Liny Chan
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ លោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញ បានធ្វើការណែនាំឱ្យមន្ទីរវប្បធម៌ វិចិត្រសិល្បៈ រាជធានីភ្នំពេញ និងមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ព្រមទាំងអាជ្ញាធរពាក់ព័ន្ធទាំងអស់ ត្រូវរៀបចំ «សង្ក្រាន្តវត្តភ្នំ» នៅរមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រវត្តភ្នំ នាឆ្នាំម្សាញ់ ឆ្នាំ២០២៥នេះ ឱ្យបានល្អបំផុត ដោយសារថា «សង្ក្រាន្ដ» នេះ រាជរដ្ឋាភិបាលកំពុងរៀបចំដាក់បញ្ចូលទៅក្នុងសម្បត្តិបេតិកភណ្ឌពិភពលោកអរូបីយ។ ការណែនាំបែបនេះរបស់លោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញ បានធ្វើឡើងនារសៀលថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥នេះ ខណៈលោកបានអញ្ជើញជាអធិបតី តំណាងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្នុងកិច្ចប្រជុំស្តីពីការត្រៀមរៀបចំ «សង្ក្រាន្តវត្តភ្នំ»

    March 21, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ក្រុមហ៊ុនអាកាសចរណ៍ AirAsia ប្រកាសបង្កើនការតភ្ជាប់អ្នកដំណើរ និងភ្ញៀវទេសចរមកកាន់កម្ពុជា ឱ្យកាន់តែច្រើនថែមទៀត។ នារសៀលថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអនុញ្ញាតឱ្យ លោក Tan Sri Tony Fernandes នាយកប្រតិបត្តិក្រុមហ៊ុន Capital A Group (AirAsia) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្ដិភាព។ ក្នុងជំនួបនោះ លោកនាយកប្រតិបត្តិ បានសម្តែងសេចក្តីសោមនស្សរីករាយ និងមានមោទនភាព ដែលក្រុមហ៊ុន AirAsia បានវិនិយោគនៅកម្ពុជា ដោយ​បានគូសបញ្ជាក់ថា

    March 21, 2025
  • ព័ត៌មានអន្តរជាតិ

    (វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃព្រហស្បតិ៍ ទី២០ ខែមីនា បានចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិមួយ ដែលមានបំណងបិទក្រសួងអប់រំអាមេរិក ដែលនេះជាការបំពេញតាម ពាក្យសន្យាជាយូរណាស់មកហើយរបស់លោកទៅចំពោះក្រុមអ្នកនយោបាយអភិរក្សនិយម។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។ លោក ត្រាំ បាននិយាយថារដ្ឋាភិបាលអាមេរិក បានចំណាយទៅលើសិស្ស ច្រើនជាងប្រទេសណាៗទាំងអស់ ប៉ុន្តែគុណភាពអប់រំស្ថិតនៅចំណាត់ថ្នាក់មិនល្អជាខ្លាំង ហើយលោកផ្ទាល់ចង់កាត់បន្ថយការចំណាយ។ តាមបទប្រតិបត្តិខាងលើ គោលនយោបាយអប់រំទាំងមូល និងសាលារៀននៅអាមេរិកនឹងត្រូវប្រគល់ទៅឱ្យរដ្ឋនីមួយៗជាគ្រប់គ្រងវិញ។ នៅឯពិធីចុះហត្ថលេខាមួយក្នុងបន្ទប់ East Room នៃសេតវិមាន លោក ត្រាំ បានបញ្ជាក់ថាបទបញ្ជាប្រតិបត្តិដែលលោកបានចុះហត្ថលេខា គឺជាជំហានដំបូងមួយឆ្ពោះទៅការរំលាយក្រសួងអប់រំ។ ក៏ប៉ុន្តែការបិទក្រសួងណាមួយនៅអាមេរិក មិនមែនសម្រេចដោយប្រធានាធិបតីតែម្នាក់​ឯង នោះទេ

    March 21, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ដ្រីក្រសួងមុខងារសាធារណៈ នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥នេះ បានបញ្ជាក់ឲ្យដឹងថា សាលាភូមិន្ទរដ្ឋបាល បានសម្រេចបន្ថែមមុខវិជ្ជា «ឧត្តមភាពមន្ត្រី» ដើម្បីផ្សាភ្ជាប់មនសិកាមន្ត្រីរាជការ វិជ្ជាជីវៈ ឱ្យកាន់មានចំណេះដឹង ចំណេះធ្វើដើម្បីបម្រើប្រទេសជាតិ និងប្រជាជន។ ការបញ្ជាក់ឲ្យដឹងបែបនេះ របស់ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ធ្វើឡើងក្នុងពិធីបិទសន្និបាត បូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់ក្រសួងមុខងារសាធារណៈ ក្រោមអធិបតីភាព សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥។ ឧបនាយករដ្ឋមន្ត្រី ហ៊ុន

    March 20, 2025
  • ព័ត៌មានអន្តរជាតិ

    (ញូវដេលី)៖ ប៉ូលិសក្នុងរដ្ឋ Punjab ភាគខាងជើងប្រទេសឥណ្ឌា បានឃុំខ្លួនកសិកររាប់រយនាក់ និងប្រើប្រាស់គ្រឿងចក្រឈូសឆាយ កម្ទេចជំរំបណ្តោះអាសន្ននៅតំបន់ព្រំដែន ដែលពួកគេយកធ្វើជាកន្លែងតវ៉ា អស់រយៈពេលជាងមួយឆ្នាំមកនេះ ដើម្បីទាមទារឱ្យតម្លៃដំណាំមានលក្ខណៈប្រសើរជាងមុន។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី២០ ខែមីនា ឆ្នាំ ២០២៥។ កសិករបានបោះជំរំ នៅតាមព្រំដែនជាប់នឹងរដ្ឋ Haryana ចាប់តាំងពីខែកុម្ភៈ ឆ្នាំមុន នៅពេលដែលកងកម្លាំងសន្តិសុខ បញ្ឈប់ការហែក្បួនរបស់ពួកគេឆ្ពោះទៅកាន់រដ្ឋធានី New Delhi ដើម្បីទាមទារឱ្យមានការធានាស្របច្បាប់ សម្រាប់ផលដំណាំរបស់ពួកគេ នៅតាមរដ្ឋមួយចំនួនទៀត។ មន្រ្តីប៉ូលិសជាន់ខ្ពស់ លោក Nanak Singh បាននិយាយថា កសិករ​សហការ​គ្នា​បាន​ល្អ

    March 20, 2025
  • ព័ត៌មានជាតិ

    (សេអ៊ូល)៖ នៅថ្ងៃព្រហស្បតិ៍ ទី២០ ខែមីនា តុលាការធម្មនុញ្ញនៃប្រទេសកូរ៉េខាងត្បូង បានឱ្យដឹងថា ខ្លួននឹងប្រកាសសាលក្រម ក្នុងសំណុំរឿងដកតំណែងនាយករដ្ឋមន្រ្តី លោក Han Duck Soo នៅដើមសប្តាហ៍ក្រោយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Yonhap។ សាលក្រមនឹងត្រូវប្រកាសនៅម៉ោង១០៖០០នាទីព្រឹកថ្ងៃចន្ទ ទី២៤ ខែមីនា ពោលគឺរយៈពេល៣ខែ បន្ទាប់ពីលោក Han ត្រូវបានសភា​បោះឆ្នោតដកតំណែង ក្រោមការចោទប្រកាន់មួយចំនួន ពាក់ព័ន្ធទៅនឹងការប៉ុនប៉ងបរាជ័យ របស់ប្រធានាធិបតី លោក Yoon Suk Yeol ក្នុងការដាក់ប្រទេសក្រោមច្បាប់អាជ្ញាសឹក កាលពីខែធ្នូ ឆ្នាំ២០២៤។ តុលាការធម្មនុញ្ញ នឹងប្រកាសពីការសម្រេចចិត្តថា

    March 20, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ក្រុមហ៊ុន IKEA ជាក្រុមហ៊ុនវិនិយោគផលិតគ្រឿងសង្ហារិម និងសម្ភារៈប្រើប្រាស់ក្នុងផ្ទះដ៏ធំមួយ នៅក្នុងពិភពលោកដែលត្រូវបានបង្កើតឡើងតាំងពីឆ្នាំ១៩៤៣ នៅប្រទេសស៊ុយអ៊ែត។ នៅក្នុងឆ្នាំ២០២៤ ក្រុមហ៊ុន IKEA មានប្រាក់ចំណូលរហូតដល់ទៅប្រមាណ ២៦.៥ពាន់លានអឺរ៉ូ ស្មើនឹងប្រមាណ ២៩ពាន់លានដុល្លារ។ នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ក្រុមហ៊ុន IKEA បានមានសកម្មភាពវិនិយោគក្នុងប្រទេសមួយចំនួន ដូចជា សិង្ហបុរី, ម៉ាឡេស៊ី, ឥណ្ឌូនេស៊ី, ថៃ និងវៀតណាម។ ដោយសារកត្តាសុខសន្តិភាព និងភាពអំណោយផលនៃបរិយាកាសវិនិយោគ លោក GIAFAR SAFAVERDI នាយកប្រតិបត្តិប្រចាំតំបន់អាស៊ីអាគ្នេយ៍ ក្រុមហ៊ុន IKEA បានមកសិក្សាពីឱកាសវិនិយោគនៅកម្ពុជា តាមរយៈការជួបជាមួយមន្ត្រីជាន់ខ្ពស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC)

    March 20, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ដ្រីក្រសួងមុខងារសាធារណៈ នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥នេះ បានលើកឡើងថា ការកែលម្អប្រព័ន្ធប្រឡងជ្រើសរើសមន្ត្រីរាជការ បានផ្លាស់ប្តូរទស្សនៈ «មានខ្សែ មានលុយ» មកស្របតាមអភិក្រមរបស់សម្ដេចមហាបវធិបតី ហ៊ុន​ ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា គឺ «ជាប់ដោយមោទនៈ ធ្លាក់ដោយអស់ចិត្ត» ផ្តល់ក្តីសង្ឃឹម និងភាពជឿជាក់ដល់យុវជនកម្ពុជា។ ការលើកឡើងបែបនេះ របស់ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ធ្វើឡើងក្នុងពិធីបិទសន្និបាត បូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់ក្រសួងមុខងារសាធារណៈក្រោមអធិបតីភាព សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥។ ឧបនាយករដ្ឋមន្ត្រី ហ៊ុន

    March 20, 2025
  • ព័ត៌មានជាតិ

    (តាកែវ)៖ លោកឧត្តមសេនីយ៍ត្រី សៅ សារុន ស្នងការរងទទួលបន្ទុកផែនសេនាធិការ និងជាអ្នកនាំពាក្យរបស់ស្នងការដ្ឋាននគរបាលខេត្តតាកែវ បានថ្លែងឲ្យដឹងថា កម្លាំងនគបាលសម្ថតកិច្ចខេត្តតាកែវជាង២ពាន់នាក់ បានដាក់ពង្រាយនៅតាមគោលដៅសំខាន់ៗ ដើម្បីត្រៀមការពារសន្តិសុខសណ្ដាប់ធ្នាប់សង្គមជូនថ្នាក់ដឹកនាំ និងបងប្អូនពលរដ្ឋ ក្នុងព្រឹត្តការណ៍បុណ្យទន្លេ លើកទី៩ ឆ្នាំ២០២៥ នៅថ្ងៃទី២១-២៣ ខាងមុខ ដែលខេត្តតាកែវធ្វើជាម្ចាស់ផ្ទះ។ លោកឧត្តមសេនីយ៍ត្រី សៅ សារុន បានថ្លែងបន្តថា ដើម្បីរក្សាបាននូវសន្ដិសុខសណ្ដាប់ធ្នាប់សង្គម របៀបរៀបរយ ក្នុងព្រឹត្តការណ៍បុណ្យទន្លេលើកទី៩ ឆ្នាំ២០២៥ ដែលខេត្តតាកែវធ្វើជាម្ចាស់ផ្ទះ គណៈបញ្ជាការឯកភាព រដ្ឋបាលខេត្តបានដាក់កំលាំងសមត្ថកិច្ចសរុប ចំនួន ២,២៨១នាក់ រួមមាន៖ កម្លាំងនគរបាល អាវុធហត្ថ និងកម្លាំងយោធា។ ក្នុងនោះដែរ

    March 20, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ បន្ទាប់ពីបានទស្សនកិច្ចនៅប្រទេសកម្ពុជា លោក ARASH AZRBARZIN នាយកប្រតិបត្តិក្រុមហ៊ុន HIGHGATE បានកោតសរសើរថា កម្ពុជាមានបដិសណ្ឋារកិច្ចដ៏រួសរាយ និងទទួលបានភាពកក់ក្តៅពីប្រជាជនកម្ពុជា (ស្នាមញញឹម) ដែលជាចំណុចពិសេសដែលក្រុមហ៊ុនកំពុងស្វែងរក។ លោកនាយកប្រតិបត្តិក្រុមហ៊ុន HIGHGATE លើកឡើងបន្តថា កម្ពុជាពិតជាមានការរីកចំរើនយ៉ាងឆាប់រហ័ស និងមានកត្តាសន្តិសុខ ស្ថិរភាពនយោបាយ និងសុវត្ថិភាពដ៏ល្អទៅកាន់ភ្ញៀវទេសចរ។ ការលើកឡើងបែបនេះ ធ្វើឡើងក្នុងឱកាសដែល​ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអនុញ្ញាតឲ្យ លោក ARASH AZRBARZIN នាយកប្រតិបត្តិក្រុមហ៊ុន HIGHGATE ចូលជួបសំដែងការគួរសម និងជម្រាបអំពី លទ្ធផលទស្សនកិច្ចសិក្សាពី សក្តានុពលវិនិយោគ

    March 20, 2025