Liny Chan
  • ព័ត៌មានអន្តរជាតិ

    (ហ្សាកាតា)៖ ប្រទេសឥណ្ឌូនេស៊ី បានប្រកាសនៅថ្ងៃអាទិត្យថា ខ្លួននឹងមិនចាត់វិធានការសងសឹកណាមួយ ដើម្បីឆ្លើយតបទៅនឹងពន្ធពាណិជ្ជកម្ម ៣២% ដែលប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានដាក់លើប្រទេសរបស់ខ្លួននោះទេ។ ការប្រកាសនេះគឺជាការឆ្លើយតបជាលើកដំបូងរបស់រដ្ឋាភិបាលឥណ្ឌូនេស៊ីចំពោះការដំឡើងពន្ធសកលរបស់សហរដ្ឋអាមេរិកកាលពីថ្ងៃពុធ។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Reuters។ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចឥណ្ឌូនេស៊ី លោក Airlangga Hartarto បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា ជំនួសឱ្យការសងសឹក ឥណ្ឌូនេស៊ីនឹងបន្តការទូត និងការចរចាដើម្បីស្វែងរកដំណោះស្រាយដ៏ល្អបំផុតដែលអាចផ្តល់ផលប្រយោជន៍ទៅវិញទៅមកសម្រាប់ភាគីទាំងពីរ។ លោក Airlangga បានពន្យល់ថា វិធីសាស្រ្តនេះត្រូវបានជ្រើសរើសដោយសារតែការពិចារណាលើផលប្រយោជន៍រយៈពេលវែងនៃទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគី ក៏ដូចជាការប្តេជ្ញាចិត្តក្នុងការរក្សាបរិយាកាសវិនិយោគអំណោយផល និងស្ថិរភាពសេដ្ឋកិច្ចជាតិ។ លោកបានបន្ថែមទៀតថា រដ្ឋាភិបាលឥណ្ឌូនេស៊ីនឹងផ្តល់ការគាំទ្រដល់វិស័យដែលអាចរងផលប៉ះពាល់ដោយសារពន្ធថ្មីនេះ ដូចជាឧស្សាហកម្មសម្លៀកបំពាក់ និងស្បែកជើងជាដើម។ លោក Airlangga ក៏បាននិយាយផងដែរថា

    April 7, 2025
  • ព័ត៌មានអន្តរជាតិ

    (ញូវដែលី)៖ មន្ត្រីរដ្ឋាភិបាលឥណ្ឌាម្នាក់បាននិយាយថា ប្រទេសឥណ្ឌាមិនមានគម្រោងសងសឹកប្រឆាំងនឹងពន្ធ ២៦% របស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ លើការនាំចូលពីប្រទេសអាស៊ីមួយនេះទេ ដោយលើកឡើងពីការពិភាក្សាដែលកំពុងបន្តសម្រាប់កិច្ចព្រមព្រៀងរវាងប្រទេសទាំងពីរ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី៦ ខែមេសា ឆ្នាំ ២០២៥។ មន្ត្រីដែលសុំមិនបញ្ចេញឈ្មោះបាននិយាយថា រដ្ឋបាលរបស់នាយករដ្ឋមន្ត្រី Narendra Modi បានពិនិត្យមើលឃ្លាមួយ នៃបទបញ្ជាពន្ធរបស់លោក ត្រាំ ដែលផ្តល់នូវការបន្ធូរបន្ថយដែលអាចកើតមានសម្រាប់ដៃគូពាណិជ្ជកម្មដែល «ចាត់វិធានការសំខាន់ៗដើម្បីដោះស្រាយពាណិជ្ជកម្មដែលមិនមានភាពស៊ីសង្វាក់គ្នាទៅវិញទៅមក»។ គួរបញ្ជាក់ថា ឥណ្ឌាមើលឃើញអត្ថប្រយោជន៍ ក្នុងការចរចាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយអាមេរិកមុន ប្រទេសអាស៊ីផ្សេងទៀតដូចជា ចិន វៀតណាម និងឥណ្ឌូនេស៊ី ដែលត្រូវបានអាមេរិកដំឡើងពន្ធខ្ពស់រួចទៅហើយ។ ការសម្រេចចិត្តរបស់ឥណ្ឌាមិនដាក់ពន្ធសងសឹកនេះ​ ធ្វើឡើងស្របពេលដែលប្រទេសផ្សេងទៀតដូចជាសហភាពអឺរ៉ុបកំពុងរៀបចំដាក់ពន្ធបន្ថែមលើទំនិញអាមេរិក។

    April 7, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ សុខសន្តិភាពដែលរកបានដោយសម្តេចតេជោ ហ៊ុន សែន និងបន្ត​ថែទាំយ៉ាងរឹងមាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បាននាំមកនូវ​មនុញ្ញ​​ផល និងសមិទ្ធផលជាឧត្តមប្រយោជន៍សម្រាប់ជាតិ និងប្រជាជន​កម្ពុជាជាហូរហែ។ នៅព្រឹកថ្ងៃចន្ទ ១០កើត ខែចេត្រ ឆ្នាំរោង ឆស័ក ពុទ្ធសក​រាជ​២៥៦៨ ត្រូវនឹងថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៥នេះ សមិទ្ធផលថ្មីមួយទៀត​ហើយ លើដីរាជធានីភ្នំពេញ ត្រូវបានរៀបចំសម្ពោធដាក់ឱ្យប្រើប្រាស់ គឺ​ស្ពាន​អាកាស «មរតកតេជោ» ដែលជាស្ពានអាកាសទី៨​ ក្នុង​រាជធានីភ្នំពេញ។ ពិធីសម្ពោធសមិទ្ធផលថ្មីរាជធានីភ្នំពេញ ដែលជាមរតករបស់សម្តេចតេជោ ហ៊ុន សែន ត្រូវបានប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់​សម្តេចមហា​បវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។ ស្ពានអាកាសមរតកតេជោ

    April 7, 2025
  • PR

    (រាជធានីភ្នំពេញ)៖ កាលពីថ្ងៃ ០៥ ខែមេសា ឆ្នាំ២០២៥ កន្លងទៅនេះ ក្រុមហ៊ុន Ganzberg បានដាក់សម្ពោធផលិតផលថ្មីមួយទៀត និងបានរៀបចំការដាក់តាំងយ៉ាងប្លែកភ្នែក នៅកណ្ដាលផ្សារទំនើបអ៉ីអនមានជ័យ (AEON Mean Chey-Icon Plaza) គឺផលិតផល Ganzberg Snow និងមានការចុះកិច្ចព្រមព្រៀងទទួលក្រុមតារាចម្រៀងរ៉េប La Cima Cartel ជាទូតសុច្ឆន្ទៈដំបូងរបស់ផលិតផលថ្មី Ganzberg Snow នេះជាផ្លូវការ និងត្រៀមបង្ហាញវត្តមានលើឆាកប្រគំតន្ត្រីធំៗ តាមបណ្ដា រាជធានី ខេត្ត ទូទាំងប្រទេសខ្មែរនាពេលឆាប់ៗខាងមុខ ។ ថ្លែងនៅក្នុងកម្មវិធី លោក

    April 6, 2025
  • PR

    ទីក្រុងភ្នំពេញ ប្រទេសកម្ពុជា ថ្ងៃទី 5 ខែមេសា ឆ្នាំ 2025 – Xiaomi Corporation (“Xiaomi” ឬ “Group”; stock code: 1810) ដែលជាក្រុមហ៊ុនផលិតគ្រឿងអេឡិចត្រូនិក និងឧបករណ៍ឆ្លាតវៃដែលមានស្មាតហ្វូន និង hardware ដែលភ្ជាប់ដោយប្រព័ន្ធ Internet of Things (“IoT”) បានប្រកាសលក់នូវស្មាតហ្វូនស៊េរីថ្មី Redmi A5 ដែលបានដំឡើងនូវមុខងារពិសេសៗជាច្រើន ដែលអាចដំណើរការបានយ៉ាងរលូនសម្រាប់អតិថិជនរបស់ខ្លួន។ ជាមួយនឹងការរចនាដ៏ស្រស់ស្អាត កាមេរ៉ាដ៏ច្បាស់គួរឱ្យកត់សម្គាល់ និងអេក្រង់ធំជាងមុន។ Redmi

    April 6, 2025
  • ព័ត៌មានអន្តរជាតិ

    (វ៉ាស៉ីនតោន)៖ កាលពីថ្ងៃព្រហស្បតិ៍ ទី៣ ខែមេសា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានបង្ហាញរូបរាង «បណ្ណមាស» ដំបូងបង្អស់ ដែលផ្តល់សិទ្ធិស្នាក់នៅអចិន្រ្តៃយ៍ និងផ្លូវឆ្ពោះទៅទទួលបានសញ្ជាតិអាមេរិក ដល់ជនបរទេស ក្នុងតម្លៃ៥លានដុល្លារ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។ នៅលើ «បណ្ណមាស» នោះ រួមមានរូបលោក ដូណាល់ ត្រាំ ផ្ទាល់ រួមជាមួយហត្ថលេខារបស់លោក ពាក្យ The Trump Card ហើយនិងតម្លៃរបស់បណ្ណ គឺលេខ ៥,០០០,០០០។ កាលពីខែកុម្ភៈ លោក ត្រាំ បាននិយាយថា រដ្ឋបាលរបស់លោកសង្ឃឹមថា នឹងអាចលក់បណ្ណនោះបានប្រហែល១លានបណ្ណ

    April 4, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ពលករខ្មែរដែលត្រលប់ពីប្រទេសថៃមកលេងស្រុកកំណើតអំឡុងពេលបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ បង្ហាញក្តីរីករាយ និងអរគុណរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួងការងារ និងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលជួយសម្រួលជាមួយរាជរដ្ឋាភិបាលថៃ ក្នុងការលើកលែងថ្លៃសេវាចេញ ចូល ប្រទេសថៃ អំឡុងពេលចូលឆ្នាំថ្មីប្រពៃណីជាតិសម្រាប់ពលករដែលធ្វើការនៅប្រទេសថៃគ្រប់ៗគ្នា ចាប់ពីថ្ងៃទី១ ខែមេសា រហូតដល់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៥។ លោក ញឹម សុខា ជាពលករខ្មែរដែលធ្វើការនៅប្រទេសថៃបានលើកឡើងថា ខ្លួនមានការសប្បាយចិត្តជាខ្លាំងនៅពេលឮដំណឹងថា រាជរដ្ឋាភិបាលកម្ពុជាបានសម្របសម្រួលជាមួយរាជរដ្ឋាភិបាលប្រទេសថៃដោយជោគជ័យម្តងទៀត ដើម្បីមានការលើកលែងថ្លៃសេវាចេញ ចូល ប្រទេសថៃ តាមច្រកព្រំដែន ដែលជាការសម្រួលការចំណាយមួយផ្នែកសម្រាប់ពលករខ្មែរនៅប្រទេសថៃបានមកលេងស្រុកកំណើត។ លោក សូមអរគុណរាជរដ្ឋាភិបាល ក៏ដូចជាក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលតែងតែសម្រួលឱ្យមានការលើកលែងថ្លៃសេវាចេញ ចូល តាមព្រំដែន

    April 4, 2025
  • ព័ត៌មានអន្តរជាតិ

    (វ៉ាស៉ីនតោន)៖ ស្ថាប័នឧស្សាហកម្មភេសជ្ជៈ និងក្រុមអ្នកវិភាគបាននិយាយថា នៅសហរដ្ឋអាមេរិក អ្នកពេញនិយមផឹកស្រា អាចចំណាយលុយច្រើនជាងមុខ សម្រាប់ស្រាក្រឡុក ស្រាសំប៉ាញ និងស្រាបៀរបរទេស ខណៈម៉ាកយីហោមួយចំនួន ប្រហែលជាត្រូវបាត់ពីបញ្ជីកុម្ម៉ង់ក្នុងហាង រីឯការងារក៏នឹងត្រូវបាត់បង់ ដោយសារតែវិធានការពន្ធគយរបស់ លោក ត្រាំ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី៤ ខែមេសា ឆ្នាំ ២០២៥។ ជុំថ្មីនៃវិធានការពន្ធជាសកលរបស់ លោក ត្រាំ បានវាយលុកលើទំនិញច្រើនប្រភេទ រាប់ចាប់តាំងពីស្រាក្រឡុកដ៏ពេញនិយម ដែលផ្សំពីស្រា Campari របស់អ៉ីតាលី រហូតដល់ស្រាបៀរ Guinness stout របស់ប្រទេសអៀរឡង់។ លោក

    April 4, 2025
  • ព័ត៌មានជាតិ

    (កណ្ដាល)៖ ករណីប្លន់រថយន្ដអ្នកដំណើរនៅលើផ្លូវល្បឿនលឿន កាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៥កន្លងទៅនោះ ត្រូវបានតំណាងអយ្យការ និងចៅក្រមស៉ើបសួរ នៃសាលាដំបូងខេត្តកណ្ដាល សម្រេចចោទប្រកាន់ និងឃុំខ្លួនដាក់ពន្ធនាគារ ចំនួនជនសង្ស័យដែលមានខ្លួន២នាក់ និងម្នាក់ទៀតដែលបន្ដរត់គេច ហើយកម្លាំងសមត្ថកិច្ចជំនាញកំពុងបន្ដស្រាវជ្រាវស្វែងរកចាប់ខ្លួន ដែលជាជនដៃដល់ផ្ទាល់ធ្វើសកម្មភាពភ្ជង់ប្លន់រថយន្ដអ្នកដំណើរ។ ក្នុងសេចក្ដីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យសាលាដំបូងខេត្តកណ្ដាល ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៥នេះ បានបញ្ជាក់ថា នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៥ សាលាដំបូង ខេត្តកណ្តាល បានទទួលចាត់ការលើសំណុំរឿងព្រហ្មទណ្ឌលេខ ៦៦២ អ.ក ចុះថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៥ មានជនត្រូវចោទចំនួន៣នាក់៖ *១៖ ឈ្មោះ

    April 4, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៥នេះ បានអនុញ្ញាតឱ្យតំណាងទូរទស្សន៍ SBS (Seoul Broadcasting System) ដ៏ល្បីរបស់កូរ៉េខាងត្បូង និងក្រុមហ៊ុន ឋានន្តរ វរ្ម័ន ឌីជីថល ២១.ឯក ចូលជួបសំដែងការគួរសម និងភាក្សាការងារ។ ជំនួបនេះបានធ្វើឡើងនៅទីស្តីការក្រសួងព័ត៌មាន។ ជំនួបនេះរវាងរដ្ឋមន្ត្រី នេត្រ ភក្ត្រា និងតំណាងទូរទស្សន៍ SBS (Seoul Broadcasting System) គឺធ្វើឡើងក្នុងគោលបំណងដើម្បីសិក្សាពីលទ្ធភាពផលិតកម្មវិធីបែបកម្សាន្ត រួមគ្នាជាមួយទូរទស្សន៍ជាតិកម្ពុជា (TVK) ដើម្បីបម្រើអារម្មណ៍ដល់ទស្សនិកជននៅក្នុងប្រទេសកម្ពុជា។ សម្រាប់ជំនួបសំដែងការគួរសមជាមួយលោក

    April 4, 2025