Liny Chan
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ លោកស្រីទូច សារ៉ុម រដ្ឋលេខាធិការ តំណាងលោកបណ្ឌិត ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា នាព្រឹកថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៥នេះ បានអញ្ជើញជាអធិបតី ដឹកនាំរៀបចំពិធីប្រឡង​ជ្រើសរើស​​សមណនិស្សិត និស្សិតឱ្យចូលរៀនថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន ជំនាន់ទី២០ នៅពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា។ ពិធីនេះក៏មានការនិមន្ត-អញ្ជើញចូលរួមពីព្រះសុមេធវង្សបណ្ឌិត សុខ ប៊ុនធឿន ព្រះប្រធានផ្នែកពុទ្ធិកឧត្តមសិក្សា និងក្រោយឧត្តមសិក្សាព្រះមហាព្រហ្មមុនី ទូច សាទរ ព្រឹទ្ធបុរស ព្រះរតនសត្ថា សែម សុវាសនា ព្រឹទ្ធបុរសលោក ងួន ស្តេចភក្តី រដ្ឋលេខាធិការទទួលបន្ទុក ក្នុងព្រះបរមនាមសម្តេចព្រះសាកលវិទ្យាធិការលោក កាន់ សុខុម

    April 4, 2025
  • ព័ត៌មានអន្តរជាតិ

    (ញូវយ៉ក)៖ សន្ទស្សន៍ទីផ្សារភាគហ៊ុនធំៗនៅសហរដ្ឋអាមេរិក បានមើលឃើញការធ្លាក់ចុះដ៏ធំបំផុតក្នុងមួយថ្ងៃ កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ បើគិតចាប់តាំងឆ្នាំ២០២០មក ហើយប្រាក់ដុល្លារក៏បានធ្លាក់ថ្លៃគួរកត់សម្គាល់ផងដែរ ​ស្របពេលដែលវិធានការដាក់ពន្ធ​ជាសកល របស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កំពុងបង្កការភ័យព្រួយខ្លាំង អំពីវិបត្តិសេដ្ឋកិច្ចពិភពលោក និងធ្វើឱ្យវិនិយោគិននាំគ្នាបាត់ទំនុកចិត្ត។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន ​The Wall Street Journal នាថ្ងៃសុក្រ ទី៤ ខែមេសា ឆ្នាំ២០២៥។ សន្ទស្សន៍ផ្សារហ៊ុនធំៗអាមេរិក កាលពីថ្ងៃព្រហស្បតិ៍ សុទ្ធតែបានមើលឃើញការធ្លាក់ចុះ ដោយខ្លះធ្លាក់ដល់៦ភាគរយ ហើយបើ​​គិតជារួម ភាគហ៊ុននៃក្រុមហ៊ុនទាំងអស់នៅសហរដ្ឋអាមេរិក បានបាត់បង់តម្លៃក្នុងទីផ្សារសរុបបញ្ចូលគ្នា រហូតដល់ប្រហែល៣.‌១ទ្រីលានដុល្លារឯណោះ ដែលជាការធ្លាក់ដាំក្បាលចុះដ៏ធំបំផុតមិនធ្លាប់មានឡើយ គិតចាប់តាំងពីខែមីនា ឆ្នាំ២០២០មក

    April 4, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ចៅក្រមស៉ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ លោក អាំង ចិន្ដា បានចេញដីកាបង្គាប់ឲ្យឃុំខ្លួនជនជាតិកាមេរ៉ូនម្នាក់ ដែលបានធ្វើសកម្មភាពជំរិតទារប្រាក់ពីស្រ្តីជនជាតិឡាវជិត២០ម៉ឺនដុល្លារ ដាក់ពន្ធនាគារបណ្ដោះអាសន្ន។ ក្នុងដីកាបង្គាប់ឲ្យឃុំខ្លួនដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៥នេះ បានឲ្យដឹងថា ជនជាតិកាមេរ៉ូននេះ ត្រូវឃុំខ្លួនពីបទ «ចាប់បង្ខាំងដោយខុសច្បាប់, បទឆបោក និងការមិនរាងចាលក្នុងបទមជ្ឈិមបន្ទាប់ពីផ្តន្ទាទោសបទមជ្ឈិម»។ សូមរំលឹកថា កម្លាំងនាយកដ្ឋាននគរបាលទេសចរណ៍ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានចាប់ខ្លួនជនជាតិកាមេរ៉ូនម្នាក់ ក្រោយជំរិតទារប្រាក់ពីស្រ្តីជនជាតិឡាវជិត២០ម៉ឺនដុល្លារ ហើយបក្ខពួកមួយចំនួនទៀត បាននិងកំពុងរត់គេចខ្លួន។ យោងតាមរបាយការណ៍របស់នាយកដ្ឋាននគរបាលទេសចរណ៍ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៥ បានឲ្យដឹងថា

    April 4, 2025
  • ព័ត៌មានអន្តរជាតិ

    (ប៉ារីស)៖ ប្រធានាធិបតីបារាំង លោក Emmanuel Macron បានអំពាវនាវកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ឱ្យក្រុមហ៊ុនអឺរ៉ុបផ្អាកផែនការវិនិយោគនៅក្នុងសហរដ្ឋអាមេរិក បន្ទាប់ពីប្រធានាធិបតី លោក ដូណាល់ ត្រាំ បានដាក់វិធានការពន្ធគយជាសកល លើការនាំចូលទាំងអស់ ទៅកាន់សហរដ្ឋអាមេរិក។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី៤ ខែមេសា ឆ្នាំ ២០២៥។ អំឡុងកិច្ចប្រជុំជាមួយអ្នកតំណាងឧស្សាហកម្មបារាំង លោក Macron និយាយថា «រាល់ការវិនិយោគដែលបានគ្រោងទុក ឬទើបនឹងប្រកាសប៉ុន្មានសប្តាហ៍ថ្មីៗ គួរតែផ្អាកសិន រហូតដល់គ្រប់យ៉ាងត្រូវបានបញ្ជាក់ឱ្យច្បាស់ ជាមួយអាមេរិក»។ លោក Macron បានឱ្យដឹងថា ក្រោយអាមេរិកប្រកាសវិធានការពន្ធថ្មី បារាំងមិនទាន់ដាក់ចេញនូវការឆ្លើយតបនៅឡើយទេ ប៉ុន្តែបានបន្ថែមថា

    April 4, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ តាមរយៈសេចក្តីប្រកាសព័ត៌មានរបស់ខ្លួន សមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា (TAFTAC) បានអំពាវនាវដល់កម្មករនិយោជិត និងសាធារណជនទាំងអស់ រក្សាភាពស្ងប់ស្ងាត់ ចំពោះការប្រកាសដំឡើងពន្ធលើទំនិញ លើផលិតផលកម្ពុជា របស់អាមេរិក។ ជាមួយគ្នានេះ សមាគមបានអះអាងថាខ្លួននឹងបន្តធ្វើការវិភាគពីផលប៉ះពាល់នេះ និងធ្វើការជាមួយរាជរដ្ឋាភិបាល ស្ថាប័នពាក់ព័ន្ធដើម្បីរកដំណោះស្រាយនានា តាមដែលអាចធ្វើទៅបាន។ ក្នុងសេចក្តីប្រកាសព័ត៌មានេះ សមាគម TAFTAC មានសេចក្តីថ្លែងការណ៍ចំនួន៥ចំណុច ដូចខាងក្រោម៖ ១៖​ សមាគមសូមឱ្យសមាជិក កម្មករនិយោជិត និងសាធារណជនទាំងអស់រក្សាភាពស្ងប់ស្ងាត់នឹងន។ ការប្រកាសរបស់ លោកប្រធានាធិបតីអាមេរិក ត្រូវបានធ្វើឡើងមិនទាន់បាន២៤ម៉ោងនៅឡើយទេ ហើយយើងកំពុងវិភាគទៅលើផល ប៉ះពាល់ដែលអាចនឹងកើតឡើងចេញពីការប្រកាសភ្លាមៗនេះ។ សមាគមនឹងធ្វើការជាមួយរាជរដ្ឋាភិបាល និងគ្រប់ ភាគីពាក់ព័ន្ធក្នុងការស្វែងរកដំណោះស្រាយនានា ដើម្បីដោះស្រាយបញ្ហានេះឆាប់ៗតាមដែលអាចធ្វើទៅបាន។

    April 4, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា សព្វព្រះរាជហឫទ័យត្រាស់​បង្គាប់​តែងតាំង លោកបណ្ឌិត ជួន កក្កដា ជាអនុរដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា។ ព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំង ត្រូវបានចុះហត្ថលេខាដោយសម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីកាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥កន្លងទៅនេះ។ ក្នុងព្រះរាជក្រឹត្យនោះ ក៏មានការត្រាស់បង្គាប់តែងតាំងបុគ្គលមួយរូបផ្សេងទៀត គឺលោក សួន សុធារ៉ា ជាអនុរដ្ឋលេខាធិការក្រសួងធម្មការ និងសាសនាផងដែរ។ សូមបញ្ជាក់ថា លោកបណ្ឌិត ជួន កក្កដា ជាអតីតព្រះភិក្ខុសង្ឃដ៏ល្បាញល្បីមួយអង្គនៅកម្ពុជា តាមរយៈការសម្តែងព្រះធម៌ទេសនា និងការបណ្តុះបណ្តាលព្រះសង្ឃនៅវត្តប្រាសាទនាងខ្មៅក្នុងខេត្តតាកែវ៕ ផ្ដល់សិទ្ធិដោយ៖

    April 4, 2025
  • ព័ត៌មានជាតិ

    (សេអ៊ូល)៖ ប្រធានាធិបតីកូរ៉េខាងត្បូង ត្រូវបានព្យួរតំណែង លោក Yoon Suk Yeol ត្រូវបានតុលាការធម្មនុញ្ញសម្រេចដកតំណែងជាផ្លូវការហើយ នៅថ្ងៃសុក្រ ទី៤ ខែមេសា ដែលនេះនឹង ត្រួសត្រាយផ្លូវឱ្យមានការរៀបចំការបោះឆ្នោតជ្រើសរើសប្រធានាធិបតីថ្មី។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។ តាមរយៈសាលក្រមសម្រេចរបស់តុលាការធម្មនុញ្ញកូរ៉េខាងត្បូង ដោយទទួលយកសេចក្ដីសម្រេចរបស់សភាដែលបានបោះឆ្នោតគាំទ្រការដកតំណែងរបស់លោក Yoon បានធ្វើឱ្យរូបលោក ក្លាយជាប្រធានាធិបតីទី២ របស់កូរ៉េខាងត្បូង ដែលត្រូវបានទម្លាក់ចេញពីតំណែង បន្ទាប់ពីលោកស្រី Park ដែលត្រូវបានតុលាការធម្មនុញ្ញទម្លាក់ចេញពីតំណែងនៅខែមីនា ឆ្នាំ២០១៧។ ចៅក្រមទាំង៨រូបនៃតុលាការធម្មនុញ្ញបានសម្រេចជាឯកច្ឆន្ទជាមួយការតម្កល់ទុកជាបានការនូវសេចក្ដីសម្រេចដកតំណែងលោក Yoon ដោយសភាជាតិ។ ក្រោយការដកតំណែងលោក Yoon នេះដែរ កូរ៉េខាងត្បូងនឹងត្រូវរៀបចំការបោះឆ្នោតជ្រើសរើសប្រធានាធិបតីថ្មី ក្នុងរយៈពេល៦០ថ្ងៃ។ ក្នុងពេលបច្ចុប្បន្ន មេដឹកនាំគណបក្សប្រជាធិបតេយ្យដែលជា

    April 4, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ លោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា បានថ្លែងបញ្ជាក់ថា ពន្ធដែលកម្ពុជាយកពីទំនិញអាមេរិក គឺមានត្រឹមតែ ២៩.៤% ភាគរយប៉ុណ្ណោះ មិនមែន ៩៧% ដូចដែលលោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក បញ្ជាក់នោះទេ។ ថ្លែងក្នុងកិច្ចសម្ភាសពិសេស ចំពោះការដំឡើងពន្ធគយរបស់សហរដ្ឋអាមេរិក លើទំនិញនាំចូលពីកម្ពុជា នាថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៥នេះ លោកស្រី ចម និម្មល បានឱ្យដឹងថា កម្ពុជានៅក្នុងនាមជាសមាជិក WTO ក៏ដូចគ្នាទៅនឹងសហរដ្ឋអាមេរិក និងប្រទេស ១៦៦ផ្សេងទៀតដែរ សុទ្ធតែជាសមាជិក WTO យើងមានការកំណត់នូវបន្ទាត់ពន្ធគយជាមួយគ្នាជារួម

    April 4, 2025
  • ព័ត៌មានជាតិ

    (ប៉េកាំង)៖ ថ្ងៃទី ១ ខែមេសាតាមម៉ោងក្នុងតំបន់ ក្នុងអំឡុងពេលបំពេញទស្សនកិច្ចផ្លូវការនៅរុស្ស៊ី លោក Wang Yi សមាជិកការិយាល័យនយោបាយ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជារដ្ឋមន្ត្រីការបរទេសចិនបានផ្តល់ បទសម្ភាសន៍ពិសេសជាមួយក្រុមហ៊ុនសារព័ត៌មានអន្តរជាតិ Russa Today។ អ្នកសារព័ត៌មានបានសួរថា តើសង្គ្រាមពាណិជ្ជកម្មរវាងចិននិងអាមេរិកនឹងវិវឌ្ឍទៅរកនិន្នាការបែបណា? តើចិននឹងដំឡើងពន្ធគយថែមទៀតលើ ផលិតផលដែលផលិតនៅអាមេរិក ឬទេ? លោក Wang Yi បានលើកឡើងថា គោលនយោបាយ “អាមេរិកជាអាទិភាព” មិនគួរជាការកំហែងធ្វើបាប តាមបែបអាមេរិកនោះទេ រឹតតែមិនអាចស្វែងរកផលប្រយោជន៍ផ្ទាល់ខ្លួន ដោយឈរលើមូលដ្ឋានបំផ្លាញសិទ្ធិ និងផលប្រយោជន៍ដ៏ត្រឹមត្រូវរបស់ប្រទេសដទៃ។ អាមេរិកយកបញ្ហាថ្នាំហ្វីនតានីលជាលេស ដើម្បីដំឡើងពន្ធគយលើចិនចំនួនពីរដង រឿងនេះវាមិនសមហេតុផលបំផុត។ ការប្រើប្រាស់សារធាតុហ្វីនតានីលដោយអនាធិបតេយ្យ គឺជាបញ្ហាដែលអាមេរិកត្រូវប្រឈមមុខ

    April 3, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ លោក ប៉ែន សុវិជាតិ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានថ្លែងឲ្យដឹងថា ចំពោះការដំឡើងពន្ធរបស់សហរដ្ឋអាមេរិក លើទំនិញកម្ពុជា មិនពាក់ព័ន្ធនឹងបញ្ហានយោបាយនោះទេ ដូច្នេះសូមអំពាវនាវដល់ប្រជាពលរដ្ឋមេត្តាស្ងប់ចិត្ត ទុកពេលវេលាឲ្យរាជរដ្ឋាភិបាល និងក្រសួងពាណិជ្ជកម្មធ្វើកិច្ចការងារនេះ។ ថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News នៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៥នេះ លោក ប៉ែន សុវិជាតិ បានថ្លែងឲ្យដឹងថា «ខ្ញុំសូមបដិសេដចំពោះរឿងនយោបាយ ចំពោះការដំឡើងពន្ធរបស់សហរដ្ឋអាមេរិកនេះ មិនពាក់ព័ន្ធនឹងរឿងនយោបាយនោះទេ ប្រសិនបើបងប្អូនភ្ជាប់រឿងនេះ ទៅរឿងនយោបាយជាការគិតខុសមួយ ព្រោះថា សហរដ្ឋអាមេរិកមិនមែនមានរឿងនយោបាយ ជាមួយប្រទេសទាំង១០០នោះទេ ដោយសារតែយើងសង្កេតឃើញថា សហរដ្ឋអាមេរិកដាក់អត្រាពន្ធមិនមែនតែប្រទេសកម្ពុជានោះទេ ប៉ុន្ដែបានដំឡើងពន្ធដល់ប្រទេសជាង១០០ប្រទេស រួមទាំងប្រទេសជាដៃគូនយោបាយរបស់ខ្លួន ដូចជាប្រទេសកាលណាដា

    April 3, 2025