- Liny Chan
- ព័ត៌មានជាតិ
(ញូវដេលី)៖ ការិយាល័យប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មកំពូលរបស់ឥណ្ឌា បានឱ្យដឹងថា អាជ្ញាធរបានចាប់ខ្លួន អ្នកគ្រប់គ្រងម្នាក់នៃទីផ្សារជួញដូរ crypto ទៅតាមសំណើពីសហរដ្ឋអាមេរិក ដោយចោទប្រកាន់ពីបទសមគំនិត ក្នុងការលាងលុយកខ្វក់ និងរំលោភលើការដាក់ទណ្ឌកម្ម។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី១៣ ខែមីនា ឆ្នាំ ២០២៥។ ជនខាងលើឈ្មោះ Aleksej Besciokov សញ្ជាតិលីទុយអានី មានទីលំនៅក្នុងប្រទេសរុស្ស៉ី ត្រូវបានចោទប្រកាន់ពី បទលាងលុយកខ្វក់ ហើយក៏ប្រឈមនឹងការចោទប្រកាន់ពីបទរំលោភលើទណ្ឌកម្ម និងប្រតិបត្តិការអាជីវកម្មផ្ទេរប្រាក់ ដែលគ្មានអាជ្ញាប័ណ្ណ។ លោក Besciokov ត្រូវបានចាប់ខ្លួននៅក្នុងរដ្ឋ Kerala ភាគខាងត្បូងឥណ្ឌា តាមសំណើរបស់ទីក្រុងវ៉ាស៉ីនតោន ហើយក្រសួងការបរទេសឥណ្ឌា បានអនុញ្ញាតឱ្យមានការចាប់ខ្លួន។
March 13, 2025 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៥នេះ សម្ដេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី បានអនុញ្ញាតឱ្យ Anatoly Borovik ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំនៅកម្ពុជា ជួបសម្តែងការគួរសម និងពិភាក្សាការងារនៅវិមានព្រឹទ្ធសភា។ លោក ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឱ្យដឹងនៅក្រោយជំនួបថា ក្នុងជំនួបនោះសម្ដេចតេជោ ហ៊ុន សែន បានសម្តែងការស្វាគមន៍លោកឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំនៅកម្ពុជា ដែលនេះជាជំនួបលើកទី២ក្នុងពេលសម្ដេចតេជោធ្វើជាប្រធានព្រឹទ្ធសភា។ លើកទី១ ធ្វើឡើងនៅក្នុងខែមិថុនា ឆ្នាំ២០២៤។ សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងការពេញចិត្តចំពោះទំនាក់ទំនងរវាងប្រទេសទាំងពីរ ដែលមានភាពល្អប្រសើរ ជាទំនាក់ទំនងយូរអង្វែង ហើយក្នុងអាណត្តិការងាររបស់លោកឯកអគ្គរដ្ឋទូត បានរួមចំណែកដល់ការអភិវឌ្ឍន៍នូវទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរបានកាន់តែល្អប្រសើរ។
March 13, 2025 - ព័ត៌មានអន្តរជាតិ
(ហូឡង់)៖ អតីតប្រធានាធិបតីហ្វីលីពីន លោក Rodrigo Duterte បាននិយាយថា លោករ៉ាប់រងទទួលខុសត្រូវទាំងស្រុង សម្រាប់សង្រ្គាមបង្រ្កាបគ្រឿងញៀន នៃរដ្ឋាភិបាលរបស់លោក ខណៈរូបលោកកំពុងត្រៀមលក្ខណៈតតាំងរឿងក្តី ដែលត្រូវរំពឹងថា នឹងមានរយៈពេលយូរ នៅតុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC)។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។ តាមរយៈឃ្លីបវីដេអូមួយបង្ហោះនៅលើគណនី Facebook របស់លោក ដែលហាក់ត្រូវបានថតទុកតាំងពីនៅលើយន្តហោះ លោក Duterte បានលើកឡើងយ៉ាងដូច្នេះថា «អ្វីៗទាំងឡាយដែលបានកើតឡើង កាលពីអតីតកាល ខ្ញុំនឹងឈរនៅខាងមុខប៉ូលិសនិងទាហានរបស់យើង។ ខ្ញុំធ្លាប់និយាយរួចហើយថា ខ្ញុំនឹងការពារអ្នក ហើយខ្ញុំនឹងទទួលខុសត្រូវ សម្រាប់គ្រប់យ៉ាង។ នេះនឹងជាដំណើរការផ្លូវច្បាប់ដ៏យូរមួយ ប៉ុន្តែខ្ញុំចង់ប្រាប់ថា ខ្ញុំនឹងនៅតែបន្តបម្រើប្រទេសរបស់ខ្ញុំ ហើយខ្ញុំនឹងទទួលយករឿងនេះ ប្រសិនបើវាគឺជាវាសនារបស់ខ្ញុំ។
March 13, 2025 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ពន្ធលើប្រាក់ចំណូល ពន្ធប៉ាតង់ និងពន្ធលើផ្ទាំងផ្សព្វផ្សាយ ជាប្រភេទពន្ធប្រចាំឆ្នាំ ដែលអ្នកជាប់ពន្ធមានកាតព្វកិច្ចប្រកាស និងបង់ប្រាក់ពន្ធ ចាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី៣១ ខែមីនា នៃឆ្នាំជាប់ពន្ធនីមួយៗ ដូច្នេះសម្រាប់ឆ្នាំ២០២៥ អ្នកជាប់ពន្ធនៅមានពេល ១៨ថ្ងៃ ទៀតប៉ុណ្ណោះក្នុងការប្រកាសនិងបង់ប្រាក់ពន្ធប្រចាំឆ្នាំទាំង ៣ ប្រភេទនេះ។ អ្នកជាប់ពន្ធដែលខកខាន មិនបានបំពេញកាតព្វកិច្ចទាន់ពេលវេលា ប្រឈមនឹងការទទួលរងនូវទណ្ឌកម្មរដ្ឋបាលស្របតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត ស្តីពីពន្ធដារជាធរមាន។ អ្នកជាប់ពន្ធ អាចប្រកាសនិងបង់ប្រាក់ពន្ធលើប្រាក់ចំណូល ពន្ធប៉ាតង់ និងពន្ធលើផ្ទាំងផ្សព្វផ្សាយ តាមប្រព័ន្ធអនឡាញ ដោយមិនតម្រូវឱ្យអ្នកជាប់ពន្ធ ចំណាយពេលវេលាមកផ្ទាល់ នៅរដ្ឋបាលសារពើពន្ធនោះទេ ក្នុងនោះ ពន្ធលើប្រាក់ចំណូល អ្នកជាប់ពន្ធអាចប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងការដាក់ លិខិតប្រកាសពន្ធលើប្រាក់ចំណូលប្រចាំឆ្នាំ
March 13, 2025 - ព័ត៌មានជាតិ
(សៀមរាប)៖ នៅរសៀលថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៥នេះ នៅខេត្តសៀមរាប បានដង្ហែក្បួនអបអរសាទរជ័យលាភីអង្គភាពផ្តល់សេវាសាធារណៈគំរូ ក្នុងវិស័យអប់រំ និងវិស័យសុខាភិបាល ឆ្នាំ២០២៤ នៅតាមដងវិថីនានា ក្នុងក្រុងសៀមរាប ដែលរៀបចំដោយ រដ្ឋបាលខេត្តសៀមរាប ។ ពិធីនេះ ដោយមានការអញ្ជើញជាអធិបតីពីសំណាក់ លោក តោ គឹមស៊ាន សមាជិកក្រុមប្រឹក្សាខេត្ត លោកស្រី ម៉ននី រងី្ស អភិបាលរងខេត្ត លោកស្រី យូ សុភា សមាជិកក្រុមប្រឹក្សាខេត្ត និង ថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត មន្តី្ររាជការ លោកគ្រូ អ្នកគ្រូ និស្សិត សិស្សានុសិស្ស
March 13, 2025 - ព័ត៌មានជាតិ
(ព្រៃវែង)៖ ក្រុមការងារត្រួតពិនិត្យចល័តរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន នាថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៥ បានចុះឆ្មក់ត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់ នៅចំនុចផ្លូវខេត្តលេខ៣១០ ស្ថិតនៅភូមិឧត្តម ឃុំព្រែកក្របៅ ស្រុកពាមជរ ខេត្តព្រៃវែង បានត្រួតពិនិត្យយានយន្តចំនួន ១៣គ្រឿង លើសទម្ងន់កម្រិតកំណត់ចំនួន ០៨គ្រឿងចន្លោះពី ០៥តោន ដល់ ២៧តោន ក្នុងនោះឃាត់រក្សាទុក ១ឆ្នាំ ចំនួន ០៦គ្រឿង ដោយអនុលោមតាមច្បាប់ស្តីពីផ្លូវថ្នល់ មាត្រា២៦ និងមាត្រា៦០។ ក្រសួងសាធារណការ និងដឹកជញ្ជូន បានអំពាវនាវដល់ម្ចាស់ក្រុមហ៊ុនដឹកជញ្ជូនទំនិញ ម្ចាស់រថយន្តធុនធ្ងន់ និងអ្នកបើកបររថយន្តធុនធ្ងន់ទាំងអស់ដែលប្រកបរបរដឹកជញ្ជូនទំនិញ សូមចូលរួមបញ្ឈប់ការប្រើប្រាស់ឡូហ្គោផ្សេងៗបិទជាប់ឡាន និងសូមកុំដឹកជញ្ជូនទំនិញលើសទម្ងន់កម្រិតកំណត់ ដែលឈានទៅដល់ការឃាត់រថយន្តទុកចំនួន ១ឆ្នាំ
March 13, 2025 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទ សម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ទ្រង់បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំង រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ចំនួន៥រូប។ នេះបើតាមព្រះរាជក្រឹត្យដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៥នេះ។ ក្នុងព្រះរាជក្រឹត្យ បានឲ្យដឹងថា មន្ដ្រីដែលត្រូវបានតែងតាំងនោះរួមមាន៖ *ទី១៖ លោក បែន រ័ត្ន*ទី២៖ លោកស្រី ទិត្យ ច័ន្ទតារីន*ទី៣៖ លោក សួន សូផា*ទី៤៖ លោក ហង្ស សុតសំភារ*ទី៥៖ លោក ខ្លូត រតនា៕ ខាងក្រោមនេះជាព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រ៖ ផ្ដល់សិទ្ធិដោយ៖ Fresh
March 12, 2025 - ព័ត៌មានជាតិ
(ក្រចេះ)៖ អធិការដ្ឋាននគរបាលស្រុកស្នួល នៃស្នងការដ្ឋាននគរបាលខេត្តក្រចេះ បានចេញបំភ្លឺពាក់ព័ន្ធទៅនឹងករណី «បុគ្គលិកខ្មែរបម្រើការនៅកាស៊ីណូ Gold City ក្នុងស្រុកស្នួល ត្រូវជនជាតិចិនចាប់បង្ខាំងធ្វើទារុណកម្ម និងជំរិត ទារប្រាក់១៥,០០០ដុល្លារ»។ អធិការដ្ឋាននគរបាលស្រុកស្នួល បានបញ្ជាក់ថា នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥ មានឈ្មោះ ខ.ស. បានប្តឹងរាយការណ៍មកសមត្ថកិច្ចជំនាញពាក់ព័ន្ធ ទៅនឹងករណីមានការចាប់បង្ខាំងមនុស្ស និងប្រើអំពើហិង្សា នៅចំណុចកាស៊ីណូ Gold City។ ក្រោយពីទទួលបានព័ត៌មាននេះ និងដោយមានការយកចិត្តទុកដាក់ពីសំណាក់លោកឧត្តមសេនីយ៍ស្នងការនគរបាលខេត្ត បានបញ្ជាមកអធិការដ្ឋាននគរបាលស្រុកស្នួល ចុះស្រាវជ្រាវបន្ទាន់ ដោយសហការជាមួយប៉ុស្តិ៍នគរបាល ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងស្រែ និងជាលទ្ធផលបានរកឃើញមានជនរងគ្រោះចំនួន០៣នាក់ ដែលត្រូវបានមេការធ្វើការឃាត់ទុក។ តាមការឆ្លើយបំភ្លឺរបស់ជនរងគ្រោះទាំង៣នាក់ខាងលើ, មុនពេលកើតហេតុនាថ្ងៃទី៤ ខែមីនា
March 12, 2025 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ អាចចាត់ទុកថា គឺជារឿងមួយគួរឲ្យសោកស្ដាយសោកសង្រែង និងខ្លោចចិត្តអាណិតជាពន់ពេក ចំពោះនាដការីរបាំព្រះរាជទ្រព្យល្បីឈ្មោះរបស់កម្ពុជា គឺប្អូនស្រី ឈឹម ចាន់ស្រីណុច ហៅ ជីវី ដែលកំពុងតែបំពេញបេសកកម្មជូនជាតិកម្ពុជា តាមរយយៈការសម្ដែងរបាំជូនដល់មហាជនជាអន្តរជាតិទស្សនា នៅក្នុងប្រទេសបារាំង ខណៈដែលខ្លួនបានទទួលដំណឹងដ៏ក្រៀមក្រំ ពីបងប្អូនសាច់ញាតិនៅក្នុងប្រទេសកំណើត អំពីមរណភាពម្ដាយរបស់ខ្លួន បានធ្វើឲ្យក្លាយទៅជារឿងដ៏នឹកស្មានមិនដល់ និងសោកសៅបំផុតសម្រាប់រូបនាង។ លោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ រួមជាមួយនឹងសម្តេចរាជបុត្រីព្រះអនុជ នរោត្តម អរុណរស្មី និងលោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ប្រធានសមាគមសិល្បករខ្មែរ ដែលកំពុងដឹកនាំបេសកកម្មដឹកនាំការសម្ដែងរបាំព្រះរាជទ្រព្យនេះ ព្រមទាំងថ្នាក់ដឹកនាំ និងសមាជិក-សមាជិកាទាំងអស់ បានសម្ដែងនូវការចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំបំផុតចំពោះប្អូនស្រី ឈឹម
March 12, 2025 - ព័ត៌មានជាតិ
(ព្យុងយ៉ាង)៖ នៅថ្ងៃពុធ ទី១២ ខែមីនា ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA បាននិយាយថា ករណីយន្តហោះចម្បាំងកូរ៉េខាងត្បូង បានច្រឡំទម្លាក់គ្រាប់បែកលើតំបន់ជនស៉ីវិល អំឡុងពេលហ្វឹកហាត់ កាលពីពេលថ្មីៗនេះ បង្ហាញឱ្យឃើញថា ឧបទ្ទវហេតុចៃដន្យ អាចបង្កឱ្យផ្ទុះជម្លោះប្រដាប់អាវុធថ្មីបាន នៅឧបទ្វីបកូរ៉េ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។ កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន យន្តហោះចម្បាំងកូរ៉េខាងត្បូង២គ្រឿង បានច្រឡំទម្លាក់គ្រាប់បែក៨គ្រាប់ ទៅលើភូមិមួយកន្លែង ដែលស្ថិតក្បែរព្រំប្រទល់ជាមួយកូរ៉េខាងជើង ហើយបានបណ្តាលឱ្យជនស៉ីវិល២៩នាក់រងរបួស។ យោងតាមយោធាកូរ៉េខាងត្បូង ឧបទ្ទវហេតុនោះ ទំនងជាបង្កឡើងដោយសារ កំហុសរបស់អាកាសយានិក។ KCNA បាននិយាយដូច្នេះថា «យើងមិនចាំបាច់ត្រូវពន្យល់ ថាតើស្ថានការណ៍នឹងទៅជាបែបណា ប្រសិនបើគ្រាប់បែកទាំងនោះ ត្រូវបានទម្លាក់ខិតទៅភាគខាងជើង ហើយឆ្លងចូលមកព្រំដែនរបស់យើង។ វាមិនមែនជាការស្រមើស្រមៃ
March 12, 2025









