- Liny Chan
- ព័ត៌មានជាតិ
(កំពង់ចាម)៖ លោក ហេង វណ្ណនី អភិបាលរងខេត្តកំពង់ចាម បានអំពាវនាវបងប្អូនប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរណ៍ទាំងអស់ ដែលបានពិសារលៀសហាលក្នុងកម្មវិធី «សង្ក្រាន្តកំពង់ចាម» សូមវេចខ្ចប់ហើយយកទៅដាក់ចូល ក្នុងធុងសំរាមឱ្យបានត្រឹមត្រូវ តាមការរៀបចំរបស់មន្ត្រីពាក់ព័ន្ធ ដើម្បីរក្សាអនាម័យ និងបរិស្ថានល្អ។ អភិបាលរងខេត្ត បានលើកឡើងដូច្នេះ ក្នុងកិច្ចប្រជុំសាមញ្ញលើកទី១១ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្តកំពង់ចាម នាព្រឹកថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៥ ក្រោមវត្តមានលោក ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត។ អភិបាលរងខេត្ត បានថ្លែងទៀតថា ដោយមានការណែនាំពីលោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម យើងបានរៀបចំព្រឹត្តិការណ៍ លៀសហាលកំពង់ចាម ១,០០០ម៉ែត្រ ដែលមានលៀសចំនួន៣តោនក្នុងកម្មវិធី «សង្ក្រាន្តកំពង់ចាម»
April 9, 2025 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានណែនាំដល់គណៈកម្មការពិសេស និងរដ្ឋបាលខេត្តភាគឦសានទាំង៤ ត្រូវបង្កលក្ខណៈងាយស្រួល និងកញ្ចប់នូវរាល់ឧបសគ្គទាំងឡាយ ដើម្បីធ្វើយ៉ាងណាសម្រួលដល់ការទៅបណ្ដាក់ទុនវិនិយោគរបស់អ្នកវិនិយោគ ពោលត្រូវប្រើប្រាស់អភិក្រម «រក្សាចាស់ បង្កើនថ្មី»។ ក្នុងឱកាសអញ្ជើញប្រកាសដាក់ឲ្យអនុវត្តន៍ជាផ្លូវការ «កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តទាំង៤ នៅភាគឦសាន» នៅព្រឹកថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៥នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក៏បានណែនាំផ្នែករដ្ឋដែលត្រូវការពារថ្នាក់ថ្នមថែទាំ និងថែរក្សាវិនិយោគ, ចៀសវាងរាល់អំពើអសកម្មទាំងឡាយ ដែលបង្កការរំខានដល់ការប្រកបអាជីវកម្មរបស់ធុរជន។ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍យ៉ាងដូច្នេះថា «ចឹងខ្ញុំសុំឲ្យគណកម្មការនេះ ទន្ទឹមនឹងរៀបចំត្រូវប្រស៊ីគ្នាជាមួយការកែសម្រួលនៃនីតិវិធី របស់ខេត្តទាំង៤ផង។ សូមអភិបាលនៃគណអភិបាលរៀបចំនីតិវិធីនេះ ព្រោះខេត្តយើងនៅឆ្ងាយជាងគេបានយើងរៀបចំគណកម្មការនេះទៅជួយ ប៉ុន្តែបើមិនព្រមដើរខ្លួនឯងមិនជួយរត់ខ្លួនឯងអត់មានអ្នកជួយបានទេ»។
April 9, 2025 - ព័ត៌មានជាតិ
(វ៉ាស៉ីនតោន)៖ កាលពីថ្ងៃអង្គារ ទី៨ ខែមេសា តំណាងពាណិជ្ជកម្មអាមេរិក លោក Jamieson Greer បាននិយាយថា ប្រធានាធិបតី លោក ដូណាល់ ត្រាំ គ្មានគម្រោងផ្តល់ ការលើកលែងដល់ប្រទេសណាមួយឡើយ ក្នុងរយៈពេលខ្លីខាងមុខ ពាក់ព័ន្ធវិធានការពន្ធគយជាសកលរបស់សហរដ្ឋអាមេរិក។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។ ថ្លែងប្រាប់គណៈកម្មាធិការហិរញ្ញវត្ថុ នៃព្រឹទ្ធសភាអាមេរិក លោក Greer បានលើកឡើងដូច្នេះថា «លោកប្រធានាធិបតី បានបញ្ជាក់ច្បាស់ណាស់ថា រូបលោកគ្មានបំណងផ្តល់ ការលើកលែងពិសេស ឬការយោគយល់ណាមួយឡើយ ក្នុងរយៈពេលខ្លីខាងមុខ»។ អ្នកតំណាងពាណិជ្ជកម្មអាមេរិករូបនេះ បាននិយាយថា ការអនុញ្ញាតឱ្យមានចន្លោះប្រហោងលើកលែង ក្នុងដំណើរការនេះ នឹងធ្វើឱ្យប៉ះពាល់កម្មវត្ថុនៃវិធានការពាណិជ្ជកម្មស្មើភាពគ្នា។
April 9, 2025 - ព័ត៌មានអន្តរជាតិ
(CNN): ប្រធានាធិបតី ដូណាល់ ត្រាំ ត្រូវបានគេរាយការណ៍ថា នឹងដាក់ពន្ធថ្មីបន្ថែមចំនួន ៨៤% លើទំនិញទាំងអស់ពីប្រទេសចិន ចាប់ពីថ្ងៃពុធនេះតទៅ។ នេះបើយោងតាម អ្នកនាង Karoline Leavitt នាយករដ្ឋបាលព័ត៌មានរបស់សេតវិមាន បានប្រកាសនៅថ្ងៃអង្គារ៍នេះ ចេញផ្សាយសារព័ត៌មាន CNN យប់ថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៥។ទំនិញទាំងអស់មកពីចិន នឹងត្រូវបង់ពន្ធយ៉ាងហោចណាស់ ១០៤%។ សូមជំរាបថា កាលពីសប្តាហ៍មុន ចិនបានប្រកាសវិធានការសងសឹកយ៉ាងខ្លាំងក្លា ដើម្បីឆ្លើយតបទៅនឹងការដំឡើងពន្ធថ្មីៗរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ដែលបានធ្វើឱ្យសង្គ្រាមពាណិជ្ជកម្ម រវាងប្រទេសមហាអំណាចទាំងពីរនេះកាន់តែឡើងកម្ដៅ។ ភ្លាមៗលោក ដូណាល់ ត្រាំ គំរាមដាក់ពន្ធលើប្រទេសចិន
April 9, 2025 - ព័ត៌មានជាតិ
(Reuters)៖ អាជ្ញាធរនៅក្នុងសាធារណរដ្ឋដូមីនីក កាលពីថ្ងៃអង្គារ ទី៨ ខែមេសា បានឱ្យដឹងថាគ្រោះថ្នាក់បាក់រលំដំបូងក្លឹបរាត្រីមួយបានសម្លាប់មនុស្សយ៉ាងហោច ៦៦នាក់ ក្នុងនោះរួមមាន តារាចម្រៀងដ៏មានប្រជាប្រិយម្នាក់ អភិបាលខេត្តម្នាក់ និងអតីតកីឡាករ Baseballម្នាក់ផងដែរ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។ មនុស្សប្រហែល ១៥៥នាក់បានរងរបួស នៅក្នុងហេតុការណ៍បាក់រលំដំបូលនៃក្លឹបរាត្រីឈ្មោះ Jet Set ស្ថិតនៅក្នុងរដ្ឋធានី Santo Domingo។ លោក Juan Manuel Mendez ជាប្រធាន មជ្ឈមណ្ឌលប្រតិបត្តិការសង្រ្គោះបន្ទាន់នៃសាធារណរដ្ឋដូមីនីក បាននិយាយថាចំនួនពិតប្រាកដនៃមនុស្សដែលស្ថិតនៅក្នុងក្លឹបរាត្រីមិនទាន់ត្រូវបានបញ្ជាក់នៅឡើយទេ។ គ្រោះថ្នាក់នេះដែរ កើតមានឡើងអំឡុងការប្រគំតន្ត្រីមួយរបស់តារាចម្រៀងដ៏មានប្រជាប្រិយម្នាក់នៅក្នុងសាធារណរដ្ឋដូមីនីក មានឈ្មោះថា Rubby Perez ដែលបានស្ថិតក្នុងចំណោមអ្នកដែលបានបាត់ជីវិត។
April 9, 2025 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ឯកឧត្តម កើត ឆែ អភិបាលរង រាជធានីភ្នំពេញ និងលោកជំទាវ យុត សុវណ្ណរីដា បានបរិច្ចាគថវិកាចំនួន ៥ពាន់ដុល្លារ ជូនកាកបាទក្រហមកម្ពុជា ក្នុងឱកាសខួបទី១៦២ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២៥ និងខួបលើកទី៧០ឆ្នាំ នៃកាកបាទក្រហមកម្ពុជា ក្រោមមូលបទ «រួមគ្នាស្ម័គ្រចិត្ត ដើម្បីសហគមន៍មានសុខភាពល្អ និងមានភាពធន់នឹងអាកាសធាតុ»។ ឯកឧត្តម កើត ឆែ និងលោកជំទាវ កន្លងមកតែងតែចូលរួមឧបត្ថម្ភថវិកាជារៀងរាល់ឆ្នាំ ដល់កាកបាទក្រហមកម្ពុជាសម្រាប់ទិវា ៨ឧសភា។ កន្លងមកនេះក៏តែងតែបានចូលរួមឧបត្ថម្ភថវិកា ជួយដល់យុទ្ធនាការផ្សេងៗរបស់ប្រមុខរាជរដ្ឋាភិបាល ព្រមទាំងបានចូលរួមជួយឧបត្ថម្ភដល់កម្មវិធីសប្បុរសជាច្រើនទៀត។ ការចូលរួមឧបត្ថម្ភគាំទ្រជាថវិកា
April 9, 2025 - ព័ត៌មានអន្តរជាតិ
(សេអ៊ូល)៖ មេដឹកនាំគណបក្សប្រជាធិបតេយ្យ ដែលជាបក្សប្រឆាំងធំជាងគេនៅកូរ៉េខាងត្បូង លោក Lee Jae-myung បាននិយាយនៅថ្ងៃពុធ ទី៩ ខែមេសា ថាលោកនឹងលាលែងចេញពីតំណែងជាប្រធានបក្ស នៅចំពោះមុខការរំពឹងថារូបលោកអាចនឹងប្រកាសឈរឈ្មោះជាបេក្ខជនប្រធានាធិបតីក្នុងពេលឆាប់ៗ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។ នៅក្នុងកិច្ចប្រជុំជាមួយថ្នាក់ដឹកនំាគណបក្ស លោក Lee បានគូសបញ្ជាក់ថា «ខ្ញុំនឹងចាប់ផ្ដើមការងារថ្មីចាប់ពីពេលនេះតទៅ»។ ប៉ុន្តែលោកមិនបានបញ្ជាក់លម្អិត ឬក៏ទទួលស្គាល់ថារូបលោកនឹងឈរឈ្មោះជាបេក្ខជន ប្រធានាធិបតីដែរឬក៏យ៉ាងណានោះទេ? លោក Lee មានអាយុ ៦១ឆ្នាំ បានបរាជ័យក្រោមថ្វីដៃរបស់លោក Yoon Suk Yeol ក្នុងសំឡេងប្រកៀកប្រតិកគ្នា នៅក្នុងការបោះឆ្នោតប្រធានាធិបតីកូរ៉េខាងត្បូង កាលពី ឆ្នាំ២០២២។ តែកាលពីឆ្នាំ២០២៤ លោក Lee
April 9, 2025 - ព័ត៌មានអន្តរជាតិ
(វ៉ាស៉ីនតោន)៖ អ្នកតំណាងពាណិជ្ជកម្មអាមេរិក លោក Jamieson Greer នឹងរាយការណ៍ជូនគណៈកម្មាធិការហិរញ្ញវត្ថុ នៃព្រឹទ្ធសភាអាមេរិក នាថ្ងៃអង្គារ ទី៨ ខែមេសានេះថា ប្រទេសជិត ៥០ បានស្នើមកកាន់រូបលោក ដើម្បីពិភាក្សាអំពីវិធានការពន្ធគយថ្មី ដែលដាក់ចេញដោយលោកប្រធានាធិបតី ដូណាល់ ត្រាំ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។ លោក Greer បានឱ្យដឹងក្នុងសក្ខីកម្មជាលាយលក្ខណ៍អក្សរដែល Reuters ទទួលបានដូច្នេះថា «ប្រទេសជាច្រើនដូចជា អាហ្សង់ទីន វៀតណាម និងអ៉ីស្រាអែល បានលើកជាយោបល់ថាពួកគេនឹងកាត់បន្ថយអត្រាពន្ធ និងរបាំងមិនមែនពន្ធ។ នេះជាបំណងដែលត្រូវបានស្វាគមន៍»។ លោកបន្ថែមថា «ឱនភាពពាណិជ្ជកម្មដ៏ធំរបស់យើង គឺមានរយៈពេលជាង ៣០ឆ្នាំមកហើយ ដូច្នេះមិនអាចដោះស្រាយចេញ ត្រឹមពេលមួយយប់នោះទេ»។
April 8, 2025 - ព័ត៌មានជាតិ
(សៀមរាប)៖ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្តសៀមរាប បានលើកឡើងថា ស្នងការដ្ឋាននគរបាលខេត្ត បានត្រៀមកម្លាំងប្រមាណ៣៣៦៦នាក់ នឹងមកពីស្ថាប័នពាក់ព័ន្ធចំនួន១៥ ដើម្បីធានាសន្តិសុខសណ្តាប់ធ្នាប់ នាឱកាសព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅក្នុងខេត្តសៀមរាប។ ការលើកឡើងយ៉ាងូច្នេះរបស់លោកឧត្តមសេនីយ៍ទោ ហួត សុធី នៅក្នុងពិធីកម្ទេចបំពង់ស៊ីមាំងម៉ូតូកែច្នៃ និងភ្លើងហ្វា នាថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៥នេះ នៅខាងមុខស្នងការនគរបាលខេត្តសៀមរាប ដោយមានការចូលរួមពីលោក សំកុល សុចិត្រា អភិបាលរងខេត្តសៀមរាប និងលោក លោកស្រី ជាស្នងការរង និងប្រធានការិយាល័យស្នងការនគរបាលខេត្ត ជាច្រើនចូលរួមផងដែរ។ លោកឧត្តមសេនីយ៍ទោ ហួត សុធី បន្តថា គណៈបញ្ជាការឯកភាពខេត្ត
April 8, 2025 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានអំពាវនាវដល់ យុវជនលេងកម្សាន្ដក្នុងសង្ក្រាន្ដឆ្នាំថ្មី ប្រកបដោយក្រមសីលធម៌ និងរក្សាសេចក្ដីថ្លៃថ្នូរ សមរម្យជាពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ។ ក្នុងកិច្ចសម្ភាសជាមួយអ្នកសារព័ត៌មាន នៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ក៏បានស្នើដល់ប្រជាពលរដ្ឋទាំងអស់ត្រូវរក្សាផ្លូវសាធារណៈ និងមិនត្រូវប្រើប្រាស់ឧបករណ៍បាញ់ទឹកណាមួយ ឬទុយោបាញ់ទឹកខ្លាំង ដែលអាចបង្កហានិភ័យដល់អ្នកធ្វើដំណើរ។ បើតាមការបញ្ជាក់របស់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ, ការលេងប៉ាតម្ស៉ៅ គប់ទឹក បាញ់ទឹក នៅតាមដងផ្លូវសាធារណៈមិនមែនជាការលេងល្បែងប្រជាប្រិយខ្មែរនោះទេ។ ទន្ទឹមនឹងនេះ ការលេងប៉ាតម្ស៉ៅ និងបាញ់ទឹក បានបង្កផលប៉ះពាល់ដូចជា ទី១៖ ទឹកមិនសូវល្អ,
April 8, 2025









