Liny Chan
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ក្រោយបញ្ចប់កិច្ចសម្តែងការគួរសម និងពិភាក្សាការងារជាមួយសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា នៅរសៀលថ្ងៃដដែលនៅវិមានសន្តិភាពដដែល លោក ស៊ី ជីនពីង ប្រធានាធិបតីចិន បានបន្តជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។ ក្រោយជំនួបសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកប្រធានាធិបតីចិន នឹងអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើឯកសារជាច្រើនរវាងកម្ពុជា និងចិន៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

    April 17, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ នាឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ រយៈពេល៣ថ្ងៃចាប់ពីថ្ងៃទី១៤-១៦ ខែមេសា ឆ្នាំ២០២៥នេះ ភ្ញៀវទេសចរ និងប្រជាពលរដ្ឋ ដែលបានធ្វើដំណើរកម្សាន្តទូទាំងប្រទេស មានចំនួនប្រមាណ ២៣.៩៧៧.៤៤១ នាក់ កើនឡើង ៩,៩% ធៀបនឹងឆ្នាំ២០២៤ (ដែលមានចំនួន ២១.៨១៣.១៣៨ នាក់)។ នេះបើតាមការប្រកាសរបស់ក្រសួងទេសចរណ៍។ ក្នុងចំណោមភ្ញៀវទេសចរ និងប្រជាពលរដ្ឋ​ជិត២៤លាននាក់នោះ មានភ្ញៀវជាតិចំនួន ២៣.៨៦២.៣៥១ នាក់ និងភ្ញៀវអន្តរជាតិ មានចំនួន ១១៥.០៩០ នាក់។ ដោយតួលេខប្រចាំថ្ងៃ រួមមាន៖− ថ្ងៃទី១៤ ខែមេសា៖ ភ្ញៀវមានចំនួន ៥.៦៨៥.២២៣ នាក់− ថ្ងៃទី១៥

    April 17, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ នៅវេលាម៉ោង១១៖១៥នាទី ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៥ ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានអញ្ជើញមកដល់ប្រទេសកម្ពុជា ដោយសុវត្ថិភាព ដើម្បីបំពេញទស្សនកិច្ចផ្លូវរដ្ឋរយៈពេល២ថ្ងៃ១៧-១៨ ខែមេសា ឆ្នាំ២០២៥។ ក្នុងឱកាសអញ្ជើញមកដល់នេះ លោកប្រធានាធិបតីចិន បានចេញសេចក្តីថ្លែងការណ៍មួយ ដែលមានខ្លឹមសារទាំងស្រុង ដូចខាងក្រោម៖ តបតាមព្រះរាជអញ្ជើញរបស់ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ខ្ញុំមានក្តីសោមនស្សរីករាយជាខ្លាំង ក្នុងការមកបំពេញទស្សនកិច្ចផ្លូវរដ្ឋជាថ្មីម្តងទៀត នៅព្រះរាជាណាចក្រកម្ពុជា។ ការមកដល់របស់ខ្ញុំ គឺស្របពេលដែលកម្ពុជាបានប្រារព្ធពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ។ ដូច្នេះហើយ តាងនាមឱ្យរដ្ឋាភិបាលនិងប្រជាជនចិន ខ្ញុំសូមជូនពរជ័យឆ្នាំថ្មីដល់រដ្ឋាភិបាលនិងប្រជាជនកម្ពុជា ដែលប្រៀបដូចជាបងប្អូន។ កម្ពុជាមានអរិយធម៌គួរឱ្យគោរពយូរអង្វែង​មកហើយ។

    April 17, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ រយៈពេល៣ថ្ងៃនៃពិធីបុណ្យចូលឆ្នាំខ្មែរ មានករណីអគ្គិភ័យបានកើតឡើងចំនួន១០លើក ថយចុះចំនួន១០លើក បើធៀបនឹងកាលពីឆ្នាំ២០២៤។ នេះបើតាមលោកឧត្តមសេនីយ៍ឯក នេត វន្ថា ប្រធាននាយកដ្ឋានបង្ការ ពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ដែលបានប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៥នេះ។ លោកបានឱ្យដឹងថា រាជធានីភ្នំពេញកើតឡើងច្រើនជាង មានចំនួន៤ ករណី។ ចំណែកខេត្តសៀមរាប និងរតនៈគិរី កើតឡើង ២ ករណី។ រីឯកំពង់ស្ពឺ និង មណ្ឌលគិរី កើតឡើង ១ករណីដូចគ្នា៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

    April 17, 2025
  • ព័ត៌មានអន្តរជាតិ

    (ប៉េកាំង)៖ ក្រសួងការបរទេសចិន នៅថ្ងៃព្រហស្បតិ៍ ទី១៧ ខែមេសា បាននិយាយថាចិននឹងមិនយកចិត្តទុកដាក់ឡើយ បើទោះជាសហរដ្ឋអាមេរិកនៅតែបន្តលេងល្បែងដំឡើងពន្ធក៏ដោយ បន្ទាប់ពីសេតវិមានព្រមានថាចិនថា អាចនឹងប្រឈមនឹងការយកពន្ធគយរហូតដល់ទៅ២៤៥ភាគរយ ដោយសារតែវិធានការសងសឹករបស់ទីក្រុងប៉េកាំង។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។ សេតវិមាន កាលពីថ្ងៃអង្គារកន្លងទៅនេះ បានបង្ហើបឱ្យដឹងថាពន្ធគយសរុបលើទំនិញនាំចូលពីចិន ក្នុងនោះរួមមានការយកពន្ធគយទៅវិញទៅមក ១២៥ភាគរយ ពន្ធគយ ២០ភាគរយដើម្បីដោះស្រាយវិបត្តិថ្នាំញៀន fentanyl ព្រមទាំងពន្ធគយចន្លោះពី ៧.៥ភាគរយ ដល់១០០ភាគរយ ដើម្បីដោះស្រាយការធ្វើពាណិជ្ជកម្មមិនយុត្តិធម៌។ គួរបញ្ជាក់ថា កាលពីសប្ដាហ៍មុន ចិនបានដាក់ពាក្យបណ្ដឹងថ្មីមួយទៅកាន់អង្គការពាណិជ្ជកម្មពិភពលោក (WTO) ដើម្បីបង្ហាញការព្រួយបារម្ភយ៉ាងខ្លាំងជុំវិញគោលនយោបាយពន្ធគយរបស់សហរដ្ឋអាមេរិក ដោយចោទ វ៉ាស៊ីនតោន ថាកំពុងរំលោភបំពានលើច្បាប់ពាណិជ្ជកម្មសកលរបស់អង្គការ WTO។ វ៉ាស៊ីនតោនវិញបាននិយាយថាលោក ត្រាំ

    April 17, 2025
  • ព័ត៌មានជាតិ

    នៅព្រឹកថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៥នេះ ប្រជាពលរដ្ឋបានប្រទះឃើញត្រីផ្សោតសមុទ្រចំនួន០៩ក្បាល ដែលបានបណ្តែតខ្លួននៅលើឆ្នេរព្រែកស្វាយ ស្ថិតនៅភូមិព្រែកស្វាយ សង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ។ បើតាមលោក រាជ សុវណ្ណ អភិបាលស្តីទីក្រុងកោះរ៉ុង បានឱ្យដឹងថា នៅព្រឹកថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៥នេះ ត្រូវនឹងថ្ងៃទី៣នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ មានត្រីផ្សោតចំនួន០៩ក្បាល បានបណ្តែតខ្លួនលេងនៅឆ្នេរព្រែកស្វាយ ភូមិព្រែកស្វាយ សង្កាត់កោះរ៉ុងរបស់យើង ហើយប្រជាពលរដ្ឋក៏បាននាំគ្នាទៅលេងជាមួយត្រីផ្សោតនោះទៀតផង។ លោកអភិបាលស្តីទីក្រុងកោះរ៉ុងបានបញ្ជាក់ថា ត្រីផ្សោតទាំង០៩ក្បាលនេះ មួយក្បាលៗមានបណ្តោយចាប់ពី២ ទៅ២ម៉ែត្រជាងក៏មានដែរ ហើយបច្ចុប្បន្ននេះ មន្ត្រីរដ្ឋបាលជលផល និងអាជ្ញាធរក្រុងកោះរ៉ុង កំពុងធ្វើការតាមដានយ៉ាងយកចិត្តទុកដាក់ចំពោះត្រីផ្សោតទាំង០៩ក្បាលនេះ។ មន្ត្ត្រីរបស់យើងក៏បានធ្វើការផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ ជាពិសេសប្រជានេសាទចូលរួមថែរក្សា និងចូលរួមអភិរក្សត្រីផ្សោតសមុទ្រដ៏កម្រនេះ

    April 17, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ក្រសួងបរិស្ថាន ជូនដំណឹងអំពីស្ថានភាពគុណភាពខ្យល់នៅក្នុងព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៥ ចាប់ពីម៉ោង ៧ព្រឹក ដល់ម៉ោង ៧ព្រឹក ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៥ ដែលមានកំហាប់ភាគល្អិតនិចលគិតជាមធ្យមស្មើនឹង១១.៨២ µg/m3 ធៀបនឹងស្តង់ដារ ៥០ ug/m3 និងគិតជាសន្ទស្សន៍គុណភាពខ្យល់ (Air Quality Index) គឺ «ល្អណាស់»។ ពណ៌ខៀវៈ គុណភាពខ្យល់ល្អណាស់មានខេត្តបន្ទាយមានជ័យ ខេត្តកំពង់ចាម ខេត្តកណ្តាល ខេត្តកំពង់ធំ ខេត្តមណ្ឌលគីរី ខេត្តព្រះវិហារ ខេត្តរតនគិរី ខេត្តស្ទឹងត្រែង ខេត្តកំពង់ឆ្នាំង ខេត្តកោះកុង

    April 17, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ឃ្លាំងស្តុបកែវជ័រ មួយកន្លែង ត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ បង្កការភ្ញាក់ផ្អើលជាខ្លាំងដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចហៅរថយន្តពន្លត់អគ្គិភ័យចេញជួយអន្តរាគមន៍។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១១៖១៥នាទីយប់ ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៥ ស្ថិតនៅចំណុចឃ្លាំងស្តុកកែវជ័រ ភូមិជើងឯក សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ។ លោកវរសេនីយ៍ឯក​ ព្រហ្ម​ យ៉ន​ នាយការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ​ និងសង្គ្រោះ​ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ បានប្រាប់បណ្តាញព័ត៌មាន​ Fresh News ដឹងថា​ ដោយមានការអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានណែនាំដល់កម្លាំងជំនាញការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ ត្រូវធ្វើការយកចិត្តទុកដាក់ខ្ពស់នៅក្នុងប្រតិបត្តិការជួយសង្គ្រោះប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា។ ដោយទទួលបានបទបញ្ជាលោកវរសេនីយ៍ឯក ព្រហ្ម

    April 17, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ បន្ទាប់ពីពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ សប្ដស័ក ព.ស ២៥៦៨ បានបញ្ចប់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានផ្ញើសារថ្លែងអំណរគុណដល់ក្រសួង-ស្ថាប័ន អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ កងយោធពលខេមរភូមិន្ទ កងនគរបាលជាតិ កងរាជអាវុធហត្ថ ប្រជាការពារ អ្នកអនាម័យ​ និងកម្លាំងស្ម័គ្រចិត្តគ្រប់យន្តការទាំងអស់ ដែលបានចូលរួមការពារសន្តិសុខ សណ្តាប់ធ្នាប់​ ដល់បងប្អូនប្រជាពលរដ្ឋកម្សាន្តសប្បាយនៅទូទាំងប្រទេស។ ជាមួយគ្នានេះ សម្តេចនាយករដ្ឋមន្ត្រីក៏បានរំលេចផងដែរថា កត្តាចម្បងបំផុត​ គឺម្លប់នៃសុខសន្តិភាព បានផ្តល់នូវឱកាសឱ្យប្រជាជនខ្មែរគ្រប់រូប​ អាចរួមរស់ប្រកបដោយកុសលធម៌ និងសាមគ្គីធម៌ ក្នុងធ្លុងជាមហាគ្រួសារខ្មែរតែមួយ នៅលើទឹកដីមាតុភូមិអង្គរដ៏បវរជាទីស្នេហា និងក្នុងសេចក្តីសុខក្សេមក្សាន្ត កិត្តិយស និងសេចក្តីថ្លៃថ្នូរ

    April 17, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ-ប៉េកាំង)៖ សារលិខិតរបស់ប្រធានាធិបតីចិន ស៊ី ជីនពីង មុនដំណើរទស្សនកិច្ចផ្លូវរដ្ឋមកកាន់កម្ពុជា, សារលិខិតនេះបណ្តាញព័ត៌មាន Fresh News ទទួលបានផ្លូវការពីស្ថានទូតចិន នៅយប់ឈានចូលថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៥ ខាងក្រោមជាខ្លឹមសារទាំងស្រុង៖ ខិតខំប្រឹងប្រែងរួមគ្នា សម្រេចបានជោគជ័យជាមួយគ្នា ឆ្ពោះទៅកាន់សហគមន៍វាសនារួមចិន-កម្ពុជា ក្នុងយុគសម័យថ្មីប្រកបដោយស្ថិរភាពនិងចីរភាព  ឯកឧត្តម ស៊ី ជីនពីង ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន ខ្ញុំរីករាយណាស់មកផ្ទះមិត្តល្អតបតាមការអញ្ជើញក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ សូមប្រសិទ្ធពរ បវរសួស្តី ជូនចំពោះបងប្អូនប្រជាជនកម្ពុជា។ នេះជាដំណើរទស្សនកិច្ចនៅកម្ពុជាម្ដងទៀតសម្រាប់ខ្ញុំក្នុងរយៈពេល៩ឆ្នាំចុងក្រោយនេះ សង្ឃឹមថាដំណើរទស្សនកិច្ចនេះនឹងជំរុញឱ្យការកសាងសហគមន៍វាសនារួមចិន-កម្ពុជាទទួលបានការរីកចម្រើនកាន់តែធំធេង។ សហគមន៍វាសនារួមចិន-កម្ពុជាចាក់ឬសគល់យ៉ាងស៊ីជម្រៅនៅក្នុងប្រវត្តិសាស្ត្រនៃភាពជាអ្នកជិតខាងរាប់អានគ្នា។ ប្រទេសចិននិងកម្ពុជាមានភូមិសាស្ត្រជិតគ្នា ហើយទំនាក់ទំនងមិត្តភាពប្រទេសទាំងពីរមានប្រវត្តិសាស្ត្រជិត២០០០ឆ្នាំ។ នារាជវង្សថាងសម័យបុរាណចិន(ឆ្នាំ៦១៨-៩០៧) សមាជិកនៃព្រះរាជវង្សានុវង្សចេនឡា បានយាងបំពេញទស្សនកិច្ចទៅរាជធានីឆាំងអាន ប្រទេសចិន ហើយទទួលបានបដិសណ្ឋារកិច្ចដ៏រួសរាយ

    April 17, 2025