Liny Chan
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ កីឡាករ ទេស សម្បត្តិ ខ្សែការពារក្រុមបាល់ទាត់ វិសាខា និងជាកីឡាករជម្រើសជាតិកម្ពុជា បានទទួលមរណភាព ក្នុងវ័យ ២៥ឆ្នាំ កាលពីម៉ោង ១០៖៣០នាទីយប់ ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៥ ដោយសារគ្រោះថ្នាក់ចរាចរណ៍(ធ្លាក់ទឹក)។ នេះបើយោងតាមការជូនដំណឹងផ្លូវការរបស់ក្លិបបាល់ទាត់ វិសាខា មុននេះ ដោយក្លិបបានចាត់ទុកមរណភាពរបស់ សម្បត្ដិ គឺជាការបាត់បង់នូវធនធានកីឡាករដ៏ឆ្នើមមួយរូបរបស់កម្ពុជា និងជាការបាត់បង់នូវស្វាមី ឪពុក និងជាសមាជិកគ្រួសារ ប្រកបដោយព្រហ្មវិហារធម៌។ ប្រភពព័ត៌មានខាងលើ បានបញ្ជាក់ថា «តាងនាមថ្នាក់ដឹកនាំ ក្រុមការងារ និងកីឡាករ-កីឡាការិនីទាំងអស់ នៃក្លិបកីឡាបាល់ទាត់ វិសាខា ពិតជាមានសេចក្ដីក្ដុកក្ដួលរន្ធត់តក់ស្លុតជាខ្លាំង ក្រោយទទួលបានដំណឹងមរណភាពរបស់កីឡាករ

    April 21, 2025
  • ព័ត៌មានជាតិ

    (ហ្សឺណែវ)៖ មន្រ្តីអង្គការសុខភាពពិភពលោក (WHO) បាននិយាយថា ការកាត់បន្ថយជំនួយបរទេសរបស់សហរដ្ឋអាមេរិក​ បានបង្កើន​ហានិភ័យមកលើ​​វិបត្តិ​មនុស្សធម៌ដ៏​ស្រួចស្រាវ​ នៅ​ទូទាំង​ពិភពលោក ស្របពេលដែលមានការព្រមាន ដកខ្លួនចេញទាំងស្រុងពីស្ថាប័នអង្គការសហប្រជាជាតិមួយនេះថែមទៀត។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងាសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី២១ ខែមេសា ឆ្នាំ ២០២៥។ ទីក្រុងវ៉ាស៉ីនតោន ដែលជាម្ចាស់ជំនួយដ៏ធំបំផុតរបស់ WHO ជាយូរណាស់មកហើយ មិនបានផ្តល់ថវិកាសម្រាប់ឆ្នាំ ២០២៤នោះទេ ហើយក៏មិនប្រាកដដែរថាសហរដ្ឋអាមេរិក នឹងបំពេញកាតព្វកិច្ចសមាជិកភាពរបស់ខ្លួន សម្រាប់ឆ្នាំ ២០២៥ឬអត់។ តាមរបាយការណ៍ដែល AFP ដកស្រង់មក WHO ប្រឈមមុខនឹងភាពខ្វះខាតក្នុងឆ្នាំនេះ ហើយបានស្នើឱ្យកាត់បន្ថយថវិកាមួយភាគប្រាំ ដោយទំនងជានឹងនាំដល់ការកាត់បន្ថយលទ្ធភាព និងកម្លាំងការងារ។ នាយក​ប្រចាំ​តំបន់មេឌីទែរ៉ាណេ​ខាង​កើត​នៃ

    April 21, 2025
  • ព័ត៌មានជាតិ

    (ប៉េកាំង)៖ ចិន នៅថ្ងៃចន្ទ ទី២១ ខែមេសា បានព្រមានបណ្ដាប្រទេសទាំងឡាយ ប្រឆាំងនឹងការចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មណាមួយជាមួយសហរដ្ឋអាមេរិក ដែលធ្វើឱ្យចិនខាតបង់ នៅចំពោះមុខ សង្រ្គាមពាណិជ្ជកម្មកាន់តែក្ដៅគគុករវាងមហាយក្សសេដ្ឋកិច្ចទាំង២។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។ ក្រសួងពាណិជ្ជកម្មចិន បាននិយាយថាទីក្រុងប៉េកាំងគោរពដល់គ្រប់ភាគីទាំងអស់ក្នុងការដោះស្រាយបញ្ហាសេដ្ឋកិច្ច និងពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិក តាមរយៈការកិច្ចពិភាក្សាផ្អែកលើគោលការណ៍ ស្មើភាព។ ប៉ុន្តែ ចិនប្រឆាំងយ៉ាងម៉ឺងម៉ាត់ទៅនឹងគ្រប់ភាគីដែលចុះកិច្ចព្រមព្រៀងមួយដែលធ្វើឱ្យចិនខាតបង់។ ក្រសួងពាណិជ្ជកម្មចិន បន្ថែមទៀតថាប៉េកាំងនឹងចាត់វិធានការវាយបកយ៉ាងម៉ឺងម៉ាត់ ក្នុង ករណីដែលប្រទេសណាមួយចុះកិច្ចព្រមព្រៀងរបៀបនេះ។ គួរបញ្ជាក់ថា ប្រតិកម្មរបស់ក្រសួងពាណិជ្ជកម្មចិន កើតមានឡើងបន្ទាប់ពីមានសេចក្ដីរាយការណ៍ថារដ្ឋបាលរបស់ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បាន និងកំពុងត្រៀមលក្ខណៈដាក់សម្ពាធលើ បណ្ដាប្រទេសដទៃឱ្យដាក់កំហិតលើការធ្វើពាណិជ្ជកម្មរបស់ពួកគេជាមួយចិន ជាថ្នូរទៅនឹងការលើកលែងពន្ធគយពីសហរដ្ឋអាមេរិក៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

    April 21, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ នារាត្រីថ្ងៃសៅរ៍-អាទិត្យ ទី១៩-២០ មេសា នៅលើផ្លូវថ្មើរជើង (Walk Street) មានរៀបចំឱ្យមានរបាំបុរាណ នារីកម្ពុជា ហើយសំរាប់រាត្រីថ្ងៃអាទិត្យវិញ មានសម្តែងក្បាច់ គុនល្បុក្កតោ។ បន្ថែមពីនេះ ដោយសារនៅសល់ចំហាយពីបុណ្យចូលឆ្នាំថ្មី នាថ្ងៃសៅរ៍ ទី១៩ មេសា នេះដែរ ក៏មានប្អូនៗយុវវ័យ បានបន្តលែងល្បែងប្រជាប្រិយ៍ និងរាំលេងកំសាន្ត នៅផ្លូវថ្មើរជើង (Walk Street) យ៉ាងច្រើនកកកុញផងដែរ។ នេះបើតាមការឱ្យដឹងពីលោកស្រី ដោ សម្ផស្ស នាយករងរដ្ឋបាល និងជាអ្នកនាំពាក្យសាលារាជធានីភ្នំពេញ កាលពីរាត្រីថ្ងៃអាទិត្យ ទី២០ ខែមេសា ឆ្នាំ២០២៥។ លោកស្រីបន្តថា

    April 21, 2025
  • ព័ត៌មានអន្តរជាតិ

    (ភ្នំពេញ)៖ យោងតាមការចេញផ្សាយរបស់សារព័ត៌មានថៃបាងកកប៉ុស្តិ៍ បានឱ្យដឹងថា លោកស្រី ផែថងថាន ស៊ីណាវ៉ាត់ នឹងអញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា នាថ្ងៃទី២៣-២៤ ខែមេសា ឆ្នាំ២០២៥។ ដំណើរទស្សនកិច្ចនេះ ធ្វើឡើងតបតាមការអញ្ជើញរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។ យោងតាមការចេញផ្សាយរបស់បាងកកប៉ុស្តិ៍ ដោយដកស្រង់សម្តីអ្នកនាំពាក្យរាជរដ្ឋាភិបាលថៃ បានឱ្យដឹងថា ក្នុងដំណើរទស្សនកិច្ចនេះ លោកស្រីនាយករដ្ឋមន្ត្រី និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នឹងអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លាកសញ្ញាប្រារព្ធខួប៧៥ឆ្នាំនៃទំនាក់ទំនងប្រទេសទាំងពីរ ហើយក៏នឹងចុះហត្ថលេខាលើឯកសារមួយចំនួនផងដែរ។ ដំណើរទស្សនកិច្ចនេះ លោកស្រីនាយករដ្ឋមន្ត្រីថៃ ក៏នឹងអញ្ជើញជួបសម្តែងការគួរសមជាមួយសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

    April 21, 2025
  • ព័ត៌មានជាតិ

    (កំពត)៖ នៅព្រឹកថ្ងៃចន្ទ ៩រោច ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥នេះ សម្តេចមហាបវរ​ធិប​តី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញជាអធិបតីដ៏ខ្ពង់​ខ្ពស់​សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការកំពង់ផែទេសចរណ៍អន្តរជាតិ​កំពត។ កំពង់ផែទេសចរណ៍អន្តរជាតិកំពត ស្ថិតនៅក្នុងភូមិជុំគ្រៀល ឃុំជុំ​គ្រៀល ស្រុកទឹកឈូ ខេត្តកំពត ត្រូវបានសាងសង់ឡើង​នៅលើ​ផ្ទៃ​ដីទំហំ ៤,២៥ហិកតា ជាអំណោយរបស់អ្នកឧកញ៉ា វិញ ហួរ ជូន​រាជ​រដ្ឋាភិបាលកម្ពុជា។ ហេដ្ឋារចនាសម្ព័ន្ធរបស់កំពង់ផែនេះ រួមមាន ផ្លូវ​បេតុងចូលកំពង់ផែប្រវែង ២,៤០គីឡូម៉ែត្រ ប្រព័ន្ធអគ្គិសនី ប្រព័ន្ធ​ទឹកស្អាតសម្រាប់ផ្គត់ផ្គង់ការប្រើប្រាស់របស់ប្រជាជន និងកំពង់ផែ ប្រព័ន្ធចម្រោះទឹកកខ្វក់ របង

    April 21, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ លោក វ៉ាង វិនពីង ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា បានថ្លែងថា ពាក់ព័ន្ធនឹងគម្រោងព្រែកជីកហ្វូណនតេជោ គឺភាគីចិនយល់ច្បាស់ពីតម្រូវការកម្ពុជា ហើយចិននឹងផ្តល់ការគាំទ្រ។ លោកបានថ្លែងបែបនេះ ក្នុងឱកាសស្ថានទូតចិនប្រចាំកម្ពុជា បានរៀបចំសន្និសីទសារព័ត៌មាន ស្តីពីលទ្ធផលដំណើរទស្សនកិច្ចផ្លូវរដ្ឋមកកម្ពុជា របស់លោក ស៉ី ជីនពីង ប្រធានាធិបតីចិន នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៥នេះ។ បើតាមលោក វ៉ាង វិនពីង ក្រៅពីលើកឡើងពីការគាំទ្ររបស់ភាគីចិនលើគម្រោងព្រែកជីកហ្វូណនតេជោ លោកក៏បានរំលឹកថា អំឡុងពេលលោក ស៉ី ជីនពីង ទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា ក៏មានការចុះហត្ថលេខាលើកិច្ចព្រមព្រៀង និងកិច្ចសន្យាចំនួន ៥ ពាក់ព័ន្ធនឹងគម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោ កាលពីថ្ងៃទី១៧ ខែមេសា

    April 19, 2025
  • ព័ត៌មានអន្តរជាតិ

    (កៀវ)៖ ប្រទេសអ៊ុយក្រែន បានដាក់ទណ្ឌកម្មលើក្រុមហ៊ុនចិនចំនួនបី នៅថ្ងៃសុក្រ ទី១៨ ខែមេសា មួយថ្ងៃបន្ទាប់ពីប្រធានាធិបតី លោក Volodymyr Zelenskiy បានចោទប្រកាន់ថា ប្រទេសចិនបានផ្គត់ផ្គង់សព្វាវុធដល់រុស្ស៊ី ដែលជាការអះអាងមួយត្រូវបានទីក្រុងប៉េកាំងច្រានចោលថាគ្មានមូលដ្ឋាន។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters។ កាលពីថ្ងៃព្រហស្បតិ៍ លោក Zelenskiy បានប្រាប់អ្នកសារព័ត៌មាននៅទីក្រុងកៀវថា រដ្ឋាភិបាលរបស់លោកមានភស្តុតាងថាក្រុមហ៊ុនចិនកំពុងផ្គត់ផ្គង់នូវអ្វីដែលលោកហៅថា កាំភ្លើងធំ និងកាំភ្លើងដែលផលិតដោយរុស្ស៊ី ទោះបីជាលោកមិនបានបង្ហាញភស្តុតាងក៏ដោយ។ នៅព្រឹកថ្ងៃសុក្រ ក្រសួងការបរទេសចិនបានច្រានចោលការចោទប្រកាន់នេះថាគ្មានមូលដ្ឋាន ហើយបញ្ជាក់ថា ចិនរក្សាអព្យាក្រឹតភាពក្នុងសង្គ្រាម ទោះបីមានទំនាក់ទំនងសេដ្ឋកិច្ចជិតស្និទ្ធជាមួយរុស្ស៊ីក៏ដោយ។ បញ្ជីទណ្ឌកម្មថ្មីដែលចេញផ្សាយដោយរដ្ឋបាលរបស់លោក Zelenskiy នៅថ្ងៃសុក្រនេះ រួមមានក្រុមហ៊ុនចិនចំនួនបីគឺ Beijing Aviation

    April 19, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ អ្នកជំនាញក្នុងវិស័យទេសចរណ៍ បានបង្ហាញសុទិដ្ឋនិយម ចំពោះដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ លោក ស៊ី ជីនពីង ប្រធានាធិបតីចិន មកកាន់កម្ពុជា នឹងក្លាយជាផ្នែកមួយ ក្នុងការទាក់ទាញភ្ញៀវទេសចរចិនកម្ពុជា ឱ្យបានតាមការរំពឹងទុករបស់រដ្ឋាភិបាលកម្ពុជា ជាពិសេសជួយលុបបំបាត់នូវព័ត៌មានអវិជ្ជមានទាំងឡាយ ដែលបុគ្គលមួយចំនួន បានផ្សព្វផ្សាយមិនល្អពីកម្ពុជា។ ការបង្ហាញសុទិដ្ឋនិយមនេះ ស្របពេលដែលភាគីកម្ពុជា-ចិន បន្តឯកភាពកំណត់យកឆ្នាំ២០២៥ ជា «ឆ្នាំទេសចរណ៍កម្ពុជា-ចិន» និងលើកទឹកចិត្តប្រជាពលរដ្ឋខ្លួន ឲ្យធ្វើដំណើររវាងប្រទេសទាំងពីរ។ លោក ធួន ស៊ីណាន ប្រធានសមាគមទេសចរណ៍អាស៊ីបាស៊ីហ្វិក (PATA) បានលើកឡើងថា ការជំរុញរបស់ប្រធានាធិបតីចិន ឱ្យប្រជាជនរបស់ខ្លួនមកដើរកម្សាន្តនៅកម្ពុជា គឺជាដែលជាអ្វីដែលអ្នកប្រកបរបរ ក្នុងវិស័យទេសចរណ៍កំពុងរង់ចាំ ខណៈក្រោយការរីករាលដាលនៃជំងឺកូវីដ១៩ កម្ពុជាទទួលបានភ្ញៀវទេសចិន នៅមានកម្រិតនៅឡើយ។

    April 19, 2025
  • ព័ត៌មានជាតិ

    (កំពង់ស្ពឺ)៖ រយៈពេល៣ខែ ឆ្នាំ២០២៥ កម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានបង្ក្រាបបទល្មើសព្រហ្មទណ្ឌ និងបទល្មើសគ្រឿងញៀន បានសរុបចំនួន៥៥លើក។ ប្រតិបត្តិការនេះធ្វើឡើងក្រោមបទបញ្ជារបស់លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ។ ក្នុងនោះមានបទល្មើសព្រហ្មទណ្ឌចំនួន ១៧លើករួមមាន៖ ករណីរំលោភសេពសន្ធវៈចំនួន ១លើក, ករណីលួចចំនួន ២លើក, ករណីហិង្សា ក្មេងទំនើងចំនួន ០៥លើក, ករណីហិង្សាដោយចេតនា ចំនួន ៣លើក, ករណីហិង្សានៅក្នុងគ្រួសារ ចំនួន៣លើក, ករណីកាន់កាប់អាវុធដោយគ្មានការអនុញ្ញាតចំនួន ចំនួន២លើក និងករណីល្បែងស៉ីសងខុសច្បាប់ ១លើក។ ដោយក្នុងនោះបានឃាត់ខ្លួនជនសង្ស័យចំនួន៥៧នាក់ មានស្ត្រីចំនួន ១៧នាក់ រួមទាំងរឹបអូសបានវត្ថុតាងម៉ូតូចំនួន ១៧គ្រឿង,

    April 19, 2025