- Liny Chan
- ព័ត៌មានជាតិ
(ពោធិ៍សាត់)៖ នៅព្រឹកថ្ងៃអង្គារ ១០រោច ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ព.ស២៥៦៨ ត្រូវនឹងថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី អញ្ជើញសម្ពោធដាក់ឱ្យដំណើរការខ្សែច្រវាក់ផលិតកម្មថ្មី និងរោងចក្រដំឡើងគ្រឿងបង្គុំរថយន្ត Ford របស់ក្រុមហ៊ុន RMA Cambodia ស្ថិតនៅក្នុងស្រុកក្រគរ ខេត្តពោធិ៍សាត់។ រថយន្ត Ford ជាម៉ាករថយន្តដ៏ល្បីរបស់សហរដ្ឋអាមេរិក ហើយមានលើទីផ្សាររបស់កម្ពុជាយូរឆ្នាំមកហើយ។ លោក Kevin Whitcraft ប្រធានក្រុមហ៊ុន RMA Group បានឱ្យដឹងថា ក្រុមហ៊ុន RMA
April 22, 2025 - ព័ត៌មានជាតិ
(ប៉េកាំង)៖ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មចិន បានថ្លែងនៅថ្ងៃទី ២១ ខែមេសាថា ពេលថ្មីៗនេះ អាមេរិកបានដំឡើងអត្រាពន្ធគយ ចំពោះដៃគូពាណិជ្ជកម្មទាំងអស់ដោយប្រើ «ស្មើគ្នា ឬ បដិការ» ធ្វើជាលេស ស្របពេលជាមួយ ក៏បានគំរាមកំហែងភាគីនានា ឱ្យធ្វើការចរចាជាមួយអាមេរិក នូវអ្វីដែលហៅថា «ពន្ធគយបដិការ»។ ទង្វើនេះគឺប្រើពាក្យ «ស្មើគ្នា» មកជាលេស ដើម្បីធ្វើអនុត្តរភាពនយោបាយ ក្នុងវិស័យសេដ្ឋកិច្ចនិងពាណិជ្ជកម្ម និងការធ្វើសម្លុតកំហែងដោយឯកតោភាគី។ ការធ្វើសម្បទាន ឬចុះញ៉ម មិនអាចនាំមកនូវសន្តិភាពទេ ហើយក៏មិនអាចទទួលបានការគោរពដែរ។ ការដែលយកផលប្រយោជន៍អ្នកដទៃ ដើម្បីប្តូរយកការលើកលែងពន្ធគយ និងផលប្រយោជន៍របស់ខ្លួនក្នុងមួយគ្រា , វាដូចជាការសុំស្បែកពីខ្លា, ដែលទីបំផុត គឺបំផ្លាញផលប្រយោជន៍របស់អ្នកផ្សេង និងខ្លួនឯង។
April 21, 2025 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងថា សម្តេចគ្មានពេលអង្គុយរង់ចាំការចរចារបស់ក្រសួង ឬស្ថាប័នណាមួយនោះ ដូច្នេះហើយសម្តេចត្រូវចូលវះកាត់សម្រេចលទ្ធផល ដើម្បីពន្លឿនការងារ។ សម្តេចធិបតីថ្លែងបែបនេះ បន្ទាប់ពីក្រសួងពីរបានចរចាការបែងចែក ភារកិច្ចការងារគ្នា ដែលបានប្រើប្រាស់រយៈពេលរហូតដល់ជិត១ឆ្នាំ ប៉ុន្តែនៅតែមិនទាន់ទទួលបានលទ្ធផល ដែលការចរចាចុះឡើងមិនដាច់ស្រេចនេះ នឹងធ្វើឱ្យយឺតការងារ និងរត់មិនទាន់គេ។ការថ្លែងរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ធ្វើឡើងក្នុងឱកាសដែលសម្តេច អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ កំពង់ផែទេសចរណ៍អន្តរជាតិកំពត តម្លៃ១០លានដុល្លារ នាព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥នេះ។ សម្តេចបវរធិបតី បានគូសបញ្ជាក់យ៉ាងដូច្នេះថា «មុនចូលឆ្នាំ ខ្ញុំហៅវះកាត់ក្រសួងពីរ។ ឯកឧត្តម អូន ព័ន្ធមុនីរ័ត្នជជែកគ្នា អត់មានខុសទេ
April 21, 2025 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានប្រកាសលុបបំបាត់ការយកមន្រ្ដីរាជការ ទៅគ្រប់គ្រងគ្រឹះស្ថានសាធារណៈរបស់រដ្ឋ ដោយកែសម្រួលដោយនឹងអាចអនុញ្ញាត ឲ្យជួលអ្នកមកពីវិស័យឯកជន ធ្វើកិច្ចការងារនេះតែម្ដងបាន ដើម្បីឲ្យការដឹកនាំបែបលក្ខខណៈឯកជន ចំណែករដ្ឋសូមធ្វើត្រឹមតែក្រុមប្រឹក្សាភិបាលបានហើយ។ ការលើកឡើងរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ធ្វើឡើងក្នុងឱកាសសម្ដេច អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ កំពង់ផែទេសចរណ៍អន្តរជាតិកំពត តម្លៃ១០លានដុល្លារ នាព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងឲ្យដឹងថា ប្រសិនបើចង់ឲ្យកំពង់ផែទេសចរណ៍អន្ដរជាតិកំពត ដំណើរការកាន់តែល្អប្រសើរដូចវិស័យឯកជន សូមយកអ្នកក្នុងវិស័យឯកជន ដែលចេះដឹងកិច្ចការងារអាជីវកម្មលើវិស័យនេះ មកធ្វើកិច្ចការងារនេះ កុំចាំបាច់ឲ្យរដ្ឋបង្កើតក្រុមហ៊ុនមួយមកគ្រប់គ្រងធ្វើអ្វី?។ សម្តេចមហាបវរធិបតី ហ៊ុន
April 21, 2025 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ក្រុមហ៊ុនធំៗចំនួន៦ នឹងផ្តល់ឱកាសការងារថ្មីបន្ថែមទៀតចំនួន ៦៣៥កន្លែង សម្រាប់ផ្តល់ជូនយុវជន សិស្ស/និស្សិត និងអ្នកស្វែងរកការងារ នៅក្នុងកម្មវិធី កិច្ចសម្ភាសការងាររបស់ NEA នាថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៥នេះ ចាប់ពីម៉ោង ៨ព្រឹក ដល់ ៥ល្ងាច នៅមជ្ឈមណ្ឌលការងាររាជធានីភ្នំពេញ ក្នុងបរិវេណក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ ដាក់ពាក្យភ្លាម បានសម្ភាសភ្លាមៗ! អ្នកមិនទាន់មានបទពិសោធន៍ ក៏អាចដាក់ពាក្យបានដែរ។ ព័ត៌មានបន្ថែម សូមទាក់ទងមក NEA តាមរយៈ លេខទូរស័ព្ទ ១២៩៧ ឬ ១២៨៦ និងតេលេក្រាម ឬ CoolApp ០១៦
April 21, 2025 - ព័ត៌មានអន្តរជាតិ
(សេអ៊ូល)៖ នៅថ្ងៃចន្ទ ទី២១ ខែមេសា ប្រធានាធិបតីស្តីទីនៃប្រទេសកូរ៉េខាងត្បូង លោក Han Duck Soo បាននិយាយថា រូបលោករំពឹងថា កិច្ចពិភាក្សាបញ្ហាពាណិជ្ជកម្ម ជាមួយសហរដ្ឋអាមេរិក នៅក្នុងសប្តាហ៍នេះ នឹងជាការចាប់ផ្តើមនៃកិច្ចសហប្រតិបត្តិការប្រកបដោយអត្ថន័យ ប៉ុន្តែលោកទទួលស្គាល់ថា ការចរចានោះប្រហែលមិនមែនជា រឿងងាយស្រួយឡើយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។ លោក Han បាននិយាយថា រដ្ឋមន្រ្តីហិរញ្ញវត្ថុ និងរដ្ឋមន្រ្តីឧស្សាហកម្មរបស់កូរ៉េខាងត្បូង នឹងត្រូវជួបពិភាក្សាជាមួយ រដ្ឋមន្រ្តីហិរញ្ញវត្ថុអាមេរិក លោក Scott Bessent និងអ្នកតំណាងពាណិជ្ជកម្មរបស់អាមេរិក លោក Jamieson Greer
April 21, 2025 - ព័ត៌មានជាតិ
(បុរីវ៉ាទីកង់)៖ នៅថ្ងៃចន្ទ ទី២១ ខែមេសា បុរីវ៉ាទីកង់បានប្រកាសឱ្យដឹងថា សម្តេចប៉ាប ហ្រ្វង់ស៉ីស បានយាងចូលទិវង្គតហើយ ក្នុងព្រះជន្មាយុ៨៨ព្រះវស្សា។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។ ផ្ដល់សិទ្ធិដោយ៖ Fresh News
April 21, 2025 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ឧកញ៉ាធំៗនៅក្នុងប្រទេសកម្ពុជា នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥នេះ បានចុះអនុស្សារណៈយោគយល់គ្នាបង្កើត មន្ទីរពេទ្យទំនើបដ៏ធំមួយ នៅក្នុងប្រទេសកម្ពុជា ដោយគ្រោងចំណាយទុនប្រមាណជាង៣០០លានដុល្លារសហរដ្ឋអាមេរិក។ ពិធីចុះហត្ថលេខាបង្កើតមន្ទីរពេទ្យកម្ពុជា ធ្វើឡើងនៅសណ្ឋាគារកាំបូឌីយ៉ាណា។ បណ្ដាឧកញ៉ាធំៗទាំងនោះរួមមានដូចជា អ្នកឧកញ៉ា គិត ម៉េង, លោកអ្នកឧកញ៉ា លាង ឃុន, អ្នកឧកញ៉ា លាង ម៉េង, អ្នកឧកញ៉ា ថៃ ជាហួត, អ្នកឧកញ៉ា សៀ ឬទ្ធី និងឧកញ៉ាធំៗជាច្រើនទៀត។ មន្ទីរពេទ្យដ៏ទំនើបថ្មីនេះ គ្រោងនឹងសម្ពោធដាក់ឲ្យប្រើប្រាស់ នៅឆ្នាំ២០២៨ ខាងមុខ។ ម្ចាស់ភាគហ៊ុនដែលចូលរួមក្នុងគម្រោងការកសាងមន្ទីរពេទ្យខ្មែរដ៏ធំមួយនេះរួមមាន៖ *ទី១. អ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាល និងជាអគ្គនាយកប្រតិបត្តិ
April 21, 2025 - ព័ត៌មានជាតិ
(កំពត)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥ បានគូសបញ្ជាក់ថា កម្ពុជាអព្យាក្រឹត្យភាព មិនចូលបក្សសម្ព័ន្ធ គឺកម្ពុជារាប់ប្រទេសទាំងអស់ជាមិត្ត មិនថាស្ពៃ មិនថាសាច់គោ គឺយកទាំងអស់ ដើម្បីតែសេដ្ឋកិច្ចនិងជីវភាពរបស់ប្រជាជន។ ការថ្លែងបែបនេះរបស់សម្ដេច បានធ្វើឡើងនាឱកាសដែល សម្ដេច អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ កំពង់ផែទេសចរណ៍អន្តរជាតិកំពត។ កាលពីអំឡុងដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីចិន លោក ស៊ី ជីនពីង នៅថ្ងៃទី១៧-១៨ ខែមេសា ឆ្នាំ២០២៥ មានការលើកឡើងថា មេដឹកនាំចិនមកបំពេញទស្សនកិច្ចនៅកម្ពុជា ដោយសារចិនកំពុងមានបញ្ហារឿងភារស៊ីពន្ធដារជាមួយសហរដ្ឋអាមេរិក ហើយចោទថាកម្ពុជាកំពុងតែយកស្ពៃទៅវិញ។ ត្រង់ចំណុចនេះ សម្ដេចនាយករដ្ឋមន្ត្រី បានបង្ហាញពីការហួសចិត្តចំពោះការលើកឡើងនេះ
April 21, 2025 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥នេះ បានចេញសេចក្តីជូនដំណឹង ប្រកាសពីតម្លៃលក់រាយប្រេងឥន្ធនៈ នៅតាមស្ថានីយនានាដោយចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥ ត្រូវលក់សាំងធម្មតាតម្លៃ ៣,៧០០រៀល និងម៉ាស៊ូតត្រូវលក់ ៣,៥០០រៀល ក្នុង១លីត្រ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News
April 21, 2025









