- Liny Chan
- ព័ត៌មានអន្តរជាតិ
(បរទេស)៖ ក្រសួងបច្ចេកវិទ្យារបស់ប្រទេសវៀតណាម បានណែនាំអ្នកផ្តល់សេវាទូរគមនាគមន៍ឱ្យបិទកម្មវិធីផ្ញើសារ Telegram ក្រោយមិនសហការក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើឧក្រិដ្ឋកម្ម ដែលត្រូវបានចោទប្រកាន់ដោយអ្នកប្រើប្រាស់។ នេះបើយោងតាមឯកសាររបស់រដ្ឋាភិបាល ដែលត្រូវបានពិនិត្យដោយ Reuters ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Reuters នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៥។ ឯកសារចុះថ្ងៃទី២១ ឧសភា និងចុះហត្ថលេខាដោយអនុប្រធាននាយកដ្ឋានទូរគមនាគមន៍ នៃក្រសួងបច្ចេកវិទ្យាវៀតណាម បានបញ្ជាឱ្យក្រុមហ៊ុនទូរគមនាគមន៍ចាត់វិធានការទប់ស្កាត់ Telegram ហើយរាយការណ៍មកក្រសួងត្រឹមថ្ងៃទី២ ខែមិថុនា។ ឯកសារនេះបានបង្ហាញថា ក្រសួងកំពុងធ្វើសកម្មភាពក្នុងនាមនាយកដ្ឋានសន្តិសុខអ៊ីនធឺណិតរបស់ប្រទេស បន្ទាប់ពីប៉ូលិសបានរាយការណ៍ថា ៦៨% នៃបណ្តាញ Telegram និងក្រុមចំនួន ៩,៦០០ នៅក្នុងប្រទេសបានបំពានច្បាប់ ដោយលើកឡើងពីការក្លែងបន្លំ ការជួញដូរគ្រឿងញៀន និង
May 23, 2025 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ រដ្ឋលេខាធិការដ្ឋានអាកាសចរស៉ីវិលកម្ពុជា នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៥នេះ បានចេញសេចក្តីជូនដំណឹងផ្លូវការដោយបានប្រកាសថា ការបើកឱ្យប្រតិបត្តិការព្រលានយន្តហោះអន្តរជាតិតេជោ ធ្វើឡើងនៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥។ ចំណែកឯពិធីសម្ពោធជាផ្លូវការ ព្រលានយន្តហោះអន្តរជាតិតេជោ ធ្វើឡើងនៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥។ សេចក្តីជូនដំណឹងដែលបណ្តាញព័ត៌មាន Fresh News ទទួលបានបញ្ជាក់ថា តាមការសម្រេចរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ចុះថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៥ រាជរដ្ឋាភិបាល បានឯកភាពជាគោលការណ៍ដូចខាងក្រោម៖ * កំណត់យកថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥ ជាកាលបរិច្ឆេទបើកឱ្យប្រតិបត្តិការអាកាសយានដ្ឋានអន្តរជាតិតេជោ លំដាប់ថ្នាក់ 4F
May 23, 2025 - ព័ត៌មានជាតិ
(កំពង់ឆ្នាំង)៖ កម្លាំងសមត្ថកិច្ចខេត្តកំពង់ឆ្នាំង ក្រោមការសម្របសម្រួលពីតំណាងអយ្យការអមសាលាដំបូងខេត្ត បានចុះបង្ក្រាបទីតាំងលួចបើកល្បែងអនឡាញខុសច្បាប់មួយកន្លែង នៅភូមិទួលក្រឡាញ់ សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ដោយចាប់ខ្លួនមនុស្ស ២៤នាក់។ តាមការបញ្ជាក់របស់សមត្ថកិច្ចដែលចុះប្រតិបត្តិការ បានឲ្យដឹងថា សកម្មភាពពួកគេដែលកំពុងប្រព្រឹត្តនៅលើទីតាំងខាងលើនេះ គឺមានជួលបុគ្គលិកមកធ្វើការតាមអនឡាញ ដើម្បីទារប្រាក់អ្នកដែលជំពាក់លុយនៅប្រទេស វៀតណាម។ បច្ចុប្បន្នក្រុមហ៊ុនមានបុគ្គលិកសរុប២៤នាក់ ក្នុងនោះជនជាតិវៀតណាមចំនួន២១នាក់, ជនជាតិចិនចំនួន២នាក់ និងជនជាតិខ្មែរ១នាក់។ អាជ្ញាធរមូលដ្ឋានបានបញ្ជាក់ថា កាលដែលពួកគេមកជួលផ្ទះ គឺបានធ្វើកិច្ចសន្យាជួលថាពួកគេមករស់នៅតែ២ ទៅ៣នាក់តែប៉ុណ្ណោះ និងប្រកបមុខរបរស្របច្បាប់ ដោយជួលក្នុងតម្លៃ៧៥០ដុល្លារក្នុង១ខែ។ ក្នុងនោះក៏បានកក់ប្រាក់សម្រាប់១ខែរួចរាល់ នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥ផងដែរ។ ប៉ុន្តែនៅពេលដែលឃើញមកស្នាក់នៅហាក់ដូចជាប្លែក ដោយផ្ទះបានបិទទ្វារជាប់រហូត និងមានឮសំឡេងគ្នាច្រើននៅក្នុងផ្ទះ មិនដូចកាលដែលធ្វើកិច្ចសន្យាជួលនោះឡើយ ទើបលោកមេភូមិមានការសង្ស័យ ក៏បានរាយការជូនសមត្ថកិច្ចឲ្យចុះមកពិនិត្យភ្លាមៗផងដែរ។
May 23, 2025 - ព័ត៌មានជាតិ
(វ៉ាស៉ីនតោន)៖ ក្រសួងកសិកម្មនៃសហរដ្ឋអាមេរិក (USDA) បានលុបចោលគម្រោងចំនួន១៧ នៅក្រោមកម្មវិធីផ្តល់ជំនួយបរទេសមួយ ដែលផ្គត់ផ្គង់ការផ្តល់អាហារសម្រាប់កុមារនៅតាមសាលារៀន ក្នុងប្រទេសដែលមានប្រាក់ចំណូលទាប។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន Reuters។ ការកាត់បន្ថយខាងលើធ្វើឡើង ចំពោះកម្មវិធីស្បៀងអាហារសម្រាប់ការសិក្សា McGovern-Dole និងបន្ទាប់ពីសប្តាហ៍មុននេះ គម្រោងចំនួន២៧ ក៏ទើបតែត្រូវបានលុបចោលផងដែរ ក្រោមកម្មវិធីជំនួយស្បៀងអាហារសម្រាប់ការអភិវឌ្ឍរបស់ USDA។ ប្រការនេះ បានបង្កើនក្តីបារម្ភអំពីការកើនឡើងនៃភាពអត់ឃ្លានលើពិភពលោក។ អ្នកនាំពាក្យ USDA បាននិយាយថា គម្រោងទាំងនេះ ត្រូវបានសម្រេចលុបចោល ស្របតាមបទបញ្ជាប្រតិបត្តិរបស់លោក ត្រាំ ដែលបង្គាប់ឱ្យសម្របការផ្តល់ជំនួយបរទេសឱ្យត្រូវគ្នាជាមួយផលប្រយោជន៍របស់សហរដ្ឋអាមេរិក ក្រោមគោលនយោបាយរបស់លោក។ គួរបញ្ជាក់ថា ជារួមគម្រោងចំនួន៤៤ ត្រូវបានលុបចោលនៅតាមប្រទេស ដូចជាហុងឌូរ៉ាស កៀហ្ស៉ីស៉ីស្ថាន សៀរ៉ាឡេអូន
May 23, 2025 - ព័ត៌មានជាតិ
(កំពង់ស្ពឺ)៖ រោងចក្រផលិតគ្រឿងបង្គុំ-បន្សំស្បែកជើង របស់ក្រុមហ៊ុន TONG KANG (CAMBODIA) CO., LTD. នៅក្នុងភូមិធ្លក ឃុំជង្រុក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ត្រូវបានក្រុមការងារក្រសួងបរិស្ថាន សហការជាមួយតំណាងមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ មន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ រដ្ឋបាលស្រុកគងពិសី និងអាជ្ញាធរឃុំជង្រុក នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៥ រកឃើញថាបានបង្កឱ្យមានការបំពុល ដោយផ្សែង និងក្លិនដល់ខ្យល់បរិយាកាស និងដល់ការរស់នៅប្រជាពលរដ្ឋប្រមាណ៤០គ្រួសារ នៅក្នុងមូលដ្ឋានក្បែររោងចក្រ។ នៅលើទីតាំងជាក់ស្តែង ក្រុមការងារបានរកឃើញថា ក្រុមហ៊ុនមានឡចំហាយមានចំនួន ០១គ្រឿងដំណើរការដោយប្រើអុស លាយកម្រេចជ័រដើម្បីដុត និងពុំមានប្រព័ន្ធសម្អាតផ្សែងត្រឹមត្រូវទេ។ ដូចគ្នាដែរ
May 23, 2025 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ លោកស្រី ឃួន វិច្ឆិកា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥ បានអំពាវនាវដល់គណៈគ្រប់គ្រងសាលា និងមាតាបិតាសិស្ស បន្តកិច្ចសហការយ៉ាងជិតស្និទជាមួយគ្នា ដើម្បីផ្ដល់ការអប់រំពីសុខសុវត្ថិភាពពេលធ្វើដំណើរទៅសាលា និងសកម្មភាពប្រចាំថ្ងៃ។ បើតាមកិច្ចសម្ភាសតាមប្រព័ន្ធអនឡាញជាមួយ អង្គភាព Fresh News, លោកស្រី ឃួន វិច្ឆិកា បានមានប្រសាសន៍ថា ដើម្បីលើកកម្ពស់ការអប់រំនៅតាមសាលារៀនក៏ដូចជាគុណភាពនៃការសិក្សា ក្រសួងអប់រំបានពង្រឹងការគ្រប់គ្រងនៅតាមសាលារៀនរៀបចំឱ្យស្ដង់ដារសាលារៀនគំរូមត្តេយ្យសិក្សា មធ្យមសិក្សា។ ក្រៅពីនេះយើងក៏បានរៀបចំឱ្យមានសាលាជំនាន់ថ្មីចំនួន១៤នៅទូទាំងប្រទេស ដែលមានកម្រិតមត្តេយ្យសិក្សា រហូតដល់វិទ្យាល័យ។ បើតាមការបញ្ជាក់របស់លោកស្រី, មកដល់ឆ្នាំ២០២៥នេះក្រសួងបានទទួលស្គាល់សាលារៀនជាសាលាគំរូសរុបចំនួន ២៦៤សាលាទាំងកម្រិតមត្តេយ្យសិក្សា ដល់វិទ្យាល័យ។ លោកស្រី បានបន្តថាសាលាគំរូ
May 23, 2025 - ព័ត៌មានអន្តរជាតិ
(បាងកក)៖ តុលាការថៃ នៅថ្ងៃព្រហស្បតិ៍ ទី២២ ខែឧសភា បានបញ្ជាឲ្យអតីតនាយករដ្ឋមន្ត្រីដែលកំពុងនិរទេសខ្លួន លោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រា (Yingluck Shinawatra) បង់ប្រាក់សំណងចំនួន ១០ពាន់លានបាត ប្រហែល ៣០៥លានដុល្លារអាមេរិក ពាក់ព័ន្ធនឹងគម្រោងទិញស្រូវរបស់រដ្ឋាភិបាលលោកស្រី ដែលនាំឲ្យលោកស្រីត្រូវបានផ្ដន្ទាទោសឲ្យជាប់ពន្ធនាគារ ៥ឆ្នាំពីបទធ្វេសប្រហែសក្នុងឆ្នាំ ២០១៧។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters។ សេចក្តីសម្រេចនៅថ្ងៃព្រហស្បតិ៍នេះ ធ្វើឡើងបន្ទាប់ពីការប្តឹងឧទ្ធរណ៍របស់លោកស្រី យីងឡាក់ ប្រឆាំងនឹងដីកាពីមុនដែលតម្រូវឲ្យលោកស្រីបង់ប្រាក់ ៣៥ពាន់លានបាត (ដែលស្មើនឹង ១.០៧ពាន់លានដុល្លារ) ទៅឲ្យក្រសួងហិរញ្ញវត្ថុ។ តុលាការកំពូលបានរកឃើញថា លោកស្រី «បានបំពេញមុខងារដោយការធ្វេសប្រហែសយ៉ាងធ្ងន់ធ្ងរដែលបណ្តាលឲ្យខូចខាតដល់រដ្ឋ» ប៉ុន្តែបានសម្រេចថា ដីកាពីមុននោះលើសពីកម្រិតនៃការទទួលខុសត្រូវរបស់លោកស្រី។
May 23, 2025 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ លោក ឃាង វុធពៅ អនុប្រធានការិយាល័យឧទ្យានជាតិជួរភ្នំក្រវ៉ាញ បានអំពាវនាវដល់ភ្ញៀវទេសចរទាំងអស់ ដែលទៅលេងខ្នងភ្នំផ្សារ ទុកដាក់យានយន្តនៅជើងភ្នំ និងទុកដាក់សំរាមឲ្យបានត្រឹមត្រូវ។ លោកបានថ្លែងថា តំបន់ទេសភាពបែបផ្សងព្រេង គឺមិនតម្រូវឲ្យយកម៉ូតូ ឬឡានឡើងលើខ្នងភ្នំឡើយ។ ថ្មីៗនេះ មានមនុស្សជាច្រើនបានបើកឡាន និងម៉ូតូ ឡើងតំបន់ទេសចរណ៍ធម្មជាតិខ្នងភ្នំផ្សារ និងបង្កភាពរញ៉េរញ៉ៃ ដល់ទីតាំងកម្សាន្តលក្ខណៈធម្មជាតិមួយនេះជាខ្លាំង។ ជាមួយគ្នានេះ ក៏មានមនុស្សចោលសំរាមពាសវាលពាសកាល បំផ្លាញទេសភាពសម្រស់ធម្មជាតិទៀតផង។ លោក ឃាង វុធពៅ បានបញ្ជាក់យ៉ាងដូច្នេះថា «ពីខ្នងភ្នំផ្សារ ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៥ ខ្ញុំបាទ និងលោក ហ៊ុន សៅ ប្រធានសហគមន៍ រលាក់កងជើង
May 22, 2025 - ព័ត៌មានជាតិ
(តាកែវ)៖ លោក វ៉ី សំណាង អភិបាលខេត្តតាកែវ បានណែនាំក្រុមមន្រ្តីទាំងអស់ដែលប្រចាំការនៅច្រកទ្វារអន្តរជាតិភ្នំដិន ត្រូវធ្វើយ៉ាងណាទប់ស្កាត់ឲ្យបានជាដាច់ខាតការនាំបន្លែ ផ្លែឈើ ដែលមានសារធាតុគីមី ចូលមកកាន់ទីផ្សារប្រទេសកម្ពុជា តាមច្រកទ្វារភ្នំដិន ជាពិសេសផ្លែទុរេនពីប្រទេសវៀតណាម ដែលមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សុខភាព។ ថ្លែងនៅក្នុងឱកាសជួបសំណេះសំណាលជាមួយមន្រ្តីច្រកទ្វារអន្តរជាតិភ្នំដិន នៅរសៀលថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥ អភិបាលខេត្តតាកែវ បានថ្លែងថា «ច្រកទ្វារអន្តរជាតិភ្នំដិន គឺជាច្រកទ្វារដ៏ធំមួយដែលនាំទំនិញពីកម្ពុជា ទៅវៀតណាម និងនាំទំនិញពីវៀតណាម ចូលមកកម្ពុជា ជាពិសេសបន្លែផ្លែឈើជាច្រើនបាននាំពីវៀតណាម ចូលតាមច្រកនេះមកផ្គត់ផ្គង់ទីផ្សារប្រទេសកម្ពុជា។ ដូច្នេះមន្រ្តីពាក់ព័ន្ធនានា ដែលប្រចាំការនៅច្រកទ្វារភ្នំដិននេះ ត្រូវពិនិត្យរកសារធាតុគីមីជាមុនសិន មុននឹងអនុញ្ញាតឲ្យនាំចូល ហើយបើរកឃើញមានសារធាតុគីមី នៅលើបន្លែផ្លែឈើទាំងនោះ ត្រូវតែហាមឃាត់ដាច់ខាតមិនឲ្យនាំចូលមកកម្ពុជាដាច់ខាត ជាពិសេសផ្លែទុរេន គឺត្រូវហាមខាត់ដាច់មិនឱ្យនាំចូលតែម្ដង»។ លោកខេត្តតាកែវ
May 22, 2025 - ព័ត៌មានជាតិ
(កំពង់ឆ្នាំង)៖ ម្ចាស់រថយន្តដែលបានបើកលឿន និងបុកសិស្សឆ្លងផ្លូវចេញពីសាលាយ៉ាងរន្ធត់ នៅខេត្តកំពង់ឆ្នាំងនោះ បានសងសំណងរដ្ឋប្បវេណីទៅក្រុមគ្រួសារសិស្សរួចហើយ ប៉ុន្តែក៏ត្រូវបានអនុវត្តបណ្តឹងអាជ្ញាដែរ។ ករណីគ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងកាលពីវេលាម៉ោង ១៥៖៤០នាទី ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៥ នៅតាមបណ្ដោយផ្លូវជាតិលេខចន្លោះគីឡូម៉ែត្រលេខ១២០-១២១ ត្រង់ចំណុចមុខសាលាបឋមសិក្សាស្វាយក័ល្ប ស្ថិតក្នុងភូមិតាប៉ាង ឃុំចក ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង។ រថយន្តគ្រឿងនេះមានម៉ាក toyota (Sicna) ពណ៌ស ពាក់ស្លាកលេខបន្ទាយមានជ័យ 2C -7099 បុកជាមួយកង់ជិះដោយកុមារីម្នាក់ឈ្មោះ យឺន កញ្ញា អាយុ១៤ឆ្នាំ ជាសិស្សសាលា បណ្ដាលឲ្យរងរបួសបាក់ឆ្អឹងដងកាំបិត ផ្នែកខាងស្ដាំ ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ។ លោកវរសេនីយ៍ឯក លី
May 22, 2025









