- Liny Chan
- ព័ត៌មានជាតិ
(តាកែវ)៖ ព្រះធម្មវិជ្ជា ជួន កក្កដា ព្រះវិន័យធរគណខេត្តតាកែវ និងជាព្រឹទ្ធបុរសរងនៃពុទ្ធិកសកលវិទ្យាល័យព្រះសីហនុរាជ នាយកសាលាពុទ្ធិកប្រាសាទនាងខ្មៅ បានលាចាកសិក្ខាបទ នៅព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥នេះ។ ព្រះធម្មវិជ្ជា ជួន កក្កដា បានសាងផ្នួសជាសង្ឃ ក្នុងវ័យ១៣ឆ្នាំ កាលពីឆ្នាំ១៩៩៨ ដែលមកដល់ពេលនេះមានរយៈពេល២៧ឆ្នាំហើយ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News
March 19, 2025 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានណែនាំដល់ក្រសួងស្ថាប័នពាក់ព័ន្ធ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ត្រូវអនុវត្តការរើសមន្រ្តី «រើសឱ្យចំ បំពេញឱ្យត្រូវ រក្សាឱ្យនៅ» ដើម្បីធ្វើឱ្យការចំណាយថវិកាលើបន្ទុកបុគ្គលិក និងការគ្រប់គ្រងមន្រ្តីនៅមូលដ្ឋាន កាន់តែមានប្រសិទ្ធិភាព។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត លើកឡើងបែបនេះ ធ្វើឡើងក្នុងឱកាសដែលសម្តេចអញ្ជើញដឹកនាំវេទិកាវាងរាជរដ្ឋាភិបាល និងរដ្ឋបាលថ្នាក់ក្រោមជាតិ នាថ្ងៃទី១៨ ខែមីនាឆ្នាំ២០២៥នេះ។ ផ្អែកលើផែនការតម្រូវការបុគ្គលិក សម្តេចបវរធិបតី បានណែនាំឱ្យក្រសួងមុខងារសាធារណៈ ក្រសួងមហាផ្ទៃ និងក្រសួងស្ថាប័នពាក់ព័ន្ធត្រូវរៀបចំគោលការណ៍ និងនិតិវិធី ដើម្បីអនុវត្តវិធានការចាំបាច់ ដែលរួមមាន វិធានការទី១. សិក្សាលទ្ធភាពផ្តល់គោលនយោបាយលើកទឹកចិត្ត និងផ្តល់ឱកាសតាមការស្ម័គ្រចិត្ត និងការផ្ទេរបុគ្គលិកដែលមានជំនាញវិជ្ជាជីវៈ ពីមន្ទីរ ក្រសួងស្ថាប័នឱ្យទៅនៅបម្រើការ
March 19, 2025 - ព័ត៌មានជាតិ
(ពោធិ៍សាត់)៖ លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ នាថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៥ នៅសាលបន្ទប់រងចាំអគាររដ្ឋបាលខេត្ត បានអនុញ្ញាតឱ្យប្រតិភូ ក្រុមហ៊ុន Danong Agriculture Development និងក្រុមហ៊ុន Tianguan Global Cassava Processing Trading របស់ចិន ដឹកនាំដោយលោក Zhao ShuJie និងលោក YU YU ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ជុំវិញគម្រោងបោះទុនវិនិយោគ រោងចក្រកែច្នៃ និងដាំដុះដំណាំដំឡូងមីនាំចេញ ក្នុងទឹកដីខេត្តពោធិ៍សាត់។ ក្នុងជំនួបនោះ លោក
March 18, 2025 - ព័ត៌មានអន្តរជាតិ
(កៀវ)៖ នៅថ្ងៃអង្គារ ទី១៨ ខែមីនា រដ្ឋមន្រ្តីការបរទេសអ៊ុយក្រែន លោក Andrii Sybiha បាននិយាយថា ទីក្រុងកៀវមិនមែនជាឧបសគ្គ ចំពោះកិច្ចព្រមព្រៀងសន្តិភាពជាមួយរុស្ស៉ីឡើយ ហើយជឿជាក់ថា ខ្លួននឹងអាចសម្រេចបាន សន្តិភាពដែលមានយុត្តិធម៌និងឋិតថេរ ក្រោមការដឹកនាំរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន Reuters។ លោក Sybiha បាននិយាយថា «យើងមិនមែនជាឧបសគ្គ នៃការឆ្ពោះទៅសម្រេចបានសន្តិភាពឡើយ ហើយយើងពិតជាជឿថា ក្រោមកិច្ចប្រឹងប្រែងដឹកនាំរបស់ប្រធានាធិបតី ត្រាំ ពួកយើងនឹងអាចសម្រេចបាននូវសន្តិភាពមួយ ដែលប្រកបដោយយុត្តិធម៌ និងឋិតថេរយូរអង្វែង»។ លោករដ្ឋមន្រ្តីការបរទេសអ៊ុយក្រែន បានបន្តថា នាពេលនេះ ទីក្រុងកៀវកំពុងរង់ចាំមើល
March 18, 2025 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន នៅព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥នេះ បានបញ្ជាឱ្យ ក្រុមហ៊ុនកាងស៊ីនឡុង ហ្វូត (ខេមបូឌា) ឯ.ក (CANXINLONG FOOD, Cambodia Co., LTD) ដែលមានរោងចក្រកែច្នៃដំណាប់ស្វាយ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៥៧ ភូមិអូររអិល ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ត្រូវបញ្ឈប់បង្ហូរសំណល់រាវមិនត្រឹមត្រូវតាមស្តង់ដារបច្ចេកទេស ចូលទៅតំបន់ទឹកសាធារណៈ និងស្តារបរិស្ថានប្រព័ន្ធអូរក្បាលឡានឱ្យបានស្អាតឡើងវិញ។ លើសពីនេះ ក្រុមហ៊ុនត្រូវផ្តល់សំណងការខូចខាតប៉ះពាល់ផ្ទាល់មកលើ គុណភាពទឹក គុណភាពដី ប្រព័ន្ធ អេកូឡូស៊ីនៃប្រព័ន្ធទឹកសាធារណៈ។ បទបញ្ជារបស់លោករដ្ឋមន្រ្តី បានធ្វើឡើងបន្ទាប់ពីមន្ត្រីជំនាញនៃមន្ទីរបរិស្ថានខេត្តប៉ៃលិន
March 18, 2025 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ លោក កែវ រតនៈ រដ្ឋមន្ដ្រីក្រសួងរ៉ែ និងថាមពល បានព្រមានខ្លាំងៗ ទៅកាន់អ្នកដែលយកតួនាទីជាមន្ដ្រីរាជរដ្ឋាភិបាល និងមន្ដ្រីគណបក្សប្រជាជនកម្ពុជា ប្រើប្រាស់ដើម្បីរកស៊ីគេមិនបង់ពន្ធ និងបន្លំសួយសារដែលត្រូវបង់ជូនរដ្ឋ ចំពោះអាជីវកម្មខ្សាច់ និងថ្ម។ តាមរយៈវីដេអូខ្លីដែលលោករដ្ឋមន្ត្រី បានបង្ហោះនៅក្នុងបណ្ដាញសង្គម TikTok គ្រាដែលលោករដ្ឋមន្ដ្រី បានដឹកនាំកិច្ចប្រជុំមួយនៅក្នុងខេត្ដពោធិ៍សាត់ នាពេលថ្មីៗនេះ ខណៈដែលលោក កែវ រតនៈ បានណែនាំទៅអគ្គនាយកដ្ឋានចំណុះឱ្យក្រសួងរ៉ែ ចំពោះការបន្លំសួយសារ អាជីវកម្មខ្សាច់ និងថ្ម គឺមិនឲ្យមានដាច់ខាត រាប់ទាំងប្រតិបត្ដិការ របស់មន្ដ្រីរបស់គណបក្ស។ លោក កែវ រតនៈ បានបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំបានដាក់គោលដៅហើយ យើងគ្មានត្រូវការយកអ្វី ដែលជាអ្វីដែលមិនត្រូវយកនោះទេ
March 18, 2025 - ព័ត៌មានជាតិ
(អូតាវ៉ា)៖ នាយករដ្ឋមន្រ្តីកាណាដា លោក Mark Carney បាននិយាយថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ត្រូវតែឈប់ធ្វើអត្ថាធិប្បាយដែលគ្មានការគោរពចំពោះកាណាដា មុនពេលប្រទេសទាំងពីរ អាចចាប់ផ្តើមការពិភាក្សាច្បាស់លាស់ អំពីទំនាក់ទំនងនាពេលអនាគត។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី១៨ ខែមីនា ឆ្នាំ ២០២៥។ លោក ត្រាំ ដែលបាននិងកំពុងយកពន្ធគយលើទំនិញរបស់កាណាដា ជារឿយៗបាននិយាយថា កាណាដាគួរតែក្លាយជារដ្ឋទី ៥១របស់អាមេរិក។ ថ្លែងទៅកាន់ក្រុមអ្នកយកព័ត៌មានក្នុងទីក្រុងឡុងដ៏ លោក Carney គូសបញ្ជាក់ថា «យើងចាត់ទុក ការអត្ថាធិប្បាយបែបនោះ ថាគ្មានការគោរព ហើយត្រូវតែបញ្ឈប់ មុនពេលយើងអង្គុយជជែកគ្នា
March 18, 2025 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ក្រសួងយុត្តិធម៌ និងតុលាការកំពូល នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥នេះ បានចេញសេចក្តីណែនាំរួមស្តីពីការជូនដំណឹងអំពីសាលក្រម ឬសាលដីកាព្រហ្មទណ្ឌកំបាំងមុខ។ ដើម្បីធានាបាននូវ សង្គតិភាពនៅក្នុងការអនុវត្តនីតិវិធីនៃការជូនដំណឹងអំពីសាលក្រម ឬសាលដីកាព្រហ្មទណ្ឌកំបាំងមុខ ស្របតាម ខ្លឹមសារសេចក្តីសម្រេចចិត្តមហាសន្និបាតបូកសរុបលទ្ធផលការងារវិស័យយុត្តិធម៌ ក្រសួងយុត្តិធម៌ និង តុលាការកំពូល បានធ្វើការណែនាំដល់ សាលាជម្រះក្តី និងអង្គការអយ្យការអមសាលាជម្រះក្តីគ្រប់ជាន់ថ្នាក់ ដូចខាងក្រោម៖ ១៖ ក្នុងករណីដែលភាគីពាក់ព័ន្ធមិនព្រមទទួលសេចក្តីសម្រេច ឬគ្មានបុគ្គលណាម្នាក់មានវត្តមាន នៅក្នុងលំនៅឋានរបស់ភាគីពាក់ព័ន្ធ ឬគ្មានបុគ្គលណាម្នាក់ដែលមានវត្តមាននៅក្នុងលំនៅឋានរបស់ភាគី ពាក់ព័ន្ធ យល់ព្រមទទួលសេចក្តីសម្រេច, នីតិវិធីនៃការជូនដំណឹងអំពីសាលក្រម ឬសាលដីកាព្រហ្មទណ្ឌ កំបាំងមុខ ត្រូវអនុវត្តស្របតាមមាត្រា ៤៨៨ (ការប្រគល់លិខិតចម្លងនៃសេចក្តីសម្រេចដល់មេឃុំ ឬ ចៅសង្កាត់) នៃក្រមនីតិវិធីព្រហ្មទណ្ឌ។
March 18, 2025 - PR
ឥឡូវនេះម្ចាស់ អាជីវកម្មទេសចរណ៍ទាំងអស់អាចបង់ថ្លៃសេវាសាធារណៈច្រើនជាងមុននៅលើប្រព័ន្ធស្នើអាជ្ញាបណ្ណតាមថ្នាលបច្ចេកវិទ្យារបស់ក្រសួងទេសចរណ៍តាមរយៈ ការទូទាត់កម្រៃសេវាតាមធនាគារ វីង បានយ៉ាងងាយស្រួល។ក្រសួងទេសចរណ៍កម្ពុជា បានចាប់ដៃគូជាផ្លូវការជាមួយធនាគារ វីង (ខេមបូឌា) ម.ក ដើម្បីផ្តល់ដំណោះស្រាយទូទាត់តាមប្រព័ន្ធឌីជីថលដ៏ទំនើប និងងាយស្រួល ទៅដល់ម្ចាស់អាជីវកម្មដែល ត្រូវការស្នើសុំ អាជ្ញាបណ្ណបើកអាជីវកម្មនានាពាក់ព័ន្ធនឹងវិស័យទេសចរណ៍។ កិច្ចសហការនេះធ្វើឡើងតាមរយៈការចុះអនុស្សរណៈនៃការយោគយល់មួយដែល ត្រូវបាន រៀបចំឡើង កាលពីថ្ងៃទី ១៧ ខែមីនា ឆ្នាំ២០២៥ នៅការិយាល័យក្រសួងទេសចរណ៍ ដែលនេះជាជំហានដ៏សំខាន់មួយ ក្នុងការធ្វើឱ្យការងាររដ្ឋបាលក្នុងវិស័យទេសចរណ៍កាន់តែទំនើប។ ពិធីចុះហត្ថលេខានេះត្រូវ បានរៀបចំឡើងក្រោមអធិបតីភាពឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងអ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាលធនាគារ វីង
March 18, 2025 - PR
(ភ្នំពេញ) ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៥៖ គ្រាន់តែឮថាក្រុមហ៊ុន សាមសុង ប្រកាសចេញសមាជិកថ្មី នៃត្រកូលស្មាតហ្វូន Galaxy A Series ភ្លាម ហ្វេនៗអន្ទះសារង់ចាំការមកដល់ជាផ្លូវការនៅ លើទីផ្សារកម្ពុជា ភ្លែត។ ហើយក៏មិនឱ្យរង់ចាំយូរ ថ្ងៃនេះក្រុមហ៊ុន សាមសុង បានធ្វើការដាក់សម្ពោធជាផ្លូវការ និងបង្ហាញ មុខមាត់ថ្មីនៃ Galaxy A Series ជំនាន់ចុងក្រោយបង្អស់ជាមួយបច្ចេកវិទ្យា AI ដ៏អស្ចារ្យដែលធ្វើ ឡើងនៅក្នុងផ្សារទំនើប ជីបម៉ុង 271 មេហ្គាម៉ល ជាន់ផ្ទាល់ដី។ ស្របពេលនៃការដាក់សម្ពោធនេះ ក៏មាន
March 18, 2025









