- Liny Chan
- PR
ក្រុមហ៊ុនស្រាបៀរ GANZBERG នឹងរៀបចំព្រឹត្តិការណ៍ដ៏ធំបំផុតនៅចុងខែមេសានេះ នោះ គឺកម្មវីធី GANZBERG Lacima Tour Concert លើសពីនេះព្រឹត្តិកាណ៍ GANZBERG ប៉ះកំប៉ុង ឈ្នះឡាន។ ព្រឹត្តិការណ៍នេះនឹងប្រព្រឹត្តទៅនៅក្រុងបាត់ដំបង ខេត្តបាត់ដំបង ថ្ងៃទី 26 ខែមេសា ឆ្នាំ2025។ GANZBERG Lacima Tour Concert នឹងនាំមកជាមួយបទពិសោធន៍ថ្មីនៃការប្រគំន្ត្រីដ៏អស្ចារ្យដែលមិនធ្លាប់មាន ដែលប្រមូលផ្តុំទៅដោយតារាចម្រៀងពេញនិយមជាច្រើនក្នុងប្រទេសដូចជា ក្រុម Lacima Cartel, លោក វុទ្ធា, ម្ចាស់ពាន Rapper Fighter OG
April 23, 2025 - ព័ត៌មានជាតិ
(ប៉េកាំង)៖ ទីភ្នាក់ងារសារព័ត៌មានរដ្ឋ Xinhua រាយការណ៍ថា ចិនបានចាប់ខ្លួនអតីតមន្ត្រីជាន់ខ្ពស់ប្រឆាំងអំពើពុករលួយ លោក Li Gang ដោយសង្ស័យពីបទទទួលសំណូក ខណៈប្រទេសនេះបន្តបង្រ្កាបអំពើពុករលួយ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី២២ ខែមេសា ឆ្នាំ២០២៥។ លោក Li Gang ធ្លាប់ជាប្រធានក្រុមអធិការកិច្ច និងត្រួតពិនិត្យវិន័យរបស់គណបក្សកុម្មុយនិស្តចិន ដែលមានតួនាទីខាងធនធានមនុស្ស ផ្តល់តួនាទីឱ្យសមាជិកបក្ស។ ចិន បាននិងកំពុងធ្វើការប្រឆាំងមន្រ្តីថ្នាក់ខ្ពស់ ជុំវិញបញ្ហាអំពើពុករលួយ ដោយបើកការស៉ើបអង្កេត ចាប់តាំងពីឆ្នាំមុនទៅលើទេសាភិបាលរងធនាគារកណ្តាល មន្ត្រីយោធាលំដាប់កំពូល និងអតីតប្រធានក្រុមហ៊ុនប្រេង និងឧស្ម័នដ៏ធំមួយនៅប្រទេសចិនផងដែរ។ ប្រធានាធិបតី លោក ស៉ី
April 22, 2025 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានបានថ្លែងព្រមានដល់ក្រុមជនល្មើសព្រៃឈើ និងនេសាទលើផ្ទៃបឹងទន្លេសាប កុំប្រើហិង្សាលើកងកម្លាំងដែលចុះបង្ក្រាប។ ចំពោះជនល្មើសប្រើហិង្សាលើកងកម្លាំង សម្តេចអនុញ្ញាតឱ្យកងកម្លាំងប្រើវិធានការការពារខ្លួនបាន ហើយសម្តេចជាអ្នកទទួលខុសត្រូវ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងបែបនេះ នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥ ក្នុងឱកាសអញ្ជើញសម្ពោធដាក់ឱ្យដំណើរការខ្សែច្រវាក់ផលិតកម្មថ្មី និងរោងចក្រដំឡើងគ្រឿងបង្គុំរថយន្ត Ford របស់ក្រុមហ៊ុន RMA Cambodia។ សម្តេចបានបញ្ជាក់យ៉ាងដូច្នេះថា «(ទី១) ខ្ញុំឲ្យគោលការណ៍ទៅ អគ្គបញ្ជាការ មេបញ្ជាការភូមិភាគ ពេលដែលចុះទៅ ត្រូវតែជាសមូហភាព ជាមួយគណៈបញ្ជាការឯកភាព ត្រូវនិយាយគ្នា បែងចែកគ្នា ទោះធ្វើអ្វីក៏ដោយ។
April 22, 2025 - ព័ត៌មានអន្តរជាតិ
(ណៃពិដោ)៖ នៅថ្ងៃអង្គារ ទី២២ ខែមេសា ប្រព័ន្ធផ្សព្វផ្សាយរដ្ឋមីយ៉ាន់ម៉ា បានរាយការណ៍ថា សិស្សប្រមាណជាង៦០ ០០០នាក់ ចាំបាច់ត្រូវតែធ្វើការប្រឡងចូលសាកលវិទ្យាល័យសាឡើងវិញ ក្រោយសន្លឹកកិច្ចការរបស់ពួកគេ ត្រូវបានឆាបឆេះ ក្នុងគ្រោះអគ្គីភ័យ បង្កឡើងដោយរញ្ជួយដីកាលពីខែមីនា។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។ គ្រោះរញ្ជួយដីកម្រិត៧.៧រ៉ិចទ័រ កាលពីថ្ងៃទី២៨ ខែមីនា បានផ្តាច់ជីវិតមនុស្សជាង៣៧០០នាក់ ខណៈទីក្រុង Mandalay ដែលជាទីក្រុងមានមនុស្សរស់នៅច្រើនបំផុតលំដាប់ទី២ របស់មីយ៉ាន់ម៉ា បានរងការបំផ្លិចបំផ្លាញយ៉ាងខ្លាំងក្លា។ ក្រោយគ្រោះរញ្ជួយដីនោះ អគ្គីភ័យមួយបានកើតឡើង នៅសាកលវិទ្យាល័យ Mandalay University ហើយឆាបឆេះ សន្លឹកកិច្ចការរបស់សិស្សចំនួន៦២ ៩៥៤រូប ដែលស្ថិតក្រោមដំណើរការផ្តល់ពិន្ទុ។ គួរបញ្ជាក់ថា
April 22, 2025 - ព័ត៌មានអន្តរជាតិ
(វ៉ាស៊ីនតោន)៖ អត្រាគាំទ្ររបស់លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានធ្លាក់ចុះដល់កម្រិតទាបបំផុតមួយ ចាប់តាំងពីរូបលោកត្រឡប់មកដឹកនាំសេតវិមានក្នុងអាណត្តិទី២ ខណៈប្រជាជនអាមេរិកបង្ហាញការមិនទុកចិត្ត និងការព្រួយបារម្ភចំពោះកិច្ចប្រឹងប្រែងក្នុងការពង្រីកអំណាចរបស់លោក។ នេះបើតាមការស្ទង់មតិមួយចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។ ការស្ទង់មតិខាងលើដែលត្រូវបានធ្វើឡើងដោយទីភ្នាក់ងារសារព័ត៌មាន Reuters និងស្ថាប័ន Ipsos poll និងបានបិទបញ្ចប់កាលពីថ្ងៃចន្ទ ទី២១ ខែមេសា បានរកឃើញថា ៤២ភាគរយនៃប្រជាជនអាមេរិកត្រូវបានសម្ភាសន៍ ក្នុងការស្ទង់មតិមានរយៈពេល៦ថ្ងៃ បានបង្ហាញការគាំទ្រចំពោះបំពេញការងាររបស់លោក ត្រាំ ក្នុងនាមជាប្រធានាធិបតី។ អត្រាគាំទ្រនេះបានធ្លាក់ចុះពី៤៣ភាគរយ នៅក្នុងការស្ទង់មតិ Reuters និងស្ថាប័ន Ipsos poll កាលពី៣សប្ដាហ៍មុន និងធ្លាក់ចុះពី៤៧ភាគរយ នៅប៉ុន្មានម៉ោងបន្ទាប់ពីការស្បថចូលកាន់តំណែងរបស់លោក ត្រាំ កាលពីថ្ងៃទី២០
April 22, 2025 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានអំពាវនាវដល់វិនិយោគិន សូមជ្រើសរើសយកប្រទេសកម្ពុជា ជាគោលដៅក្នុងការវិនិយោគក៏ព្រោះថា កម្ពុជាមានផលលាភសុខសន្តិភាព ស្ថិរភាព នយោបាយ និងម៉ាក្រូសេដ្ឋកិច្ច និងផលលាភប្រជាសាស្ត្រ ដែលជាកត្តាដ៏ល្អបំផុត និងផ្ដល់ផលចំណេញយ៉ាងច្រើនសម្រាប់អ្នកវិនិយោគ។ ការលើកឡើងរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ធ្វើឡើងក្នុងឱកាសសម្ដេចអញ្ជើញសម្ពោធដាក់ឱ្យដំណើរការខ្សែច្រវាក់ផលិតកម្មថ្មី និងរោងចក្រដំឡើងគ្រឿងបង្គុំរថយន្ត Ford របស់ក្រុមហ៊ុន RMA Cambodia ខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងឲ្យដឹងថា «ខ្ញុំសូមឲ្យវិនិយោគិន សូមជ្រើសរើសកម្ពុជា ជាគោលដៅក្នុងការជាគោលដៅ ពង្រីកខ្សែចង្វាក់ផលិតកម្មបន្ថែម
April 22, 2025 - ព័ត៌មានជាតិ
(ពោធិ៍សាត់)៖ ពីប្រទេសដែលនាំចូលសូម្បីតែភេសជ្ជៈមួយកំប៉ុង នៅពេលនេះកម្ពុជាមានលទ្ធភាព និងសមត្ថភាពក្នុងការនាំចេញទំនិញ ឬផលិតផលផ្សេងៗ ក្នុងនោះ មានទាំងសមត្ថភាពអាចដំឡើងរថយន្ដដោយខ្លួនឯងផងដែរ។ បច្ចុប្បន្នកម្ពុជាមានរោងចក្រដំឡើងរថយន្ដ ចំនួន៩ ដែលកំពុងដំណើរការអាជីវកម្មរបស់ខ្លួននៅក្នុងប្រទេស។ នេះបើតាមការឲ្យដឹងពី សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា។ ក្នុងឱកាសអញ្ជើញសម្ពោធដាក់ឲ្យដំណើរការខ្សែច្រវាក់ផលិតកម្មថ្មី និងរោងចក្រដំឡើងគ្រឿងបង្គុំរថយន្ត Ford របស់ក្រុមហ៊ុន RMA Cambodia ស្ថិតនៅក្នុងស្រុកក្រគរ ខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបង្ហាញនូវក្ដីរំពឹងថា នៅថ្ងៃខាងមុខក្រុមហ៊ុនក្នុងប្រទេសកម្ពុជា នឹងមានសមត្ថភាពកាន់ខ្ពស់ ហើយឈានទៅផលិតគ្រឿងបង្គុំដោយខ្លួនឯងនៅក្នុងស្រុកកាន់តែច្រើន។ សម្ដេចមហាបវរធិបតី ហ៊ុន
April 22, 2025 - ព័ត៌មានជាតិ
(បាងកក)៖ នាយករដ្ឋមន្ត្រីថៃ លោកស្រី Paetongtarn Shinawatra បានឱ្យដឹងនៅថ្ងៃអង្គារ ទី២២ ខែមេសា ថាកិច្ចចរចាពាណិជ្ជកម្មរវាងថៃ និងសហរដ្ឋអាមេរិកដែលគ្រោងនឹងធ្វើឡើងនៅ ថ្ងៃទី២៣ ខែមេសា ត្រូវបានលើកពេល។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។ លោកស្រី Paetongtarn មិនបានបញ្ជាក់ពីហេតុផលនៃការលើកពេលកិច្ចចរចាពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិកនោះទេ។ ចំណែក អ្នកនាំពាក្យរដ្ឋាភិបាលថៃ លោក Jirayu Houngsub បាននិយាយថាឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីហិរញ្ញវត្ថុ លោក Pichai Chunhavajira ដែលជាប្រធានដឹកនាំក្រុមអ្នកចរចារបស់ថៃ នឹងផ្ដល់ព័ត៌មានលម្អិតនៅថ្ងៃអង្គារនេះ។ គួរបញ្ជាក់ថា ថៃជាប្រទេសមួយស្ថិតក្នុងចំណោមបណ្ដាប្រទេសជាច្រើន ដែលកំពុងប្រឈមមុខនឹងការយកពន្ធគយកម្រិតខ្ពស់ពីសហរដ្ឋអាមេរិក។ លោក ត្រាំ
April 22, 2025 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ក្រសួងសុខាភិបាល បានដាក់ឲ្យប្រើប្រាស់ថ្នាំចាក់ Cabotegravir ដើម្បីបង្ការការឆ្លងមេរោគអេដស៍។ នេះបើតាមមន្រ្តីជាន់ខ្ពស់ក្រសួងសុខាភិបាល បានប្រាប់បណ្តាញព័ត៌មាន Fresh News នៅល្ងាចថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥។ បើតាមមន្រ្តីជាន់ខ្ពស់ក្រសួងសុខាភិបាល, ក្រសួងដាក់ឱ្យប្រើប្រាស់ថ្នាំបង្ការ មុនពេលប្រឈមនឹងការឆ្លងមេរោគអេដស៍ (Pre-Exposure Prophylaxis = ថ្នាំព្រឹព) ជាប្រភេទថ្នាំចាក់ឈ្មោះ Cabotegravir ដែលត្រូវចាក់រៀងរាល់ ២ខែម្តង សម្រាប់បង្ការការឆ្លងមេរោគអេដស៍ មុនពេលប្រឈម ជូនក្រុមប្រជាជនគន្លឹះដែលមានការប្រព្រឹត្តប្រឈមខ្ពស់នឹងការឆ្លងមេរោគអេដស៍ ដូចជា ក្រុមស្រ្តីបម្រើសេវាកំសាន្ត ក្រុមបុរសរួមភេទជាមួយបុរស កុ្រមអ្នកប្លែងភេទ និង ក្រុមអ្នកប្រើប្រាស់គ្រឿងញៀនដោយចាក់ នៅត្រីមាសទី ១ ឆ្នាំ
April 22, 2025 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ បុរសម្នាក់ត្រូវបានកម្លាំងនគរបាលរាជធានីភ្នំពេញ ចាប់ខ្លួននៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥នេះ ពាក់ព័ន្ធករណីឆបោកលុយប្រជាពលរដ្ឋជាង១០លានដុល្លារ ក្រោមរូបភាពដាក់ទុនវិនិយោគអចលនទ្រព្យ។ ថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News នៅថ្ងៃទី២១ ខែមេសានេះ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា បុគ្គលដែលសមត្ថកិច្ចចាប់ខ្លួនឈ្មោះ ទូច សុភាព ជាស្ថាបនិក ក្រុមហ៊ុន ឌី បេស ហ្គ្រីន ឡងឡាយហ្វ័ (ខេមបូឌា) ឯ.ក មានទីតាំងនៅសង្កាត់ក្រាំងឃ្នង់ ខណ្ឌសែនសុខ។ បើតាមលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ, ក្រៅពីបុគ្គលខាងលើ
April 22, 2025









