Liny Chan
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ នៅក្នុងឱកាសធ្វើសេចក្តីថ្លែងការណ៍រួមលើទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងថៃ នៅព្រឹកថ្ងៃទ២៣ ខែមេសា ឆ្នាំ២០២៥នេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកស្រី ផេថងថាន ស៉ីណាវ៉ាត្រា នាយករដ្ឋមន្រ្តីថៃ បានឯកភាពគ្នាពង្រឹងកិច្ចសហប្រតិបត្តិការកងទ័ព ជាពិសេសបណ្តាកងអង្គភាពដែលឈរជើងនៅតាមបណ្តាព្រំដែនប្រទេសទាំងពីរ។ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានបន្តថា ចំពោះវិស័យសន្តិសុខ កម្ពុជា និងថៃ បានឯកភាពគ្នា នៅក្នុងការបន្តសហការបន្ថែមដែលមានស្រាប់ នៅក្នុងនោះរួមមាន ការចែករំលែកព័ត៌មាន ដើម្បីប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ ការជួញដូរមនុស្ស និងការរត់ពន្ធទំនិញខុសច្បាប់។ សម្តេចបវរធិបតី

    April 23, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងអំណរគុណចំពោះគោលនយោបាយរបស់រាជរដ្ឋាភិបាលថៃ ដែលមិនអនុញ្ញាតឱ្យជនណាម្នាក់ប្រើប្រាស់ទឹកដីថៃ ដើម្បីជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង និងធ្វើសកម្មភាពដែល​បង្កគ្រោះថ្នាក់ដល់កម្ពុជា ហើយសម្តេចថ្លែងបន្តថា រាជរដ្ឋាភិបាលកម្ពុជានឹងអនុវត្តគោលការណ៍នេះដូចគ្នា។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងបែបនេះ ក្នុងឱកាសសម្តេច និងលោកស្រី ផែថងថាន ស៉ីណាវ៉ាត្រា នាយករដ្ឋមន្រ្តីថៃ អញ្ជើញធ្វើសេចក្តីថ្លែងការណ៍រួម នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៥។ សម្តេចមហាបវរធិបតី បានបញ្ជាក់យ៉ាងដូច្នេះ «ខ្ញុំសូមអរគុណនូវគោលនយោបាយការបរទេសថៃ ដែលមិនអនុញ្ញាតឲ្យជនណាម្នាក់ប្រើប្រាស់ទឹកដីថៃ ដើម្បីជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង និងធ្វើសកម្មភាពបង្កគ្រោះថ្នាក់ដល់កម្ពុជា។ រាជរដ្ឋាភិបាលកម្ពុជា នឹងអនុវត្តគោលការណ៍នេះដូចគ្នា»។ សូមជម្រាបថា ក្នុងឱកាសថ្លែងសុន្ទរកថា នៅក្នុងសម័យប្រជុំលើកទី៧៨

    April 23, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ គិតត្រឹម​ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥នេះ តម្លៃមាសនៅលើទីផ្សារអន្តរជាតិ មានតម្លៃប្រមាណ ៣៣៥០ដុល្លារ ក្នុងមួយ​អោន ឬប្រមាណ ៤០ ៣៦ ដុល្លារក្នុងមួយតម្លឹងនៅកម្ពុជា។ បើធៀបជាមួយនឹង​​កាលពីម្សិលមិញតម្លៃមាស បានធ្លាក់ចុះប្រមាណជិត ២០០ដុល្លារក្នុងមួយតម្លឹង​ ដោយកាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥ តម្លៃមាសនៅលើទីផ្សារអន្តរជាតិ បានកើនឡើងដល់ ៣ ៤៩៩ ក្នុងមួយអោន ឬស្មើនឹង ៤ ២១៥ដុល្លារក្នុងមួយដំឡឹង។ លោក ឡុង សំណាង ប្រធានផ្នែកប្រឹក្សាយោបល់ហិរញ្ញវត្ថុ នៃក្រុមហ៊ុន PP Link Securities បានប្រាប់បណ្តាញព័ត៌មាន

    April 23, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ រាជរដ្ឋាភិបាល បានសម្រេចបន្តផ្តល់ការលើកទឹកចិត្តបន្ថែម សម្រាប់គម្រោងអគារជាប់គាំងនៅក្នុងខេត្តព្រះសីហនុ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥នេះ។ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបញ្ជាក់ថា ​រាជរដ្ឋាភិបាល បានសម្រេចបន្តផ្តល់ការលើកទឹកចិត្តបន្ថែម ដោយអនុញ្ញាតលើកលែងពន្ធលើអចលនទ្រព្យដូចមានកំណត់ក្នុង«កម្មវិធី ពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ២០២៤» របស់រាជរដ្ឋាភិបាល ដែលនឹងផុតកំណត់នៅដំណាច់ឆ្នាំ ២០២៥នេះ រហូតដល់ដំណាច់ឆ្នាំ២០២៨ សម្រាប់គម្រោងអគារជាប់គាំងនៅក្នុងខេត្តព្រះសីហនុដែលបានសាងសង់ចាប់ ពីឆ្នាំ២០១៦ ទោះបីជាបានឬមិនទាន់បានបញ្ចប់ការសាងសង់នៅក្នុងឆ្នាំ២០២៥ក្តី។ការផ្តល់ជូននេះមានវិសាលភាព គ្របដណ្តប់ចំពោះគម្រោងអគារជាប់គាំងនៅក្នុងខេត្តព្រះសីហនុ ដែលស្ថិតឬមិនស្ថិតក្នុងក្របខ័ណ្ឌនៃ «កម្មវិធីពិសេស ជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ២០២៤»។ ទន្ទឹមនឹងនេះ ចំពោះគម្រោងអគារជាប់គាំងដែលមិនទាន់ទទួល

    April 23, 2025
  • ព័ត៌មានអន្តរជាតិ

    (ម៉ានីល)៖ គ្រោះរញ្ជួយដីមួយដែលមានកម្រិត ៦.៣ រ៉ិចទ័រ បានវាយប្រហារខេត្ត Davao Occidental នៅភាគខាងត្បូងប្រទេសហ្វីលីពីន កាលពីល្ងាចថ្ងៃអង្គារ ទី២២ ខែមេសា វេលាម៉ោង ៦:១៧នាទីល្ងាច ម៉ោងនៅក្នុងតំបន់។ នេះបើតាមវិទ្យាស្ថានភ្នំភ្លើង និងរញ្ជួយដីហ្វីលីពីន (PHIVOLCS) ដែលចុះផ្សាយបន្តដោយទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ។ វិទ្យាស្ថានបានបញ្ជាក់ថា ចំណុចរំញ័រនៃគ្រោះរញ្ជួយដីនេះ បានកើតឡើងនៅជម្រៅ ១១៧ គីឡូម៉ែត្រ ហើយមានទីតាំងប្រហែល ២៩៥ គីឡូម៉ែត្រ ភាគអាគ្នេយ៍នៃកោះ Sarangani។ ការរញ្ជួយនេះក៏ត្រូវបានទទួលអារម្មណ៍នៅក្នុងទីក្រុង Santos និងខេត្ត Sarangani, South Cotabato និង

    April 23, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ បន្ទាប់ពីបានមកដល់ប្រទេសកម្ពុជា លោកស្រី ផែថងថាន ស៊ីណាវ៉ាត្រ នាយករដ្ឋមន្ត្រីថៃ នៅវេលាម៉ោងជាង១០ព្រឹកថ្ងៃទី២៣ ខែមេសានេះ ត្រូវបានទទួលបដិសណ្ឋារកិច្ចដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅវិមានសន្តិភាព។ បន្ទាប់ពីទទួលបដិសណ្ឋារកិច្ចនេះ មេដឹកនាំទាំងពីរ ក៏មានកិច្ចប្រជុំចង្អៀត និងកិច្ចប្រជុំទ្វេភាគីផងដែរ។ សូមបញ្ជាក់ថា លោកស្រី ផែថងថាន និងស្វាមី បានអញ្ជើញមកដល់ប្រទេសកម្ពុជា នៅព្រឹកថ្ងៃទី២៣ ខែមេសានេះ ដើម្បីបំពេញទស្សនកិច្ចផ្លូវការរយៈពេល២ថ្ងៃ។ អំឡុងទស្សនកិច្ចនេះ លោកស្រី ផែថងថាន ស៊ីណាវ៉ាត្រ និងស្វាមី នឹងមានព្រះរាជសវនាការជាមួយ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ

    April 23, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ក្រសួងសាធារណកា រ និងដឹកជញ្ជូន បានបញ្ជាក់ឱ្យដឹងថា យោងតាមច្បាប់ ស្ដីពីផ្លូវថ្នល់មាត្រា៧១ បានចែងថា៖ ជនណាដែលសាងសង់ដោយខុសច្បាប់នូវសំណង់រឹងមាំ មានលក្ខណៈជាអចិន្ត្រៃយ៍នៅលើដី សម្រាប់អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ត្រូវព្រមានជាលាយលក្ខណ៍អក្សរ និងតម្រូវឱ្យរុះរើចេញនូវ សំណង់នោះ។ ក្រសួងសាធារណការ បានបញ្ជាក់ឱ្យដឹងទៀតថា ក្នុងករណីរឹងទទឹង ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី១ (មួយ)ខែទៅ១ (មួយ)ឆ្នាំ និងពិន័យជា ប្រាក់ពី ១០០ ០០០ (មួយសែន) រៀល ទៅ ២ ០០០ ០០០ (ពីរលាន) រៀល ៕

    April 23, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានសព្វព្រះរាជហឫទ័យប្រោសព្រះរាជទាននូវព្រះរាជសារលិខិត និងព្រះរាជទ្រព្យ ចំនួន ៥០,០០០ដុល្លារ (ប្រាំម៉ឺនដុល្លារអាមេរិក) ជូនសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក្នុងឱកាសខួបទី១៦២ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២៥ និងខួបលើកទី៧០ឆ្នាំ នៃកាកបាទក្រហមកម្ពុជា ក្រោមមូលបទ «រួមគ្នាស្ម័គ្រចិត្ត ដើម្បីសហគមន៍មានសុខភាពល្អ និងមានភាពធន់នឹងអាកាសធាតុ»។ ព្រះរាជសារលិខិត និងព្រះរាជទ្រព្យដ៏ឧត្តុង្គឧត្តមនេះ ត្រូវបានសម្តេចមហាមន្ត្រី គុយ សុផល ឧបនាយករដ្ឋមន្ត្រី

    April 23, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ លោកស្រី ផែផងថាន ស៊ីណាវ៉ាត្រ នាយករដ្ឋមន្ត្រីថៃ និងស្វាមី បានអញ្ជើញមកដល់កម្ពុជា នៅព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥នេះ ដើម្បីបំពេញទស្សនកិច្ចផ្លូវការរយៈពេល២ថ្ងៃ តាមការអញ្ជើញរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។ នៅព្រលានយន្តហោះ លោកស្រីនាយករដ្ឋមន្រ្តីថៃ ត្រូវបានទទួលស្វាគមន៍ដោយ លោកស្រី ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម អមដោយមន្រ្តីពាក់ព័ន្ធមួយចំនួន។ បើតាមការប្រកាសរបស់ក្រសួងការបរទេស, អំឡុងទស្សនកិច្ចនេះ លោកស្រី ផែថងថាន ស៊ីណាវ៉ាត្រ និងស្វាមី នឹងមានព្រះរាជសវនាការជាមួយ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម

    April 23, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ សម្ដេចព្រះមហាក្សត្រី នរោត្ដម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ និងជាព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា បានសព្វព្រះរាជហឫទ័យប្រោសព្រះរាជទាន នូវព្រះរាជសារលិខិត និងព្រះរាជទ្រព្យចំនួន ៥០,០០០ដុល្លារ (ប្រាំម៉ឺនដុល្លារអាមេរិក) ជូនសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក្នុងឱកាសខួបទី១៦២ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២៥ និងខួបលើកទី៧០ឆ្នាំ នៃកាកបាទក្រហមកម្ពុជា ក្រោមមូលបទ «រួមគ្នាស្ម័គ្រចិត្ត ដើម្បីសហគមន៍មានសុខភាពល្អ និងមានភាពធន់នឹងអាកាសធាតុ»។ ព្រះរាជសារលិខិត និងព្រះរាជទ្រព្យដ៏ឧត្តុង្គឧត្តមនេះ ត្រូវបានសម្តេចមហាមន្ត្រី គុយ សុផល ឧបនាយករដ្ឋមន្ត្រី

    April 23, 2025