- Liny Chan
- ព័ត៌មានជាតិ
(កណ្ដាល)៖ លោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥នេះបានដាក់ក្ដីរំពឹងថា នៅក្នុងឆ្នាំ២០២៥នេះ កម្ពុជានឹងទទួលបានភ្ញៀវអន្ដរជាតិ កើនឡើងដល់៧.២លាននាក់ ទៅ៧.៥លាននាក់ បន្ទាប់ពីដាក់ដំណើរការនូវអាកាសយានដ្ឋានអន្តរជាតិតេជោថ្មី នៅក្នុងក្រុងតាខ្មៅ ខេត្ដកណ្ដាល។ ការដាក់ក្ដីរំពឹងបែបនេះ ក្នុងឱកាសដែល លោក ហួត ហាក់ ដឹកនាំគណៈប្រតិភូក្រសួងទេសចរណ៍ និងក្រុមហ៊ុនឯកជនសរុបចំនួនជាង១០០នាក់ អញ្ជើញចុះទស្សនា និងពិនិត្យវឌ្ឍនភាព ព្រលានយន្តហោះអន្តរជាតិតេជោ ក្រុងតាខ្មៅ ខេត្តកណ្តាល នាព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥។ ក្រោយទស្សនា និងពិនិត្យរួចរាល់ នូវព្រលានយន្តហោះអន្តរជាតិតេជោ លោក ហួត
March 19, 2025 - ព័ត៌មានអន្តរជាតិ
(វ៉ាស៉ីនតោន)៖ ក្រសួងសុខាភិបាលអាមេរិក បានឱ្យដឹងថា ខ្លួនកំពុងពិនិត្យលើអង្គភាពបង្ការមេរោគអេដស៍ របស់មជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺ (CDC) ដែលអាចបំពេញការងារជាន់គ្នា ជាមួយទីភ្នាក់ងារដទៃទៀត ប៉ុន្តែការសម្រេចចិត្តចុងក្រោយមិនទាន់ធ្វើឡើងនៅឡើយទេ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី១៩ ខែមីនា ឆ្នាំ ២០២៥។ ការបញ្ជាក់របស់ក្រសួងនាពេលនេះ ធ្វើឡើងបន្ទាប់ពីប្រព័ន្ធផ្សព្វផ្សាយធំៗនៅអាមេរិក ដូចជា WSJ និង NBC បានរាយការណ៍ដោយដាក់ប្រភពមិនបញ្ចេញឈ្មោះថា អង្គភាពខាងលើរបស់ CDC អាចត្រូវបានបិទ។ អង្គភាពប្រយុទ្ធប្រឆាំងមេរោគអេដស៍របស់ទីភ្នាក់ងារ CDC ដែលចំណាយថវិកា ១.៣ពាន់លានដុល្លារ មានភារកិច្ច តាមដានការឆ្លងមេរោគអេដស៍ នៅទូទាំងសហរដ្ឋអាមេរិក ដោយជំរុញការធ្វើតេស្ត
March 19, 2025 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នៅរសៀលថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥ បានចេញសារណែនាំឲ្យរៀបចំមេដាយជូនមន្ត្រីតាមបណ្តាក្រសួង-ស្ថាប័នថ្នាក់ជាតិ និងរដ្ឋបាលថ្នាក់ក្រោមជាតិករណីពិសេស ដែលសម្តេចបានប្រគល់ការងារជូនលោក វង្សី វិសុត្ស ឧបនាយករដ្ឋមន្ដ្រីប្រចាំការ រដ្ឋមន្ដ្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ដ្រី ដើម្បីដឹកនាំរៀបចំការងារនេះ។ ខាងក្រោមនេះជាសារសំឡេងណែនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ផ្ដល់សិទ្ធិដោយ៖ Fresh News
March 19, 2025 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានគូសបញ្ជាក់ថា ចាប់ពីពេលនេះទៅ អ្នកបង្កើតមាតិកានៅកម្ពុជា ដែលមានខ្លឹមសារល្អ និងមានភាពទាក់ទាញអ្នកទស្សនាច្រើននៅលើបណ្តាញសង្គម TikTok នឹងអាចរកចំណូលបានហើយ ដែលនេះជាការផ្តល់ឱកាសរបស់ក្រុមហ៊ុន TikTok ដល់អ្នកបង្កើតមាតិកានៅកម្ពុជា។ លោក ជា វ៉ាន់ដេត គូសបញ្ជាក់បែបនេះ នៅក្នុងសិក្ខាសាលាផ្សព្វផ្សាយស្តីពីសុវត្ថិភាពលើប្រព័ន្ធអនឡាញ និងគោលការណ៍ណែនាំជាមួយក្រុមហ៊ុន TikTok នាថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥នេះ។ លោកបានបញ្ជាក់បន្ថែមថា កាលពីពេលកន្លងមក អ្នកបង្កើតមាតិកាជាច្រើននៅកម្ពុជា បានស្នើទៅសម្តេចនាយករដ្ឋមន្រ្តី ដើម្បីឱ្យក្រុមហ៊ុន TikTok ហ្វេសប៊ុក និងបណ្តាញសង្គមផ្សេងទៀតផ្តល់ឱកាសក្នុងការរកចំណូលបានពីការបង្កើតមាតិកាផ្សព្វផ្សាយនៅលើបណ្តាញសង្គមទាំងនោះផងដែរ។ ហើយនាពេលខាងមុខ
March 19, 2025 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ក្រសួងសាធារណការ និងដឹកជញ្ជូន គណៈកម្មាធិការដឹកនាំការត្រួតពិនិត្យ យានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ បានចេញសេចក្តីជូនដំណឹងប្រកាសដោះលែងរថយន្ត ១០៨គ្រឿង ដែលបានដឹកលើសទម្ងន់កម្រិតកំណត់ ក្រោយពីអនុវត្តទោសដោយឃាត់រក្សាទុកមួយឆ្នាំ និងបានបង់ពិន័យរួចរាល់។ នៅក្នុងសេចក្តីជូនដំណឹង ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥នេះគណៈកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្ត ដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ សូមអញ្ជើញ ម្ចាស់ក្រុមហ៊ុន និងម្ចាស់រថយន្តទាំងអស់ដែលមានរថយន្ត ត្រូវបានឃាត់ទុកនាពេលកន្លងមក ដោយមន្ត្រីមានសមត្ថកិច្ចប្រចាំស្ថានីយជញ្ជីងអចល័ត និងក្រុមការងារ ជញ្ជីងចល័តនៃក្រសួងសាធារណការ និងដឹកជញ្ជូន ហើយបានបង់ប្រាក់ពិន័យរួចរាល់ គិតត្រឹមថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៥ មកចូលរួមដោះស្រាយដូចខាងក្រោម៖ ១៖ ម្ចាស់ក្រុមហ៊ុន និងម្ចាស់រថយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ ដែលមានរថយន្តត្រូវបានឃាត់ទុក
March 19, 2025 - PR
ភ្នំពេញ ថ្ងៃទី18 ខែមីនា ២០២៥- ថ្មីៗនេះ ធ្លាយដំណឹងរសើបមួយ ថា Mr. Brune Brew Master នៃក្រុមហ៊ុនស្រាបៀរ GANZBERG បានដឹកនាំប្រតិភូមួយក្រុមធ្វើទស្សនកិច្ចទៅកាន់ប្រទេសកូរ៉េខាងត្បូងហើយ បានជួបជាមួយផលិតកម្មយក្ស YG Entertainment ដែលជាប់ឈ្មោះក្នុងចំណោមផលិតកម្មធំៗ និងល្បីៗបំផុតក្នុងវិស័យកម្សាន្តទូទាំងពិភពលោក។ ដំណើរទស្សនកិច្ចដ៏គួរឱ្យភ្ញាក់ផ្អើលទៅកាន់ប្រទេសកូរ៉េខាងត្បូងនេះ បានធ្វើឱ្យហ្វេនៗនៅខ្មែរ ជាពិសេសហ្វេនៗ K-POP ចង់ដឹង និងខ្សឹបខ្សៀវគ្នាថា GANZBERG ច្បាស់ជានាំមកនូវភាពភ្ញាក់ផ្អើល ដល់ហ្វេនៗដោយនឹកស្មានមិនដល់ឆាប់ៗនេះជាមិនខាន។ តើនេះអាចជាការចាប់ដៃគូសហការដែលមិនធ្លាប់មាន រវាងក្រុមហ៊ុនស្រាបៀរ GANZBERG និងផលិតកម្មយក្សកូរ៉េខាងត្បូង YG Entertainment ដែលនឹងនាំកំពូលតារាចម្រៀង
March 19, 2025 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចេញសេចក្តីជូនដំណឹងស្តីពី ការបើកផ្តល់ប្រាក់ឈ្នួល និងប្រាក់បំណាច់ផ្សេងៗជូនដល់បងប្អូនកម្មករនិយោជិត នៃក្រុមហ៊ុន ប៊ូហ្វាស (ខេមបូឌា) ឯ.ក (MOVEFAST (CAMBODIA) CO., LTD.) ដែលទទួលរងឧបទ្ទវហេតុអគ្គិភ័យ មានទីតាំងស្ថិតនៅភូមិបាញ់កង្កែប ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ នេះបើតាមសេចក្តីជូនដំណឹង ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥នេះ។ ក្រសួង នឹងសហការជាមួយ ក្រុមហ៊ុនចាប់ផ្តើមបើកប្រាក់ឈ្នួល និងប្រាក់បំណាច់ផ្សេងៗ ជូនដល់បងប្អូនកម្មករនិយោជិតនៅទីតាំងក្រុមហ៊ុន ម៉ូហ្វាស (ខេមបូឌា) ឯ.ក (MOVEFAST
March 19, 2025 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ មានផ្ទាំងគំនូរដ៏អស្ចារ្យល្អឯក ដែលរចនាឡើងពីថ្មម៉ាប ជាង៧០ប្រភេទ យកពីច្រើនប្រទេស កាត់ចេញជាបន្ទះតូចៗ ចំនួនជាង ២ម៉ឺនបន្ទះ ផ្គុំបញ្ចូលគ្នាចេញជារចនាប័ទ្មបែបបុរាណអច្ឆរិយៈ របស់ខ្មែរ ហើយត្រូវបានដាក់តាំងក្នុងពិព័រណ៍ថ្មអន្តរជាតិ ទីក្រុងហ្សាមែន ប្រទេសចិន លើកទី២៥ (The 25th China Xiamen International Stone Fair)។ បើតាមឧកញ៉ា បណ្ឌិត កែវ មុំ ដែលបានចូលរួមពិព័រណ៍ថ្មអន្តរជាតិខាងលើ។ ពិព័រណ៍ថ្មអន្តរជាតិ ទីក្រុងហ្សាមែន ប្រទេសចិន លើកទី២៥ ត្រូវបានប្រារព្ធធ្វើឡើងនៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និសីទអន្តរជាតិ ទីក្រុងហ្សាមែន ខេត្តហ៊្វូជៀន សាធារណរដ្ឋប្រជាមានិតចិន
March 19, 2025 - ព័ត៌មានជាតិ
(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន កាលពីថ្ងៃអង្គារ ទី១៨ ខែមីនា បានយល់ព្រមបញ្ឈប់ការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់អ៊ុយក្រែន ជាបណ្ដោះអាសន្ន តែមិនបានទទួលយកបទឈប់បាញ់ពេញលេញមួយមានរយៈពេល៣០ថ្ងៃ ដែលលោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ សង្ឃឹមថានឹងក្លាយជាជំហានដំបូង ដើម្បីឆ្ពោះទៅរកកិច្ចព្រមព្រៀងសន្តិភាពអចិន្ត្រយ៍មួយ នោះឡើយ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។ អ៊ុយក្រែន បាននិយាយថាខ្លួននឹងគាំទ្រដល់បទឈប់បាញ់មិនពេញលេញខាងលើ ដែលនឹងតម្រូវឱ្យទាំងរុស្ស៉ី និងអ៊ុយក្រែនបញ្ឈប់ការវាយប្រហារលើហេដ្ឋរចនាសម្ព័ន្ធថាមពលគ្នា ទៅវិញទៅមករយៈពេលមួយខែ។ ក្រុមអ្នកជំនាញយល់ថាលោក ពូទីន មិនព្រមទទួលយកបទឈប់បាញ់ពេញលេញរយៈពេល៣០ថ្ងៃស្នើឡើងដោយសហរដ្ឋអាមេរិក គឺអាចជា ចេតនាមួយក្នុងការកេងចំណេងពេលវេលា ក្នុងពេលដែលកងទ័ពរុស្ស៉ីកំពុងមានភាពរីកចម្រើននៅតំបន់ភាគខាងកើតអ៊ុយក្រែន។ សេតវិមាន ក៏បានឱ្យដឹងដែរថាកិច្ចចរចាស្ដីពីផែនការសន្តិភាពនឹងត្រូវចាប់ផ្ដើមភ្លាមៗ បន្ទាប់ពីមានកិច្ចសន្ទនាតាមទូរស័ព្ទរវាងលោក ត្រាំ និងលោក
March 19, 2025 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានក្តុកក្តួលរំជួលចិត្ត និងសោកស្តាយឥតឧបមា ចំពោះមរណភាពលោក ស្វាយ ដូត ដែលជាជំនួយការរបស់សម្តេច។ តាមរយៈសារលិខិតចូលរួមរំលែកមរណទុក្ខផ្ញើជូនភរិយារបស់លោក ស្វាយ ដូត, សម្តេចមហាបវរធិបតី បានចាត់ទុកមរណភាពរបស់លោក ស្វាយ ដូត គឺជាការបាត់បង់ស្វាមី ដែលប្រកបដោយសង្គហធម៌ដ៏ឧត្តុង្គឧត្តម ចំពោះភរិយា និងជាការបាត់បង់ឪពុក ដែលប្រកបដោយព្រហ្មវិហារធម៌ចំពោះកូនៗ និងសាច់ញាតិជិតឆ្ងាយទាំងអស់។ ជាពិសេសជាការបាត់បង់មន្ត្រីដ៏ល្អឆ្នើមមួយរូប បានរួមចំណែកធ្វើពលិកម្មគ្រប់បែបយ៉ាង ប្រកបដោយឆន្ទៈ និងមនសិការមោះមុត ដើម្បីចូលរួមបម្រើជាតិ សាសនា ព្រះមហាក្សត្រ និងបម្រើឱ្យឧត្តមប្រយោជន៍មាតុភូមិ និងប្រជាជនជារៀងរហូតមក។ សម្តេចមហាបវរធិបតី ហ៊ុន
March 19, 2025









