- Liny Chan
- ព័ត៌មានជាតិ
(ភ្នំពញ)៖ ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងរៀបចំពិព័រណ៍ការងារ និងមគ្គទេសក៍អាជីព រយៈពេល ២ថ្ងៃ ជាប់គ្នា គឺនៅថ្ងៃទី៩-១០ ខែឧសភា ឆ្នាំ២០២៥ ខាងមុខនេះ នៅទីតាំងអគារអង្គរវត្ត វិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស (NTTI) ក្រោយវត្តទឹកថ្លា។ ពិព័រណ៍ការងារ និងមគ្គទេសក៍អាជីព ឆ្នាំ២០២៥ នេះ រំពឹងថានឹងទាក់ទាញយុវជន សិស្ស/និស្សិត និងអ្នកស្វែងរកការងារធ្វើ ជាច្រើនពាន់នាក់មកចូលរួមទស្សនាស្វែងយល់អំពីទីផ្សារការងារនៅកម្ពុជា និងដាក់ពាក្យស្វែងរកការងារធ្វើជាមួយតំណាងក្រុមហ៊ុន សហគ្រាសភ្លាមៗតែម្តង។ ដូច្នេះ សម្រាប់ក្រុមហ៊ុន សហគ្រាស និងស្ថាប័ននានាដែលមានចំណាប់អារម្មណ៍ចូលរួម សូមទាក់ទងមកក្រុមការងារ NEA
April 24, 2025 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ពន្ធលើដីធ្លីមិនបានប្រើប្រាស់ ត្រូវចាប់ផ្តើមអនុវត្តនៅឆ្នាំ២០២៥នេះ ជាមួយលក្ខខណ្ឌបន្ធូរបន្ថយជាច្រើន ក្នុងនោះដីធ្លីមិនបានប្រើប្រាស់ ដែលមានទំហំក្រោម ឬស្មើ៥ហិកតា ត្រូវបានលើកលែង។ នេះបើតាមព្រឹត្ដិបត្រព័ត៌មាន របស់អគ្គនាយកដ្ឋានពន្ធដារ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៥។ អគ្គនាយកដ្ឋានពន្ធដារបានឲ្យដឹងថា បន្ទាប់ពីរយៈពេលព្យួរការអនុវត្តពន្ធ លើដីធ្លីមិនបានប្រើប្រាស់ត្រូវបានបញ្ចប់នៅដំណាច់ឆ្នាំ២០២៤ កន្លងទៅ ពន្ធនេះត្រូវចាប់ផ្តើមអនុវត្ត នៅឆ្នាំ២០២៥នេះតទៅ។ សម្រាប់ការអនុវត្តចាប់ពីឆ្នាំ២០២៥ តទៅ ពន្ធលើដីធ្លីមិនបានប្រើប្រាស់ត្រូវបានបន្ធូរបន្ថយលក្ខខណ្ឌលើកលែង ពន្ធ ដូចខាងក្រោម៖ ក៖ ដីដែលជាកម្មវត្ថុនៃពន្ធលើដីធ្លីមិនបានប្រើប្រាស់ សំដៅដល់ដីដែលនៅក្រៅតំបន់ជាប់ពន្ធលើអចលនទ្រព្យ។ខ៖ ដីធ្លីមិនបានប្រើប្រាស់ដែលមានផ្ទៃក្រឡាតិចជាងឬស្មើ ៥ហិកតា ក្នុងមួយកន្លែង ត្រូវបានលើកលែង។គ៖ ចំពោះដីធ្លីមិនបានប្រើប្រាស់ដែលលើសពី
April 24, 2025 - ព័ត៌មានអន្តរជាតិ
(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានផ្ដល់សញ្ញាពីលទ្ធភាពនៃការផ្លាស់ប្តូរជំហរ ក្នុងសង្គ្រាមពាណិជ្ជកម្មជាមួយចិនកាលពីថ្ងៃអង្គារ ដោយបានថ្លែងថា ពន្ធគយដ៏ខ្ពស់លើទំនិញចិននឹង «ធ្លាក់ចុះយ៉ាងខ្លាំង ប៉ុន្តែវានឹងមិនសូន្យឡើយ» ចំពេលមានភាពប្រែប្រួលខ្លាំងនៅលើទីផ្សារ។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន CNN នៅថ្ងៃពុធ ទី២៣ ខែមេសា ឆ្នាំ២០២៥។ ការកត់សម្គាល់របស់លោក ត្រាំ ដែលធ្វើឡើងនៅក្នុងព្រឹត្តិការណ៍មួយនៅសេតវិមាន ហាក់បង្ហាញពីការបន្ទន់វោហាសាស្ត្រ បន្ទាប់ពីមានការដំឡើងពន្ធដល់កម្រិតជាង ១៤៥% និងការប្រើសម្តីធ្ងន់ៗជាច្រើនសប្តាហ៍។ លោកបានថ្លែងក្នុងការឆ្លើយសំណួរអ្នកសារព័ត៌មានថា «១៤៥% គឺខ្ពស់ណាស់ ហើយវានឹងមិនខ្ពស់ដល់ថ្នាក់នោះទេ… វានឹងធ្លាក់ចុះយ៉ាងខ្លាំង។ ប៉ុន្តែវានឹងមិនសូន្យទេ»។ លោក ត្រាំ បានធ្វើការអត្ថាធិប្បាយនេះ
April 24, 2025 - ព័ត៌មានអន្តរជាតិ
(វ៉ាស៉ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និងប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានប៉ះទង្គិចពាក្យសម្តីគ្នាម្តងទៀត កាលពីថ្ងៃពុធសប្តាហ៍នេះ ជុំវិញកិច្ចខិតខំប្រឹងប្រែងដើម្បីបញ្ចប់សង្រ្គាម ដោយលោក ត្រាំ បន្ទោសលោក ហ្សេលេនស្គី រឿងបដិសេធទទួលស្គាល់ការកាន់កាប់របស់រុស្ស៉ីលើតំបន់គ្រីមៀ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី២៤ ខែមេសា ឆ្នាំ ២០២៥។ អនុប្រធានាធិបតីអាមេរិក លោក JD Vance បាននិយាយថា វាដល់ពេលហើយសម្រាប់រុស្ស៉ី និងអ៊ុយក្រែន ក្នុងការយល់ព្រមចំពោះសំណើសន្តិភាពរបស់សហរដ្ឋអាមេរិក ឬចង់ឱ្យអាមេរិកដើរចេញពីដំណើរការនេះ ដែលជាការបន្ទរបន្ថែមលើពាក្យសម្តីរបស់ លោក
April 24, 2025 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ក្រោយប្រកាសរកជាច្រើនម៉ោងនៅតាមបណ្តាញសង្គមហ្វេសប៊ុក នៅពេលនេះសម្តេចតេជោ ហ៊ុន សែន បានរកឃើញហើយកុមារីលក់ផ្កា ហើយទទួលការចាប់អារម្មណ៍តាមបណ្តាញសង្គមនោះ។ សម្តេចតេជោ ហ៊ុន សែន បានប្រកាសនៅលើបណ្តាញសង្គមហ្វេសប៊ុកថា សម្តេចនឹងជួបឪពុកម្តាយរបស់កុមារីរូបនេះនៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៥នេះ នៅផ្ទះរបស់សម្តេចតែម្តង។ កុមារីរូបនេះ មានឈ្មោះ ស៊ុន ស្រីតីអាយុ ៤ឆ្នាំ។ សម្តេចតេជោ បានបញ្ជាក់ថា សម្តេចនឹងពិភាក្សាអំពីការរៀបចំគ្រួសារកុមារីរូប។ ជាមួយការប្រកាសដំណឹងរូបឃើញកុមារីខាងលើហើយនោះ សម្តេចតេជោ ហ៊ុន សែន ក៏ឆ្លៀតតបទៅនឹងអ្នកចូលបញ្ចេញមតិយោបល់ពាក់ព័ន្ធសិទ្ធិកុមារផងដែរ។ សម្តេចតេជោ បានអង្វរអ្នកបញ្ចេញមតិនោះ កុំឱ្យទៅលឿនហួសពីសិទ្ធិរស់រានមានជិវិតដែលផ្តើមចេញពីក្រពះ និងសូមកុំប្រញ៉ាប់វិនិច្ឆ័យមុនពេលដឹងរឿងពិត ដែលជាការវាយប្រហារលើឪពុកម្តាយចៅស្រីដ៏កម្សត់នេះថែមទៀត។ សម្តេចតេជោ បានរំលឹកថា
April 24, 2025 - ព័ត៌មានជាតិ
(ហ្សឺណែវ)៖ ប្រមុខនៃអង្គការសុខភាពពិភពលោក (WHO) បាននិយាយថា ប្រតិបត្តិការ និងការងាររបស់ WHO នឹងត្រូវកាត់បន្ថយ ខណៈការផ្តាច់មូលនិធិរបស់សហរដ្ឋអាមេរិក ធ្វើឱ្យមានកង្វះខាតថវិកាក្នុងចំនួនច្រើន។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី២៣ ខែមេសា ឆ្នាំ ២០២៥។ លោក Tedros Adhanom Ghebreyesus បានប្រាប់រដ្ឋសមាជិកដូច្នេះថា «ការធ្លាក់ចុះផ្នែកថវិកាភ្លាមៗ ធ្វើឱ្យយើងខ្វះខាតថវិកាសម្រាប់ផ្តល់ប្រាក់បៀវត្ស ហើយគ្មានជម្រើសអ្វីក្រៅពីកាត់បន្ថយទំហំការងារ និងកម្លាំងពលកម្ម»។ លោកបន្ថែមថា «ការបដិសេធបង់វិភាគទានឆ្នាំ ២០២៤-២០២៥ ពីសហរដ្ឋអាមេរិក រួមជាមួយការកាត់បន្ថយជំនួយអភិវឌ្ឍផ្លូវការ ដោយប្រទេសមួយចំនួនទៀត មានន័យថា យើងកំពុងប្រឈមមុខ នឹងកង្វះខាតលទ្ធភាពបើកប្រាក់បៀវត្ស សម្រាប់ឆ្នាំ ២០២៦-២០២៧
April 23, 2025 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ គិតរហូតដល់ម៉ោងជិត៥ល្ងាច ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥នេះក្រុមការងារអគ្គិសនីកម្ពុជា (EDC) បានស្តារប្រព័ន្ធ និងភ្ជាប់ចរន្តអគ្គិសនី បានជាង ៧០% ហើយ ដោយឡែក រោងចក្រធ្យូងថ្មទើបដំណើរការបាន១គ្រឿងប៉ុណ្ណោះ។ អគ្គិសនីកម្ពុជា បានសំពូមពរដល់បងប្អូនប្រជាពលរដ្ឋ មេត្តាយោគយល់ និងកាត់បន្ថយការប្រើប្រាស់ជៀសវាងការខ្វះខាតថាមពល៕ ផ្ដល់សិទ្ធិដោយ៖ Fresh News
April 23, 2025 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ នាពេលថ្មីៗនេះមានជនអនាមិកបានបង្កើត គណនីតេឡេក្រាមក្លែងក្លាយឈ្មោះ «បណ្ណ/សៀវភៅការងារជនបទេស» (@sfcambodia Chat) ដែលស្រដៀង នឹងឈ្មោះក្រុមតេឡេក្រាម «បណ្ណ/សៀវភៅការងារជនបរទេស» (https://t.me/foreignworkpermit) ផ្លូវការរបស់ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលមានសមាជិកចំនួនជាង ៦ ០០០នាក់ ជាមធ្យោបាយទាក់ទងជាមួយ បុគ្គលិករដ្ឋបាល ឬតំណាងសហគ្រាស គ្រឹះស្ថាន ឬសាមីកម្មករនិយោជិត ដោយជនអនាមិកបានប្រឌិតព័ត៌មាន និង បង្គាប់ឱ្យបុគ្គលិករដ្ឋបាល ឬតំណាងសហគ្រាស គ្រឹះស្ថាន ឬសាមីកម្មករនិយោជិតបង់ប្រាក់ទៅកាន់លេខគណនី ធនាគារ ឬ QR Code ផ្ទេរប្រាក់របស់ខ្លួន ដែលនាំឱ្យមានការខាតបង់ថវិការបស់និយោជក ឬសាមីកម្មករនិយោជិត។ ក្នុងន័យនេះ ក្រសួងការងារ សូមបញ្ជាក់ជូន ដូចខាងក្រោម៖ ១៖
April 23, 2025 - ព័ត៌មានជាតិ
(ប៉េកាំង)៖ នៅថ្ងៃពុធ ទី២៣ ខែមេសា ប្រធានាធិបតីចិន លោក ស៉ី ជីនពីង បាននិយាយថា សង្រ្គាមពន្ធគយនិងពាណិជ្ជកម្ម កំពុងបំផ្លាញសិទ្ធនិងផលប្រយោជន៍ស្របច្បាប់របស់ប្រទេសទាំងអស់ ហើយធ្វើឱ្យខូចប្រព័ន្ធពាណិជ្ជកម្មពហុភាគី និងថែមទាំងជះផលប៉ះពាល់ដល់សណ្តាប់ធ្នាប់សេដ្ឋកិច្ចរបស់ពិភពលោក។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។ លោក ស៉ី បានលើកឡើងដូចខាងលើ អំឡុងជំនួបជាមួយប្រធានាធិបតីអាស៊ែបៃហ្សង់ លោក Ilham Aliyev នៅទីក្រុងប៉េកាំង ជាទីដែលរូបលោកបាននិយាយថា ប្រទេសចិនមានឆន្ទៈធ្វើការជាមួយអាស៊ែបៃហ្សង់ ដើម្បីគាំពារប្រព័ន្ធពាណិជ្ជកម្មអន្តរជាតិ ហើយធ្វើកិច្ចសហប្រតិបត្តិការស៉ីជម្រៅ ក្នុងវិស័យអនុវត្តច្បាប់និងសន្តិសុខជាមួយភាគីអាស៊ែបៃហ្សង់។ មេដឹកនាំទាំងពីរ បានប្រកាសនូវការបង្កើតភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ រវាងចិននិងអាស៊ែបៃហ្សង់ ដែលវារួមមានការចុះហត្ថលេខាលើ ឯកសារកិច្ចសហប្រតិបត្តិការចំនួន២០ ក្រោមក្របខណ្ឌនៃគំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវ
April 23, 2025 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ សិស្សានុសិស្សកម្ពុជា កំពុងតែបានបង្ហាញឱ្យបរទេសស្គាល់ពីប្រទេសកម្ពុជាកាន់តែច្បាស់ តាមរយៈការបង្ហាញសមត្ថភាពរបស់ខ្លួន លើឆាកអន្តរជាតិអន្តរជាតិជាបន្តបន្ទាប់ ជាក់ស្តែងការប្រកួតក្នុងកម្មវិធី Nextgen Olympiad នៅប្រទេសអូស្ត្រាលី លើមុខវិជ្ជាប្រកួត គណិតវិទ្យា ដែលមានកូនសិស្សជាង ២០០នាក់ មកពី ១៥ប្រទេសចូលរួមប្រកួត ឆ្លងកាត់ការប្រកួតប្រជែងយ៉ាងស្វិតស្វាញ សិស្សកម្ពុជាដណ្តើមយកបានមេដាយ មាស ប្រាក់ សំរឹទ្ធ មួយចំនួនផងដែរ។ គួរបញ្ជាក់ដែរថា កម្មវិធីនេះធ្វើឡើងក្រោមការសម្របសម្រួលរបស់ក្រុមហ៊ុន Bright Education Consultant and Travel Co.,Ltd ដែលជាក្រុមហ៊ុនរៀបចំការប្រកួតប្រជែងរបស់សិស្ស ហើយក្រុមហ៊ុនតែងតែរៀបចំកម្មវិធីប្រកួតប្រជែង ដូចនេះជាបន្តបន្ទាប់ សម្រាប់អាណាព្យាបាលដែលមានបំណងចង់ឱ្យកូនសិស្ស ចូលរួមប្រកួតប្រជែងដូចនេះ អាចទាក់ទងតាមរយៈលេខ
April 23, 2025









