- Liny Chan
- ព័ត៌មានអន្តរជាតិ
(បរទេស)៖ កាសែត Washington Post បានរាយការណ៍នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះថា នាយកប្រតិបត្តិ ករុមហ៊ុន Apple លោក Tim Cook និយាយជាមួយរដ្ឋមន្ត្រីពាណិជ្ជកម្មអាមេរិកលោក Howard Lutnick អំពីផលប៉ះពាល់ដែលអាចកើតមាននៃវិស័យពន្ធដែលដាក់ចេញដោយប្រធានាធិបតី Donald Trump លើតម្លៃ iPhone។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Reuters នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៥។ លោក Trump កាលពីសប្តាហ៍មុនបានផ្តល់ការលើកលែងពន្ធលើស្មាតហ្វូន កុំព្យូទ័រ និងគ្រឿងអេឡិចត្រូនិចមួយចំនួនទៀត ដែលនាំចូលពីប្រទេសចិន ដែលធ្វើឲ្យក្រុមហ៊ុនបច្ចេកវិទ្យាមួយចំនួនមិនសូវមានសម្ពាធដូចជា Apple, HP និង Dell
April 19, 2025 - ព័ត៌មានអន្តរជាតិ
(បរទេស)៖ ក្រុមហ៊ុនផលិតរថយន្ត Ford Motor បានប្រកាសបញ្ឈប់ការនាំចេញរថយន្ត SUV រថយន្តភីកអាប់ និងរថយន្តស្ព័ររបស់ខ្លួនទៅកាន់ប្រទេសចិននៅថ្ងៃសុក្រសប្តាហ៍នេះ ដោយសារតែផលប៉ះពាល់នៃពន្ធសងសឹកដែលត្រូវបានដាក់ចំពេលគោលនយោបាយពាណិជ្ជកម្មរបស់ប្រធានាធិបតី Donald Trump។ យោងតាមរបាយការណ៍ដែលចុះផ្សាយដោយ CNA នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៥នេះ បានឱ្យដឹងថា ពន្ធគយទាំងនេះបានធ្វើឱ្យពន្ធយានយន្តក្នុងប្រទេសចិនកើនឡើងខ្ពស់ដល់ទៅ ១៥០% ដែលជំរុញឱ្យក្រុមហ៊ុន Ford ផ្អាកការនាំចេញរថយន្តម៉ូដែលសំខាន់ៗរួមមាន F-150 Raptors, Mustangs និងរថយន្ត SUVs Bronco ដែលផលិតនៅរដ្ឋ Michigan ក៏ដូចជា Lincoln Navigators ផលិតនៅរដ្ឋ Kentucky
April 19, 2025 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ កូនប្រុសសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា គឺកុមារា ហ៊ុន ពេជមុន្នីរិទ្ធិសិដ្ឋ ទទួលបានមេដាយមាសមួយគ្រឿងទៀតហើយ ពីការប្រលងគណិតវិទ្យាកម្រិតពិភពលោកនៅប្រទេសអូស្ត្រាលី។ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានបញ្ជាក់លើទំព័រហ្វេសប៊ុកថា ការប្រលងនេះ មានកុមារា កុមារីមកពីប្រទេសចំនួន១៥ប្រទេស។ សូមបញ្ជាក់ថា កុមារា ហ៊ុន ពេជមុន្នីរិទ្ធិសិដ្ឋ ជាកុមារាកម្ពុជាមួយរូប ដែលមានភាពខ្លាំងពូកែខាងគណិតវិទ្យា ហើយតែងចូលរួមប្រកួតប្រជែងកម្រិតតំបន់ និងពិភពលោកជាបន្តបន្ទាប់ ហើយក៏តែងតែដណ្តើមបានមេដាយមាសផងដែរ។ ទាំងសម្តេចតេជោ ហ៊ុន សែន ជាជីតា, សម្តេចមហាបវរធិបតី និងលោកជំទាវបណ្ឌិត ជាឪពុកម្តាយនោះ តែងបង្ហាញមោទនភាពចំពោះកុមារា ហ៊ុន
April 19, 2025 - ព័ត៌មានជាតិ
(ថៃ)៖ នាល្ងាចថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៥នេះ លោក សេង សក្តា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់របស់លោក ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងលោក ហ៊ុន សារឿន ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសថៃ ព្រមទាំងមានការចូលរួមពីថ្នាក់ដឹកនាំក្រសួងការងារ, តំណាងក្រុមការងារ ESEA, និងតំណាងសមាគមទីភ្នាក់ងារជ្រើសរើសពលករកម្ពុជា (ACRA) បាននាំយកសារលិខិតរំលែកមរណទុក្ខ និងថវិការបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ចំនួន១ម៉ឺនដុល្លារ ជូនក្រុមគ្រួសារនៃសពពលករខ្មែរលោក ផល្លា រតនា
April 19, 2025 - ព័ត៌មានអន្តរជាតិ
(ប៉េកាំង)៖ នៅថ្ងៃសុក្រ ទី១៨ ខែមេសា ទីក្រុងប៉េកាំងបានចេញមុខអះអាងថា ខ្លួនមិនដែលបានផ្គត់ផ្គង់សព្វាវុធឱ្យទៅភាគីណាមួយ ក្នុងសង្រ្គាមអ៊ុយក្រែននោះឡើយ បន្ទាប់ពីប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានអះអាងថា រូបលោកទទួលបានព័ត៌មានថា ចិនផ្តត់ផ្គង់អាវុធឱ្យរុស្ស៉ី។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Lin Jian បាននិយាយដូច្នេះថា «ភាគីចិនមិនដែលបានផ្តល់អាវុធដល់ភាគីណាមួយទេ នៅក្នុងសង្រ្គាមអ៊ុយក្រែន»។ លោក Lin បានបន្តថា «ជំហររបស់ទីក្រុងប៉េកាំងជុំវិញបញ្ហាអ៊ុយក្រែន គឺគ្មានការប្រែប្រួល និងមានភាពច្បាស់លាស់។ យើងតែងតែចូលរួមយ៉ាងសកម្ម ក្នុងកិច្ចប្រឹងប្រែងដើម្បីជួយបញ្ចប់អរិភាព និងស្វែងរកសន្តិភាព សម្រាប់អ៊ុយក្រែន»។ គួរបញ្ជាក់ថា កាលពីសប្តាហ៍មុន
April 19, 2025 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង សូមថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ នៃរដ្ឋបាលខណ្ឌទាំង១៤, កងកម្លាំងប្រដាប់អាវុធទាំងអស់ និងសមត្ថកិច្ចពាក់ព័ន្ធនៃរាជធានីភ្នំពេញ ដែលបានបំពេញភារកិច្ចរបស់ខ្លួនយ៉ាងខ្ជាប់ខ្ជួន ក្នុងការពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈរបៀបរៀបរយ និងការរៀបចំប្រារព្ធសង្ក្រាន្តវត្តភ្នំ និងពិធីបុណ្យចូលឆ្នាំថ្មី ប្រព្រឹត្តទៅដោយភាពសប្បាយរីករាយ និងប្រកបដោយសណ្តាប់ធ្នាប់ សុខសុវត្ថិភាព មានសោភ័ណភាព និងសេចក្ដីថ្លៃថ្នូរ សាកសមជាបេះដូង នៃប្រទេសកម្ពុជា។ ជាមួយនោះដែរ អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង សូមថ្លែងអរគុណចំពោះបងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលបានចូលរួមលេងកំសាន្តនៅភូមិសាស្រ្តរាជធានីភ្នំពេញ ប្រកបដោយភាពថ្លៃថ្នូរ មានសុជីវធម៌ សីលធម៌ គោរពគ្នាទៅវិញទៅមក ប្រកបដោយការយោគយល់គ្នាក្នុងនាមខ្មែរនិងខ្មែរ។ លោក ឃួង
April 19, 2025 - ព័ត៌មានអន្តរជាតិ
(វ៉ាស៉ីនតោន)៖ រដ្ឋ California បានប្តឹងរដ្ឋាភិបាលសហព័ន្ធ ជុំវិញវិធានការដំឡើងពន្ធរបស់លោក ដូណាល់ ត្រាំ ដោយអភិបាល និងអគ្គរដ្ឋអាជ្ញាប្រចាំរដ្ឋអះអាងថា ប្រធានាធិបតីអាមេរិកមិនមានសិទ្ធិ ដាក់ចេញនូវពន្ធគយនោះទេ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី១៧ ខែមេសា ឆ្នាំ ២០២៥។ ច្បាប់សេដ្ឋកិច្ចគ្រាអាសន្នអន្តរជាតិ (IEEPA) គឺជាច្បាប់សហព័ន្ធដែលផ្តល់សិទ្ធិអំណាចដល់ប្រធានាធិបតី ក្នុងការងារគ្រប់គ្រងពាណិជ្ជកម្មអន្តរជាតិ និងបង្កកទ្រព្យសម្បត្តិបរទេស ដើម្បីឆ្លើយតបទៅនឹងភាពអាសន្នជាតិ ដែលត្រូវបានគំរាមកំហែងធ្ងន់ធ្ងរ។ បណ្តឹងកាលពីថ្ងៃពុធ បានលើកហេតុផលថា ច្បាប់ IEEPA ដែលលោក ត្រាំ ប្រើជាហេតុផលដើម្បីដំឡើងពន្ធរហូតដល់ ១៤៥ភាគរយ មិនបានចែងថាប្រធានាធិបតីអាមេរិក
April 18, 2025 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសារលិខិតរំលែកមរណទុក្ខផ្ញើជូន លោក សៅ ផល្លា និងលោកស្រី ឆាយ សោភ័ណ្ឌ ព្រមទាំងក្រុមគ្រួសារ ចំពោះមរណភាពរបស់ លោក ផល្លា រតនា ត្រូវជាកូនរបស់ លោក និងលោកស្រី ដែលបានទទួលមរណភាពក្នុងអាយុ ២៤ឆ្នាំ នៅក្នុងគ្រោះរញ្ជួយដី នៅប្រទេសថៃ កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥ ខណៈកំពុងស្នាក់នៅ និងធ្វើការនៅប្រទេសថៃ។ សូមជម្រាបថា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៥
April 18, 2025 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ភាគីចិនបានកោតសរសើរកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងការបង្ក្រាបល្បែងស៊ីសងខុសច្បាប់តាមប្រព័ន្ធអ៊ីនធឺណេត និងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ព្រមទាំងប្តេជ្ញាចិត្តក្នុងការពង្រឹង ការសម្របសម្រួល និងកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់ ដើម្បីបង្ក្រាបឧក្រិដ្ឋកម្មឆ្លងដែន រួមទាំងល្បែងឆ្លងដែនខុសច្បាប់ ការជួញដូរគ្រឿងញៀន ការរត់ពន្ធមនុស្ស និងការក្លែងបន្លំ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ស្តីពីលទ្ធផលដំណើរទស្សនកិច្ចផ្លូវរដ្ឋមកកាន់កម្ពុជារបស់លោក ស៉ី ជីនពីង ប្រធានាធិបតីចិន ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៥នេះ។ រាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលចិន បានបន្តឯកភាពគ្នាក្នុងការពង្រឹងយន្តការកិច្ចសហប្រតិបត្តិការរវាងកងកម្លាំងប្រដាប់អាវុធ និងរក្សាការផ្លាស់ប្តូរទស្សនកិច្ចជាញឹកញាប់នៅគ្រប់កម្រិត។ នៅក្នុងសេចក្តីប្រកាសព័ត៌មានបានឲ្យដឹងថា ចំពោះកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ និងសន្តិសុខ ភាគីទាំងពីរបានឯកភាព ពង្រឹងយន្តការកិច្ចសហប្រតិបត្តិការរវាងកងកម្លាំងប្រដាប់អាវុធ នៃប្រទេសទាំងពីរ
April 18, 2025 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៥, សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានជួបពិភាក្សាការងារជាមួយលោក វ៉ាង តុងចូវ (Wang Tongzhou) ប្រធានក្រុមហ៊ុន China Communications Construction Company (CCCC) នៅវិមានសន្តិភាព។ ក្នុងជំនួបនោះ, លោក វ៉ាង តុងចូវ បានសម្ដែងការពេញចិត្តយ៉ាងខ្លាំងចំពោះការផ្ដោតអាទិភាពខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា លើការសាងសង់ និងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត និងថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានធានានូវបរិយាកាសវិនិយោគល្អ។ លោកបានគោរពរាយការណ៍ជូនសម្ដេចបវរធិបតី អំពីប្រតិបត្តិការអាជីកម្មរបស់ក្រុមហ៊ុន CCCC ដែលជាក្រុមហ៊ុនវិស្វកម្មចិនឈានមុខគេលើវិស័យហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ការជីកស្តារព្រែកជីក ក៏ដូចជាប្រព័ន្ធស្រោចស្រពធំៗ
April 18, 2025









