Liny Chan
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ និយ័តករអាជីវកម្មអចលនវត្ថុនិងបញ្ចាំ បានចេញសេចក្តីជូនដំណឹង ស្តីពីការប្រកបអាជីវកម្មបញ្ចាំ និងប្រាតិភោគដោយអនុប្បទាន ដោយគ្មានអាជ្ញាបណ្ណពីនិយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ។ ខាងក្រោមនេះជាបញ្ជីរាយនាមអាជីវកម្មទាំង ២០៖ ផ្ដល់សិទ្ធិដោយ៖ Fresh News

    April 18, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ កញ្ញា ហេង ស្រីស្រស់ គឺជាពិធីការិនីចេញពីទូរទស្សន៍ជាតិកម្ពុជា ដែលមានបទពិសោធន៍ជាង១០ឆ្នាំ ក្នុងអាជីពជាអ្នកអានព័ត៌មាន និងជាអ្នកសម្របសម្រួលកម្មវិធីថ្នាក់ជាតិ និងអន្តរជាតិបានយ៉ាងល្អ និងស្ទាត់ជំនាញ។ ស្រីស្រស់ ទទួលបានការកោតសរសើរយ៉ាងច្រើនពីថ្នាក់ដឹកនាំ និងភ្ញៀវកិត្តិយស ដែលបានចូលរួមក្នុងកម្មវិធី ពិសេសក្រុមការងារខាងភាគីចិន ដែលកញ្ញាសម្របសម្រួលកម្មវិធីដោយភាពស្វាហាប់ មានទំនុកចិត្ត និងមានស្នាមញញឹមជាប់ជានិច្ច។ កញ្ញាគឺជាធនធានមួយដ៏ល្អរបស់ប្រទេសកម្ពុជា។ គួរបញ្ជាក់ថា កញ្ញា ហេង ស្រីស្រស់ ត្រូវបានជ្រើសរើសជាពិធីការិនីក្នុងកម្មវិធីសំខាន់ៗ នៃព្រឹត្តិការផ្លាស់ប្តូរប្រជាជន និងប្រជាជន ក្រោមប្រធានបទ «កម្ពុជា-ចិនរួមចិត្ត រួមដំណើរតែមួយ» ដែលជាកម្មវិធីដ៏សំខាន់ ដែលរៀបចំឡើងដើម្បីអបអរសាទរ និងអមដំណើរការបំពេញទស្សនកិច្ចផ្លូវរដ្ឋរបស់ប្រធានាធិបតី ស៊ី ជិនពីង មកកាន់ប្រទេសកម្ពុជា៕ ផ្ដល់សិទ្ធិដោយ​៖ Fresh

    April 18, 2025
  • ព័ត៌មានជាតិ

    (វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃព្រហស្បតិ៍ ទី១៧ ខែមេសា បាននិយាយថាកិច្ចព្រមព្រៀងមួយជាមួយអ៊ុយក្រែនស្ដីពីការធ្វើអាជីវកម្មលើធនធានរ៉ែ អាចនឹងត្រូវបានចុះហត្ថលេខានៅសប្ដាហ៍ក្រោយ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។ កាលពីដំបូងឡើយ ទីក្រុងកៀវ និងទីក្រុងវ៉ាស៊ីនតោនត្រូវបានគេរំពឹងថាខិតកាន់ជិតទៅរកការចុះកិច្ចព្រមព្រៀងស្ដីពីរ៉ែ។ តែការចុះកិច្ចព្រមព្រៀងនេះត្រូវបានពន្យារពេលមកទល់នឹងបច្ចុប្បន្ន បន្ទាប់ពីការទាស់សម្ដីគ្នារវាងលោក ដូណាល់ ត្រាំ និងលោក ហ្សេលេនស្គី នៅឯសេតវិមានកាលពីខែកុម្ភៈកន្លងទៅ។ ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មាននៅឯសេតវិមាន លោក ត្រាំ បានគូសបញ្ជាក់ដូច្នេះថា «យើងមានកិច្ចព្រមព្រៀងមួយស្ដីពីរ៉ែ ដែលខ្ញុំទាយទុកថានឹងត្រូវបានចុះហត្ថលេខានៅថ្ងៃព្រហស្បតិ៍សប្ដាហ៍ក្រោយ។ ដូច្នេះយើងនឹងបានឃើញ។ ប៉ុន្តែយើងមាន កិច្ចព្រមព្រៀងមួយស្ដីពីរ៉ែ»។ គួរបញ្ជាក់ថា អ៊ុយក្រែន កាលពីថ្ងៃព្រហស្បតិ៍ ក៏បានឱ្យដឹងដែរថាទីក្រុងកៀវ និងទីក្រុងវ៉ាស៊ីនតោន

    April 18, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ភាគីកម្ពុជា-ចិន បន្តឯកភាពកំណត់យកឆ្នាំ២០២៥ ជា «ឆ្នាំទេសចរណ៍កម្ពុជា-ចិន» និងលើកទឹកចិត្តប្រជាពលរដ្ឋខ្លួនឲ្យធ្វើដំណើររវាងប្រទេសទាំងពីរ។ នេះបើយោងតាមសេចក្ដីប្រកាសលទ្ធផល របស់ក្រសួងការបរទេសកម្ពុជា ស្ដីពីដំណើរទស្សនកិច្ចរបស់លោកប្រធានាធិបតី ស៊ី ជិនភីង ដែលចេញផ្សាយនៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៥។ បន្ទាប់ពី ឆ្នាំ២០២៤ ដែលជាឆ្នាំនៃការផ្លាស់ប្តូរប្រជាជននិងប្រជាជន និងវប្បធម៌។ ភាគីទាំងពីរបានបន្តឯកភាពកំណត់យកឆ្នាំ២០២៥ ជា «ឆ្នាំទេសចរណ៍កម្ពុជា-ចិន និងលើកទឹកចិត្តប្រជាពលរដ្ឋខ្លួនឲ្យធ្វើដំណើររវាងប្រទេសទាំងពីរ»។ ថ្លែងក្នុងសេចក្ដីប្រកាសលទ្ធផល កម្ពុជា-ចិន នឹងរួមគ្នាអភិវឌ្ឍន៍វិថីទេសចរណ៍ លើកកម្ពស់ការផ្សព្វផ្សាយគោលដៅទេសចរណ៍ និងពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកសុវត្ថិភាពទេសចរណ៍។ ក្រសួងការបរទេស បានបញ្ជាក់ទៀតថា៖ កម្ពុជា-ចិន នឹងពង្រឹងកិច្ចខិតខំប្រឹងប្រែងជំរុញកម្មវិធីអភិរក្ស និងស្តារព្រះ បរមរាជវាំងបុរាណនៅអង្គរ ក៏ដូចជាប្រាសាទព្រះវិហារ និងបេតិកភណ្ឌវប្បធម៌ដទៃទៀត។

    April 18, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ​)៖​ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងជាប្រធានអនុគណៈកម្មាធិការដើម្បីរៀបចំវាយតម្លៃរបាយការណ៍សិក្សាសមិទ្ធិលទ្ធភាព និងរៀបចំចរចាកិច្ចសន្យាភាពជាដៃគូរវាងរដ្ឋ និងឯកជន នៃគម្រោងព្រែកជីកហ្វូណនតេជោ នាព្រឹកថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតី និងជាហត្ថលេខី ក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀង និងកិច្ចសន្យាចំនួន ៥ ពាក់ព័ន្ធនឹងគម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោ (គម្រោងព្រែកជីកហ្វូណនតេជោ​)​ រួមជាមួយលោក Wang Tong Zhou ប្រធានក្រុមហ៊ុនសំណង់គមនាគមន៍ចិន (China Communications Construction Company – CCCC) ។ ពិធីនេះក៏មានការចូលរួមពីលោករដ្ឋមន្ត្រីក្រសួងសាធារណការ

    April 18, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ យ៉ាងហោចណាស់មានកម្មករ កម្មការិនី និងបងប្អូនប្រជាពលរដ្ឋជាង៨ម៉ឺននាក់ បានជិះរថយន្តក្រុងឥតគិតថ្លៃ ពីរាជធានីភ្នំពេញទៅបណ្តាខេត្ត និងបណ្តាខេត្តមកភ្នំពេញវិញ នៅក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ រយៈពេល៦ថ្ងៃ ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៥។ នេះបើតាមរបាយការណ៍របស់រដ្ឋបាលរាជធានីភ្នំពេញ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៨ ខែមេសានេះ។ អភិបាលរងរាជធានីភ្នំពេញ លោក កើត ឆែ បានថ្លែងឲ្យដឹងថា «ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ រយៈពេល០៦ថ្ងៃ ចាប់ពីថ្ងៃទី១២ ខែមេសា ដល់ថ្ងៃទី១៧ ខែមេសា ឆ្នាំ ២០២៥ «ដោយជិះមិនបង់ប្រាក់»

    April 18, 2025
  • ព័ត៌មានជាតិ

    (វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃព្រហស្បតិ៍ ទី១៧ ខែមេសា បាននិយាយថាសហរដ្ឋអាមេរិកកំពុងស្ថិតនៅក្នុងកិច្ចពិភាក្សាជាមួយចិនអំពីពន្ធគយ ជាមួយការបង្ហាញក្ដីសង្ឃឹមថាមហាអំណាចសេដ្ឋកិច្ចទាំង២ អាចនឹងសម្រេចបានកិច្ចព្រមព្រៀងមួយដើម្បីបញ្ចប់សង្រ្គាមពាណិជ្ជកម្មដ៏ជូរចត់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP។ ការកត់សម្គាល់បែបនេះរបស់លោក ត្រាំ ធ្វើឡើងប្រាប់ក្រុមអ្នកសារព័ត៌មាននៅឯការិយាល័យពងក្រពើនៃសេតវិមាន។ លោក ត្រាំ បានគូសបញ្ជាក់ថា «ជាការពិតណាស់ យើងកំពុង ជជែកជាមួយចិន។ ខ្ញុំចង់និយាយថាពួកគេបានទាក់ទងមកជាច្រើនដង»។ លោក ត្រាំ បានបញ្ជាក់ទៀតថាកិច្ចពិភាក្សាបានកើតឡើងចាប់តាំងពីលោកបានដំឡើងការយកពន្ធគយលើ ទំនិញនាំចូលពីចិនដល់ ១៤៥ភាគរយ បន្ទាប់ពីទីក្រុងប៉េកាំងចាត់វិធានការសងសឹក។ ក៏ប៉ុន្តែនៅពេលត្រូវបានសាកសួរថាតើរូបលោកបានពិភាក្សា ឬជជែកដោយផ្ទាល់ជាមួយលោកប្រធានាធិបតី ស៊ី ជីនពីង ដែរឬក៏យ៉ាងណា? លោក

    April 18, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ប្រធានាធិបតីចិន ស៊ី ជីនពីង បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ចិន ចូលក្រាបបង្គំគាល់ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត នាយប់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៥ នៅព្រះបរមរាជវាំង ក្នុងឱកាសដែលឯកឧត្តមអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋរយៈពេល២ថ្ងៃ នៅព្រះរាជាណាចក្រកម្ពុជា។ ផ្ដល់សិទ្ធិដោយ៖ Fresh News

    April 18, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី១៧ ខែមេសា ឆ្នាំ២០២៥នេះ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងលោក ស៊ី ជីនពីង ប្រធានាធិបតីចិន ដែលជាមិត្តចាស់យូរឆ្នាំបានជួបគ្នាជាថ្មី នៅវិមានសន្តិភាព។ ជំនួបនេះធ្វើឡើងជាកិច្ចស្វាគមន៍នៃដំណើរទស្សនកិច្ចជាថ្មីរបស់លោកប្រធានាធិបតីចិននៅកម្ពុជា ក៏ដូចជារំលឹកនូវអនុស្សាវរីយ៍ទាំងឡាយ ព្រមទាំងជជែករកនូវគន្លឹះថ្មីៗ ដើម្បីជាចំណែកជំរុញដល់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងចិន និងកម្ពុជា ឱ្យរឹតតែរឹងមាំ និងខ្លាំងក្លាថែមទៀត៕

    April 17, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ដូចកម្មវិធីដែលបានគ្រោងទុកនៅរសៀលថ្ងៃព្រហស្បតិ៍ ទី១៧ ខែមេសា ឆ្នាំ២០២៥នេះ បន្ទាប់ពីបានអញ្ជើញដល់ប្រទេសកម្ពុជា លោក ស៊ី ជីនពីង ប្រធានាធិបតីចិន បានអញ្ជើញចូលគាល់ និងជួបសវនាការលើការងារមួយចំនួនជាមួយព្រះមហាក្សត្រខ្មែរ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី នៅព្រះបរមរាជវាំង៕

    April 17, 2025