- Liny Chan
- ព័ត៌មានជាតិ
(សៀមរាប)៖ ថ្ងៃទី ១៣ ខែមីនា ឆ្នាំ២០២៥ លោកស្រី ទុយ ជិ ប្រាក់សោភ័ណ អនុប្រធានគណៈកម្មាធិការសាខា កាកបាទក្រហមកម្ពុជា ខេត្តសៀមរាប បានអញ្ជេីញចូលរួមបេីកពិធីពិនិត្យព្យាលបាលវះកាត់មាត់ឆែប ក្រអូមមាត់ឆែប និងពិការភាពមុខមាត់ផ្សេងៗ ដោយឥតគិតថ្លៃ នៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ជូនអ្នកជំងឺដោយមិនប្រកាន់វណ្ណៈ ពូជសាសន៍ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ។ លោកស្រី បានមានប្រសាសន៍ថា៖ តាមរយៈរបាយការណ៍របស់លោកអនុប្រធានមន្ទីរសុខាភិបាលខេត្ត បានកសាងនូវសមិទ្ធផលផ្សេងៗ និងការខិតខំប្រឹង ប្រែងរបស់លោកគ្រូ អ្នកគ្រូពេទ្យ គ្រប់បណ្តាលក្រុងស្រុក ពិសេសការយកចិត្តទុកដាក់ថែទាំសុខភាព និងការព្យាបាលជូនអ្នកជំងឺ ដោយមិនគិតពីពេលវេលា និងការនឿយហត់។
March 14, 2025 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ប្រកាសផ្តល់អាហារូបករណ៍របស់ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត) សិក្សានៅប្រទេសចិន ចំនួន ៧៨កន្លែង។ អាហារូបករណ៍នេះមានថ្នាក់ភាសាចិន, ថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ សម្រាប់ឆ្នាំសិក្សា ២០២៥-២០២៦។ នេះជាឱកាសដ៏ពិសេសសម្រាប់និស្សិតទាំងឡាយ ដែលមានបំណងចាប់យកការសិក្សាបន្ថែមនៅក្នុងប្រទេសចិន។ កាលបរិច្ឆេទទទួលពាក្យចាប់ពីថ្ងៃជូនដំណឹងនេះ រហូតដល់ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៥ វេលាម៉ោង ១៧៖០០នាទីជាកំហិត។ ព័ត៌មានបន្ថែម សូមចូលទៅកាន់ https://t.me/+9q0zMIO6vrMyNWE1 ផ្ដល់សិទ្ធិដោយ៖ Fresh
March 14, 2025 - ព័ត៌មានអន្តរជាតិ
(Reuters)៖ អតីតប្រធានាធិបតីហ្វីលីពីន លោក Rodrigo Duterte នឹងត្រូវបង្ហាញខ្លួនជាលើកដំបូងនៅឯតុលាការព្រហ្មទណ្ឌអន្តរជាតិ ICC នៅថ្ងៃសុក្រ ទី១៤ ខែមីនា (ម៉ោងនៅទីក្រុងឡាអេ ប្រទេសហូឡង់) ខណៈរូបលោកនឹងត្រូវប្រឈមមុខនឹងការចោទប្រកាន់ពីបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ពាក់ព័ន្ធនឹងសង្រ្គាមប្រឆាំងគ្រឿងញៀនរបស់លោក។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។ ក្នុងសេចក្ដីថ្លែងការណ៍មួយ តុលាការ ICC បានគូសបញ្ជាក់ដូច្នេះថា «អង្គជំនុំជម្រះសម្រេចថាវាសមស្របសម្រាប់ការបង្ហាញខ្លួនជាលើកដំបូងរបស់លោក Duterte នៅថ្ងៃសុក្រ ទី១៤ ខែមីនា ឆ្នាំ២០២៥ នៅវេលា ម៉ោង ១៤៖០០នាទី (ម៉ោងនៅទីក្រុងឡាអេ)»។ លោក Rodrigo Duterte ត្រូវបានឃុំខ្លួននៅក្នុងមន្ទីរឃុំឃាំងរបស់តុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC) កាលពីថ្ងៃពុធ
March 14, 2025 - ព័ត៌មានជាតិ
(វ៉ាស៊ីនតោន)៖ យន្ដហោះដឹកអ្នកដំណើរមួយគ្រឿងរបស់ក្រុមហ៊ុនអាកាសចរណ៍ American Airlines ត្រូវភ្លើងឆេះ កាលពីថ្ងៃព្រហស្បតិ៍ ទី១៣ ខែមីនា បន្ទាប់ពីចុះចតនៅអាកាសយានដ្ឋានអន្តរជាតិ Denver ក្នុងរដ្ឋ Colorado។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។ តាមសេចក្ដីថ្លែងការណ៍របស់ក្រុមហ៊ុន American Airlines និងរដ្ឋបាលអាកាសចរណ៍សហព័ន្ធអាមេរិក ដែលត្រូវបានចុះផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយអាមេរិក យន្ដហោះខាងលើត្រូវបង្ខំចិត្តប្ដូរផ្លូវហោះរបស់ខ្លួន ហើយហោះឆ្ពោះទៅកាន់ទីក្រុង Denver បន្ទាប់ពីមានបញ្ហាម៉ាស៊ីន។ សេចក្ដីថ្លែងការណ៍បានបញ្ជាក់ដូច្នេះថា «អ្នកដំណើរទាំង១៧២នាក់ និងបុគ្គលិកធ្វើការលើយន្ដហោះ៦នាក់ ត្រូវបានជម្លៀសចេញពីយន្ដហោះ ដោយសុវត្ថិភាព និងត្រូវបាននាំទៅកាន់កន្លែងរង់ចាំជើងហោះហើរ»។ ចំណែក អគ្គិភ័យក៏ត្រូវបានពន្លត់ផងដែរ។ គួរបញ្ជាក់ថា យន្ដហោះខាងលើដែលជាប្រភេទ Boeing 737-800 ត្រូវបានរាយការណ៍មានគោលដៅហោះចេញពីទីក្រុង
March 14, 2025 - ព័ត៌មានជាតិ
(មូស្គូ)៖ ប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន កាលពីថ្ងៃព្រហស្បតិ៍ ទី១៣ ខែមីនា បាននិយាយថារុស្ស៉ីគាំទ្រសំណើបទឈប់បាញ់របស់សហរដ្ឋអាមេរិកនៅអ៊ុយក្រែនជាគោលការណ៍ ប៉ុន្តែចង់បាន ការលម្អិតបន្ថែម និងលក្ខខណ្ឌមួយចំនួនដែលនេះមើលទៅហាក់ដូចជាការច្រានចោលការបញ្ឈប់ការវាយប្រយុទ្ធគ្នាភ្លាមៗ ខណៈកងទ័ពរុស្ស៉ីកំពុងមានប្រៀបនៅសមរភូមិ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Reuters។ ការបង្ហាញការគាំទ្ររបស់លោក ពូទីន ចំពោះសំណើបទឈប់បាញ់របស់សហរដ្ឋអាមេរិកត្រូវបានគេមើលឃើញថាជាចេតនាចង់បញ្ជូនសញ្ញាពីសុច្ឆន្ទៈទៅកាន់ទីក្រុងវ៉ាស៊ីនតោន និងបើកចំហទ្វារសម្រាប់ កិច្ចចរចានៅពេលអនាគតជាមួយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ។ ក៏ប៉ុន្តែ លោក ពូទីន បាននិយាយថានៅមានសេចក្ដីលម្អិតសំខាន់ៗជាច្រើនមិនទាន់ត្រូវបានដោះស្រាយ ហើយថាកិច្ចព្រមព្រៀង ណាមួយត្រូវតែដោះស្រាយឬសគល់នៃជម្លោះ។ «យើងយល់ស្របចំពោះសំណើដើម្បីបញ្ឈប់ការវាយប្រយុទ្ធគ្នា។ នេះជាគំនិតត្រឹមត្រូវ ហើយពិតណាស់យើងគំាទ្រគំនិតនេះ»។ នេះជាការបញ្ជាក់របស់លោក ពូទីន ប្រាប់ក្រុមអ្នកសារព័ត៌មាននៅឯវិមានក្រឹមឡាំង។
March 14, 2025 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ លោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៥នេះ បានចេញមកបញ្ជាក់ឱ្យកាន់តែច្បាស់ជាថ្មីថា តំបន់ប្រវត្តិសាស្ត្រភ្នំឈើកាច់បាភ្នំ ត្រូវបានសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ប្រមុខរាជរដ្ឋាភិបាលប្តេជ្ញាចិត្តក្នុងការការពារអភិរក្ស ដោយមានអនុញ្ញាតឱ្យមានការធ្វើអាជីវកម្ម យកថ្មចេញពីតំបន់អភិរក្សនោះទេ។ ការចេញមកបញ្ជាក់របស់លោករដ្ឋមន្ត្រី ធ្វើឡើងបន្ទាប់ពីសារព័ត៌មានមួយចំនួន បានបន្តផ្សព្វផ្សាយព័ត៌មានមិនពិតថា មានការអនុញ្ញាតឱ្យធ្វើអាជីវកម្មយកថ្ម បំផ្លាញរមណីយដ្ឋានប្រត្តិសាស្ត្រភ្នំឈើកាច់បាភ្នំ។ លោកបញ្ជាក់ថា ការដ្ឋានយកថ្មសំណង់ គឺស្ថិតនៅតំបន់ភ្នំស្វាយសាមសិប ដែលជាភ្នំតូចមួយ មានចម្ងាយប្រមាណជាង៣គីឡូម៉ែត្រ ពីតំបន់អភិរក្សឈើកាច់បាភ្នំ។ លោករដ្ឋមន្ត្រី កែវ រតនៈ បានរៀបរាប់ថា តាមឯកសារប្រវត្តិសាស្ត្រ តំបន់ភ្នំស្វាយសាមសិប (ភ្នំតូចមួយ)
March 14, 2025 - ព័ត៌មានជាតិ
(កំពង់ស្ពឺ)៖ អនុវត្តតាមបទបញ្ជារបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានដាក់ចេញកាលពីថ្ងៃ៨ ខែមីនា ឆ្នាំ២០២៥ ក្នុងការសម្រេចឱ្យលុបចោលគម្រោងអភិវឌ្ឍន៍ នៅលើតំបន់ទេសចរណ៍ភ្នំខ្នងផ្សារ តាមរយ:ការដកមកវិញនៅដី ដែលមានការបោះបង្គោលព្រំ ដើម្បីថែរក្សាឱ្យបាននូវស្ថានភាពដើមនៃធម្មជាតិ សម្រាប់បម្រើជាឧត្តមប្រយោជន៍ដល់សហគមន៍ និងអ្នកទេសចរ ដោយមិនអនុញ្ញាតឱ្យមានការវិនិយោគនៅលើភ្នំឡើយ។ អនុវត្តតាមអនុសាសន៍ដ៏ម៉ឺងម៉ាត់នេះ នាថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៥ ក្រុមការងារអន្តរក្រសួង (ក្រសួបរិស្ថាន និងក្រសួងទេសចរណ៍) រួមជាមួយនឹងអាជ្ញាធរខេត្តកំពង់ស្ពឺ ព្រមទាំងប្រជាសហគមន៍តាំងបំពង់ បានចុះដកបង្គោលព្រំដីក្នុងតំបន់ភ្នំខ្នងផ្សារ ក្រោយពីមានការព្រមព្រៀងបញ្ឈប់គម្រោងវិនិយោគរបស់ក្រុមហ៊ុនទាំងបួន ដោយប្រគល់ដីចំនួន ៤០ហិកតា ជូនដល់សហគមន៍តាំងបំពង់ ដើម្បីជាប្រភពចំណូលដ៏សំខាន់ សម្រាប់ប្រជាពលរដ្ឋប្រមាណ ១០០គ្រួសារ ក្នុងភូមិតាំងបំពង់ ឃុំតាសាល
March 14, 2025 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ធនាគារជាតិនៃកម្ពុជា បានចេញសេចក្ដីជូនដំណឹងស្ដីពី ការដាក់ឲ្យដំណើរការផ្លូវការ សេវាអេឡិចត្រូនិក សម្រាប់ធុរកិច្ច ក្នុងការស្នើសុំអាជ្ញាប័ណ្ណ ប្រកបអាជីវកម្មប្ដូរប្រាក់។ នេះយោងតាមសេចក្ដីជូនដំណឹង របស់ធនាគារជាតិនៃកម្ពុជា ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៥ ។ យោងតាមសេចក្ដីជូនដំណឹង របស់ធនាគារជាតិនៃកម្ពុជា បានឲ្យដឹងថា «ធនាគារជាតិនៃកម្ពុជា នឹងដាក់ឲ្យដំណើរការសេវាអេឡិចត្រូនិកសម្រាប់ធុរកិច្ច (CamDX) សម្រាប់ស្នើសុំអាជ្ញាបណ្ណប្រកបអាជីកម្មប្ដូរប្រាក់»។ តាមសេចក្ដីជូនដំណឹងបានបញ្ជាក់ថា ដូច្នេះចាប់ពីថ្ងៃនេះតទៅចំពោះអាជីវក ដែលមានបំណងស្នើសុំអាជ្ញាបណ្ណអាជីវកម្មប្ដូរប្រាក់ពីធនាគារជាតិនៃកម្ពុជា អាចធ្វើការស្នើសុំតាមរយៈតំណភ្ជាប់នៅលើគេហទំព័រ www.registrationservices.gov.kh ចាប់ពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៥នេះតទៅ៕ សម្រាប់ព័ត៌មានលម្អិត សូមអានសេចក្ដីជូនដំណឹង របស់ធនាគារជាតិនៃកម្ពុជាទាំងស្រុង៖
March 13, 2025 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានចេញសេចក្តីជូនដំណឹង ស្តីពី ការបញ្ចប់វិធានការ ហាមឃាត់ការនាំចូលជាបណ្តោះអាសន្ន គ្រឿងក្នុង និងបំណែកសាច់សត្វបង្កក។ នេះបើតាមសេចក្ដីជូនដំណឹង ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៥។ សេចក្ដីជូនដំណឹងបានឲ្យដឹងថា អនុលោមតាមខ្លឹមសារលិខិតលេខ ០៧៤៤ ព.ណ ផផច ចុះថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥ របស់ក្រសួង ពាណិជ្ជកម្ម អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា(អគរ) មានកិត្តិយសសូមជម្រាបជូនសាធារណជន ក៏ដូចជាធុរជន ពាក់ព័ន្ធ ជ្រាបថា ការហាមឃាត់ការនាំចូលជាបណ្តោះអាសន្ននូវមុខទំនិញគ្រឿងក្នុងសត្វជ្រូក ចំនួន២បន្ទាត់ពន្ធ (០២០៦.៤១.០០
March 13, 2025 - ព័ត៌មានជាតិ
(មូស្គូ)៖ នៅថ្ងៃព្រហស្បតិ៍ ទី១៣ ខែមីនា ក្រសួងការពារជាតិរុស្ស៉ី បាននិយាយថា រុស្ស៉ីបានបាញ់ទម្លាក់យន្តហោះដ្រូនអ៊ុយក្រែន ចំនួន៧៧គ្រឿង កាលពីវេលាយប់កន្លងទៅ បន្ទាប់ពី២ថ្ងៃមុន ទីក្រុងកៀវបានធ្វើសកម្មភាពវាយប្រហារធំបំផុត សំដៅមកលើទីក្រុងមូស្គូផ្ទាល់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។ សេចក្តីថ្លែងការណ៍របស់ក្រសួងការពារជាតិរុស្ស៉ី បានឱ្យដឹងថា យន្តហោះដ្រូន៣០គ្រឿង ត្រូវបានបាញ់ស្កាត់ និងកម្ទេចចោល នៅលើតំបន់ Bryansk ភាគខាងលិច ជាប់ព្រំប្រទល់អ៊ុយក្រែន ខណៈ២៥គ្រឿង ត្រូវបានបាញ់ទម្លាក់ នៅលើតំបន់ Kaluga។ ក្រៅពីនេះ ដ្រូនដទៃទៀតរបស់អ៊ុយក្រែន ត្រូវស្ទាក់បាននៅលើតំបន់ Kursk, Voronezh, Rostov និង
March 13, 2025









