមទៀតដូចជា ការងារក្នុងវិស័យ កម្មន្តសាល សេវាកម្ម សំណង់ និងផលិតនាវា ចាប់ពីថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៥នេះតទៅ។ ក្នុងន័យនេះ ទីភ្នាក់ងារជ្រើសរើសឯកជនដែលទទួលបានការអនុញ្ញាតឱ្យធ្វើការជ្រើសរើស បណ្តុះបណ្តាល បញ្ជូន និងគ្រប់គ្រង

    May 26, 2025
  • ព័ត៌មានអន្តរជាតិ

    (វ៉ាសីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយកាលពីថ្ងៃអាទិត្យ ទី២៥ ខែឧសភាថាលោកនឹងផ្អាកការយកពន្ធគយ ៥០ភាគរយលើសហភាពអឺរ៉ុប រហូតដល់ថ្ងៃទី៩ ខែកក្កដា បន្ទាប់ពីមានកិច្ចសន្ទនាដ៏ល្អមួយជាមួយប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។ លោក ត្រាំ កាលពីថ្ងៃសុក្រកន្លងទៅ បានគំរាមថានឹងយកពន្ធគយ៥០ភាគរយលើទំនិញនាំចូលពីសហភាពអឺរ៉ុប នៅថ្ងៃទី១ ខែមិថុនាក្រោយនេះ។ ប៉ុន្តែថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន មុនឡើងយន្ដហោះ Air Force One ក្នុងទីក្រុង Morristown រដ្ឋ New Jersey

    May 26, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ លោក អ៉ី រីន ប្រធានលេខាធិការដ្ឋាន និងជាអ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ បានប្រាប់អ្នករាយការព័ត៌មានអង្គភាព Fresh News ប្រចាំតុលាការ លោក ជួន សុជាតិ នៅរសៀលថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៥ នេះថា ចៅក្រមស៊ើបសួរ បានសម្រេចបង្គាប់ឲ្យឃុំខ្លួន ក្រុមជនដៃដល់ និងបក្ខពួក ដែលបានរំលោភសម្លាប់យុវតី វ័យ ១៥ឆ្នាំ នៅខណ្ឌព្រែកព្នៅ ក្នុងនោះម្នាក់ជាជនដៃដល់ដាក់គុក(ម១) និង២នាក់ទៀតដាក់គុក(PJ)។ សូមបញ្ជាល់ថា លោក ឆាយ ហុង អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៥នេះ

    May 26, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ លោក វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ដ្រី បានថ្លែងអំពាវនាវឲ្យមានតភ្ជាប់ជើងហោះហើរត្រង់កម្ពុជា-ចិន ឲ្យកាន់តែច្រើនថែមទៀត និងបានអំពាវនាវ​ឲ្យអ្នកវិនិយោគទុន និងភ្ញៀវទេសចរចិនអញ្ជើញមកទស្សនាកម្ពុជា ប្រកបភាពកក់ក្តៅ និងសុខសុវត្ថិភាព។ លោក វង្សី វិស្សុត បានថ្លែងអំពាវនាវដូចនេះនាល្ងាចថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៥ នាឱកាសដែលលោកតំណាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា អញ្ជើញជាអធិបតីក្នុងពិធីបើក «ឆ្នាំទេសចរណ៍កម្ពុជា-ចិន ២០២៥» អមដោយការសម្តែងសិល្បៈពិសេស «សម្រស់កម្ពុជា-ជាំងស៊ូ» នៅសាលសន្និសីទចតុម្មុខ រាជធានីភ្នំពេញ។ ពិធីនេះក៏មានការចូលរួមពីសំណាក់លោក ហួត ហាក់ រដ្ឋមន្ដ្រីក្រសួងទេសចរណ៍, លោក ស៊ូ

    May 24, 2025
  • ព័ត៌មានអន្តរជាតិ

    (កៀវ)៖ នៅថ្ងៃសៅរ៍ ទី២៤ ខែឧសភា កងទ័ពអាកាសអ៊ុយក្រែន បាននិយាយថា ខ្លួនបានបាញ់ស្ទាក់មីស៉ីលបាលិស្ទីគ៦គ្រាប់ និងយន្តហោះដ្រូនសរុបរហូតដល់២៤៥គ្រឿង អំឡុងការវាយប្រហារធំមួយរបស់រុស្ស៉ីតាមផ្លូវអាកាស ដែលមានគោលដៅចម្បង​លើរដ្ឋធានីកៀវ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។ កងទ័ពអាកាសអ៊ុយក្រែន បាននិយាយក្នុងសេចក្តីថ្លែងការណ៍យ៉ាងដូច្នេះថា «កងការពារដែនអាកាស បានបាញ់កម្ទេចមីស៉ីល Iskander-M/KN-23 ៦គ្រាប់ និងយន្តហោះដ្រូន Shahed ២៤៥គ្រាប់របស់សត្រូវ»។ ការវាយប្រហារនោះ បានបង្កឱ្យមនុស្ស​យ៉ាងហោច១៥នាក់រងរបួស នៅទីក្រុងកៀវ។ ក្រោយការវាយប្រហារ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានអំពាវនាវឱ្យបង្កើន​ការដាក់ទណ្ឌកម្មបន្ថែមទៀត ដើម្បីបង្ខំឱ្យរុស្ស៉ីយល់ព្រមចំពោះបទឈប់បាញ់។ គួរបញ្ជាក់ថា ការវាយប្រហារដោយមីស៉ីលនិងដ្រូនខាងលើ គឺកើតមានឡើង បន្ទាប់ពីទីក្រុងមូស្គូ

    May 24, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ក្រុមកីឡាជឺជីតស៊ូជម្រើសជាតិកម្ពុជា បានឈ្នះមេដាយចំនួន ៨គ្រឿង សម្រាប់ថ្ងៃដំបូង នៃយុទ្ធនាការប្រកួតកីឡាជឺជីតស៊ូជ្រើសរើសជើងឯកទ្វីបអាស៊ី លើកទី៩ (9th Asian Ju-Jitsu Championship) ឆ្នាំ២០២៥ នៅទីក្រុង Amman ប្រទេសហ្សកដានី កាលពីថ្ងៃទី២៣ ខែឧសភាម្សិលមិញ។ សម្រាប់សមិទ្ធផលថ្ងៃដំបូង នៃការប្រកួតកីឡាជឺជីតស៊ូជើងឯកអាស៊ីខាងលើ រួមមានមេដាយប្រាក់ ៦គ្រឿង និងមេដាយសំរឹទ្ធ ២គ្រឿង ។ នេះបើតាមការជូនដំណឹងរបស់សហព័ន្ធកីឡាជឺជីតស៊ូកម្ពុជា ហើយសហព័ន្ធបានអំពាវនាវឲ្យបន្ដការលើកទឹកចិត្តដល់អត្តពលិករបស់ខ្លួន ដើម្បីបន្ដការខំប្រឹងដណ្ដើមមេដាយជូនជាតិបន្ថែមទៀត ។ គួរដឹងថា ព្រឹត្តិការណ៍ Asian Ju-Jitsu Championship ឆ្នាំ២០២៥ នឹងប្រព្រឹត្តទៅពីថ្ងៃទី២២-២៦

    May 24, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ អ្នកជំនាញក្នុងវិស័យកីឡាវាយកូនគោល បានបង្ហាញសុទិដ្ឋិនិយម ចំពោះបទចម្រៀង «សម្ដេចពុកសែនល្អកីឡាករឆ្នើម» ដែលកំពុងផ្ទុះការចាប់អារម្មណ៍លើបណ្ដាញសង្គម នឹងក្លាយជាកម្លាំងចលករថ្មីមួយ ដើម្បីជំរុញឲ្យវិស័យកីឡាវាយកូនគោលកម្ពុជាកាន់តែរីកចម្រើន។ នេះបើតាមការលើកឡើងរបស់លោក យូ ភត្រា ប្រធានគ្រប់គ្រងប្រតិបត្តិទីលានកីឡាវាយកូនគោលរ៉ូយ៉ាល់ភ្នំពេញ បន្ទាប់ពីទីលានបានសហការជាមួយក្លិបវាយកូនគោលសន្ដិភាព រៀបចំកម្មវិធីប្រកួតសប្បាយៗសន្ដិភាព កាលពីថ្ងៃសុក្រកន្លងទៅ ដោយមានកីឡាករជាតិ និងអន្ដរជាតិ ៥០នាក់ចូលរួម។ គួរដឹងថា រយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ បទចម្រៀង «សម្ដេចពុកសែនល្អកីឡាករឆ្នើម» ដែលបានបង្ហាញនូវសកម្មភាពដ៏ប៉ិនប្រសប់ក្នុងការលេងកីឡាវាយកូនគោលរបស់សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា កំពុងផ្ទុះការចាប់អារម្មណ៍ជាខ្លាំង រហូតមានការធ្វើត្រាប់តាមពីប្រជាពលរដ្ឋគ្រប់វ័យ និងបានចែករំលែកយ៉ាងផុសផុលលើបណ្ដាញសង្គម ដូចជាការច្រៀង និងរាំកម្សាន្ដជាដើម។ តាមរយៈបទចម្រៀងដ៏មានអត្ថន័យ ទាំងខ្លឹមសារ និងរូបភាពនេះ លោក យូ ភក្រា

    May 24, 2025