Liny Chan
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ លោក ទិត វុទ្ធី អភិបាលរងខេត្តកំពង់ស្ពឺ រួមជាមួយមនុស្ស២នាក់ទៀត (ម្នាក់ជាទាហាន) ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយ (ACU) ចាប់ខ្លួន ពាក់ព័ន្ធបោកប្រាស់លុយអ្នកវិនិយោគជនជាតិចិនរាប់ម៉ឺនដុល្លារ។ សម្រាប់ជនជាប់ចោទទាំង៣នាក់ ត្រូវបានតុលាការខេត្តកំពង់ស្ពឺ ចេញដីកាឃុំខ្លួនដាក់ពន្ធនាគារ កាលពីថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៥។ (លោក ទិត វុទ្ធី ពេលស្តាប់ចម្លើយនៅ ACU) ពាក់ព័ន្ធជាមួយនឹងការចាប់ខ្លួនអភិបាលរងខេត្តកំពង់ស្ពឺ និងបក្ខពួកទាំង២នាក់នេះ នៅយប់ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥ បណ្តាញព័ត៌មាន Fresh News បានទទួលព័ត៌មានលម្អិត ដែលផ្តល់ជូនដោយអង្គភាពប្រឆាំងអំពើពុករលួយពីដំណើររឿង ដែលនាំឲ្យមានការប្រព្រឹត្តបទល្មើសមួយនេះ។ ខាងក្រោមនេះជាព័ត៌មានលម្អិតរបស់អង្គភាពប្រឆំាំងអំពើរលួយ៖តាមអ្នកនាំពាក្យ នៃអង្គភាពប្រឆាំងអំពើពុករលួយលោក

    March 11, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ធនាគារជាតិនៃកម្ពុជានៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៤នេះ បានដាក់ឲ្យដំណើរការផ្លូវការ ការទូទាត់ឆ្លងដែនតាមរយៈ QR Code ដំណាក់កាលទី២ ដែលអនុញ្ញាតិឲ្យប្រជាជនកម្ពុជា ប្រើប្រាស់កម្មវិធីទូទាត់បាគង និងកម្មវិធីធនាគារចល័តរបស់ខ្លួន ដើម្បីស្កេនទូទាត់តាមឃ្យូអរកូតរបស់ពាណិជ្ជករ ដែលទទួលការទូទាត់ UnionPay នៅប្រទេសចិន និងនៅតាមបណ្ដាប្រទេសផ្សេងទៀត ដែលជាដៃគូ។ ការដាក់ឱ្យដំណើរការជាផ្លូវការ ការទូទាត់ឆ្លងដែន តាមឃ្យូអរកូតដំណាក់កាលទី ២ (បាគងស្កេន UnionPay) នៃកិច្ចសហការរវាងធនាគារជាតិនៃកម្ពុជា និងក្រុមហ៊ុនបណ្ដាញប័ណ្ណទូទាត់អន្តរជាតិ UnionPay International រៀបចំឡើងនៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥ ក្រោមការចូលរួមពីលោកស្រីបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា។

    March 10, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ អ្នកនាំពាក្យក្រសួងការពារជាតិ នាយឧត្តមសេនីយ៍ ឈុំ សុជាត នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥នេះ បានចេញមកបំភ្លឺ និងបញ្ជាក់យ៉ាងច្បាស់ថា ការតែងតាំង ឧត្តមនាវីឯក ទៀ សុខា ជាមេបញ្ជាការកងទ័ពជើងទឹក តាមរយៈព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រ កាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥ គឺត្រឹមត្រូវតាមច្បាប់ ស្ដីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ដ្រី មិនមែនតែងតាំងដោយអនុក្រឹត្យឡើយ។ ការចេញមកពន​្យល់ពីសំណាក់អ្នកនាំពាក្យក្រសួងការពារជាតិ ធ្វើឡើងក្រោយមានការចែកចាយព័ត៌មាននាំឲ្យមានការយល់ច្រឡំនៅលើបណ្ដាញសង្គម ជុំវិញព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រ ក្នុងការតែងតាំងលោកឧត្តមនាវីឯក ទៀ សុខា។ អ្នកនាំពាក្យក្រសួងការពារជាតិ បានអះអាងថា ព្រះរាជក្រឹត្យតែងតាំងនេះ ក៏ធ្វើឡើងតាមសំណើថ្វាយពីសំណាក់ សម្ដេចមហាបវរធិបតី ហ៊ុន

    March 10, 2025
  • ព័ត៌មានជាតិ

    (ហុងកុង)៖ អតីតប្រធានាធិបតីហ្វីលីពីន លោក Rodrigo Duterte បាននិយាយនៅទីក្រុងហុងកុងថា រូបលោកត្រៀមរួចជាស្រេច សម្រាប់លទ្ធភាពនៃការចាប់ខ្លួនរូបលោក ចំពេលមានសេចក្តីរាយការណ៍ថា តុលាការព្រហ្មទណ្ឌអន្តរជាតិ ICC គ្រោងនឹងចេញដីកា ជុំវិញសង្រ្គាមបង្រ្កាបគ្រឿងញៀនរបស់លោក ដែលបានសម្លាប់មនុស្សរាប់ពាន់នាក់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃចន្ទ ទី១០ ខែមីនា ឆ្នាំ២០២៥។ លោក Duterte បានលើកឡើងដូចខាងលើ ក្នុងព្រឹត្តិការណ៍ជួបជុំជាមួយពលករហ្វីលីពីនរាប់ពាន់នាក់ នៅហុងកុង ដោយសង្ឃឹមថា នឹងអាចបង្កើនការគាំទ្រ សម្រាប់បេក្ខភាពសមាជិកព្រឹទ្ធសភារបស់លោក នៅក្នុងការបោះឆ្នោតពាក់កណ្តាល ដែលនឹងមកដល់​នៅប្រទេសហ្វីលីពីន។ ដោយលើកហេតុផលការពារសង្រ្គាមបង្រ្កាបគ្រឿងញៀនរបស់លោក លោក Duterte បាននិយាយដូច្នេះថា «ហេតុអ្វីបានជាខ្ញុំធ្វើវា?

    March 10, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ឆ្លើយតបជាមួយសំណួររបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា ពាក់ព័ន្ធជាមួយអ្នកកាន់បណ្ណបេឡាជាតិរបបសន្ដិសុខសង្គម (ប.ស.ស) ទៅទទួលសេវានៅតាមមណ្ឌលសុខភាពនោះ, កម្មការិនីរោងចក្រ បានអះអាងថា អ្នកប្រើប្រាស់បណ្ណ ប.ស.ស គឺមានភាពងាយស្រួល ហើយសេវានៅតាមមណ្ឌលសុខភាព ក៏មានភាពល្អប្រសើរ គ្រូពេទ្យក៏មានភាពរួសរ៉ាយរាក់ទាក់។ សារឆ្លើយឆ្លងគ្នារវាងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជាមួយកម្មករ កម្មការិនី ត្រូវបានធ្វើឡើងនៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥នេះ ក្នុងឱកាសសម្ដេចអញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់ ទារកដ្ឋានរោងចក្រកាត់ដេរម៉ាវ៉ល ស្ថិតនៅតំបន់សេដ្ឋ​កិច្ច​ពិសេសរ៉ូយ៉ាល់គ្រុបភ្នំពេញ ហើយសម្ដេចក៏បានអង្គុយធ្វើការជួបសំណេះសំណាលប្រកបដោយភាពស្និតស្នាលជាមួយកម្មករ កម្មការិនី និងអ្នកមើលថែទាំកុមារនៅទីនោះ។ ក្រៅពីសំណេះសំណាលអំពីស្ថានភាពគ្រួសារ ស្ថានភាពប្រាក់ចំណូល និងការយកចិត្តទុកដាក់របស់ថៅកែនិយោជកហើយនោះ សម្ដេចមហាបវរធិបតី ហ៊ុន

    March 10, 2025
  • ព័ត៌មានជាតិ

    (បរទេស)៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បាននិយាយនៅថ្ងៃអាទិត្រនេះថា រដ្ឋបាលរបស់លោកកំពុងទាក់ទងជាមួយនឹងក្រុមចំនួន ៤ ផ្សេងគ្នាអំពីការលក់កម្មវិធីកម្សាន្ត TikTok ដែលគ្រប់គ្រងដោយក្រុមហ៊ុនចិន ByteDance។ លោកបានបញ្ជាក់ថា «ជម្រើសទាំងអស់គឺ សុទ្ធសឹងតែល្អ»។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន​ Reuters នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥។ ដូចដែលប្រិយមិត្តបានជ្រាបរួចមកហើយថា​ ជោគវាសនារបស់ TikTok ត្រូវបានកំណត់នៅក្នុងកណ្តាប់ដៃអាមេរិកចាប់តាំងពីច្បាប់ ដែលតម្រូវឱ្យមេធំរបស់ TikTok គឺ ByteDance លក់កម្មវិធីនេះ ឬប្រឈមមុខនឹងការហាមឃាត់ចូលជាធរមាននៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៥។ បន្ទាប់ពីលោក ត្រាំ ចូលកាន់តំណែងនៅថ្ងៃទី២០ ខែមករា កន្លងទៅថ្មីៗនេះ

    March 10, 2025
  • ព័ត៌មានអន្តរជាតិ

    (សេអ៊ូល)៖ យោធាកូរ៉េខាងត្បូង បានអះអាងថា កូរ៉េខាងជើង បានបាញ់តេស្តមីស៉ីលបាលិស្ទីគប៉ុន្មានគ្រាប់ នៅថ្ងៃចន្ទនេះ ពោលគឺក្នុងថ្ងៃតែមួយ ដែលទីក្រុងសេអ៊ូលនិងទីក្រុងវ៉ាស៉ីនតោន បានរួមគ្នាចាប់ផ្តើមការធ្វើសមយុទ្ធយោធាធំប្រចាំឆ្នាំ ហៅថា Freedom Shield។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃចន្ទ ទី១០ ខែមីនា ឆ្នាំ២០២៥។ សេនាធិការចម្រុះនៃយោធាកូរ៉េខាងត្បូង បាននិយាយដូច្នេះថា «នាវេលាម៉ោង១៖៥០នាទីរសៀល (ម៉ោងនៅទីក្រុងសេអ៊ូល) យោធារបស់យើងបានប្រទះឃើញ សញ្ញានៃការបាញ់មីស៉ីលបាលិស្ទីគមិនទាន់អាចកំណត់ប្រភេទប៉ុន្មានគ្រាប់ ចេញមកពីខេត្ត Hwanghae របស់កូរ៉េខាងជើង ឆ្ពោះទៅកាន់សមុទ្រខាងលិច (សមុទ្រលឿង)»។ គួរបញ្ជាក់ថា មុនការបាញ់មីស៉ីលខាងលើ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង ទើបតែបានរិះគន់សមយុទ្ធ Freedom Shield

    March 10, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្ដីជូនដំណឹងពីជ្រើសរើសប្រធានការិយាល័យប្រជាពលរដ្ឋម្នាក់ ដើម្បីបំពេញការងារនៅការិយាល័យប្រជាពលរដ្ឋរាជធានីភ្នំពេញ ដែលផ្ដល់ឱកាសឲ្យអ្នកដែលមានអាយុចាប់ពី ៣៥ឆ្នាំ ដល់ ៦៥ឆ្នាំ និងមានលក្ខណៈសម្បត្តិគ្រប់គ្រាន់តាមការកំណត់។ ការិយាល័យប្រជាពលរដ្ឋរាជធានីភ្នំពេញ មានតួនាទីទទួល និងសម្រុះសម្រួលដោះស្រាយបណ្តឹង ក្រៅប្រព័ន្ធតុលាការ ដែលពាក់ព័ន្ធនឹងការផ្តល់សេវាសាធារណៈ ការគ្រប់គ្រងរដ្ឋបាលនៅថ្នាក់ក្រោមជាតិ ក្នុងគោលបំណង លើកកម្ពស់អភិបាលកិច្ចល្អក្នុងការផ្តល់សេវា និងការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋានប្រកបដោយតម្លាភាព គណនេយ្យភាព និងប្រសិទ្ធភាព សំដៅបង្កើនជំនឿទុកចិត្តរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន។ ប្រធានការិយាល័យប្រជាពលរដ្ឋរាជធានីភ្នំពេញនឹងត្រូវជ្រើសរើស តាមរយៈការបោះឆ្នោតដោយគណៈកម្មាធិការបោះឆ្នោតមួយ ដែលមានសមាសភាពមកពីក្រុមប្រឹក្សារាជធានីភ្នំពេញ សមាគមក្រុមប្រឹក្សាខណ្ឌ សង្កាត់ រាជធានីភ្នំពេញ តំណាងសភាពាណិជ្ជកម្មកម្ពុជា និងតំណាងអង្គការ-សមាគមសង្គមស៊ីវិលជាតិក្នុងស្រុក។ ខាងក្រោមនេះ ជាសេចក្ដីជូនដំណឹងពីការជ្រើសរើស និងលក្ខខណ្ឌតម្រូវ៖ ផ្ដល់សិទ្ធិដោយ៖ Fresh News

    March 10, 2025
  • ព័ត៌មានជាតិ

    (បរទេស)៖ ប្រភពពីទីភ្នាក់ងារសារព័ត៌មាន TASS បានរាយការណ៍មកថា អាជ្ញាធរក្នុងតំបន់ចំនួនពីររបស់រុស្ស៊ីរួមមាន Dagestan និង Chechnya បានបិទការចូលប្រើប្រាស់កម្មវិធីផ្ញើសារ Telegram ដោយលើកឡើងពីការព្រួយបារម្ភអំពីសុវត្ថិភាព។ នេះបើយោងតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥។ ការសម្រេចចិត្តនេះ ត្រូវបានធ្វើឡើងបន្ទាប់ពីមានរបាយការណ៍ថា កម្មវិធីនេះអាចត្រូវបានប្រើដោយ «សត្រូវ» ដើម្បីចូលរួមក្នុងសកម្មភាព «សកម្មប្រយុទ្ធ»​ ជាពិសេសនៅក្នុងតំបន់ដែលមានសកម្មភាពសកម្មប្រយុទ្ធអ៊ីស្លាមនិយមកើនឡើង។ ខណៈតំបន់ Dagestan និង Chechnya ត្រូវបានគេដឹងថា ជាតំបន់មូស្លីមដ៏ធំនៅភាគខាងត្បូងនៃប្រទេសរុស្ស៊ី ហើយក៏ជាតំបន់មួយដែលក្រុមស៊ើបការសម្ងាត់របស់រដ្ឋភិបាល​រកឃើញថាថា ជាតំបន់ដែលមានសកម្មប្រយុទ្ធអ៊ីស្លាមនិយមមានសកម្មភាពច្រើនជាងគេ។ ទន្ទឹមនឹងនេះ លោក Yuri

    March 10, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥នេះ បានថ្លែងថា បណ្ណបេឡាជាតិរបបសន្ដិសុខសង្គម (ប.ស.ស) មានអត្ថប្រយោជន៍ច្រើនដល់បងប្អូនកម្មករ ទាំងពេលមានជំងឺ និងមានគ្រោះថ្នាក់អ្វីក៏ដោយ គឺប.ស.ស ជាអ្នករ៉ាប់រងទាំងអស់។ ក្នុងឱកាសអញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់ទារកដ្ឋានរោងចក្រកាត់ដេរម៉ាវ៉ល ស្ថិតនៅតំបន់សេដ្ឋ​កិច្ច​ពិសេសរ៉ូយ៉ាល់គ្រុបភ្នំពេញ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត គូសបញ្ជាក់ថា ក្រោយមានការផ្ដល់ប្រព័ន្ធគាំពារសង្គម ប្រជាពលរដ្ឋក្ដី​កម្មករក្ដី​បានទទួលអត្ថប្រយោជន៍ជាច្រើន ទាំងពេលមានជំងឺ និងមានគ្រោះថ្នាក់ ជាពិសេសកាត់បន្ថយការចំណាយច្រើន ទៅលើការចំណាយតូចៗដូចជា ការពិគ្រោះជម្ងឺផ្សេងៗ ការពិនិត្យ ការផ្ដល់ថ្នាំសម្រាប់ព្យាបាលជាដើម។ បើតាមប្រសាសន៍របស់ សម្ដេចធិបតី នាយករដ្ឋមន្ត្រី, ក្រៅពី

    March 10, 2025