Liny Chan
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានលើកឡើងអំពីការធ្វើកំណែទម្រង់របស់កម្ពុជា ដែលយកអភិក្រម «ពង្រឹងជាជាងពង្រីក» ដោយកម្ពុជាមិនជ្រើសរើសវិធីសាស្ត្រ «បង្រួមដើម្បីពង្រឹង»នោះទេ។ សម្តេចបានថ្លែងបែបនេះ ក្នុងឱកាសអញ្ជើញបិទសន្និបាត បូកសរុបការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់ក្រសួងមុខងារសាធារណៈ នៅព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា តាមក្រសួង ស្ថាប័នរបស់រដ្ឋ បានដាក់សំណើច្រើនណាស់ ដោយសុំពង្រីក និងដំឡើងតួនាទីភារកិច្ច។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា មាននាយកដ្ឋានច្រើនណាស់ ស្នើសុំដំឡើងទៅជាអគ្គនាយកដ្ឋាន តែត្រូវបានបដិសេធ។ សម្តេចបានបញ្ជាក់ថា៖ «យើងមានអភិក្រមដែលត្រូវធ្វើ ដោយអភិក្រមទី១

    March 20, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសបដិសេធចំពោះសំណើររបស់ក្រសួងចំនួន ដែលបានស្នើសុំសម្តេចស្នើដំឡើងសាលាបណ្តុះបណ្តាល​របស់ក្រសួង​ទៅជាគ្រឹះស្ថានសាធារណៈបង្រៀនយកថ្លៃ ដើម្បីទាញយកចំនូលចូលរដ្ឋ ដោយសម្តេចបញ្ជាក់ថា មិនមានការចាំបាច់នោះទេក្នុងការបើកដូចនេះ តែត្រូវងាកមកខំប្រឹងបណ្តុះបណ្តាលមន្ត្រី​របស់ខ្លួនឱ្យមាន​ជំនាញច្បាស់លាស់វិញទើបល្អ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះនៅព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥នេះ នាឱកាសដែលអញ្ជើញបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់ក្រសួងមុខងារសាធារណៈ នៅមជ្ឈមណ្ឌល ដឹ ព្រេមៀ សែនសុខ។ ពាក់ព័ន្ធនឹងការស្នើដំឡើងសាលាបណ្តុះបណ្តាលរបស់ក្រសួងទៅជាគ្រឹះស្ថានសាធារណៈនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះថា «កន្លងទៅមានក្រសួងស្ថាប័នមួយចំនួន បានស្នើមក​តែខ្ញុំបដិសេធ ដែលចង់តំឡើងសាលាទៅជាគ្រឹះស្ថានសាធារណៈបើកបង្រៀនយកលុយ ហើយខ្ញុំពិនិត្យមើលភ្លាមថាតើមានតម្រូវការចាំបាច់ឫអត់ទេ»។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត

    March 20, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានណែនាំឲ្យលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បញ្ចេញរថយន្ដក្រុមដឹកជញ្ជូនប្រជាពលរដ្ឋ ទៅស្រុកកំណើតក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីខ្មែរ ឆ្នាំ២០២៥នេះ។ ការលើកឡើងរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ធ្វើឡើងក្នុងឱកាសសម្តេចមហាបវរធិបតីអញ្ជើញបិទសន្និបាត បូកសរុបការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់ក្រសួងមុខងារសាធារណៈ នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥។ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងឲ្យដឹងថា «សម្រាប់ឆ្នាំនេះ​ឯកឧត្តម ឃួន ស្រេង សូមបញ្ចេញរថយន្ដក្រុង ដើម្បីដឹកជញ្ជូនប្រជាពលរដ្ឋទៅលេងស្រុកកំណើត នាឱកាសបុណ្យចូលឆ្នាំប្រពៃណីខ្មែរខាងមុខនេះ សូមរៀបចំធ្វើដូចជារាល់ឆ្នាំ»។ សម្ដេចមហាបវរធិបតីបានបន្ថែមថា ចំពោះការបញ្ចេញរថយន្ដដឹកជញ្ជូនប្រជាពលរដ្ឋទៅកាន់ស្រុកកំណើននេះ តាមការដឹងឃើញថា

    March 20, 2025
  • ព័ត៌មានជាតិ

    (វ៉ាស៉ីនតោន)៖ សហជីពគ្រូបង្រៀនដ៏ធំមួយនៅសហរដ្ឋអាមេរិក បានដាក់ពាក្យប្តឹងក្រសួងអប់រំ ដោយចោទប្រកាន់រដ្ឋបាលប្រធានាធិបតី ត្រាំ ជុំវិញការលុបចោលនូវរបៀបសងប្រាក់កម្ចី ទៅតាមលទ្ធភាពនៃប្រាក់ចំណូល សម្រាប់សិស្សនិស្សិតអាមេរិករាប់លាននាក់ ដែលកំពុងជាប់បំណុលរដ្ឋ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី២០ ខែមីនា ឆ្នាំ ២០២៥។ គម្រោងប្រាក់កម្ចីសម្រាប់សិស្ស សម័យកាលលោក ចូ បៃដិន បានផ្តល់លក្ខខណ្ឌងាយស្រួល តាមរយៈការសងត្រឡប់មកវិញទៅតាមប្រាក់ចំណូល ដែលបានធ្វើឱ្យការទូទាត់ប្រចាំខែធ្លាក់ចុះសម្រាប់អ្នកខ្ចីមួយចំនួន។ វាក៏បានផ្តល់ការលើកលែងបំណុល សម្រាប់ប្រាក់កម្ចីក្នុងទំហំតូចៗរយៈពេល១០ឆ្នាំផងដែរ។ ក្នុងពាក្យបណ្តឹងដាក់ជូនតុលាការសហព័ន្ធ នៅទីក្រុងវ៉ាស៉ីនតោន នាដើមសប្តាហ៍នេះ សហជីព The American Federation of Teachers បានប្តឹងជំទាស់ទៅនឹងការសម្រេចចិត្តរបស់ក្រសួងអប់រំអាមេរិក

    March 20, 2025
  • ព័ត៌មានអន្តរជាតិ

    (វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រាប់ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ក្នុងកិច្ចសន្ទនាតាមទូរស័ព្ទកាលពីថ្ងៃពុធ ទី១៩ ខែមីនាថា សហរដ្ឋអាមេរិកអាចគ្រប់គ្រងរោងចក្រថាមពលនុយក្លេអ៊ែររបស់អ៊ុយក្រែន ជាផ្នែកមួយនៃការប៉ុនប៉ងចុងក្រោយបំផុតរបស់លោកដើម្បីសម្រេចឱ្យបាននូវបទឈប់បាញ់សម្រាប់ សង្រ្គាមនៅអ៊ុយក្រែន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។ លោក ហ្សេលេនស្គី បាននិយាយនៅក្រោយបញ្ចប់កិច្ចសន្ទនាជាមួយលោក ត្រាំថាទីក្រុងកៀវបានត្រៀមខ្លួនជាស្រេចដើម្បីបញ្ឈប់ការវាយប្រហារលើបណ្ដាញ និងហេដ្ឋារចនាសម្ព័ន្ធថាមពល របស់រុស្ស៉ី មួយថ្ងៃបន្ទាប់ពីលោក ពូទីន យល់ព្រមបញ្ឈប់ការវាយប្រហារដូចគ្នានេះដែរលើអ៊ុយក្រែន។ លោក ហ្សេលេនស្គីក៏បានឱ្យដឹងដែរថារូបលោកបានពិភាក្សាពីផែនការចង់គ្រប់គ្រងលើ រោងចក្រថាមពលនុយក្លេអ៊ែរអ៊ុយក្រែនរបស់លោក ត្រាំផងដែរ។ «យើងបានពិភាក្សាគ្នាលើរោងចក្រថាមពលតែមួយប៉ុណ្ណោះ ដែលកំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រុស្ស៉ី»។ នេះជាការបញ្ជាក់ របស់លោក ហ្សេលេនស្គីដោយចង់សំដៅលើរោងចក្រថាមពលនុយក្លេអ៊ែរ Zaporizhzhia

    March 20, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ក្រសួងមុខងារសាធារណៈ បានណែនាំឱ្យបើកប្រាក់បៀវត្ស​សម្រាប់​​ខែមេសា និងប្រាក់ឧបត្ថម្ភសម្រាប់បុណ្យចូលឆ្នាំថ្មី ៥ម៉ឺនរៀល ជូន​មន្ត្រីរាជការ​យ៉ាងយូរបំផុតត្រឹមថ្ងៃទី១១ ខែមេសា។ សម្រាប់ខែឧសភា​វិញ គឺត្រូវបើក​ក្នុង​សប្តាហ៍ទី១ សម្រាប់ការបើកប្រាក់បៀវត្សលើកទី១ ហើយលើកទី២ ត្រូវធ្វើក្នុង​សប្តាហ៍ទី៣។ ដោយឡែកការបើកផ្ដល់បៀវត្សសម្រាប់ខែមិថុនា ឆ្នាំ២០២៥ គឺត្រូវ​អនុវត្ត​តាម​នីតិ​វិធីដែលបានកំណត់ជាធរមាន។ សូមបញ្ជាក់ថា ការកំណត់ឱ្យបើកប្រាក់បៀវត្សជូនមន្ត្រីរាជការក្នុងខែមេសា និងឧសភា ពិសេសជាងខែដទៃ ត្រូវបានអនុវត្តតាមស្មារតីនៃការដឹក​នាំរបស់​សម្តេចតេជោ ហ៊ុន សែន ពេលសម្តេចនៅជានាយករដ្ឋមន្ត្រី។ ការអនុវត្តបែបនេះត្រូវបានធ្វើឡើងតាំងពីឆ្នាំ២០១៩មកម្ល៉េះ។ ការអនុវត្តបែប​នេះ ព្រោះសម្តេចតេជោ ហ៊ុន សែន គិតបារម្ភដល់មន្ត្រីរាជការខ្វះខាតថវិកា​ដែលត្រូវចំណាយក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ។ មិនត្រឹមបារម្ភរឿងខ្វះថវិកាចាយក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប៉ុណ្ណោះទេ សម្តេចតេជោ ក៏បារម្ភដល់មន្ត្រីខ្វះថវិកាចាយក្រោយបុណ្យចូលឆ្នាំថ្មីថែមទៀតផង។ អ៊ីចឹងហើយ ទើបសម្តេចណែនាំឱ្យបើកប្រាក់បៀវត្សក្នុងខែឧសភា លឿនជាងខែដទៃ៕

    March 20, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ នៅថ្ងៃទី១៨-១៩ ខែមីនា ឆ្នាំ២០២៥ ក្រុមការងារ «ប្រសិទ្ធភាពសុក្រឹត្យកម្មបរិស្ថានកិច្ចលើភាពស្អាត» នៃក្រសួងបរិស្ថាន សហការជាមួយរដ្ឋបាលខេត្តប៉ៃលិន មន្ទីរបរិស្ថាន មន្ទីរធនធានទឹក និងឧតុនិយម មន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទ អាជ្ញាធរស្រុកសាលាក្រៅ និងមន្ត្រីមូលដ្ឋានពាក់ព័ន្ធ ក្នុងការចុះត្រួតពិនិត្យករណីបង្ហូរសំណល់រាវចូលប្រភពទឹកសាធារណៈបង្កការបំពុល បង្កឡើងដោយក្រុមហ៊ុន Cangxinlong Food (Cambodia) Co., Ltd. ដែលមានទីតាំងនៅភូមិអូររអិល ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន និងចាត់វិធានច្បាប់ចំពោះក្រុមហ៊ុននេះ។ ក្រុមការងារបានពិនិត្យឃើញថាអូររអិល ត្រូវបានទទួលរងការបំពុលទាំងស្រុង ពីចំណុចក្បាលឡាន រហូតដល់ស្ទឹងកុយ ដោយការពិនិត្យជាក់ស្តែងឃើញថា ទឹកមានការប្រែប្រួលលក្ខណៈរូប មានក្លិនស្អុយ និងកម្រិតរលាយអុកស៊ីសែនក្នុងទឹក (Dissolved

    March 20, 2025
  • ព័ត៌មានអន្តរជាតិ

    (វ៉ាស៊ីនតោន)៖ សេតវិមាន កាលពីថ្ងៃពុធ ទី១៩ ខែមីនា បានឱ្យដឹងថាលោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ នឹងចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិមួយនៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ (ម៉ោងនៅវ៉ាស៊ីនតោន) ដើម្បី បិទក្រសួងអប់រំអាមេរិកចោល ជាការបំពេញតាមពាក្យសន្យាដ៏សំខាន់មួយរបស់លោក។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។ ការប៉ុនប៉ងបិទក្រសួងអប់រំកំពុងរងការជំទាស់ពីសំណាក់អ្នកប្រជាធិបតេយ្យមួយក្រុមដែលបានដាក់ពាក្យបណ្ដឹងតវ៉ាកាលពីសប្ដាហ៍មុន ក្នុងគោលបំណងរារាំងកុំឱ្យរដ្ឋបាលលោក ត្រាំបិទក្រសួងនេះចោល និងបញ្ឈប់ ការបណ្ដេញបុគ្គលិកជិតពាក់កណ្ដាលនៃក្រសួងអប់រំចេញពីការងារ។ តាមបទបញ្ជារបស់លោក ត្រាំ រដ្ឋមន្ត្រីក្រសួងអប់រំ លោកស្រី Linda McMahon នឹងត្រូវចាត់វិធានការចាំបាច់នានាដើម្បីសម្រួលដល់ការបិទក្រសួងអប់រំ ហើយប្រគល់ភារកិច្ចផ្នែកអប់រំទៅឱ្យរដ្ឋនីមួយៗរបស់សហរដ្ឋអាមេរិក។ លើសពីនេះទៅទៀត បទបញ្ជានេះក៏បានកំណត់ដែរថារាល់កម្មវិធី ឬសកម្មភាពនៅសេសស់ដែលកំពុងទទួលបានមូលនិធិពីក្រសួងអប់រំមិនត្រូវជំរុញ ឬលើកកម្ពស់គោលការណ៍ពិពិធកម្ម សមធម៌ និងបរិយាប្ន័ន ឬហៅកាត់ថា

    March 20, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ លោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានលើកទឹកចិត្តក្នុងការតែងតាំងលោក GANGAN Malik ជាទូតសុច្ឆន្ទៈទេសចរណ៍កម្ពុជា ដើម្បីបន្តជួយផ្សព្វផ្សាយសក្តានុពលទេសចរណ៍កម្ពុជាដ៏សម្បូរបែបទៅកាន់ប្រជាជនក្នុងពិភពលោក ជាពិសេសគឺប្រជាពលរដ្ឋឥណ្ឌា។ ការលើកទឹកចិត្តនេះ ធ្វើឡើងនៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥ ក្នុងឱកាសដែល លោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ អនុញ្ញាតជូន លោក GAGAN Malik តារាបូលីវូតដ៏ល្បី (តួសម្តែងជាព្រះពុទ្ធ) ចូលជួបសម្តែងការគួរសម និងការស្នើសុំគំាទ្រ ព្រមទាំងអនុសាសន៍ដ៏ខ្ពង់ខ្ពស់លើ គម្រោងកញ្ចប់ទស្សនកិច្ចទេសចរណ៍បែបសាសនារបស់លោក ពីបណ្តាប្រទេសនានាជាពិសេសពីប្រទេសឥណ្ឌាមកប្រទេសកម្ពុជានារដូវកាលបៃតង (Green Season) ខាងមុខ។ ក្នុងឱកាសជំនួបនេះ

    March 19, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ លោកសាស្ដ្រាចារ្យ ឈាង រ៉ា​ រដ្ឋមន្ដ្រីក្រសួងសុខាភិបាល និងលោក ហេង សួរ រដ្ឋមន្ដ្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥នេះ បានចុះសំណេះសំណាលសួរសុខទុក្ខ ប្រជាពលរដ្ឋ ដែលមកទទួលសេវាពិនិត្យ ព្យាបាលជំងឺនៅមន្ទីរពេទ្យព្រះអង្គឌួង ដែលប្រើប្រាស់មូលនិធិសមធម៌ និងប័ណ្ណ ប.ស.ស។ ការចុះរួមគ្នានេះគឺក្នុងគោលបំណង ដើម្បីស្វែងយល់បន្ថែមពីប្រសិទ្ធភាពនៃការប្រើប្រាស់មូលនិធិសមធម៌ និងបណ្ណ ប.ស.ស ដែលប្រជាជនបានយកបណ្ណនេះ មកទទួលសេវាសុខាភិបាលនៅតាមមន្ទីរពទ្យ ហើយនេះជាការលើកទឹកចិត្ដរបស់រាជរដ្ឋាភិបាល ជូនប្រជាពលរដ្ឋយើងយកមកប្រើប្រាស់ សំដៅការផ្តល់ការគាំពារដល់ពលរដ្ឋមកពីគ្រួសារក្រីក្រ ឱ្យទទួលបានសេវាសុខភាព ប្រកបដោយសមធម៌ គុណភាព ស័ក្តិសិទ្ធភាព និងប្រសិទ្ធភាពដោយមិនមានហានិភ័យផ្នែកហិរញ្ញវត្ថុ។ ក្នុងឱកាសនោះដើម្បីផ្ទៀងផ្ទាត់ថា

    March 19, 2025