- Liny Chan
- ព័ត៌មានជាតិ
(ភ្នំពេញ)៖ ក្មេងស្រីឈ្មោះ រុណ ចន្ទរស្មី អាយុ១២ឆ្នាំ សិស្សថ្នាក់ទី៨ វិទ្យាល័យបាក់ទូក ដែលបានរត់ចេញពីផ្ទះបង្កឱ្យអាណាព្យាបាលព្រួយបារម្ភយ៉ាងខ្លាំង និងរាយការណ៍មកសមត្ថកិច្ច ប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកល្អក់ទី៣ ដើម្បីឱ្យជួយស្រាវជ្រាវនោះ នៅពេលេនះត្រូវបានសមត្ថកិច្ចរកឃើញហើយ និងបាននាំមកប្រគល់ជូនគ្រួសារវិញនៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៥។ កុមារី រុណ ចន្ទរស្មី មានអាសយដ្ឋាននៅក្នុងមូលដ្ឋានសង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក បានរត់ចេញពីផ្ទះនាថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥ វេលាម៉ោងប្រហែល ១៣៖១២នាទី ដែលបង្កការភ្ញាក់ផ្អើលជាខ្លាំង ដល់អាណាព្យាបាល និងសាច់ញាតិ។ លោកស្រី សេក ស៊ុនណារី អាយុ៧២ឆ្នាំ ជាអាណាព្យាបាលរបស់ក្មេងស្រី បានបញ្ជាក់ថា មូលហេតុចៅស្រីគាត់ចេញពីផ្ទះដោយសារខឹងនឹងម្ដាយស្ដីបន្ទោសថា
March 12, 2025 - ព័ត៌មានជាតិ
(វ៉ាស៊ីនតោន)៖ ពន្ធគយដែលគ្រោងនឹងធ្វើឡើងរបស់សហរដ្ឋអាមេរិក លើការនាំចូលដែក និងអាលុយមីញ៉ូមរបស់កាណាដា នឹងបង្កើនការចំណាយសម្រាប់ក្រុមហ៊ុនផ្តល់សេវាកម្ម ក្នុងវិស័យអណ្តូងប្រេងរបស់សហរដ្ឋអាមេរិក ដែលពឹងផ្អែកលើលោហធាតុទាំងនេះសម្រាប់ប្រតិបត្តិការរបស់ពួកគេ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។ ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ថា ក្រុមហ៊ុនផ្តល់សេវាកម្មអណ្តូងប្រេងដូចជាក្រុមហ៊ុន ChampionX និងក្រុមហ៊ុន Patterson-UTI គឺជាឆ្អឹងខ្នងនៃឧស្សាហកម្មប្រេងនិងឧស្ម័ននៅអាមេរិកខាងជើង ដោយផ្គត់ផ្គង់ឧបករណ៍និងសេវាកម្មសំខាន់ៗសម្រាប់ការខួង ផលិត និងថែទាំ។ វិស័យខួងអណ្តូង បំពង់បង្ហូរប្រេង រោងចក្រចម្រាញ់ ម៉ាស៊ីនកំប្រេសស័រ ស៊ីទែនស្តុក និងវេទិកាប្រេងនៅក្នុងឈូងសមុទ្រត្រូវការដែកជាចាំបាច់។ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ កាលពីថ្ងៃអង្គារបានដំឡើងពន្ធគយទ្វេដងលើការនាំចូលដែកនិងអាលុយមីញ៉ូមរបស់ប្រទេសកាណាដាដល់ ៥០ភាគរយដែលនឹងចូលជាធរមាននៅថ្ងៃពុធសប្តាហ៍នេះ។ ក្រុមអ្នកជំនាញនៅក្នុងឧស្សាហកម្មថាមពលបានប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រថា ការដំឡើងពន្ធគយណាមួយនឹងបង្កើតឱ្យមានផលប៉ះពាល់ដែលអាចកើតមានឡើងដល់ប្រតិបត្តិការ និងថ្លៃដើមផលិតកម្មរបស់ក្រុមហ៊ុនទាំងនេះ ។ លោក Andy Hendricks
March 12, 2025 - ព័ត៌មានជាតិ
(ក្រចេះ)៖ កូនផ្សោតទើបកើតថ្មី១ក្បាល មានអាយុប្រមាណ២ថ្ងៃ ត្រូវបានស្រាវជ្រាវនិងថតបានដោយក្រុមការងារស្រាវជ្រាវនៃរដ្ឋបាលជលផលនិងអង្គការ WWF វេលាម៉ោង១០:០០នាទី នាថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥ នៅអន្លង់កាំពី ភូមិកាំពី ឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ។ តាមរយៈការពិនិត្យរបស់ក្រុមអ្នកស្រាវជ្រាវ កូនផ្សោតនេះកើតពីមេផ្សោតដែលមានលេខកូដ១២៣ និងស្ថិតនៅក្នុងក្រុមសត្វផ្សោតពេញវ័យចំនួន៣ក្បាលផ្សេងទៀត។ សូមជម្រាបថា នេះគឺជាកូនផ្សោតទី៥ ដែលបានកើតនៅដើមឆ្នាំ២០២៥នេះ។ សត្វផ្សោតទន្លេមេគង្គ ត្រូវចាត់ថ្នាក់ក្នុងបញ្ជីក្រហមរបស់អង្គការ IUCN ជាប្រភេទសត្វជិតផុតពូជ និងកំពុងត្រូវបានការពារ និងអភិរក្សយ៉ាងតឹងរឹង ដោយច្បាប់ស្តីពីជលផល និងអនុក្រឹត្យស្តីពីការបង្កើតតំបន់គ្រប់គ្រង និងការពារសត្វផ្សោតទន្លេមេគង្គនៃព្រះរាជាណាចក្រកម្ពុជា។ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សូមអរគុណចំពោះបងប្អូនឆ្នាំទន្លេ អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ
March 12, 2025 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ក្រសួងទេសចរណ៍ ចេញសេចក្ដីជូនដំណឹង ស្តីពី ព្រឹត្តិការណ៍សមរាត្រី Equinox Angkor ដែលត្រូវបានគេស្គាល់ថាជាបាតុភូតព្រះអាទិត្យ រះចំកំពូលកណ្តាលនៃប្រាសាទអង្គរ អាចនឹងកើតឡើង នៅចន្លោះព្រឹកព្រលឹមថ្ងៃទី២១ ដល់២៣ ខែមីនា ឆ្នាំ២០២៥នេះ និងស្នើដល់ភ្ញៀវទេសចរជាតិ-អន្តរជាតិចូលរួម ទស្សនាព្រឹត្តិការណ៍ដ៏អស្ចារ្យនេះកុំបីខាន។ តាមរយៈសេចក្ដីជូនដំណឹងដែលបណ្ដាញសារព័ត៌មាន Fresh News ទទួលបាន នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៥នេះ បានឲ្យដឹងថា៖ បាតុភូតព្រះអាទិត្យ រះចំកំពូលកណ្តាលនៃប្រាសាទអង្គរ បានស្តែងឲ្យឃើញពីលក្ខណៈពិសេសរបស់បុព្វបុរសខ្មែរ ក្នុងការគិតគូរពីប្លង់ ស្ថាបត្យកម្ម ប្លង់សាងសង់ប្រាសាទ ការរៀបចំដីធ្លី ការគន់គូរតាមគណិតវិទ្យា ការគិតគូរពីដំណើរតារាសាស្ត្រ រួមផ្សំ ជាមួយជំនឿ
March 12, 2025 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ក្នុងរយៈពេល ២ខែដំបូង នៃឆ្នាំ២០២៥ កម្ពុជាបាននាំចេញអង្ករបានចំនួន ១៣៥ ០៧៤តោន បានចំណូល១០៦លានដុល្លារ ខណៈនាំចេញស្រូវ១.៣៩លានតោន បានចំណូល ៣១៣លានដុល្លារ។ នេះបើតាមតួលេខរបស់សហព័ន្ធស្រូវអង្ករកម្ពុជា។ ការនាំចេញអង្ករជាង១៣ម៉ឺនតោនេះ តាមរយៈក្រុមហ៊ុននាំចេញអង្ករចំនួន ៤៤ ក្រុមហ៊ុន ទៅកាន់គោលដៅចំនួន ៥១ ដែលក្នុងនោះទៅកាន់បណ្តាប្រទេសនៅក្នុងតំបន់អឺរ៉ុបចំនួន២៥ បានបរិមាណអង្ករចំនួន ៧៣ ០៤៨ តោន គិតជាទឹកប្រាក់ចំនួន ៥៨.៥៣ លានដុល្លារសហរដ្ឋអាមេរិក ទៅកាន់ប្រទេសចិន និងហុងកុងចំនួន ១៦ ៥០០តោន គិតជាទឹកប្រាក់ចំនួន ១០.៤៧ លានដុល្លារសហរដ្ឋអាមេរិក ទៅកាន់ប្រទេសក្នុងអាស៊ានចំនួន ៤ប្រទេសបានបរិមាណចំនួន
March 12, 2025 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ រយៈពេល២ខែដំបូងនៃឆ្នាំ២០២៥ កម្ពុជាបានសម្រេចការនាំចេញទំនិញសំខាន់ៗ ក្នុងទំហំទឹកប្រាក់ប្រមាណជិត ៤.៥ពាន់លានដុល្លារ កើនឡើង១១.៩ភាគរយ។ នេះបើយោងតាមរបាយការណ៍ពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។ យោងតាមទិន្នន័យដដែលនេះបានឱ្យដឹងថា ក្នុងរយៈពេល២ខែដើមឆ្នាំនេះ កម្ពុជាសម្រេចបានទំហំពាណិជ្ជកម្មជាមួយទីផ្សារអន្តរជាតិប្រមាណ ៩.៤ពាន់លានដុល្លារ កើនឡើង១៦.៣% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៤។ ក្នុងនោះ កម្ពុជានាំចេញនាំចេញក្នុងតម្លៃ ៤ ៤៦០លានដុល្លារ កើនឡើង១១.៩% ខណៈការនាំចូលមកវិញមានចំនួន៤ ៩៨៧លានដុល្លារ កើនឡើង ២០.៦%។ ដៃគូពាណិជ្ជកម្មសំខាន់ៗរបស់កម្ពុជា រួមមាន ចិន, អាមេរិក, វៀតណាម, ជប៉ុន និងកាលណាដា ជាដើម។ ទំនិញសំខាន់ៗដែលកម្ពុជា បាននាំចេញច្រើនជាងគេ រួមមាន៖ សម្លៀកបំពាក់
March 12, 2025 - ព័ត៌មានអន្តរជាតិ
(Reuters)៖ សហរដ្ឋអាមេរិក កាលពីថ្ងៃអង្គារ ទី១១ ខែមីនា បានយល់ព្រមថានឹងចាប់ផ្ដើមផ្ដល់ជំនួយយោធា និងការចែករំលែកព័ត៌មានស៊ើបការណ៍សម្ងាត់ឱ្យអ៊ុយក្រែនឡើងវិញ បន្ទាប់ពីមានកិច្ចពិភាក្សាមួយជាទីដែលទីក្រុងកៀវបាននិយាយថាខ្លួននឹងទទួលយកសំណើបទឈប់បាញ់រយៈពេល៣០ថ្ងៃរបស់សហរដ្ឋអាមេរិក នៅក្នុងសង្រ្គាមជាមួយរុស្ស៉ី។ នេះបើតាម សេចក្ដីថ្លែងការណ៍រួមមួយរវាងប្រទេសទាំង២ ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio បាននិយាយថាសហរដ្ឋអាមេរិកនឹងបញ្ជូនសំណើទៅកាន់រុស្ស៉ី ហើយថាការសម្រេចចិត្តយ៉ាងណាគឺអាស្រ័យលើទីក្រុងមូស្គូ។ លោក Rubio បានគូសបញ្ជាក់ប្រាប់ក្រុមអ្នកសារព័ត៌មាន ក្រោយបិទបញ្ចប់កិច្ចពិភាក្សាជាង៨ម៉ោង ជាមួយភាគីអ៊ុយក្រែនក្នុងទីក្រុង Jeddah ប្រទេសអារ៉ាប៊ីសាអូឌីត ដូច្នេះថា «យើងសង្ឃឹមថារុស្ស៉ីនឹង ផ្ដល់ចម្លើយយល់ព្រម ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ដូច្នេះទើបយើងអាចចាប់ផ្ដើមដំណាក់កាលទី២ ដែលជាកិច្ចចរចាពិតប្រាកដ»។ ប្រមុខការទូតអាមេរិករូបនេះបន្ថែមថា សហរដ្ឋអាមេរិកចង់បានកិច្ចព្រមព្រៀងពេញលេញមួយទាំងជាមួយរុស្ស៉ី និងអ៊ុយក្រែន ឱ្យបានឆាប់បំផុតតាមដែលអាចធ្វើទៅបាន។
March 12, 2025 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានលើកឡើងថា នៅក្នុងក្របខណ្ឌកិច្ចគាំពារបរិស្ថាន ក្រសួងបរិស្ថានបានយកចិត្តទុកដាក់លើការទប់ស្កាត់ ការកាត់បន្ថយការបំពុលបរិស្ថាន និងការថែរក្សាគុណភាពបរិស្ថានទឹក ដី ខ្យល់ ឱ្យមានភាពល្អប្រសើរសម្រាប់ការប្រើប្រាស់ និងការទ្រទ្រង់ជីវិត ជីវៈចម្រុះ ទាំងក្នុងពេលបច្ចុប្បន្ន និងទៅអនាគត តាមរយៈការដាក់ចេញនូវគោលនយោបាយ ផែនការសកម្មភាព លិខិតបទដ្ឋានច្បាប់ និងវិធានការគ្រប់គ្រងសំណល់ និងសារធាតុបំពុលបរិស្ថាននានា ប្រកបដោយនិរន្តរភាពបរិស្ថាន ដោយមានតម្រូវការជាចាំបាច់នូវការចូលរួមគាំទ្រ និងអនុវត្តពីគ្រប់ភាគីពាក់ព័ន្ធ ឬ ដៃគូអភិវឌ្ឍន៍ទាំងអស់ ដើម្បីធានាថា សំណល់និងសារធាតុគីមីពុលដែលបង្កើត និងបញ្ចេញដោយសកម្មភាពអភិវឌ្ឍន៍ និងភាពរីកចម្រើននៃសង្គមជាតិ គឺត្រូវបានគ្រប់គ្រង និងបានធ្វើប្រព្រឹត្តិកម្មសម្អាតមុនបញ្ចេញទៅក្នុងបរិយាកាស ទឹក ឬដី។
March 12, 2025 - ព័ត៌មានជាតិ
(ម៉ានីល)៖ បន្ទាប់ពីចាប់ខ្លួន អតីតប្រធានាធិបតីហ្វីលីពីន លោក Rodrigo Duterte ពីបទឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ នាយប់ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥នេះ លោក Duterte ត្រូវបានបញ្ជូនតាមយន្តហោះឯកជន (Private Jet) ចេញពីទីក្រុងម៉ានីល ទៅកាន់ទីក្រុងឡាអេ ប្រទេសហូឡង់ ទីដែលតុលាការព្រហ្មទណ្ឌអន្តរជាតិ ICC នៅទីនោះ។ សូមជំរាបថា អតីតប្រធានាធិបតីហ្វីលីពីន លោក Rodrigo Duterte ត្រូវបានចាប់ឃាត់ពីបទឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ ក្រោយពេលរូបលោកបានធ្វើដំណើរពីទីក្រុងហុងកុង មកដល់អាកាសយានដ្ឋានក្នុងទីក្រុងម៉ានីលវិញ។ តុលាការព្រហ្មទណ្ឌអន្តរជាតិ ICC បានចេញដីកាចាប់ខ្លួនលោក ពាក់ព័ន្ធនឹងសង្រ្គាមបង្រ្កាបគ្រឿងញៀនរបស់លោកដែលបានសម្លាប់មនុស្សរាប់ពាន់នាក់៕ ផ្ដល់សិទ្ធិដោយ៖ Fresh
March 12, 2025 - ព័ត៌មានជាតិ
(បាត់ដំបង)៖ លោក សុខ លូ អភិបាលខេត្តបាត់ដំបង នៅព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥ បានអញ្ជើញទទួលជួបពិភាក្សាការងារជាមួយលោក ណារុត សូន្ថរោត្តម (Narut Soontarodom) អគ្គកុងស៊ុលថៃប្រចាំខេត្តសៀមរាប ដើម្បីរឹតចំណងមិត្តភាព និងពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែជិតស្និទ។ លោក សុខ លូ ថ្លែងឱ្យដឹងថា ខេត្តបាត់ដំបងមានច្រកព្រំដែនអន្តរជាតិចំនួន២ និងច្រកតំបន់ចំនួន៣ដោយមានព្រំប្រទល់ជាប់ប្រទេសថៃប្រវែងជាង១៤០គីឡូម៉ែត្រ ជាប់ខេត្តចំនួន៣របស់ប្រទេសថៃ រួមមាន៖ខេត្តត្រាត ខេត្តច័ន្ទបុរី និងខេត្តស្រះកែវ។ លោកអភិបាលខេត្ត ថ្លែងអំណរគុណរដ្ឋាភិបាលថៃ ដែលបានបង្កលក្ខណៈងាយស្រួលដល់បងប្អូនពលករខ្មែរ ដែលបានវិលត្រឡប់មកលេងស្រុកកំណើតក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរកាលពីឆ្នាំមុន។ តាមរយៈអគ្គកុង ស៊ុលថៃប្រចាំខេត្តសៀមរាប, លោក សុខ លូ
March 11, 2025









