- Liny Chan
- ព័ត៌មានជាតិ
(បរទេស)៖ ក្រុមអ្នកវិភាគបាននិយាយថា Apple គឺជាក្រុមហ៊ុនបច្ចេកវិទ្យាយក្សមួយដែលស្ថិតក្នុងចំណោមក្រុមហ៊ុនដែលប្រឈមមុខនឹងសង្គ្រាមពាណិជ្ជកម្មច្រើនបំផុត ដោយសារតែការពឹងផ្អែកខ្លាំងលើប្រទេសចិនដែលប្រឈមនឹងពន្ធ ៥៤%។ គិតត្រឹមថ្ងៃចន្ទដើមសប្តាហ៍នេះ ត្រឹមតែរយៈពេល ៣ថ្ងៃប៉ុណ្ណោះ Apple បានធ្លាក់ចុះភាគហ៊ុន ១៩% ដែលនាំឱ្យខាតបង់តម្លៃទីផ្សារប្រមាណ ៦៣៨ ពាន់លានដុល្លារ។ នេះបើយោងតាមការចេញផ្សាយដោយ CNBC នៅថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៥។ យោងតាមរបាយការណ៍ចុះផ្សាយបានបង្ហាញថា ក្នុងចំណោមក្រុមហ៊ុនបច្ចេកវិទ្យាទាំង ៧ ក្នុងនោះក្រុមហ៊ុន Apple, Microsoft, និង Tesla បានជួបប្រទះនឹងការធ្លាក់ចុះនៅថ្ងៃចន្ទ ខណៈដែលក្រុមហ៊ុនផ្សេងទៀតនៅក្នុងក្រុមនៅតែមានស្ថិរភាព។ តែយ៉ាងណា Apple គឺជាក្រុមហ៊ុននាំមុខដែលធ្លាក់ចុះខ្លាំងជាគេបំផុត បើទោះបីជាក្រុមហ៊ុនយក្សនេះ មានផលិតកម្មនៅក្នុងប្រទេសឥណ្ឌា
April 8, 2025 - ព័ត៌មានជាតិ
(កំពង់ស្ពឺ)៖ ខេត្តកំពង់ស្ពឺបានបង្កើតព្រឹត្តិការណ៍ និងរម្លឹកពិធីប្រណាំងរទេះសាឡីគោលឿន ដែលរៀបចំឡើងដោយមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា និងសមាគមចិញ្ចឹមគោ ដែលវត្តមាននៃរទេះគោ ជាច្រើនបានមកចូលរួម។ គេសម្គាល់វត្តមានរទះគោក្នុងដែនកម្ពុជារវាង ១៧០០ឆ្នាំ និង៧០០ឆ្នាំ មុនគ្រឹស្តសករាជកន្លងមក ហើយការប្រណាំងនេះនៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៥ លើទីលានមួយកន្លែងស្ថិតក្នុងភូមិស្នោទី២ សង្កាត់រការធំ ក្រុងច្បារមន ក្នុងគោលបំណងរម្លឹកដល់ក្មេងៗជំនាក់ឲ្យបានស្គាល់។ លោកបណ្ឌិត ជាម ចន្ទ័សោភ័ណ អភិបាលខេត្តកំពង់ស្ពឺ បានលើកឡើងថា ការប្រណាំងរទេះសាឡី ឬគោលឿននេះ គឺមានដើមកំណើត និងដំបូងគេនៅក្នុងខេត្តកំពង់ស្ពឺ។ គោលបំណងចម្បង នៃការប្រារព្ធពិធីប្រណាំងរទេះសាឡីគោលឿន ឆ្នាំ២០២៥ គឺចូលរួមអភិរក្ស លើកស្ទួយអភិវឌ្ឍ និងផ្សព្វផ្សាយឱ្យកាន់តែទូលំទូលាយស្របតាមបរិបទ
April 8, 2025 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ លោក ធឹម សំអាន អភិបាលខណ្ឌព្រែកព្នៅ នាព្រលឹមថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៥នេះ បានបន្តចុះចែកបន្លែស្រស់ៗច្រើនមុខ-ប្រេងឆា ប្រមាណ៦០០កញ្ចប់ ជូនដល់ប្រជាពលរដ្ឋ ក្នុងសង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។ ខណៈចុះចែកបន្លែដល់មុខផ្ទះប្រជាពលរដ្ឋនេះដែរ លោក ធឹម សំអាន បានជម្រាបជូនបងប្អូនប្រជាពលរដ្ឋថា បើបងប្អូនប្រជាពលរដ្ឋ មានបញ្ហាបន្ទាន់ណាមួយ សុំទៅរកស្នាក់ការគណបក្សប្រជាជនកម្ពុជា ដែលនៅជិតបំផុត គឺមន្ត្រីគណបក្សរងចាំទទួលដោះស្រាយ តាមជាក់ស្ដែងជូនភ្លាម។ ប៉ុន្តែ បើមិនហ៊ានចូលស្នាក់ការគណបក្សប្រជាជនទេ សូមបងប្អូនអញ្ជើញទៅរកសាលាសង្កាត់ ឬសាលាខណ្ឌ នោះនឹងមានមន្ត្រីចាំទទួលដោះស្រាយជូន។ នាឱកាសនោះ លោកអភិបាលខណ្ឌព្រែកព្នៅ បាននាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីលោក ឃួង ស្រេង
April 8, 2025 - ព័ត៌មានជាតិ
(ពោធិ៍សាត់)៖ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នាព្រឹកថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៥នេះ បានអញ្ជើញប្រកាសបើកឱ្យប្រើប្រាស់ជាបណ្តោះអាសន្ន លេខ២៨ស្ពាននៃគម្រោងផ្លូវជាតិលេខ១០ ដែលជាស្ពានខ្ពស់ជាងគេនៅកម្ពុជា រយៈពេល ៧ថ្ងៃ ពោលគិតចាប់ពីថ្ងៃទី១១-១៧ ខែមេសា ឆ្នាំ២០២៥ មុននិងអំឡុងពេលពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ។ នៅក្នុងពិធីចាក់បេតុងតភ្ជាប់មុខតំណក្បាលស្ពានខ្ពស់ជាងគេនៅកម្ពុជា នៃគម្រោងសាងសង់ផ្លូវជាតិលេខ១០ និងបើកឱ្យប្រើប្រាស់បណ្តោះអាសន្ន ស្ពានលេខ២៨នេះ ក៏មានការចូលរួមពីលោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន លោករដ្ឋលេខាធិការ អនុរដ្ឋលេខាធិការក្រសួងសាធារណការ លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់
April 8, 2025 - ព័ត៌មានអន្តរជាតិ
(សេអ៊ូល)៖ រដ្ឋាភិបាលកូរ៉េខាងត្បូង នៅថ្ងៃអង្គារ ទី៨ ខែមេសា បានអនុម័តសម្រេចកំណត់យកថ្ងៃទី៣ ខែមិថុនា ជាកាលបរិច្ឆេទរៀបចំការបោះឆ្នោតជ្រើសរើសប្រធានាធិបតីមុនអាណតិ្ត បន្ទាប់ពីលោក Yoon Suk Yeol ត្រូវបានតុលាការធម្មនុញ្ញទម្លាក់ចេញពីតំណែងកាលពីថ្ងៃទី៤ ខែមេសា ជុំវិញការប្រកាសដាក់ឱ្យប្រើច្បាប់អាជ្ញាសឹក។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។ គណៈរដ្ឋមន្ត្រីកូរ៉េខាងត្បូងបានអនុម័តកំណត់យកកាលបរិច្ឆេទខាងលើ បន្ទាប់ពីបានពិភាក្សាជាមួយគណៈកម្មការជាតិរៀបចំការបោះឆ្នោត។ លោក Yoon Suk Yeol ត្រូវបានតុលាការធម្មនុញ្ញកូរ៉េខាងត្បូង ទម្លាក់ចេញពីតំណែងពីបទរំលោភបំពានរដ្ឋធម្មនុញ្ញ ពាក់ព័ន្ធនឹងការប្រកាសដាក់ឱ្យប្រើច្បាប់អាជ្ញាសឹករយៈពេលខ្លីកាលពីថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៤ និងបានដាក់ពង្រាយកងទ័ពក្នុងចេតនាបញ្ឈប់ការបោះឆ្នោត របស់សភាជាតិ ដើម្បីលុបចោលច្បាប់អាជ្ញាសឹករបស់លោក។ នាយករដ្ឋមន្ត្រីកូរ៉េខាងត្បូង និងជាប្រធានាធិបតីស្ដីទី លោក Han
April 8, 2025 - ព័ត៌មានអន្តរជាតិ
(វ៉ាស៊ីនតោន)៖ ក្រសួងពាណិជ្ជកម្មចិន នៅថ្ងៃអង្គារ ទី៨ ខែមេសា បានប្ដេជ្ញាតស៊ូប្រយុទ្ធប្រឆាំងនឹងការយកពន្ធគយរបស់សហរដ្ឋអាមេរិក រហូតដល់ទីបញ្ចប់ បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ គំរាមយកពន្ធបន្ថែមលើទំនិញនាំចូលពីមហាអំណាចសេដ្ឋកិច្ចលេខ២ នៅលើពិភពលោកមួយនេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។ នៅក្នុងសេចក្ដីថ្លែងការណ៍មួយ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មចិន បានគូសបញ្ជាក់ថា «ការគំរាមបង្កើនការយកពន្ធរបស់សហរដ្ឋអាមេរិកប្រឆាំងនឹងចិន គឺជាកំហុសមួយបន្ថែមលើកំហុសមួយ ដែល បានបង្ហាញសារជាថ្មីផងដែរឱ្យគេឃើញពីធម្មជាតិចូលចិត្តសម្លុតគំរាមគេឯងរបស់សហរដ្ឋអាមេរិក។ ប៉ុន្តែ ចិននឹងមិនចុះញ៉មចំពោះការសម្លុតគំរាមបែបនេះនោះទេ ហើយប្រសិនបើសហរដ្ឋអាមេរិក នៅតែបន្តធ្វើតាមដូចការសម្លុតគំរាម នោះចិននឹងតស៊ូប្រយុទ្ធរហូតដល់ទីបញ្ចប់»។ អ្នកនាំពាក្យរូបនេះបន្ថែមថា «ប្រសិនបើសហរដ្ឋអាមេរិកបង្កើនការយកពន្ធ នោះចិននឹងចាត់វិធានការវាយបកយ៉ាងម៉ឺងម៉ាត់ ដើម្បីការពារសិទ្ធិ និងផលប្រយោជន៍របស់ខ្លួន»។ តែទោះជាយ៉ាងក៏ដោយ ក្រសួងពាណិជ្ជកម្មចិននៅតែទទូចថាប៉េកាំងមានបំណងស្វែងរកកិច្ចសន្ទនាជាមួយសហរដ្ឋអាមេរិក ហើយថាគ្មាននរណាម្នាក់ឈ្នះនៅក្នុងសង្រ្គាមពាណិជ្ជកម្មមួយនោះទេ។ គួរបញ្ជាក់ថាប្រតិកម្មរបស់ចិន កើតមានឡើងបន្ទាប់ពីប្រធានាធិបតីសហរដ្ឋអាមេរិក
April 8, 2025 - ព័ត៌មានអន្តរជាតិ
(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ គំរាមដាក់ពន្ធលើប្រទេសចិន ៥០% បន្ថែមទៀត បើទីក្រុងប៉េកាំងមិនព្រមបោះបង់ពន្ធសងសឹករបស់ខ្លួនលើការនាំចូលទំនិញរបស់សហរដ្ឋអាមេរិក។ នេះបើយោងតាមការបង្ហោះរបស់លោក ត្រាំ នៅលើបណ្តាញសង្គម Truth Social ចេញផ្សាយដោយសារព័ត៌មាន CNN នាយប់ថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៥៕
April 8, 2025 - PR
ថ្មីៗនេះ Space បានក្លាយជាប្រធានបទដ៏ក្តៅគគុកនៅលើអ៊ីនធឺណិត! អ្នកបង្កើតមាតិការជាច្រើនកំពុងចែករំលែកការបង្ហោះល្អៗអំពីកាឡាក់ស៊ី រ៉ុក្កែត និងពិភពផ្សេងៗជាច្រើន។ ការបង្ហោះរបស់ពួកគេបានជំរុញឱ្យមានការចង់ដឹងចង់ឃើញ ធ្វើឱ្យមនុស្សមានការងឿងឆ្ងល់ ថាតើការរកឃើញអ្វីដែលពិសេស? បេសកកម្មអវកាសថ្មី? ឬមានអ្វីដែលមិននឹកស្មានដល់? ចំណាប់អារម្មណ៍ លើលំហអាកាស កំពុង កើនឡើងជារៀងរាល់ថ្ងៃ ហើយបណ្តាអ្នកគាំទ្រពិតជារំភើបក្នុងការតាមដានបន្តទៅមុខទៀត។ ចុះអ្នកវិញ? តើអ្នកគ្រាន់តែចង់ដឹងចង់ឃើញទេ? រង់ចាំមើល – មានអ្វីអស្ចារ្យអាចកើតឡើង!
April 8, 2025 - ព័ត៌មានជាតិ
(ព្រះសីហនុ)៖ កិច្ចប្រជុំពិភាក្សាជាមួយ អ្នកអភិវឌ្ឍន៍តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ មន្ត្រីតំណាងក្រសួង-ស្ថាប័ននានា ក្នុងរដ្ឋបាលតំបន់ និងវិនិយោគិន លោក ជា វុទ្ធី អគ្គលេខាធិការ គណៈកម្មាធិការវិនិយោគ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានស្នើឱ្យវិនិយោគិនរក្សាភាពស្ងៀមស្ងាត់ បន្តដំណើរការអាជីវកម្មរបស់ខ្លួនជាប្រក្រតី និងរង់ចាំដោយក្តីសង្ឃឹមជឿជាក់មកលើរាជរដ្ឋាភិបាល ក្នុងកិច្ចជំនួបពិភាក្សារវាងរាជរដ្ឋាភិបាលកម្ពុជា ជាមួយសហរដ្ឋអាម៉េរិក ដើម្បីស្វែងរកដំណោះស្រាយជូនវិនិយោគិន នាពេលឆាប់ៗដ៏ខ្លីខាងមុខនេះ។ កិច្ចប្រជុំនេះ ធ្វើឡើងនៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៥ ដើម្បីពិភាក្សាអំពីវឌ្ឍនភាព និងបញ្ហាប្រឈមនានា នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ខេត្តព្រះសីហនុ។ តំណាងក្រុមហ៊ុនអភិវឌ្ឍន៍តំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ បានសង្ខេប ស្តីពីវឌ្ឍនភាពរបស់តំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុរួចមក វិនិយោគិនដែលអញ្ជើញមកពីតំណាងក្រុមហ៊ុនផ្សេងៗ ក៏បានលើកឡើងនូវបញ្ហាមួយចំនួន
April 7, 2025 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ជារៀងរាល់ឆ្នាំ ប្រជាពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេសតែងតែប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិរបស់ខ្លួន ក្នុងមនោសញ្ចេតនាសប្បាយរីករាយ និងប្រកបដោយស្មារតីសាមគ្គីភាពជិតស្និទ្ធ, ក្រសួងធម្មការ និងសាសនា បានចេញសេចក្តីណែនាំស្តីពី ការរៀបចំពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ គ.ស.២០២៥។ តាមរយៈសេចក្តីជូនដំណឹងដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៥នេះ ក្រសួងធម្មការ និងសាសនា បានបញ្ជាក់ថា ពិធីបុណ្យចូលឆ្នាំថ្មី ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ គ.ស.២០២៥ ប្រព្រឹត្តទៅតាមដំណើរសង្ក្រាន្តដូចតទៅ៖ * ថ្ងៃចន្ទ ២រោច ខែចេត្រ
April 7, 2025









