- Liny Chan
- ព័ត៌មានជាតិ
(ភ្នំពេញ)៖ បុរសម្នាក់ត្រូវបានកម្លាំងនគរបាលចាប់ខ្លួន ក្រោយសរសេរសារបង្ហោះនៅលើបណ្ដាញសង្គមដោយប្រើប្រាស់ពាក្យសម្ដីប្រមាថ និងប្រៀបធៀបគ្នារវាងការចាប់ខ្លួនអតីតប្រធានាធិបតីហ្វីលីពីន លោក ឌូតឺតេ ជាមួយសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា។ ការចាប់ខ្លួនជននេះ ត្រូវបានធ្វើឡើងនៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥ ដោយកម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការជាមួយកម្លាំងស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង។ ជននេះឈ្មោះ ឡុក អូវីដេ អាយុ៣៥ឆ្នាំ រស់នៅភូមិចំការសំរោង១ សង្កាត់ចំការសំរោង ក្រុងបាត់ដំបង ខេត្តបាត់ដំបង មានមុខរបរលក់ចាប់ហួយ។ ជននេះប្រើឈ្មោះនៅតាម Facebook Luock Oriday។ ក្រោយការចាប់ខ្លួនជនសង្ស័យរូបនេះ ត្រូវបានបញ្ជូនមកកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ហើយនឹងបញ្ជូនបន្ដទៅកាន់សាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៥ស្អែកនេះ
March 15, 2025 - ព័ត៌មានជាតិ
(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃសុក្រ ទី១៤ ខែមីនា បានជំរុញឱ្យប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន ទុកជីវិតឱ្យទាហានអ៊ុយក្រែនដែល រុស្ស៉ីកំពុងព្យាយាមវាយបណ្ដេញចេញពីតំបន់ Kursk ជាការអំពាវនាវមួយត្រូវបានលោក ពូទីន ថានឹងទទួលយក ប្រសិនបើពួកគេទម្លាក់អាវុធចុះចាញ់។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Reuters។ លោក ត្រាំ ធ្វើការអំពាវនាវខាងលើ ក្នុងការបង្ហោះសារនៅលើបណ្ដាញទំនាក់ទំនងសង្គម បន្ទាប់ពីបេសកជនពិសេសរបស់លោក គឺលោក Steve Witkoff បានចូលរួមក្នុងកិច្ចពិភាក្សា ដ៏វែងអន្លាយមួយជាមួយលោក ពូទីន កាលពីយប់ថ្ងៃព្រហស្បតិ៍ ក្នុងទីក្រុងមូស្គូ
March 15, 2025 - ព័ត៌មានអន្តរជាតិ
(ឡាអេ)៖ អតីតប្រធានាធិបតីហ្វីលីពីន លោក Rodrigo Duterte បានខកខានមិនបានចូលរួមដោយផ្ទាល់ ចំពោះសវនាការលើកដំបូងរបស់លោកនៅតុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) ក្នុងទីក្រុងឡាអេ នៅថ្ងៃសុក្រនេះ ដែលលោកប្រឈមមុខនឹងការចោទប្រកាន់ពីបទមនុស្សឃាតពាក់ព័ន្ធនឹង «សង្គ្រាមប្រឆាំងគ្រឿងញៀន»។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters។ ប្រធានចៅក្រម លោក Iulia Motoc បានប្រាប់តុលាការថា លោក Duterte អាយុ ៧៩ ឆ្នាំ មានអាការៈហត់នឿយ បន្ទាប់ពីបានធ្វើដំណើរពីហ្វីលីពីនមកកាន់ប្រទេសហូឡង់ ហើយត្រូវបានអនុញ្ញាតឱ្យចូលរួមសវនាការតាមរយៈប្រព័ន្ធវីដេអូ។ លោក Duterte ដែលស្លៀកឈុតពណ៌ខៀវ និងក្រវ៉ាត់ បានបញ្ជាក់អត្តសញ្ញាណ និងអាយុរបស់លោក។ លោក
March 15, 2025 - ព័ត៌មានជាតិ
(ពោធិ៍សាត់)៖ ម្ចាស់ប្រេន «សម្រស់ធារ៉ា» ត្រូវបានកម្លាំងសមត្ថកិច្ចខេត្ដពោធិ៍សាត់ចាប់ខ្លួន និងត្រូវបានតុលាការខេត្តពោធិ៍សាត់ ដេញដីកាឃុំបណ្ដោះអាសន្ន ពាក់ព័ន្ធផលិត និងកែច្នៃគ្រឿងសំអាងដោយគ្មានច្បាប់អនុញ្ញាត។ នេះបើតាមមន្រ្តីសាលាដំបូងខេត្តពោធិ៍សាត់ បានបញ្ជាក់នៅល្ងាចថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥នេះ។ កម្លាំងនគរបាលខេត្ដពោធិ៍សាត់ បានចាប់ខ្លួនលោកស្រី ជួន សុធារ៉ា ម្ចាស់ក្រុមហ៊ុនសម្រស់ធារ៉ា ធីឌី សប ខលមេ ឯ.ក កាលពីថ្ងៃថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៥ រួចបញ្ជូនមកកាន់តុលាការខេត្តពោធិ៍សាត់ និងត្រូវបានឃុំខ្លួនជាបណ្ដោះអាសន្ន។ តាមសេចក្តីរាយការណ៍ បានឲ្យដឹងថា កាលពីពេលកន្លងទៅ ម្ចាស់ប្រេនរូបនេះ ត្រូវបានកម្លាំងសមត្ថកិច្ចធ្លាប់ចុះបង្ក្រាបនៅខេត្តស្វាយរៀង និងបិទទីតាំងឃ្លាំងផលិតគ្រឿងសំអាងផងដែរ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News
March 15, 2025 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃកម្ពុជា បានប្រកាសច្បាស់ៗថា កម្ពុជាមិនចាប់ពលរដ្ឋខ្លួនប្រគល់ឱ្យប្រទេសដ៏ទៃនោះឡើយ។ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានបញ្ជាក់ដូចនេះ នៅល្ងាចថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥ នាឱកាសដែលសម្តេចបានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីពិសាភោជនាហារសាមគ្គី នៃគ្រួសារសមាគមឧកញ៉ាកម្ពុជា។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងដូចនេះថា «ខ្ញុំមិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ហ្វីលីពីននោះទេ ក៏ប៉ុន្តែសម្រាប់កម្ពុជា កម្ពុជាប្រកាសដាច់ខាត មិនចាប់ពលរដ្ឋខ្លួនប្រគល់ឱ្យប្រទេសដ៏ទៃ នេះគឺជារឿងមួយ ហើយរដ្ឋធម្មនុញ្ញហាមឃាត់ ហាមឃាត់ដកសញ្ជាតិ ហាមឃាត់ការចាប់ពលរដ្ឋខ្មែរបញ្ជូនទៅបរទេស ប៉ុន្តែរឿងហ្វីលីពីន រឿងមួយផ្សេង ខ្ញុំអត់លូកលាន់នោះទេ»។ សម្តេចតេជោ ហ៊ុន សែន បានបន្ថែមថា
March 15, 2025 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅល្ងាចថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥ បានប្រកាសជំហរក្នុងការចរចាដោយសន្ដិវិធីជាមួយភាគីដទៃ ដើម្បីការពារបូរណភាពទឹកដី អធិបតេយ្យជាតិកម្ពុជា ប៉ុន្ដែមិនឱបដៃឈរមើលបើសិនមានការបំពាន ដោយកម្លាំងប្រដាប់អាវុធណាមួយនោះទេ ពោលកម្ពុជាត្រៀមកម្លាំងប្រដាប់អាវុធជានិច្ច ក្នុងការឆ្លើយតបត្រឡប់ទៅវិញគ្រប់ពេល។ ប្រសាសន៍ប្រៀបដូចបទបញ្ជាដ៏អង់អាចមុតមាំពីសំណាក់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បានធ្វើឡើងតាមរយៈវេទិកាសាធារណៈ ក្នុងឱកាសអញ្ជើញជាអធិបតីភាព បិទសន្និបាតបូកសរុបការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់សមាគមឧកញ៉ាកម្ពុជា។ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍យ៉ាងដូច្នេះថា «របៀបរបបយើង (រាជរដ្ឋាភិបាលកម្ពុជា) ធ្វើការក្នុងនាមជារាជរដ្ឋាភិបាល ការការពាររបស់យើង គឺប្រកាន់ខ្ជាប់នូវការដោះស្រាយដោយសន្ដិវិធី ប្រើមូលដ្ឋានច្បាប់ ការចរចា ការទូតរបស់យើង
March 14, 2025 - ព័ត៌មានជាតិសម្តេចបវរធិបតី ហ៊ុន ម៉ាណែត សម្រេចកាត់បន្ថយពន្ធកាត់ទុកលើក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុក មកនៅត្រឹម ២ភាគរយ
(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅរសៀលថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥ បានប្រកាសថា ដើម្បីសម្រាលបន្ទុកដល់ក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុក សម្តេចទើបតែសម្រេចកាត់បន្ថយពន្ធកាត់ទុកពីជាង ១០ភាគរយ មកនៅត្រឹម ២ភាគរយប៉ុណ្ណោះ។ សម្តេចបានបញ្ជាក់ថា បើទោះបីជាការបន្ថយអត្រាពន្ធសម្រាប់វិស័យឯកជន ធ្វើឱ្យរដ្ឋាភិបាលបាត់ចំណូលក្តី ក៏រដ្ឋាភិបាលត្រូវធ្វើ ដើម្បីឱ្យវិស័យឯកជនរស់។ ការលើកឡើងយ៉ាងដូច្នេះ របស់សម្តេចបវរធិបតីនាយករដ្ឋមន្ត្រី ធ្វើឡើងក្នុងឱកាសអញ្ជើញបិទសន្និបាតបូកសរុបការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់សមាគមឧកញ៉ាកម្ពុជា នារសៀលថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥។ សម្តេចនាយករដ្ឋមន្ត្រីបានថ្លែងដូច្នេះថា «ប៉ុន្មានថ្ងៃមុន ខ្ញុំទើបឱ្យទម្លាក់អត្រាពន្ធ រឿងក្រុមអាកាសចរណ៍ក្នុងស្រុក កាត់ពន្ធកាត់ទុកពី ១៤ភាគរយ មកនៅត្រឹម២ភាគរយ ហើយនឹងរៀបចំគោលការណ៍មួយចំនួន ដែលរដ្ឋត្រូវបញ្ចេញ
March 14, 2025 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ សហភាពអឺរ៉ុបបានវិនិយោគទឹកប្រាក់ជិត ៨០លានអឺរ៉ូ ដើម្បីជួយពង្រឹងវិស័យកសិកម្មនៅកម្ពុជា លើកកម្ពស់សន្តិសុខស្បៀង និងជំរុញឱ្យកសិករមានលទ្ធភាព ចូលទៅកាន់ទីផ្សារក្នុងស្រុក និងសកល។ យោងតាមសេចក្តីប្រកាសព័ត៌មានរួមរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងសហភាពអឺរ៉ុប ទឹកប្រាក់វិនិយោគប្រមាណ៨០ លានអឺរ៉ូនឹងផ្តល់អត្ថប្រយោជន៍ដល់កសិករខ្នាតតូចចំនួន ១០ ម៉ឺននាក់, គ្រួសារមានដីធ្លីខ្នាតតូចចំនួន ២៥ពាន់គ្រួសារ និងសហគ្រាសកសិកម្មចំនួន ៥០០ ដោយនឹងជួយបង្កើនផលិតភាព និងការប្រកួតប្រជែង។ កញ្ចប់វិនិយោគនេះនឹងជួយកែលម្អមន្ទីរពិសោធន៍ជាតិកសិកម្ម ពង្រីកហេដ្ឋារចនាសម្ព័ន្ធការងារ កសិកម្មសំខាន់ៗ ដើម្បីលើកកម្ពស់សមត្ថភាពអនាម័យ និងភូតគាមអនាម័យរបស់កម្ពុជា ក៏ដូចជាគាំទ្រដល់ការសាងសង់ស្ពានមួយខ្សែនៅកោះខ្សាច់ទន្លា ដើម្បីធ្វើឱ្យប្រសើរឡើងនូវការ ដឹកជញ្ជូន និងការចូលទៅកាន់ទីផ្សារ។ ធនាគារវិនិយោគអឺរ៉ុបសកល (EIB Global) ដែលជាសាខាសកលរបស់ធនាគារវិនិយោគអឺរ៉ុប និងក្រសួងសេដ្ឋកិច្ច
March 14, 2025 - ព័ត៌មានអន្តរជាតិ
(កៀវ)៖ កាលពីថ្ងៃព្រហស្បតិ៍ ទី១៣ ខែមីនា មន្រ្តីរដ្ឋាភិបាលអ៊ុយក្រែន បាននិយាយថា ទីក្រុងកៀវដឹងច្បាស់ថា ខ្លួនគ្មានសមត្ថភាពដណ្តើមយកមកវិញ នូវទឹកដីទាំងអស់ ដែលកំពុងស្ថិតក្រោមការត្រួតត្រារបស់រុស្ស៉ី ដោយប្រើប្រាស់កម្លាំងយោធាឡើយ សម្រាប់ពេលឥឡូវនេះ ហើយក្តីសង្ឃឹមដើម្បីអាចយកទឹកដីទាំងនោះមកវិញ គឺមានតែអាស្រ័យលើមធ្យោបាយការទូត នៅពេលអនាគតប៉ុណ្ណោះ។ នេះបើតាមការផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។ មន្រ្តីខាងលើដែលសុំមិនបញ្ចេញអត្តសញ្ញាណ បានលើកឡើងថា «ប្រសិនបើអ្នកនិយាយពីស្ថានភាពជាក់ស្តែង ដែលថាអ៊ុយក្រែន មិនអាចដណ្តើមយកទឹកដីទាំងអស់របស់ខ្លួនមកវិញ នាពេលនេះដោយប្រើប្រាស់កម្លាំងយោធា ប្រាកដណាស់គឺយើងយល់អំពីរឿងនេះ។ ពួកយើងដឹងច្បាស់ថា ទឹកដីមួយចំនួនរបស់យើង នឹងត្រូវការយកវិញតាមរយៈមធ្យោបាយការទូត ដែលត្រូវចំណាយពេលយូរ»។ យ៉ាងណាមិញ មន្រ្តីរូបនោះបានសង្កត់ធ្ងន់ថា ទីក្រុងកៀវនឹងមិនទទួលស្គាល់សិទ្ធិរបស់ទីក្រុងមូស្គូ លើទឹកដីរបស់អ៊ុយក្រែនឡើយ។ បើតាមមន្រ្តីដដែល គឺមិនមានការនិយាយអំពីសម្បទានទឹកដីអ៊ុយក្រែនណាមួយឡើយ អំឡុងកិច្ចពិភាក្សានៅទីក្រុង
March 14, 2025 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ សមត្ថកិច្ចផែនការងារនគរបាលព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ អនុវត្តតាមបទបញ្ជារបស់ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានធ្វើការស្រាវជ្រាវ ឈានដល់ការបង្រ្កាបបានជនសង្ស័យជនជាតិចិន-ខ្មែរចំនួន១៩នាក់ ដែលបានប្រព្រឹត្តនៅចំណុចអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ផ្លូវសហព័ន្ធរុស្សី សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ។ ការបង្រ្កាបនោះធ្វើឡើងជាបន្ទាប់ដឹកនាំកម្លាំងដោយលោកឧត្តមសេនីយ៍ត្រី ប៊ុន សត្យា ស្នងការរងទទួលផែនការងារនគរបាលព្រហ្មទណ្ឌ កាលពីទី៦ រហូតដល់ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥ ដែលមានការសហការ ពីកម្លាំងនគរបាលខេត្តមណ្ឌលគីរី ខេត្តស្វាយរៀង និងខេត្តបន្ទាយមានជ័យ។ សមត្ថកិច្ចដកហូតបានរថយន្តចំនួន៥គ្រឿង និងអាវុធខ្លីចំនួន១ដើម។ ក្នុងចំណោមជនសង្ស័យទាំ១៩នាក់ មានជនជាតិចិន២នាក់ និងជនជាតិខ្មែរ១៧នាក់។ បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងខាងលើ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានកសាងសំណុំរឿង
March 14, 2025









