Liny Chan
  • ព័ត៌មានជាតិ

    (សៀមរាប)៖ សមរាត្រី ឬព្រះអាទិត្យរះចំកំពូលប្រាសាទអង្គរវត្ដ បានទាក់ទាញអ្នកទេសចរជាតិ និងអន្តរជាតិយ៉ាងច្រើនកុះករមកទស្សនា។ នៅព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥ គឺជាសម្រាប់ថ្ងៃទី១ នៃព្រឹត្តិការណ៍សមរាត្រី ឬព្រះអាទិត្យរះចំកំពូលប្រាសាទអង្គរវត្ដ នឹងបានទាក់ទាញអ្នកទេសចរជាតិ និងអន្តរជាតិជាង២ម៉ឺននាក់ តាមរបាយការណ៍របស់អាជ្ញាធរជាតិអប្សរា។ សូមបញ្ជាក់ថា ព្រឹត្ដិការណ៍ថ្ងៃរះចំកណ្ដាលប្រាសាទអង្គរ ឬហៅថា សមរាត្រី (Equinox) កើតឡើងចំនួន២ដង ជារៀងរាល់ឆ្នាំ គឺសមរាត្រីរដូវប្រាំង កើតឡើងនៅថ្ងៃទី២១ ខែមីនា និងសមរាត្រីរដូវវស្សា កើតឡើងនៅថ្ងៃទី២២ ខែកញ្ញា។ ជាមួយនឹងព្រឹត្តិការណ៍នាព្រឹកនេះដែរ ភ្ញៀវទេសចរបានបង្ហាញក្ដីរីករាយ និងមានភាពភ្ញាក់ផ្អើលចំពោះព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ ជាមួយនឹងភាពស្រស់ស្អាតនៃថ្ងៃរះនៅលើកំពូលប្រាសាទអង្គរវត្ត ឆ្លុះជាមួយស្រះទឹកបញ្ចេញពន្លឺព័ណ៌មាសស្របពេលមានទេសភាពសម្រស់ខៀវខ្ចីនៃរុក្ខជាតិស្មៅក្នុងបរិវេណអង្គរ ដែលប្រទេសដទៃទៀតមិនអាចប្រៀបផ្ទឹមបានផង​ដែរ៕ ផ្ដល់សិទ្ធិដោយ៖ Fresh

    March 21, 2025
  • ព័ត៌មានជាតិ

    (កំពង់ឆ្នាំង)៖ លោកបណ្ឌិត ម៉ុង ឫទ្ធី ប្រធានក្រុមសមាជិកព្រឹទ្ធសភាភូមិភាគ៧ នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥ បានជួបសំណេះសំណាល​ជាមួយក្រុមប្រឹក្សាឃុំ-សង្កាត់-មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ នៅទូទាំងខេត្តកំពង់ឆ្នាំង។ ពិធីខាងលើនេះ មានការអញ្ជើញចូលរួមពីលោក ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្ត, លោក ស៊ីវ រុន ប្រធានក្រុមប្រឹក្សាខេត្ត និងអស់លោក-លោកស្រី សមាជិក ព្រឹទ្ធសភាប្រចាំភូមិភាគ៧ ព្រមទាំងថ្នាក់ដឹកនាំ រដ្ឋបាលខេត្ត អញ្ជើញចូលរួមជិត៧០០នាក់។ លោកបណ្ឌិត ម៉ុង ឬទ្ធី បានផ្ដាំផ្ញើសូរសុខទុក្ខពីសំណាក់សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលជានិច្ចជាកាល សម្ដេចតែងតែគិតគូ

    March 21, 2025
  • ព័ត៌មានជាតិ

    (ប៉េកាំង)៖ ទីក្រុងប៉េកាំង បានទាមទារឱ្យមានការការពារ សម្រាប់និស្សិតចិននៅសហរដ្ឋអាមេរិក បន្ទាប់ពីគណៈកម្មាធិសភា ស្នើឱ្យសាកលវិទ្យាល័យអាមេរិកចំនួន ៦ ប្រគល់ព័ត៌មានលម្អិតមួយចំនួនធំអំពីនិស្សិតចិន ដោយលើកឡើងពី កង្វល់សន្តិសុខជាតិ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន CNA នៅថ្ងៃសុក្រ ទី២១ ខែមីនា ឆ្នាំ ២០២៥។ លោក John Moolenaar ប្រធានគណៈកម្មាធិការទប់ស្កាត់ចិននៃសភាតំណាងរាស្រ្តអាមេរិក បានផ្ញើលិខិតមួយ ទៅកាន់សាកលវិទ្យាល័យចំនួន ៦ ដូចជា Carnegie Mellon, Purdue, Stanford, the University of Illinois, the University

    March 21, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ លោក Bun Park ជាបុគ្គលពូកែទ្រឹស្តីនៅតាមបណ្តាញសង្គម នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥ បានចូលខ្លួនមកបំភ្លឺតាមការហោះហៅរបស់ស្នងការនគរបាលរាជធានីភ្នំពេញ ដើម្បីពន្យល់អំពីអត្ថន័យ នៃពាក្យ «សន្ដិភាព»។ ក្នុងការចូលបំភ្លឺនោះ ការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យា ចំណុះផែនការងារសន្តិសុខ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក៏បានពន្យល់អំពីអត្ថន័យនៃពាក្យ «សន្ដិភាព» ហើយក៏បានធ្វើកិច្ចសន្យាជាមួយលោក Bun Park ឲ្យបញ្ឈប់បង្ហោះព័ត៌មានបំភ្លៃការពិត នៅលើបណ្ដាញទំនាក់ទំនងសង្គមតទៅទៀត។ ក្រោយពីសមត្ថកិច្ចជំនាញ បានសាកសួររួចរាល់ ក៏បានអនុញ្ញាតឲ្យ លោក Bun Park ត្រឡប់ទៅកាន់គេហដ្ឋានវិញ។ ក្រោយបញ្ចប់ការសួរនាំ និងពន្យល់ពាក្យ «សន្តិភាព» រួចមក នៅពីព្រឹកថ្ងៃទី១៥

    March 21, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ គម្រោងភ្ជាប់បំពង់មេនាំទឹកឆៅ ដោយពុំផ្តាច់ការផ្គត់ផ្គង់ទឹកស្អាត ក្រោមគម្រោងអភិវឌ្ឍន៍ប្រព័ន្ធគ្រប់គ្រងការផ្គត់ផ្គង់ទឹកស្អាតបែបឌីជីថល ក្នុងតំបន់ទីប្រជុំជនរាជធានីភ្នំពេញ បានបើកការដ្ឋានសាងសង់ជាផ្លូវការ នាថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥នេះ។ កម្មវិធីដំណើរទស្សនកិច្ចការដ្ឋានស្ថានីយបូមទឹកឆៅថ្មីកោះនរា និងបើកការដា្ឋនគម្រោងភ្ជាប់បំពង់មេនាំទឹកឆៅ បានរៀបចំឡើងក្រោមអធិបតីភាព លោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងលោក UENOAtsushi ឯកអគ្គរាជទូតជប៉ុនប្រចាំប្រទេសកម្ពុជា។ គម្រោងសាងសង់សង់ស្ថានីយបូមទឹកឆៅកោះនរា គឺជាស្ថានីយបូមទឹកឆៅថ្មី ដើម្បីជំនួសស្ថានីយបូមទឹកឆៅក្ដីតាកុយ ដែលទទួលផលប៉ះពាល់ពីគម្រោងអភិវឌ្ឍន៍កោះនរាថ្មី របស់ក្រុមហ៊ុនអូរវើស៊ី ខេមបូឌាន អ៊ិនវេសមេន ខបភើរេសិន (OCIC)។ ក្រោយពីទទួលបានការគាំទ្រពេញទំហឹង ពីសំណាក់រាជរដ្ឋាភិបាល ជាពិសេសក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ

    March 21, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជាមិនកញ្ជើធ្លុះនោះទេ យើងមានប្រាក់ខែបើកជូនមន្រ្ដីរាជការមិនឲ្យយឺតយ៉ាវនោះឡើយ។ ជាក់ស្ដែងសម្រាប់ខែមេសា ឆ្នាំ២០២៥នេះ យើងនឹងបើកប្រាក់ខែជូនមន្រ្ដីរាជការ លោកគ្រូ-អ្នកគ្រូ ដែលជាការបើកប្រាក់ខែឌុប បូករួមទាំងប្រាក់ឧបត្ថម្ភ យើងមិនកញ្ជើធ្លុះនោះទេ ព្រោះការគ្រប់គ្រងប្រព័ន្ធថវិកាហិរញ្ញវត្ថុរបស់យើង គឺច្បាស់លាស់ណាស់។ ការលើកឡើងរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ធ្វើឡើងក្នុងឱកាសសម្ដេចអញ្ជើញចូលរួម សម្ពោធអគារសិក្សា និងសមិទ្ធផលនៅវិទ្យាល័យ ហ៊ុន សែន សេរីភាពក្រុងតាខ្មៅ នាព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥។ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងឲ្យដឹងថា ឥឡូវនេះយើងកំពុងរៀបចំប្រាក់សោធន សម្រាប់អ្នកគ្រូ-លោកគ្រូ

    March 21, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទីនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥នេះ បានអះអាងថា ឥស្សរជនដែលត្រូវបានបំពាក់ឋានន្ដរស័ក្ដិ ថ្នាក់នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ នៅពេលនេះ គឺសុទ្ធតែមានអតីតភាពការងារចូលបម្រើជាកងទ័ព ក្រោម៥៥ឆ្នាំនោះឡើយ។ ការលើកឡើងរបស់សម្ដេចតេជោ ហ៊ុន សែន ក្នុងឱកាសអញ្ជើញជាអធិបតីភាពបំពាក់ឋានន្តរសក្តិ ថ្នាក់នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ ជូនសម្ដេចពិជ័យសេនា ទៀ បាញ់ និងសម្ដេចកិតុ្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃកម្ពុជា។ សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា «អ្វីដែលខ្ញុំចង់បញ្ជាក់បំផុត សម្រាប់ពួកយើងដែលពាក់ឋានន្ដរស័ក្ដិជូននៅថ្ងៃនេះ គឺយើងចូលទាហានមិនតិចជាង៥៥ឆ្នាំទេ។ ខ្ញុំជាមួយសម្ដេច ម៉ែន សំអន

    March 21, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥នេះ បានឆ្លើយតបនឹងសំណួរមួយដែលថា «ហេតុអ្វីមិនផ្តល់ផ្កាយមាស៥ ជូនសម្តេចក្រឡាហោម​ ស ខេង» គឺដោយសារតែសម្តេចក្រឡាហោម ជាស៊ីវិល ដូច្នេះមិនពាក់ឋានន្តរស័ក្តិ ដូចជាយោធានោះទេ។ ការឆ្លើយតបបែបនេះ ធ្វើឡើងក្នុងឱកាស ដែលសម្ដេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីភាពខ្ពង់ខ្ពស់ ក្នុងពិធីបំពាក់ឋានន្តរសក្តិ ថ្នាក់នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ នៃកងយោធពលខេមរភូមិន្ទ ជូនសម្ដេចពិជ័យសេនា ទៀ បាញ់ និងសម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន នៅទីស្ដីការគណៈរដ្ឋមន្រ្តី នាព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥។ ឆ្លើយតបនឹងសំនួរនេះ

    March 21, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥នេះ បានចេញសេចក្តីជូនដំណឹង ប្រកាសពីតម្លៃលក់រាយប្រេងឥន្ធនៈ នៅតាមស្ថានីយនានាដោយចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ ត្រូវលក់សាំងធម្មតាតម្លៃ ៣,៨៥០រៀល និងម៉ាស៊ូតត្រូវលក់ ៣,៧០០រៀល ក្នុង១លីត្រ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

    March 21, 2025
  • PR

    (ភ្នំពេញ) ថ្ងៃទី ២១ ខែមីនា ឆ្នាំ២០២៥៖ ដូចប្រិយមិត្តបានជ្រាបរួចមកហើយថា ស្មាតហ្វូន Samsung Galaxy S25 Series ទើបតែបង្ហាញខ្លួនជាផ្លូវការថ្មីៗនេះជាមួយមុខងារពិសេសនឹកស្មានមិនដល់ ដែលជាហេតុធ្វើឱ្យ Content Creator និង Influencer ជាច្រើនរំជើបរំជួលជាខ្លាំងជាមួយនឹងបច្ចេកវិទ្យាដ៏ទំនើបបំផុតរបស់វា។ ក្នុងនោះ មានលោក Mengly Gaming អ្នកជំនាញខាងលេងហ្គេម និងជាអ្នកផលិតមាតិកាមួយរូប បានបង្ហាញចំណាប់អារម្មណ៍បែបនេះថា “ខ្ញុំហ៊ាននិយាយបានថា Galaxy S25 Series នេះ គឺដឹងតែត្រូវចិត្តអ្នកលេងហ្គេមហ្ម៎ង ព្រោះវាបំពាក់មកជាមួយកំពូលបន្ទះឈីប Snapdragon 8

    March 21, 2025