Liny Chan
  • ព័ត៌មានអន្តរជាតិ

    (វ៉ាស៊ីនតោន)៖ មេដឹកនាំនយោបាយនៃប្រទេសអៀរឡង់ បានធ្វើការតិះទៀន ចំពោះកីឡាករប្រដាល់ក្នុងទ្រុង UFC គឺលោក Conor McGregor ដែលមិនបាននិយាយពីប្រទេសអៀរឡង់ ក្នុងជំនួបជាមួយប្រធានាធិបសហរដ្ឋអាមេរិក លោក Donald Trump នៅឯសេតវិមានកាលពីថ្ងៃចន្ទ ក្នុងទិវា St Patrick’s Day។ ប៉ុន្តែក្រោយមកភ្លាមៗនោះដែរ McGregor ក៏បានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានថា រូបលោកក៏ប្រាប់ពីទុក្ខកង្វល់របស់អៀរឡង់ទៅកាន់លោក Trump ជុំវិញបញ្ហាអន្តោប្រវេសន៍ក្នុងជំនួបនោះដែរ។ ក្នុងជំនួបដែល McGregor បាននាំមិត្តស្រី រួមទាំងកូន ៤នាក់ទៅជួប Trump ដល់ការិយាល័យ Oval នោះ ភាគីទាំងពីរសុទ្ធតែបានសាទរ និងលើកសរសើរពីគ្នាទៅវិញទៅមក

    March 18, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ យោងតាមរបាយការណ៍របស់ការរិយាល័យព័ត៌មានឥណទាន (CBC) បានឲ្យដឹងថា ប្រជាពលរដ្ឋមានជាង ៥លាននាក់ បានប្រើប្រាស់ឥណទានមានទឹកប្រាក់ជិត ៦០ពាន់លានដុល្លារ នៅឆ្នាំ២០២៤។ បើតាម CBC ការផ្តល់ឥណទានទាំងនេះមានរាជធានីខេត្តចំនួន៣ ដែលប្រើប្រាស់ឥណទានច្រើនជាងគេ គឺរាជធានីភ្នំពេញ ខេត្តកណ្តាល និងខេត្តសៀមរាប ដោយស្រូបចំណែក ៦០% នៃសមតុល្យឥណទានសរុប។ យោងតាមរបាយការណ៍បញ្ជាក់ថា «សមតុល្យឥណទាននៅក្នុងឆ្នាំ២០២៤ មានចំនួនសរុប ២៣៦ ៤២៩ ២៦៦លានរៀល (ប្រហែល៥៨ពាន់លានដុល្លារ) ដែលមានប្រជាជនប្រើប្រាស់ចំនួន ៥.០៤លាននាក់ នៅក្នុង២៥ រាជធានីខេត្ត»។ របាយការណ៍បញ្ជាក់ថា ក្នុងនោះរាជធានីភ្នំពេញមាន បរិមាណឥណទានច្រើនជាងគេចំនួន ១១៩ ០២១ ៩៤៧លានរៀល

    March 18, 2025
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ឯកឧត្តមរដ្ឋមន្រ្តី ហួត ហាក់ បានអញ្ជើញពិនិត្យស្ថានភាពលានជល់ដំរី និងសួនរុក្ខជាតិអង្គរ ដើម្បីសិក្សាក្នុងការរៀបចំតំបន់កម្សាន្តនាពេលរាត្រី (Angkor by Night)។ ដោយទទួលបានគោលការណ៍ណែនាំដ៏ខ្ពង់ខ្ពស់ពី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥ ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារវិស័យទេសចរណ៍ឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ នៅព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ រួមជាមួយតំណាងរដ្ឋបាលខេត្តសៀមរាប តំណាងអាជ្ញាធរអប្សរា តំណាងគ្រឹះស្ថានអង្គរ បានអញ្ជើញចុះពិនិត្យមើលទីតាំង

    March 18, 2025
  • ព័ត៌មានជាតិ

    (បាងកក)៖ ក្រសួងទេសចរណ៍និងកីឡាថៃបានឱ្យដឹងថា រយៈពេលនៃការស្នាក់នៅដោយគ្មានទិដ្ឋាការនៅក្នុងប្រទេសថៃត្រូវបានកាត់បន្ថយពី ៦០ថ្ងៃមកត្រឹម ៣០ថ្ងៃ ខណៈដែលអាជ្ញាធរពាក់ព័ន្ធបានយល់ព្រមជាគោលការណ៍ចំពោះការកែប្រែនេះក្នុងគោលបំណងទប់ស្កាត់ហានិភ័យអាជីវកម្មខុសច្បាប់ដែលកេងប្រវ័ញ្ចលើគម្រោងលើកលែងទិដ្ឋាការនេះ។ កាសែតបាងកកប៉ុស្តិ៍បានរាយការណ៍ដោយដកស្រង់សម្តីលោក Sorawong Thienthong រដ្ឋមន្ត្រីក្រសួងទេសចរណ៍និងកីឡាថៃខណៈថ្លែងថា ក្រសួងការបរទេសបានទទួលស្គាល់បញ្ហានេះខណះដែលបញ្ហានេះត្រូវបានពិភាក្សាយ៉ាងទូលំទូលាយក្នុងចំណោមភាគីពាក់ព័ន្ធទាំងអស់ក្នុងរយៈពេលប៉ុន្មានសប្តាហ៍កន្លងមកនេះ។ លោកបាននិយាយថា ពួកគេទាំងអស់បានយល់ព្រមជាគោលការណ៍ដើម្បីកាត់បន្ថយរយៈពេលនៃការស្នាក់នៅពី ៦០ថ្ងៃមក ៣០ថ្ងៃសម្រាប់ពលរដ្ឋមកពីប្រទេសដែលបានផ្តល់ការលើកលែងទិដ្ឋាការស្ថិតក្រោមកម្មវិធីនេះ។ ទោះជាយ៉ាងណា ព័ត៌មានលម្អិតនឹងត្រូវពិភាក្សាមុននឹងប្រកាសជាផ្លូវការអំពីការកែសម្រួលបទប្បញ្ញត្តិនេះ។ ចាប់តាំងពីខែកក្កដាឆ្នាំ២០២៤មក រដ្ឋាភិបាលថៃបានអនុញ្ញាតឱ្យអ្នកកាន់លិខិតឆ្លងដែនមកពី ៩៣ប្រទេសធ្វើដំណើរមកកាន់ប្រទេសថៃសម្រាប់គោលបំណងទេសចរណ៍ក្នុងរយៈពេលមិនលើសពី ៦០ថ្ងៃ ដែលកើនឡើងពីប្រទេសចំនួន៥៧ នាពេលកន្លងមក។ ទោះជាយ៉ាងណា ប្រតិបត្តិករទេសចរណ៍បានសម្តែងការព្រួយបារម្ភលើរយៈពេលបន្ថែមដល់ ៩០ថ្ងៃនេះ ដោយសារភ្ញៀវទេសចរផ្លូវឆ្ងាយជាធម្មតាស្នាក់នៅជាមធ្យមត្រឹមតែពី ១៤ ទៅ ២១ថ្ងៃប៉ុណ្ណោះ ខណៈពេលដែលភ្ញៀវទេសចរផ្លូវជិតចំណាយពេលតិចជាងពីរសប្តាហ៍ក្នុងពេលធ្វើដំណើរម្តង ឬប្រហែល ៧ថ្ងៃជាមធ្យម។ សមាគមភ្នាក់ងារទេសចរណ៍ថៃនាពេលកន្លងមកបានលើកឡើងពីកង្វល់នេះជាមួយក្រសួងដោយសារមានជនបរទេសចូលមកធ្វើការ ឬរកស៊ីខុសច្បាប់កាន់តែច្រើនឡើងៗក្នុងប្រទេស

    March 18, 2025
  • ព័ត៌មានជាតិ

    (ប៉ៃលិន)៖ រោងចក្រកែច្នៃដំណាប់ស្វាយមួយកន្លែងនៅក្នុងខេត្តប៉ៃលិន បានបញ្ចេញ​សំណល់​រាវប៉ះពាល់ធ្ងន់ធ្ងរដល់ប្រភពទឹកសាធារណៈ។ បន្ទាប់ពីរកឃើញកំហុសឆ្គងមិន​អនុលោមទៅតាមច្បាប់ស្តីពីបរិស្ថានរបស់រោងចក្រនេះ មន្ត្រីជំនាញនៃមន្ទីរបរិស្ថានខេត្ត បានចុះទៅចាត់វិធានការច្បាប់ស្តីពីបរិស្ថានផងដែរ។ រោងចក្រកែច្នៃដំណាប់ស្វាយដែលបញ្ចេញសំណល់រាវកខ្វក់ប៉ះពាល់ដល់ទឹកសាធារណៈនេះ ស្ថិតនៅភូមិអូររអិល ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ជារោងចក្ររបស់ក្រុមហ៊ុនកាងស៊ិនឡុងហ្វូត។ សំណល់រាវដែលបញ្ចេញពីរោងចក្រនេះ ត្រូវបានរកឃើញថា មានសភាពល្អក់ មានក្លិន​ជូ ផ្អូមខ្លាំង ចេញតាមលូរបស់រោងចក្រ ទៅក្នុងប្រភពលូទឹកសាធារណៈ ដែលបង្កឱ្យត្រី​ក្នុងអូរធម្មជាតិងាប់។ កាកសំណល់រាវនេះ បានបណ្តាលឱ្យប្រជាពល​រដ្ឋទទួលរង​ផល​ប៉ះ​ពាល់ផ្ទាល់ខ្វះខាតទឹកប្រើប្រាស់ នៅចំណុចក្បាលឡាន ភូមិភ្នំស្ពង់ ឃុំសាលាក្រៅ មាន ចំនួន៤៧គ្រួសារ។ ជាមួយគ្នានេះ ក្រុមការងារមន្ទីរបរិស្ថាន បានត្រួតពិនិត្យឃើញថាក្រុមហ៊ុន ត្រូវបានបើក​ដំណើរ​ការផលិតកម្មកែច្នៃដំណាប់ស្វាយ បានរយៈពេល១៥ថ្ងៃ ហើយអាងប្រព្រឹត្តិ​កម្ម​របស់​រោងចក្រមិនបានដំណើរការនោះឡើយ។ ក្រុមការងារជំនាញបរិស្ថាន បានចុះពិនិត្យលើ៤ទីតាំងនៅជុំវិញរោងចក្រ​នៃទីតាំងក្រុម​ហ៊ុន​កាងស៊ិនឡុងហ្វូត

    March 18, 2025
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន​ បានឱ្យដឹងថា ឯកឧត្តម លីម ឡោកពិសិដ្ឋ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអញ្ជើញចូលរួមជាអធីបតីក្នុងពិធីទទួលដំឡូងមីស្ងួតពីកម្ពុជាលើកទី១ ចំនួន ៥,០០០ តោន និងពិធីចុះអនុស្សារណៈនៃការយោគយល់គ្នា ជំហានទី២ ចំនួន ២០០,០០០ តោន សម្រាប់ឆ្នាំ២០២៥-២០២៦ និងកិច្ចព្រមព្រៀងទិញ-លក់ដំឡូងមីស្ងួត រវាងក្រុមហ៊ុន HANG HARVEST AGRICULTURE CO., LTD និង ក្រុមហ៊ុន COFCO BIO-ENERGY CO., LTD។ ពិធីនេះ បានធ្វើឡើងនៅកំពង់ផែក្នុងទីក្រុងប៉ីហៃ នៃតំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី នាថ្ងៃសុក្រ

    March 17, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីមហាផ្ទៃ បានណែនាំទៅកាន់ថ្នាក់ដឹកនាំអង្គភាពជំនាញ សិក្សា ដើម្បីឈានទៅអនុវត្តដោយបញ្ជូនមន្រ្តីនគរបាលល្មើសវិន័យឱ្យទៅធ្វើការរយៈពេល ៣ ទៅ ៦ខែ នៅបណ្ដាអង្គភាពនគរបាល តាមខ្សែបន្ទាប់ព្រំដែន។ ការណែនាំដ៏ម៉ឺងម៉ាត់នេះ បានធ្វើឡើងនាឱកាសអញ្ជើញជាសហអធិបតីជាមួយ ឯកអគ្គរដ្ឋទូតសាធារណរដ្ឋសង្គមនិយមវៀតណាម ប្រចាំកម្ពុជា ក្នុងពិធីបិទវគ្គបំប៉នជំនាញអន្តរាគមន៍រំដោះចំណាប់ខ្មាំង វគ្គបំប៉នជំនាញបង្ការ និងបង្ក្រាបសកម្មភាពចលាចល និងវគ្គបំប៉នជំនាញបច្ចេកទេសស្រាវជ្រាវសួរចម្លើយ នៅសាលានគរបាលជាតិមិត្តភាពកម្ពុជា-វៀតណាម ស្ថិតក្នុងភូមិទី១ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច នាព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៥ នេះ។ បើតាមប្រមុខក្រសួងមហាផ្ទៃ, អង្គភាពជំនាញ នឹងសម្រេចបញ្ជូនជំនួសឱ្យការបន្ថយស័ក្ដិ… ករណីខ្លះបន្ថយទាំងស័ក្តិ និងថែមទាំងបញ្ជូនទៅព្រំដែន។

    March 17, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ចោរស្រីដែលលួចកាបូបជនបរទេស មានទឹកលុយចំនួន៣,៧០០ដុល្លារនៅផ្សារទួលទំពូង ដែលកម្លាំងនាយកដ្ឋាននគរបាលទេសចរណ៍ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ឃាត់ខ្លួននោះ ត្រូវបានចៅក្រមស៉ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ លោក សឿង ចរិយា សម្រេចឃុំខ្លួនដាក់ពន្ធនាគារជាបណ្ដោះអាសន្ន​។ ក្នុងដីកាបង្គាប់ឲ្យឃុំខ្លួននៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៥ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបានឲ្យដឹងថា ស្ដ្រីឈ្មោះ អ៊ុល ចាន់ណារី អាយុ៣៧ឆ្នាំ ត្រូវបានចោទប្រកាន់ពីបទ «លួច» ប្រព្រឹត្តនៅក្នុងផ្សារទួលទំពូង សង្កាត់ទួលទំពូងទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ កាលពីថ្ងៃទី២ ខែមីនា ឆ្នាំ២០២៥។ សូមរំលឹកថា នាយកដ្ឋាននគរបាលទេសចរណ៍ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ

    March 17, 2025
  • ព័ត៌មានជាតិ

    (ក្រចេះ)៖ ភ្លៀងធ្លាក់មួយមេធំលាយឡំដោយខ្យល់កន្ត្រាក់កាលពីយប់ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៥ បានរងផលប៉ះពាល់ និងខូចខាតផ្ទះប្រជាពលរដ្ឋចំនួន១៥៦ខ្នង នៅក្នុងស្រុកចំនួន៣ នៃខេត្តក្រចេះ។ យោងតាមរបាយការណ៍ពីគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយខេត្តក្រចេះ បានឲ្យដឹងថា គ្រោះធម្មជាតិដោយសារខ្យល់កន្ត្រាក់លាយ ឡំភ្លៀងធ្លាក់រាយបាយនៅក្នុងស្រុកចំនួន៣ រួមមាន៖ ស្រុកចិត្របុរី ចំនួន៦ឃុំប៉ះពាល់ចំនួន ១២៣ខ្នងផ្ទះ ស្រុកស្នួល ១ឃុំ ប៉ះពាល់ចំនួន៤ខ្នងផ្ទះ ស្រុកព្រែកប្រសព្វ១ឃុំប៉ះពាល់ចំនួន២៩ខ្នងផ្ទះ សរុបគ្រួសាស្មើនិង២៧១គ្រួសារ មនុស្សចំនួន៩៣៥នាក់។ ក្រោយកើតមានគ្រោះធម្មជាតិនេះ អាជ្ញាធរនៅតាមមូលដ្ឋានក៏បានចុះសាកសួរសុខទុក្ខ និងពិនិត្យជាក់ស្តែងដល់ទីតាំងឃុំទាំង អស់ដែលបានជួបឧបទ្ទវហេតុ គឺមិនមានប៉ះពាល់ដល់អាយុជីវិតមនុស្សណាម្នាក់ឡើយ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

    March 17, 2025
  • ព័ត៌មានជាតិ

    (កំពង់ស្ពឺ)៖ ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ស្ពឺ បានណែនាំដល់ក្រុមគ្រួពេទ្យយកចិត្តទុកដាក់ និងចាត់តំណាងចុះសួរសុខទុក្ខដោយផ្ទាល់ ករណីប្រជាពលរដ្ឋដែលរងគ្រោះថ្នាក់ ក្នុងហេតុការណ៍ក្រឡាប់រថយន្ដទេសចរណ៍ ៤៥កៅអី នៅជំរាលភ្នំគិរីរម្យ កាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៥។ ជនរងគ្រោះក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នោះ តាំងពីវេលាកើតហេតុ រហូតមកដល់ពេលនេះ គឺទទួលបានការយកចិត្តទុកដាក់ខ្ពស់ពីក្រុមគ្រូពេទ្យជំនាញ និងអាជ្ញាធរមូលដ្ឋាន ព្រមទាំងមានការសួរសុខទុក្ខលោកបណ្ឌិត ជាម ច័ន្ទសោភណ្ឌ អភិបាលខេត្តកំពង់ស្ពឺផងដែរ។ ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី បានរៀបរាប់យ៉ាងដូច្នេះថា «ក្រោយទទួលបានសេចក្តីរាយការណ៍ពីករណីគ្រោះថ្នាក់ចរាចរណ៍ដែលបានកើតឡើងនៅតាមបណ្តោយផ្លូវចុះពីឧទ្យានជាតិ ព្រះសុរាម្រិត-កុសមៈ គីរីរម្យ ដែលបណ្តាលឲ្យមានអ្នករងរបួសធ្ងន់ ស្រាល ជាច្រើននាក់ ខ្ញុំក៏បានចាត់តំណាងក្រុមការងារទៅសួរសុខទុក្ខ និងតាមដានស្ថានភាពសុខភាពរបស់បងប្អូន។​ ខ្ញុំសូមជូនពរឲ្យបងប្អូនឆាប់បានជាសះស្បើយពីរបួសដើម្បី

    March 17, 2025