Liny Chan
  • ព័ត៌មានជាតិ

    (សៀមរាប)៖ នាព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្តសៀមរាប បានដឹកនាំកម្លាំងស្នងការដ្ឋាននគរបាលខេត្ត ជួយរុះរើផ្ទះពលរដ្ឋដែលរងគ្រោះដោយខ្យល់កន្រ្តាក់ ក្នុងមូលដ្ឋានក្រុងស្រុក ចំនួន១០ រួមមាន ក្រុងសៀមរាប ក្រុងរុនតាឯកតេជោសែន, ស្រុកប្រាសាទបាគង, ស្រុកស្វាយលើ, ស្រុកអង្គរធំ, ស្រុកពួក, ស្រុកបន្ទាយស្រី, ស្រុកសូទ្រនិគម, ស្រុកជីក្រែង និងស្រុកអង្គរជុំ។ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្តសៀមរាប បានឲ្យដឹងថា ភ្លៀងលាយខ្យល់កន្ត្រាក់ បានវាយប្រហារលើមូលដ្ឋានក្រុងស្រុកចំនួន១០ កាលពីរសៀលល្ងាចថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៥ បានបំផ្លាញផ្ទះសម្បែងប្រជាពលរដ្ឋចំនួន ១៧៨គ្រួសារ,

    March 17, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ក្រុមហ៊ុន COFCO BIO-TECHNOLOGY CO.,LTD ដែលជាក្រុមហ៊ុនរដ្ឋរបស់ចិន បានចុះកិច្ចព្រមព្រៀង​ទិញ-លក់ដំឡូងមីស្ងួតកម្ពុជា និងបានសម្រេចនាំចេញដំឡូងមីស្ងួតពីកម្ពុជាជាលើកដំបូង ​ទៅកាន់ទីផ្សារចិន។ ពិធីទទួលដំឡូងមីស្ងួតពីកម្ពុជា ជាលើកដំបូងរបស់ក្រុមហ៊ុន COFCO BIO-TECHNOLOGY និងពិធីចុះកិច្ចព្រមព្រៀងស្តីពី ការទិញ-លក់ដំឡូងមីស្ងួតកម្ពុជា រវាងក្រុមហ៊ុន HANG HARVEST AGRICULTURE CO.,Ltd និងក្រុមហ៊ុន COFCO BIO-TECHNOLOGY CO.,Ltd ត្រូវបានរៀបចំឡើងនាថ្ងៃទី​ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥ ​​នៅទីក្រុងប៉ីហៃ ខេត្តក្វាងស៊ី។ ពិធីទទួលដំឡូងមីស្ងួតពីកម្ពុជាលើកទី១ ចំនួន ៥,០០០ តោន និងពិធីចុះអនុស្សារណៈនៃការយោគយល់គ្នាចំនួន ២០០,០០០

    March 17, 2025
  • ព័ត៌មានអន្តរជាតិ

    (វ៉ាស៊ីនតោន)៖ បេសកជនពិសេសអាមេរិក លោក Steve Witkoff បានឱ្យដឹងថាលោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ត្រូវបានរំពឹងថានឹងបើកកិច្ចពិភាក្សាតាមទូរស័ព្ទជាមួយប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន នៅក្នុងសប្ដាហ៍នេះ អំពីមធ្យោបាយដើម្បីបិទបញ្ចប់សង្រ្គាមអូសបន្លាយជាង៣ឆ្នាំមកនេះនៅអ៊ុយក្រែន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។ លោក Steve Witkoff ធ្វើការកត់សម្គាល់បែបនេះក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ CNN កាលពីថ្ងៃអាទិត្យ ទី១៦ ខែមីនា និងបន្ទាប់ពីរូបលោកត្រឡប់ទៅកាន់សហរដ្ឋអាមេរិកវិញ ក្រោយបញ្ចប់ទស្សនកិច្ច ក្នុងប្រទេសរុស្ស៉ី និងបានជួបលោក ពូទីន ក្នុងជំនួបមួយនៅទីក្រុងមូស្គូ ដែលលោកចាត់ទុកថាជាជំនួបដ៏វិជ្ជមាន។ លោក Witkoff បានលើកឡើងដូច្នេះថា «ខ្ញុំរំពឹងថាវានឹងមានកិច្ចពិភាក្សាតាមទូរស័ព្ទរវាង ប្រធានាធិបតីទាំង២

    March 17, 2025
  • ព័ត៌មានជាតិ

    (កំពង់ស្ពឺ)៖ រថយន្ដទេសចរណ៍ប្រភេទ៤៥កៅអីមួយគ្រឿង បានប្រឡាប់ធ្លាក់ជំរាលភ្នំគិរីរម្យ នារសៀលថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៥នេះ បានបណ្ដាលឲ្យមនុស្សប្រមាណ២០នាក់ រងរបួសធ្ងន់ ស្រាល។ ហេតុការណ៍នេះកើតឡើងនៅចំណុចផ្លូវចំណោត ក្បែររមណីយដ្ឋានវីរៈប៊ុនថាំ (ខ្នងភ្នំគិរីរម្យ) ស្ថិតក្នុងភូមិថ្មី ឃុំចំបក់ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។ សមត្ថកិច្ចបានឲ្យដឹងថា ករណីក្រឡាប់រថយន្តក្រុងដឹកអ្នកដំណើរនេះ គឺបណ្តាលឲ្យមនុស្ស១០នាក់ បានរងរបួសធ្ងន់ និង១០នាក់ទៀតរងរបួសស្រាល។ ក្រោយកើតហេតុរថយន្តរបស់ក្រុមហ៊ុនវីរៈប៊ុនថាំ បានដឹកអ្នករបួសធ្ងន់ ចំនួន១០នាក់ យកមកសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកត្រែងត្រយឹង និងខ្លះបន្តទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ។ ដោយឡែកអ្នករងរបួសស្រាល ត្រូវបានដឹកបញ្ជូនតាមរយៈរថយន្តសង្គ្រោះ២គ្រឿង របស់មន្ទីរពេទ្យបង្អែកស្រុក។ ចំពោះជនរងគ្រោះ គឺជាភ្ញៀវទេសចរមកពីរាជធានីភ្នំពេញ បានជួលរថយន្តក្រុងប្រភេទ៤៥កៅអីខាងលើ មកលេងជាក្រុមនៅលើខ្នងភ្នំគិរីរម្យ ហើយបន្ទាប់មកក៏បន្តដំណើរទៅលេង ទីតាំងកម្សាន្តវីរៈប៊ុនថាំ

    March 17, 2025
  • ព័ត៌មានអន្តរជាតិ

    (ម៉ានីល)៖ ប្រជាជនហ្វីលីពីនដែលជាអ្នកគាំទ្រលោក Rodrigo Duterte ប្រហែលជា ២០ ០០០នាក់ បានចូលរួមនៅក្នុងក្បួនដង្ហែរមួយនៅក្នុងទីក្រុង Davao នៃប្រទេសហ្វីលីពីន កាលពីថ្ងៃអាទិត្យ ទី១៦ ខែមីនា ដើម្បីបង្ហាញការគាំទ្រ និងទាមទារឱ្យមានការដោះលែង ព្រមទាំងធ្វើមាតុភូមិនិវត្តន៍អតីតប្រធានាធិបតីរូបនេះ ដែលកំពុងប្រឈមមុខនឹងសវនាការ នៅឯតុលាការព្រហ្មទណ្ឌអន្តរជាតិ ICC ក្រោមបទចោទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ពាក់ព័ន្ធនឹងសង្រ្គាមប្រឆាំងគ្រឿងញៀនរបស់លោក។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន ហ្វីលីពីន Rappler។ ក្រុមអ្នកគាំទ្រលោក Duterte បានប្រែក្លាយការប្រារព្ធពិធីខួបលើកទី៨៨នៃការបង្កើតទីក្រុង Davao ដែលជាទីក្រុងកំណើតរបស់លោក Duterte ទៅជាការបង្ហាញការគាំទ្រ និងនាំគ្នាស្រែក ច្រៀង ក៏ដូចជាទាមទារឱ្យមានការធ្វើមាតុភូមិនិវត្តន៍អតីតមេដឹកនាំរូបនេះត្រឡប់មកកាន់ហ្វីលីពីនវិញ។ លោក

    March 17, 2025
  • ព័ត៌មានជាតិ

    (សៀមរាប)៖ នៅល្ងាចថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៥នេះ ខេត្តសៀមរាប បានជួបឧបទ្ទេវហេតុខ្យល់កន្ដ្រាក់ និងរន្ទះបាញ់នៅស្ទើរគ្រប់ក្រុង ស្រុកទូទាំងខេត្តសៀមរាប បណ្ដាលឲ្យប៉ះពាល់ដល់ផ្ទះសម្បែងរបស់ប្រជាពលរដ្ឋប្រមាណជិត២០០គ្រួសារ រងរបួសជាច្រើននាក់ និងដួលដើមឈើជាច្រើនកន្លែងផងដែរ។ ស្នងការនគរបាលខេត្តសៀមរាប លោកឧត្តមសេនីយ៍ទោ ហួត សុធី បានប្រាប់បណ្ដាញព័ត៌មាន Fresh News ឲ្យដឹងថា ហេតុការណ៍ខ្យល់កន្ដ្រាក់នេះបានប៉ះពាល់ដល់មូលដ្ឋានក្រុង ស្រុក ចំនួន១០ ក្នុងនោះរួមមាន៖ ក្រុងសៀមរាប, ស្រុកពួក, ស្រុកប្រាសាទបាគង, ស្រុកជីក្រែង, ក្រុងរុនតាឯក, ស្រុកអង្គរជុំ, ស្រុកស្វាយលើ, ស្រុកអង្គធំ, ស្រុកបន្ទាយស្រី និងស្រុកសូត្រនិគមន្ដ។ យោងតាមរបាយការណ៍របស់គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្ដរាយខេត្តសៀមរាប គិតត្រឹមម៉ោង៩យប់

    March 17, 2025
  • ព័ត៌មានជាតិ

    (ឧត្តរមានជ័យ)៖ លោកស្រី ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស និងលោកស្រី សាន្ត អារុណ សមាជិករដ្ឋសភាមណ្ឌលខេត្តត្បូងឃ្មុំ រួមជាមួយអាជ្ញាធរខេត្តឧត្តរមានជ័យ នាថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥ បានដឹកនាំក្រុមការងារអញ្ជើញចុះសួរសុខទុក្ខ សំណេះសំណាលជាមួយនាយទាហាន នាយទាហានរង និងពលទាហាន, នាយនគរបាល និងពលនគរបាល ដែលកំពុងឈរជើងការពារព្រំដែនកម្ពុជា-ថៃ សមរភូមិមុខទិសប្រាសាទតាមាន់ ខេត្តឧត្តរមានជ័យ។ នាឱកាសនោះលោកឧត្តមសេនីយ៍ត្រី នាក់ វង្ស មេបញ្ជាការកងពលតូចថ្មើរជើងលេខ៤២ បានថ្លែងស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះដំណើរអញ្ជើញចុះសួរសុខទុក្ខរបស់លោកស្រី ជូ ប៊ុនអេង និងប្រតិភូអមដំណើរ ព្រមទាំងបានរាយការណ៍សង្ខេបអំពីសភាពការណ៍ជាក់ស្តែងតាមខ្សែបន្ទាត់ព្រំដែន ដែលកំពុងតែកើតមានឡើងសព្វថ្ងៃនេះ។ លោកឧត្តមសេនីយ៍ត្រីមេបញ្ជាការកងពលតូចថ្មើរជើងលេខ៤២

    March 15, 2025
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយរបស់ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានឱ្យដឹងថា ករណីឆក់កាបូបរបស់ជនបរទេសនៅខណ្ឌដូនពេញ នាពេលនេះសមត្ថកិច្ចជំនាញកំពុងស្រាវជ្រាវស្វែងរកឃាត់ខ្លួនជនសង្ស័យហើយ។ គួររម្លឺកថា មានជនបរទេស ២នាក់ប្តីប្រពន្ធ​ ធ្វេីការឡាយវីដេអូ​ ផ្សព្វផ្សាយតាមបណ្តាញសង្គម ថាមានករណីចោរឆក់កាបូប របស់ពួកគេបានសម្រច​ កើតឡើងនៅវេលាម៉ោង១២ម៉៤០នាទី ថ្ងៃទី​១៥ខែមីនា ឆ្នាំ២០២៥ ចំណុចផ្លូវ១០៦​ កែងផ្លូវលេខ១៣​ សង្កាត់វត្តភ្នំ​ ។ ក្រោយពីទទួលបានព័ត៌មាននេះភ្លាម សមត្ថកិច្ចជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ បានស្វះស្វែងរកជនរងគ្រោះ​ ជាជនជាតិបរទេសខាងលេី​ បន្ទាប់មកសមត្ថកិច្ចបានរកឃើញជនរងគ្រោះដោយបានអញ្ជើញពួកគាត់មកកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលវត្តភ្នំ​ សួរនាំដំណើររឿង និងជនរងគ្រោះបានដាក់ពាក្យបណ្តឹង​ភ្លាម សមត្ថកិច្ចជំនាញកំពុងធ្វើការងារតាមជំនាញជាបន្ទាន់៕ ប្រភព៖ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ

    March 15, 2025
  • ព័ត៌មានអន្តរជាតិ

    (វ៉ាស៊ីនតោន)៖ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio កាលពីថ្ងៃសុក្រ ទី១៤ ខែមីនា បានប្រកាសដាក់ទណ្ឌកម្មលើក្រុមមន្ត្រីថៃមួយចំនួន ដែលមានជាប់ពាក់ព័ន្ធនឹងការចាប់បញ្ជូន ជនជាតិភាគតិច Uyghurs យ៉ាងហោច ៤០នាក់ ទៅកាន់ប្រទេសចិនជាទីដែលទីក្រុងវ៉ាស៊ីនតោននិយាយថាជនជាតិភាគតិចទាំងនោះនឹងត្រូវប្រឈមមុខនឹងការធ្វើទុក្ខបុកម្នេញ។ នេះបើតាមការ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។ ក្នុងសេចក្ដីថ្លែងការណ៍មួយ ក្រសួងការបរទេសអាមេរិកបាននិយាយថាសហរដ្ឋអាមេរិកមានការប្ដេជ្ញាចិត្តក្នុងការប្រយុទ្ធប្រឆាំងនឹងកិច្ចប្រឹងប្រែងរបស់ចិន ដើម្បីដាក់សម្ពាធលើបណ្ដារដ្ឋាភិបាលដទៃ ឱ្យបណ្ដេញ ឬចាប់បញ្ជូនជនជាតិភាគតិច Uyghurs ឬក៏ក្រុមជនជាតិភាគតិចផ្សេងទៀតទៅកាន់ប្រទេសចិន ជាទីដែលពួកគេកំពុងក្លាយជាកម្មវត្ថុនៃការធ្វើទារុណកម្ម និងការបាត់ខ្លួន។ ការប្រកាសដាក់ ទណ្ឌកម្មនេះត្រូវបានគេមើលឃើញថាជាចេតនាមួយរបស់ទីក្រុងវ៉ាស៊ីនតោន ដើម្បីកំញើញថៃ និងជាការព្រមានមួយកុំឱ្យបណ្ដាប្រទេសដទៃយកគំរូតាមថៃ។ សេចក្ដីថ្លែងការណ៍ដដែលមិនបានបង្ហើបឈ្មោះក្រុមមន្ត្រីថៃ ដែលត្រូវបានដាក់ទណ្ឌកម្មនោះទេ ដោយគ្រាន់តែឱ្យដឹងថាសហរដ្ឋអាមេរិកបានសម្រេចចិត្តដាក់ទណ្ឌកម្មទិដ្ឋាការលើមន្ត្រីបច្ចប្បន្ន និងអតីតមន្ត្រី

    March 15, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញសារាចរស្តីពីវិធានការទប់ស្កាត់ និងកាត់បន្ថយការបំពុលតំបន់ទឹកសាធារណៈ។ នេះបើតាមសារាចរដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៥នេះ។ តាមរយៈសារាចរ បានឱ្យដឹងថា ទន្ទឹមនឹងការទទួលបាននូវកំណើនសេដ្ឋកិច្ចជាតិក្នុងរយៈពេលជាង២ទសវត្សរ៍ចុងក្រោយនេះ រាជរដ្ឋាភិបាលតែងបានយកចិត្តទុកដាក់ខ្ពស់លើការទប់ស្កាត់ការបំពុលបរិស្ថាន និងផលប៉ះពាល់សុខភាពសាធារណៈ ដែលអាចកើតចេញពីសកម្មភាពអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ។ ជាក់ស្តែង នៅក្នុងកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ឆ្នាំ២០២៣-២០២៨ បានចាត់ទុកការកែទម្រង់ការគ្រប់គ្រងបរិស្ថាន និងធនធានធម្មជាតិ ជាការងារអាទិភាព។ ក្នុងនោះការងារតាមដាន ត្រួតពិនិត្យការបំពុលទឹក និងការទប់ស្កាត់ការសាយភាយសារធាតុពុលចូលក្នុងបរិស្ថានក៏ត្រូវបានដាក់បញ្ចូលជាផែនការសកម្មភាពនៃកម្មវិធីនយោបាយ សំដៅធានាបាននូវការគាំទ្រដល់ការអភិវឌ្ឍ និងការប្រើប្រាស់ប្រកបដោយចីរភាព ការការពារសុខភាពសាធារណៈ និងជីវៈចម្រុះ។ កន្លងមក រាជរដ្ឋាភិបាលបានសង្កេតឃើញថា

    March 15, 2025