Liny Chan
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានណែនាំឲ្យបញ្ឈប់ការជិះម៉ូតូបើកផ្លូវមុខរថយន្ដសង្គ្រោះបន្ទាន់ ពីសំណាក់យុវជនមួយក្រុម ដែលអាចបង្កគ្រោះថ្នាក់ដល់អ្នកដំណើរដទៃផ្សេងទៀត។ ក្នុងឱកាសអញ្ជើញជាអធិបតីភាពសម្ពោធដាក់ឲ្យប្រើប្រាស់ គឺស្ពានអាកាស «មរតកតេជោ» ដែលជាស្ពានអាកាសទី៨​ ក្នុង​រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៥ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា នេះជាការចូលរួមចំណែកល្អក្នុងសង្គម ប៉ុន្ដែសូមកុំធ្វើបន្ដទៀត ព្រោះអាចបង្កគ្រោះថ្នាក់ដល់អ្នកដំណើរ ពោលទុកភារកិច្ចឲ្យសមត្ថកិច្ច និងរថយន្ដស៉ីរ៉ែន។ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍យ៉ាងដូច្នេះថា «ប្អូនម្នាក់គាត់មានក្រុមម៉ូតូ នៅពេលមានរថយន្ដសង្គ្រោះគាត់ជិះបើកផ្លូវ ប៉ុន្ដែយើងសុំគាត់កុំឲ្យធ្វើអ៊ីចឹងព្រោះអាចប៉ះគេ។ គាត់មានទឹកចិត្តល្អណាស់ ប៉ុន្ដែអ្វីដែលគាត់ធ្វើអាចប៉ះគ្រោះថ្នាក់ ព្រោះគាត់ជិះបើកផង ជ្រែចុះឡើងគ្រោះថ្នាក់ពេលខ្លះ។

    April 7, 2025
  • ព័ត៌មានជាតិ

    (បាងកក)៖ ការព្យាករបានព្រមានថា ខេត្តចំនួន ៧នៅភាគកណ្តាល ភាគឦសាន និងភាគខាងជើងប្រទេសថៃ អាចមានភ្លៀងធ្លាក់ និងខ្យល់បក់បោកខ្លាំង នៅថ្ងៃចន្ទ និងដល់ថ្ងៃអង្គារសប្តាហ៍នេះ។ នេះបេីយោងតាមការចេញផ្សាយដោយកាសែត Bangkok Post។ នាយកដ្ឋានឧតុនិយមបានឲ្យដឹងថា ខេត្តទាំង ៧នោះរួមមាន Chaiyaphum, Loei, Lop Buri, Nakhon, Ratchasima, Phetchabun, Phitsanulok និង Saraburi។ នាយកដ្ឋានក៏បានណែនាំដល់ប្រជាជននៅផ្នែកខាងលើនៃប្រទេស បន្ថែមលើអ្នកនៅក្នុងខេត្តទាំង ៧ ចៀសវាងធ្វើដំណើរចេញទៅក្រៅពេលកំពុងមានភ្លៀង។ នៅឯទីក្រុងបាងកក មានសេចក្តីរាយការណ៍ អំពីភ្លៀងធ្លាក់ក្នុងសង្កាត់ចំនួន ១២ នាថ្ងៃចន្ទ

    April 7, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចព្រះមហាក្សត្រី នរោត្តម មុនីនាថ ស៊ីហនុ ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត នៅរសៀលថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៥នេះ ព្រះអង្គទាំងទ្វេនឹងស្តេចយាងនិវត្តន៍មកកម្ពុជាវិញ បន្ទាប់ពីព្រះអង្គគង់សម្រាកពិនិត្យព្រះរាជសុខភាពអស់មួយរយៈពេល នៅរដ្ឋធានីប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន។ នៅព្រឹកថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៥ ព្រះមហាក្សត្ និងសម្តេចម៉ែ បានយាងចាកចេញពីរាជធានីភ្នំពេញ ឆ្ពោះទៅកាន់ទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន ដើម្បីពិនិត្យព្រះរាជសុខភាព។ នាអំឡុងពេលព្រះមហាក្សត្រ ស្ដេចយាងចេញក្រៅប្រទេសនេះដែរ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា

    April 7, 2025
  • ព័ត៌មានជាតិ

    (តូក្យូ)៖ ឆ្មាំសមុទ្រជប៉ុន បានឱ្យដឹងនៅថ្ងៃចន្ទ ទី៧ ខែមេសា ថា មនុស្ស៣នាក់បានបាត់បង់ជីវិត បន្ទាប់ពីឧទ្ធម្ភាគចក្រសង្រ្គោះបន្ទាន់ ១គ្រឿង បានធ្លាក់ចូលសមុទ្រ នៅភាគនិរតីប្រទេសជប៉ុន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។ មានមនុស្សសរុប៦នាក់ បានស្ថិតនៅលើឧទ្ធម្ភាគចក្រនោះ ឆ្ពោះទៅកាន់មន្ទីរពេទ្យមួយកន្លែង ក្នុងទីក្រុង Fukuoka ចេញពីកោះ Tsushima នៃតំបន់ Nagasaki កាលពីរសៀលថ្ងៃអាទិត្យ កន្លងទៅ។ ប៉ុន្មានម៉ោងក្រោយដាច់ការទាក់ទង មនុស្សទាំង៦នាក់ ត្រូវបានប្រទះឃើញ រួមជាមួយឧទ្ធម្ភាគចក្រខាងលើ ដោយនាវាល្បាត១គ្រឿង។ អ្នកជំងឺអាយុ៨៦ឆ្នាំ សមាជិកគ្រួសារអាយុ៦៨ឆ្នាំ និងវេជ្ជបណ្ឌិតអាយុ៣៤នាក់ ត្រូវបានរកឃើញក្នុងសភាពសន្លប់មិនដឹងខ្លួន ហើយក្រោយមកត្រូវបញ្ជាក់ថា

    April 7, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់រួមគ្នា ប្រុងប្រយ័ត្នឱ្យបានខ្ពស់ ក្នុងរដូវប្រាំងនេះទៅលើរឿងអគ្គីភ័យឆាបឆេះជាពិសេស​នារដូវ​​ចូលឆ្នាំថ្មីប្រពៃណីជាតិ ដែលនឹងឈានចូលមកដល់នាពេលឆាប់ៗនេះ ត្រូវបង្កើនការប្រុងប្រយ័ត្នឧបករណ៍ដែលអាចបង្ករជាអគ្គិភ័យមុនពេលចាគចេញពីផ្ទះ។ សម្តេចមហាបវរធិបតី ហ៊ុន ណែត គូសបញ្ជាក់ថាបែបនេះ ធ្វើឡើងនាឱកាសដែលសម្តេចអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ស្ពានអាកាសមរតកតេជោ តម្លៃជិត ៣៧លានដុល្លារ នាព្រឹកថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៥។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងសដូនេះនេះ «ចំណុចមួយទៀតរដូវនេះជារដូវប្រាំង សូមប្រយ័ត្នរឿងអគ្គីភ័យ ហើយជាពិសេសរដូវចូលឆ្នាំ បងប្អូនដែលធ្វើដំណើរទៅលេងស្រុកសូមឱ្យប្រយ័ត្ន​ប្រយែង​រឿងអគ្គិសនី គួរដលចោលទាំងអស់ទៅ កុំភ្ជាប់វានៅជញ្ជាំង ព្រោះអាដូតចោលនេះហើយវាអាចឆេះ ជាពិសេសខ្សែសាកថ្ម ពេលសាកហើយដកវាចេញទៅ»។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត

    April 7, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៥នេះ បានថ្លែងបញ្ជាក់ឱ្យកាន់តែច្បាស់ អំពីអត្រាពន្ធអាមេរិកដាក់លើទំនិញកម្ពុជា ពិសេសចង់ផ្តល់នូវចំណេះដឹង ទៅអ្នកនយោបាយចាស់វស្សា ទណ្ឌិត សម រង្ស៉ី ដែលអួតខ្លួនថា ជាអ្នកជំនាញច្បាស់ខាងសេដ្ឋកិច្ច តែបែរជាមិនដឹងអីនោះ។ សម្តេចនាយករដ្ឋមន្ត្រីបញ្ជាក់ថា ៩៧ភាគរយ ដែលអាមរិកគណនាចេញមកនោះ មិនមែនជាអត្រាពន្ធដែលកម្ពុជាយកលើទំនិញអាមេរិក នាំចូលកម្ពុជានោះទេ។ ៩៧ភាគរយ គឺជាឱនភាព ឬកម្រិតលម្អៀត​នៃជញ្ជីងពាណិជ្ជកម្មរវាងកម្ពុជា និងអាមេរិក។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ទៀតថា អនុលោមតាមច្បាប់របស់អង្គការពាណិជ្ជកម្មកម្ពុជា យកពន្ធលើទំនិញពីគ្រប់ប្រទេសទាំងអស់មិនឱ្យលើសពី ៣៥ភាគរយនោះឡើយ ហើយសម្រាប់អាមេរិក

    April 7, 2025
  • ព័ត៌មានអន្តរជាតិ

    (វ៉ាស៉ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា រដ្ឋាភិបាលបរទេសនឹងត្រូវចំណាយលុយច្រើនដើម្បីដកពន្ធគយ ដែលប្រៀបបាននឹងការប្រេីប្រាស់ឱសថដេីម្បីព្យាបាលជំងឺយ៉ាងដូច្នោះដែរ។ នេះបេីយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី៧ ខែមេសា ឆ្នាំ ២០២៥។ ស្របពេលភាគហ៊ុននៅអាមេរិកបានដាំក្បាលចុះ និងខាតបង់អស់ជិត ៦ពាន់ពាន់លានដុល្លាររួចហេីយ​ ថ្លែងទៅកាន់អ្នកសារព័ត៌មាននៅលើយន្តហោះ Air Force One លោក ត្រាំ និយាយថាលោកមិនបារម្ភពីការខាតបង់នេះទេ។ លោកគូសបញ្ជាក់ថា «ខ្ញុំមិនចង់ឱ្យមានអ្វីខាតបង់ទេ ប៉ុន្តែពេលខ្លះយេីងត្រូវការថ្នាំដើម្បីព្យាបាលអ្វីមួយ»។ ដោយសំដៅទៅលេីក្តីរំពឹងទុកដែលថាមេដឹកនាំមកពីអឺរ៉ុប និងអាស៉ី នឹងមកស្នេីឱ្យលោកបញ្ចុះពន្ធដែលត្រូវចូលជាធរមានក្នុងសប្តាហ៍នេះ លោក ត្រាំ បន្ថែមថា «ពួកគេកំពុងឆ្ពោះមកកាន់តុចរចា។ គេចង់និយាយ ប៉ុន្តែយេីងអត់

    April 7, 2025
  • ព័ត៌មានអន្តរជាតិ

    (បរទេស)៖ សារព័ត៌មាន Bloomberg បានរាយការណ៍មកថា ក្រុមហ៊ុន Apple នឹងនៅរក្សាទុក TikTok ដែលគ្រប់គ្រងដោយក្រុមហ៊ុនចិន ByteDance នៅលើ App Store របស់ខ្លួនយ៉ាងហោចណាស់ ៧៥ថ្ងៃទៀត បន្ទាប់ពីទទួលបានការធានាពីអគ្គមេធាវីលោកស្រី Pam Bondi។ នេះបើយោងតាមការចេញផ្សាយដោយ CNBC នៅថ្ងៃទី០៦ ខែមេសា ឆ្នា២០២៥។ ការសម្រេចនេះ កើតឡើងបន្ទាប់ពីប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិកាលពីថ្ងៃសុក្រសប្តាហ៍មុន ដើម្បីពន្យាពេលកំណត់ការហាមឃាត់ TikTok ជាលើកទីពីរ។ TikTok នឹងត្រូវបានហាមឃាត់នៅក្នុងសហរដ្ឋអាមេរិក លុះត្រាតែក្រុមហ៊ុន ByteDance

    April 7, 2025
  • ព័ត៌មានអន្តរជាតិ

    (សេអ៊ូល)៖ គណៈរដ្ឋមន្ត្រីរបស់កូរ៉េខាងត្បូងត្រូវបានរំពឹងថាអាចនឹងកំណត់យកថ្ងៃទី៣ ខែមិថុនា ជាកាលបរិច្ឆេទសម្រាប់ការរៀបចំការបោះឆ្នោតជ្រើសរើសប្រធានាធិបតីថ្មី បន្ទាប់ពីលោក Yoon Suk Yeol ត្រូវបានតុលាការធម្មនុញ្ញទម្លាក់ចេញពីតំណែងកាលពីសប្ដាហ៍មុន ជុំវិញការប្រកាសដាក់ឱ្យប្រើច្បាប់អាជ្ញាសឹក។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។ Reuters ដោយផ្អែកលើសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មានកូរ៉េខាងត្បូង Yonhap នៅថ្ងៃចន្ទ ទី៧ ខែមេសា បានឱ្យដឹងទៀតថាខណៈការសម្រេចចិត្តខាងលើមិនតម្រូវដោយច្បាប់ ក៏ពិតមែន តែគណៈរដ្ឋមន្ត្រីកូរ៉េខាងត្បូងនឹងធ្វើការសម្រេចចិត្តនៅឯកិច្ចប្រជុំមួយនៅថ្ងៃអង្គារសប្ដាហ៍នេះ ពីព្រោះចាំចាច់ត្រូវកំណត់យកថ្ងៃបោះឆ្នោតជាថ្ងៃឈប់សម្រាក។ លោក Yoon Suk Yeol ត្រូវបានតុលាការធម្មនុញ្ញកូរ៉េខាងត្បូងទម្លាក់ចេញពីតំណែងកាលពីថ្ងៃសុក្រ ទី៤ ខែមេសា ដោយសំអាងថារូបលោកបានបំពានលើច្បាប់រដ្ឋធម្មនុញ្ញតាមរយៈការប្រកាសដាក់ឱ្យ ប្រើច្បាប់អាជ្ញាសឹករយៈពេលខ្លី កាលពីថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៤។ ក្រោយការទម្លាក់លោក

    April 7, 2025
  • ព័ត៌មានជាតិ

    សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានសម្រេចឱ្យអភិបាលរាជធានីភ្នំពេញ រៀបចំដីនៅតំបន់ទំនប់កប់ស្រូវជាង៧០ហិកតាដើម្បីរៀបចំជាសួនសាធារណៈជាកន្លែងលំហែកាយដល់ប្រជាពលរដ្ឋ។ ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ស្ពានអាកាស មរតកតេជោ” នាព្រឹកថ្ងៃទី០៧ខែមេសាឆ្នាំ២០២៥សម្តេចបវរធីបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា៖«ឡូវនៅរាជធានីភ្នំពេញខ្ញុំឱ្យរៀបចំនៅកន្លែងផ្លូវកប់ស្រូវ ត្រៀមជាង៧០ហិកតា ដើម្បីធ្វើសួនសាធារណៈឱ្យអ្នកក្រុងភ្នំពេញកម្សាន្ត។ មានអ្នកគេវាយតម្លៃថាតំបន់នឹងមួយការ៉េ១ពាន់ដុល្លារ អ៊ីចឹងជាង ៧០ហិកតាបានជាង៧០លានដុល្លារ។ កន្លែងនេះយើងទុកជាកន្លែងសាធារណៈសម្រាប់អ្នករាជធានីភ្នំពេញ ហើយថ្ងៃក្រោយអ្នកនៅតាមបណ្តាខេត្តក៏អាចមកលេងបាន»។ សម្តេចបវរធីបតី បានលើកឡើងថា កន្លែងដែលនឹងរៀបចំនេះក៏អាចរៀបចំការប្រគុំតន្ត្រីនៅថ្ងៃសៅរ៍អាទិត្យដើម្បីសប្បាយរីករាយ។ ពេលនេះឯកឧត្តម ឃួង ស្រេង កំពុងរៀបចំដាំដើមឈើរាប់ពាន់ដើម ដើម្បីដាំនៅទីនោះ។ នៅពេលថ្ងៃខាងមុខនៅចំកណ្តាលក្រុងធំៗ ត្រូវតែមានទីធ្លាទូលំទូលាយជាសាធារណៈសម្រាប់ជូនប្រជាពលរដ្ឋកម្សាន្ត។ជា មួយគ្នានោះដែរសម្តេចបវរធិបតី ក៏បានឱ្យដឹងនៅតាមបណ្តាខេត្តខ្លះសម្តេចបានឱ្យយោបល់ទុកដី ១០០ហិកតា ឬ២០០ហិកតាសម្រាប់រៀបចំកន្លែងសាធារណៈសម្រាប់ប្រជាពលរដ្ឋផងដែរ។

    April 7, 2025