Liny Chan
  • ព័ត៌មានជាតិ

    កាលពីថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតីភាពក្នុងពិធីចុះកិច្ចសន្យាផលិតកសិកម្មចំនួន ៦ ទំហំជិត ១០លានដុល្លារអាមេរិក រវាងក្រុមហ៊ុន អេមរុ រាយស៍ (កម្ពុជា) (Amru Rice Cambodia) និងសហគមន៍កសិកម្មទំនើប សហគមន៍កសិកម្ម និងសហភាពសហគមន៍កសិកម្មនៅខេត្តបាត់ដំបង។ យោងតាមការផ្សាយក្នុងបណ្តាញសង្កមការងារផ្លូវការរបស់ក្រសួងកសិកម្ម បានឲ្យដឹងនាថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៦នេះថា នេះគឺជាជំហានថ្មីមួយទៀត ក្រោមការគាំទ្រនិងសម្របសម្រួលយ៉ាងជិតស្និទ្ធពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជូនដល់សហគមន៍កសិកម្មទំនើប សហគមន៍កសិកម្ម

    June 12, 2026
  • PR

    ក្នុងយុគសម័យឌីជីថលនេះ ខណៈពេលដែលការលក់អនឡាញ និងសេវាកម្មដឹកជញ្ជូនកំពុងរីកចម្រើនយ៉ាងឆាប់រហ័សនៅកម្ពុជា ភាពរហ័ស ទាន់ពេល និងងាយស្រួល បានក្លាយជាតម្រូវការចាំបាច់សម្រាប់អ្នកប្រើប្រាស់ ជាពិសេសអ្នកលក់អនឡាញ អាជីវកម្ម និងអ្នកដែលត្រូវការផ្ញើទំនិញជាប្រចាំថ្ងៃ ដើម្បីសម្រួលការរស់នៅ និងការធ្វើអាជីវកម្មឲ្យកាន់តែមានប្រសិទ្ធភាព និងងាយស្រួលជាងមុន។ ដើម្បីឆ្លើយតបទៅនឹងតម្រូវការនេះ ក្រុមហ៊ុន ផាសអ៊ែប ថេកណឡជី ឯ.ក មានមោទនភាពក្នុងការដាក់បង្ហាញសេវាកម្មថ្មី “ផាសអ៊ែប អិចប្រេស (PassApp Express)” ដែលជាសេវាកម្មដឹកជញ្ជូនរហ័ស កក់ភ្លាម ដឹកភ្លាម ប្រកបដោយសុវត្ថិភាព និងភាពងាយស្រួល ជាមួយតម្លៃសមរម្យ សម្រាប់អ្នកប្រើប្រាស់គ្រប់រូបក្នុងការផ្ញើអីវ៉ាន់ ឯកសារ និងទំនិញផ្សេងៗ។ ផាសអ៊ែប អិចប្រេស

    June 12, 2026
  • ព័ត៌មានជាតិ

    ក្នុងឱកាសអញ្ជើញចុះទស្សនកិច្ចនៅរោងចក្រផលិតឯកសណ្ឋានយោធា DSS ក្នុងខេត្តបាត់ដំបង នាថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃកម្ពុជា បានប្រកាសយ៉ាងច្បាស់ថា ការពង្រឹងសមត្ថភាពផលិតសម្ភារៈយោធារបស់កម្ពុជានាពេលនេះ គឺធ្វើឡើងក្នុងគោលបំណងបម្រើឱ្យវិស័យការពារជាតិ និងកាត់បន្ថយការនាំចូលពីក្រៅប្រទេសតែប៉ុណ្ណោះ ពោលគឺមិនមែនដើម្បីឈ្លានពានប្រទេសណាមួយឡើយ។ សម្តេចបានសង្កត់ធ្ងន់ថា ចាប់តាំងពីមានវត្តមានរោងចក្រ DSS នេះមក កងកម្លាំងយោធា និងនគរបាលជាតិលែងមានការនាំចូលសម្លៀកបំពាក់ ឬអាវក្រោះពីបរទេសដូចមុនទៀតហើយ ដែលនេះជាការជួយសម្រួលដល់ការចំណាយ និងដោះស្រាយបញ្ហាតម្លៃបានយ៉ាងច្រើន។ ក្រៅពីការផ្គត់ផ្គង់តម្រូវការក្នុងស្រុក សម្តេចតេជោ ហ៊ុន សែន ក៏បានបង្ហាញពីផែនការយុទ្ធសាស្ត្រក្នុងការនាំចេញសម្ភារៈយោធាដែលកម្ពុជាផលិតបាន ទៅកាន់ទីផ្សារអន្តរជាតិនៅថ្ងៃខាងមុខផងដែរ។ ទោះជាយ៉ាងណា ការលក់សម្ភារៈទាំងនេះទៅក្រៅប្រទេស នឹងត្រូវធ្វើឡើងតាមរយៈកិច្ចព្រមព្រៀងផ្លូវការជាមួយរដ្ឋាភិបាលនៃប្រទេសដែលមានតម្រូវការតែប៉ុណ្ណោះ ដើម្បីធានាបាននូវសុវត្ថិភាព

    June 12, 2026
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៦ ស្អែកនេះក្រុមហ៊ុនធំៗចំនួន១២ នឹងមកចូលរួមដើម្បីផ្តល់ ឱកាសការងារជាង ៣ ០០០ កន្លែងដល់យុវជននៅក្នុងវេទិកាការងារ និងឱកាសកម្មសិក្សាការងារដែលរៀបចំឡើងដោយ ទីភ្នាក់ងារជាតិមុខរបរ និងការងារ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា។ យោងតាមទីភ្នាក់ងារជាតិមុខរបរ និងការងារបានឲ្យដឹងថា វេទិកាការងារនេះរៀបចំឡើងនៅក្នុងបរិវេណសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ចនាទីក្រុងភ្នំពេញចាប់ពីម៉ោង ៨:០០ព្រឹក រហូតដល់ម៉ោង ៤:០០ ល្ងាចដែ លនៅទីនោះ តំណាងក្រុមហ៊ុននឹងធ្វើកិច្ចសម្ភាសន៍ការងារជាមួយយុវជនដែលមាន CVនៅនឹងដៃ ភ្លាមៗហើយទទួលយកចូលបំពេញកម្មសិក្សាការងារ ឬទទួលយកឲ្យចូលបំពេញការងារភ្លាមៗដែរ។ សូមបញ្ជាក់ថាវេទិកាការងារ និងឱកាសកម្មសិក្សាការងារ គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយនៅកម្ពុជា

    June 11, 2026
  • ព័ត៌មានជាតិ

    វិមានរដ្ឋសភា៖ អន្តរគណៈកម្មការជំនាញទាំង១០ រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី ១១ ខែ មិថុនាឆ្នាំ ២០២៦នេះ បានបើកកិច្ចប្រជុំរួមគ្នាជាមួយតំណាងរាជរដ្ឋាភិបាល ដើម្បីពិនិត្យ និងពិភាក្សាសម្រេចលើសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់។ យន្តការគតិយុត្តិថ្មីនេះ ត្រូវបានរៀបចំឡើងក្នុងទម្រង់ជាច្បាប់ដែលត្រូវប្រកាសប្រើប្រាស់ជាការប្រញាប់ ដើម្បីឆ្លើយតបទៅនឹងការវិវត្តនៃសេដ្ឋកិច្ចជាតិ និន្នាការបច្ចេកវិទ្យាយានយន្តទំនើប ព្រមទាំងឆ្លើយតបនឹងយន្តការកំណែទម្រង់រចនាសម្ព័ន្ធវិស័យដឹកជញ្ជូននិងឡូជីស្ទិកនៅកម្ពុជា ឱ្យកាន់តែមានសមត្ថភាពប្រកួតប្រជែងខ្ពស់។ កិច្ចប្រជុំនៅថ្ងៃនេះ ដឹកនាំដោយលោកជំទាវ និន សាផុន ប្រធានគណៈកម្មការសាធារណការ ដឹកជញ្ជូន អាកាសចរណ៍ស៊ីវិល ប្រៃសណីយ៍ ទូរគមនាគមន៍ ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី

    June 11, 2026
  • ព័ត៌មានជាតិ

    ម៉ិកស៊ីកូ៖ អាជ្ញាធរនៃប្រទេសម៉ិកស៊ីកូបានសម្រេចបិទសាលារៀនទាំងអស់នៅក្នុងទីក្រុងម៉ិកស៊ីកូពេញមួយថ្ងៃ​​សម្រាប់ថ្ងៃបើកព្រឹត្តិការណ៍បាល់ទាត់ពិភពលោក World Cup 2026 នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន ESPN នៅក្នុងថ្ងៃទី១០ ខែមិថុនា។ នៅក្នុងថ្ងៃជាមួយគ្នានេះ បុគ្គលិករដ្ឋាភិបាលក៏ត្រូវបានអនុញ្ញាតឱ្យធ្វើការងារតាមប្រព័ន្ធ Online ពីផ្ទះរៀងៗខ្លួនផងដែរ ។ គួរបញ្ជាក់ជូនថា ព្រឹត្តិការណ៍បាល់ទាត់ពិភពលោក World Cup 2026 នឹងត្រូវចាប់ផ្តើមនៅក្នុងថ្ងៃទី១២ ខែមិថុនាខាងមុខនេះហើយ ដោយការប្រកួតទី១ គឺជាការប្រកួតរវាងក្រុមម្ចាស់ផ្ទះម៉ិកស៊ីកូត្រូវលេងទល់នឹងក្រុមបាល់ទាត់ជម្រើសជាតិអាហ្វ្រិកខាងត្បូង ដែលការប្រកួតនឹងត្រូវចាប់ផ្តើមនៅម៉ោង ២ រំលងអាធ្រាត្រសម្រាប់ម៉ោងនៅក្នុងប្រទេសកម្ពុជា (ត្រូវនឹងម៉ោង ១ រសៀល ថ្ងៃទី១១ ខែមិថុនា សម្រាប់ម៉ោងនៅក្នុងប្រទេសម៉ិកស៊ីកូ)។ បន្ថែមពីនេះទៀតលោកស្រីនាយករដ្ឋមន្ត្រីម៉ិកស៊ីកូ Claudia

    June 10, 2026
  • ព័ត៌មានអន្តរជាតិ

    ហ្វីលីពីន៖ តួលេខអ្នកស្លាប់បាត់បង់ជីវិតដោយសារគ្រោះរញ្ជួយដីនៅក្នុងប្រទេសហ្វីលីពីនបានកើនឡើងដល់ចំនួន ៤៥នាក់ហើយ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅថ្ងៃទី ១០ ខែមិថុនា។ ចំពោះតួលេខអ្នកបាត់ខ្លួនវិញ គិតត្រឹមពេលនេះគឺមានចំនួន ១៧នាក់។ សូមរម្លឹកជូនថា ទីក្រុង General Santos ដែលមានពលរដ្ឋសរុបប្រមាណជា ៧២០,០០០នាក់ ស្ថិតនៅប៉ែកខាងត្បូងនៃប្រទេសហ្វីលីពីនបានទទួលរងការវាយប្រហារដោយគ្រោះរញ្ជួយកម្រិត ៧,៨រ៉ិចទ័រ កាលពីព្រឹកថ្ងៃទី៧​​​ ខែមិថុនា ហើយរហូតមកទល់នឹងបញ្ហាមួយចំនួនដែលបានបង្កឡើងដោយគ្រោះធម្មជាតិមួយនេះនៅមិនទាន់ដោះស្រាយអស់នៅឡើយទេ។ ភ្លាមៗក្រោយមានគ្រោះរញ្ជួយដី ក្រុមអ្នកជំនាញក៏បានព្រមានអំពីហានិភ័យនៃការកើតមានរលកយក្សស៊ូណាមិបន្ថែមទៀតផងដែរ ប៉ុន្តែរហូតមកទល់នឹងពេលនេះរលកយក្សស៊ូណាមិមិនបានកើតឡើងនោះទេ៕  អត្ថបទ៖ ភក្តី ប្រភព៖ The Strait Time

    June 10, 2026
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ក្នុងជំនួបសំណេះសំណាល នៅសាធារណរដ្ឋសង្គមនិយមវៀតណាម នាព្រឹកថ្ងៃអង្គារ ទី៩ ខែមិថុនា ឆ្នាំ២០២៦នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីមន្ត្រីនៃកម្ពុជា និងឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានឯកភាពគ្នាពន្លឿនការដាក់បញ្ចូលច្រកទ្វារអន្តរជាតិម៉ឺនជ័យ (ខេត្តព្រៃវែង ប្រទេសកម្ពុជា) និងតឹនណាម (ខេត្តតៃនិញ ប្រទេសវៀតណាម) ទៅក្នុងកិច្ចព្រមព្រៀង ស្តីពីទំនិញឆ្លងកាត់ និងកិច្ចព្រមព្រៀង ស្តីពីការដឹកជញ្ជូនតាមផ្លូវគោក ដើម្បីសម្រួលដល់ការដឹកជញ្ជូនឆ្លងកាត់ព្រំដែន។ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស ស្តីពីលទ្ធផលនៃដំណីរទស្សនកិច្ចផ្លូវការរបស់ សម្តេចមហាបវរធិបតី

    June 10, 2026
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា នារសៀលថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៦ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោកស្រី Izumi Nakamitsu អគ្គលេខាធិការរងអង្គការសហប្រជាជាតិ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ក្នុងឱកាសអញ្ជើញបំពេញទស្សនកិច្ចផ្លូវការ និងចូលរួមវេទិកាអនាគតអាស៊ាន លើកទី៣ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម នៅថ្ងៃទី៨-៩ ខែមិថុនា ឆ្នាំ២០២៦។ ​ ក្នុងឱកាសនៃជំនួបនេះ លោកស្រីអគ្គលេខាធិការរងអង្គការសហប្រជាជាតិ បានសម្តែងនូវការកោតសរសើរ ចំពោះជំនាញរបស់កម្ពុជា ក្នុងការបោសសម្អាតមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ​ ដែលបានបន្សល់ទុកពីសង្គ្រាម។លោកស្រីបានបន្ថែមទៀតថា ការងារបោសសម្អាតមីន​និងយុទ្ធភណ្ឌមិន​ទាន់ផ្ទុះ​ គឺជាកិច្ចការដែលទាមទារការចំណាយពេលវេលា និងធនធានច្រើន។

    June 10, 2026
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា នៅព្រឹកថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ឃួន ផុនរតនៈ ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោកស្រី Seo Ae Jin ជាប្រធានក្រុមហ៊ុន និងជាអ្នកច្នៃម៉ូតគ្រឿងអលង្ការរបស់ក្រុមហ៊ុន SUKARF កូរ៉េ នៅស្ថានទូតកម្ពុជា ក្នុងទីក្រុងសេអ៊ូល។ ក្រុមហ៊ុន SUKARF ជាក្រុមហ៊ុនច្នៃម៉ូដគ្រឿងអលង្ការមាស ប្រាក់ និងត្បូងមានតម្លៃរបស់កូរ៉េ ដែលគ្រឿងអលង្ការរបស់ក្រុមហ៊ុនលោកស្រីត្រូវបានជ្រើសរើសធ្វើជាកាដូថ្នាក់ជាតិសម្រាប់ជូនភ្ញៀវកិត្តិយសបរទេសក្នុងព្រឹត្តិការណ៍​ និងកម្មវិធីផ្លូវការនានានៅសាធារណរដ្ឋកូរ៉េ។ ក្នុងឱកាសនៃជំនួប លោកស្រីបានជម្រាបជូនឯកឧត្តមឯកអគ្គរាជទូត អំពីបំណងចង់ពង្រីកការវិនិយោគរបស់ក្រុមហ៊ុនលោកស្រីក្នុងប្រទេសកម្ពុជា ដោយស្វែងរកក្រុមហ៊ុនដៃគូ រឺរោងចក្រផលិតគ្រឿងអលង្ការនៅកម្ពុជា ដើម្បីបណ្តុះបណ្តាលបច្ចេកទេសផលិត

    June 10, 2026