Liny Chan
  • ព័ត៌មានជាតិ

    (សេអ៊ូល)៖ តុលាការ​ក្រុង​សេអ៊ូល ​បាន​លុប​ចោល​ដីកា​ចាប់​ខ្លួន​អតីត​ប្រធានាធិបតី Yoon Suk Yeol នៅ​ថ្ងៃ​សុក្រនេះ ដោយ​បើក​ផ្លូវ​សម្រាប់​លទ្ធភាព​ដែល​លោក​អាច​នឹង​ត្រូវ​ដោះលែង​ពី​ពន្ធនាគារ ខណៈ​ដែល​លោក​កំពុង​ប្រឈម​មុខ​នឹង​ការ​កាត់ទោស​ពី​បទ​ញុះញង់​ឱ្យ​មាន​ការ​បះបោរ​ ទាក់ទង​នឹង​ការ​ប្រកាស​ច្បាប់អាជ្ញាសឹក​ក្នុង​រយៈពេល​ខ្លី​មួយ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Reuters។ តុលាការ​បាន​បញ្ជាក់​ថា ការ​សម្រេច​ចិត្ត​នេះ​ផ្អែក​លើ​កត្តា​ពេលវេលា​នៃ​ការ​ចោទប្រកាន់ ដែល​កើតឡើង​បន្ទាប់​ពី​រយៈពេល​ឃុំខ្លួន​ដំបូង​បាន​ផុត​កំណត់ និង​ភាព​មិន​ប្រក្រតី​នៃ​នីតិវិធី​ស៊ើបអង្កេត​ដែល​ធ្វើ​ឡើង​ដោយ​ភ្នាក់ងារ​ពីរ​ផ្សេង​គ្នា។ ទោះ​ជា​យ៉ាង​ណា ការ​សម្រេច​នេះ​មិន​បាន​ទម្លាក់​ចោល​បទ​ចោទ​ព្រហ្មទណ្ឌ​ ដែល​នាំ​ឱ្យមានការ​ចាប់​ខ្លួន​លោក​កាលពី​ថ្ងៃ​ទី ១៥ ខែ​មករា​នោះ​ទេ ហើយ​ក៏​មិន​ប៉ះពាល់​ដល់​បណ្តឹង​ចោទប្រកាន់​មួយទៀត ​នៅ​តុលាការធម្មនុញ្ញ​ដែរ។ ក្រុម​មេធាវី​របស់​លោក Yoon បាន​ស្វាគមន៍​សេចក្តី​សម្រេច​នេះ ដោយ​ចាត់​ទុក​ថា​ជា​ភស្តុតាង​បញ្ជាក់​ថា​ករណី​នេះ​មាន​ចរិត​នយោបាយ។ ពួកគេ​បាន​អំពាវនាវ​ឲ្យ​មានការ​ដោះលែង​លោក Yoon ជា​បន្ទាន់ ទោះ​ដឹង​ថា​អាច​មាន​បណ្តឹង​ឧទ្ធរណ៍​ពី​រដ្ឋអាជ្ញា​ក៏​ដោយ។ ការ​ប្រកាស​សាលក្រម​នេះ ​បាន​បង្ក​ឲ្យ​មាន​ការ​ប្រមូលផ្តុំ​ទាំង​អ្នក​គាំទ្រ និង​អ្នក​ប្រឆាំង​លោក

    March 8, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានចេញសេចក្ដីជូនដំណឹងបញ្ជាក់ថា ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានឡាយ ព្រះហស្ថលេខាលើព្រះរាជក្រឹត្យស្តីពី «ការបង្កើតបូជនីយដ្ឋានចងចាំនៃកម្ពុជាពីឧក្រិដ្ឋកម្ម មកសន្តិភាព»។ គោលបំណងនៃការបង្កើតព្រះរាជក្រឹត្យនេះ គឺដើម្បីការពារបូជនីយដ្ឋានចងចាំនៃកម្ពុជា និងគាំទ្រដល់ដំណើរការរៀបចំដាក់ទីតាំង ចំនួនបី ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ។ រាជរដ្ឋាភិបាលនៃកម្ពុជា ស្នើដាក់បូជនីយដ្ឋានចងចាំនេះ គឺដើម្បីរំលឹកដល់ខួប៥០ឆ្នាំនៃចំណុច ចាប់ផ្ដើមរបបកម្ពុជាប្រជាធិបតេយ្យ ដែលបានធ្វើឲ្យប្រជាជនកម្ពុជារងទុក្ខយ៉ាងវេទនាអស់រយៈពេល ៣ឆ្នាំ ៨ខែ និង២០ថ្ងៃ។ សូមបញ្ជាក់ថា ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានចាប់ផ្ដើមរៀបចំសំណុំឯកសារតាំងពីឆ្នាំ២០១៩មក និងបានកំណត់យកទីតាំងបូជនីយដ្ឋាន ចំនួនបី រួមមាន អតីតមន្ទីរឃុំឃាំង១៣ (ស្ថិតនៅចន្លោះខេត្តកំពង់ឆ្នាំង

    March 8, 2025
  • ព័ត៌មានជាតិ

    (វៀតណាម)៖ សិលាចារឹក និងតោថ្ម នេះគឺជាវត្ថុដែលមានអាយុកាលចាស់ជាងគេ នៅក្នុងចំណោមវត្ថុបុរាណដែលនៅសេសសល់ក្នុងវត្ត «សម្បូរណ៍រង្សី» ដែលមានយុកាលជាង ១៦០០ឆ្នាំ និងកសាងឡើងនៅឆ្នាំ៣៧៣ នៃគ.ស ពោលគឺមានអាយុច្រើនជាងប្រាសាទអង្គរវត្តទៅទៀត។ បច្ចុប្បន្នអារាមមួយនេះស្ថិតនៅក្នុងភូមិ តាខាវ (សម្បូរណ៍) ឃុំហ្វាអឹង (ក្រសាំង) ស្រុកកូវកែ (កំពង់ស្ពាន) ខេត្តត្រាវិញ (ព្រះត្រពាំង) បច្ចុប្បន្នមានព្រះតេជគុណ ថាច់ យ៉ឿង ជាព្រះគ្រូចៅអធិការវត្ត។ ក្រុមការងារបណ្ដាញព័ត៌មាន Fresh News បានចុះទៅយកព័ត៌មានដោយផ្ទាល់ អំពីប្រវត្តិនៃវត្តបុរាណនេះ។ សិលាចារឹកដែលបម្សល់ទុកនៅវត្តបុរាណនេះបានសរសេរភាសាសំស្រឹ្កត ថា៖ «ភោគីន្រ្ទាស្យសហស្រនិ្សតចលជ្ជិហ្មាតទិច្ចុម្វិត» ត្រូវបានលោក ហ្សក ស៊ីដែស បកប្រែជាភាសាបារាំង ហើយលោកសាស្រ្តាចារ្យ

    March 7, 2025
  • ព័ត៌មានជាតិ

    (កណ្ដាល)៖ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល សូមឆ្លើយតបជូនសាធារណជន ទៅនឹងករណីយុវជនមួយក្រុម ជាសិស្សសាលាស្លៀកពាក់ ឯកសណ្ឋានសិស្ស ជក់បារីថតវីដេអូ បង្ហោះក្នុងបណ្តាញហ្វេសប៊ុក នៅក្នុងរោងមួយកន្លែង និងបាននិយាយថា ជាសិស្សរៀននៅសាលាវិទ្យាល័យ ហ៊ុនសែនត្រើយស្លា។ ក្រោយពីទទួលបានព័ត៌មាននេះរួច ដោយអនុវត្តតាមបញ្ជាលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្ត នៅថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៥ កម្លាំងជំនាញផ្នែក នគរបាលយុត្តិធម៌ស្រុកស្អាង សហការជាមួយកម្លាំង ប៉ុស្តិ៍នគរបាលរដ្ឋបាលត្រើយត្រើយស្លា បានចុះស្រាវជ្រាវជាបន្ទាន់។ របាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានបញ្ជាក់ថា សិស្សសាលាស្លៀកពាក់ជាសិស្ស ប្រមូលផ្ដុំគ្នាជក់បារីរួច ថតវីដេអូបង្ហោះតាមបណ្ដាញសង្គមហ្វេសប៊ុក បានកើតហេតុ នៅថ្ងៃទី២ ខែមីនា

    March 7, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ លោក ស៊ីន ចាន់សិរីវុត្ថា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យអាកាសចរស៊ីវិល បានបញ្ជាក់ជុំវិញព្រលានយន្តហោះអន្តរជាតិតេជោ ដែលជាប់ជាស្ថាបត្យកម្ម ដ៏មានឥទ្ធិពលរបស់ពិភពលោក ដែលផ្សព្វផ្សាយដោយ CNN ដោយរចនាបទឡើងពីក្រុមហ៊ុន 𝐅𝐨𝐬𝐭𝐞𝐫 and 𝐏𝐚𝐫𝐭𝐧𝐞𝐫𝐬។ លើកឡើងក្នុងកម្មវិធី FRESH BUSINESS លោក ស៊ីន ចាន់សិរីវុត្ថា បានថ្លែងយ៉ាងដូច្នេះថា «កន្លងមកនេះ ពាក់ព័ន្ធទៅនឹងកិត្ដិនាម និងសក្ដានុពល នៃអាកាសយានដ្ឋានអន្ដរជាតិតេជោថ្មីនេះ យើងដឹងស្រាប់ហើយថា ថ្មីៗនេះ គឺទូរទស្សន៍ CNN បានផ្សព្វផ្សាយ និងលើកសរសើរ អំពីសមទ្ធិផលនៃការសាងសង់ អាកាសយានដ្ឋាននេះ។យើងដឹងហើយថា ស្ថាបត្យកម្មដែលរៀបចំរចនាបទឡើងដោយក្រុមហ៊ុន

    March 7, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ លោក ឡុង ណារ៉ូ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជា អគ្គនាយករដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ​បានគូសបញ្ជាក់ថា បើទោះបីជាមានការកាត់ភ្ជាប់បំពង់នាំទឹកចាស់ មកថ្មីក៏ដោយ ប៉ុន្តែនឹងមិនប៉ះពាល់ដល់ការផ្គត់ផ្គង់ទឹកស្អាតដល់ប្រជាពលរដ្ឋ​នៅក្នុងរាជធានីភ្នំពេញឡើយ ជាពិសេសនៅសង្កាត់និរោធ​ ហើយរដ្ឋាករទឹកនឹងពន្លឿនការងារឱ្យរួសរាល់មុនពេលចូលឆ្នាំខ្មែរខាងមុខនេះ។ ថ្លែងប្រាប់អ្នកសារព័ត៌មាន អំឡុងពេលចុះពិនិត្យការងារតភ្ជាប់បំពង់មេនាំទឹក នៅលើជាតិលេខ១ លោក ឡុង ណារ៉ូ បានឱ្យដឹងថា កន្លងមករោងចក្រផលិតទឹកស្អាតនិរោដជំហានទី១ និងជំហានទី២ ទទួលបានទឹកឆៅពីស្ថានីយបូមទឹក ក្តីតាកុយ ​ប៉ុន្តែដោយសារការរីកចម្រើន និងការររៀបចំហេដ្ឋារចនាសម្ព័ន្ធនៅកោះនរា បានធ្វើ​ឱ្យប៉ះពាល់ដល់ស្ថានីយបូមទឹកចាស់នេះ។​ ដូច្នេះហើយទើបរាជរដ្ឋាភិបាល និងភាគីពាក់ព័ន្ធ បានសិក្សាសាងសង់ស្ថានីយ៍បូមទឹកឆៅថ្មី គឺស្ថានីយ៍បូមទឹកកោះនរា សម្រាប់ធ្វើការបូមទឹកឆៅសម្រាប់ផ្គត់ផ្គង់ដល់រោងចក្រផលិតទឹកស្អាតនិរោដជំហានទី១ និងជំហានទី២ ក្នុងការប្រព្រឹត្តិកម្មទឹកស្អាត ផ្គត់ផ្គង់ដល់ប្រជាពលរដ្ឋ។ ហើយស្ថានីយ៍បូមទឹកឆៅថ្មីនេះ

    March 7, 2025
  • ព័ត៌មានជាតិ

    (វ៉ាស៊ីនតោន)៖ ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ កាលពីថ្ងៃព្រហស្បតិ៍បានចុះហត្ថលេខាលើ បញ្ជាប្រតិបត្តិដើម្បីបង្កើតប្រាក់បម្រុង bitcoin យុទ្ធសាស្ត្រ ដែលការណ៍នេះបានកើតមានឡើងមួយថ្ងៃមុនពេលមានជំនួប ជាមួយក្រុមនាយកប្រតិបត្តិ មកពីឧស្សាហកម្មរូបិយប័ណ្ណគ្រីបតូ នៅសេតវិមាន។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។ ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ ដោយដកស្រង់សារបង្ហោះរបស់ទីប្រឹក្សាសេតវិមាន ផ្នែករូបិយប័ណ្ណគ្រីបតូ គឺមហាសេដ្ឋី David Sacks នៅលើវេទិកាបណ្តាញទំនាក់ទំនងសង្គម X ថា ប្រាក់បម្រុងនេះនឹងរួមមានទាំងរូបិយប័ណ្ណគ្រីបតូ bitcoin ដែលកាន់កាប់ដោយរដ្ឋាភិបាលសហព័ន្ធ ដែលត្រូវបានដកហូតជាផ្នែកមួយនៃដំណើរការនីតិវិធីដកហូតទ្រព្យសកម្មព្រហ្មទណ្ឌឬស៊ីវិល។ អ្នកចូលរួមនៅក្នុងកិច្ចប្រជុំកំពូល ស្តីពីរូបិយប័ណ្ណគ្រីបតូនៅសេតវិមាននៅថ្ងៃសុក្រសប្តាហ៍នេះរំពឹងថា ព្រឹត្តិការណ៍នេះនឹងដើរតួជាដំណាក់កាលមួយសម្រាប់លោក ត្រាំ ដើម្បីប្រកាសជាផ្លូវការនូវផែនការរបស់គាត់ក្នុងការបង្កើតប្រាក់បម្រុងយុទ្ធសាស្ត្រ ដែលរួមមានរូបិយប័ណ្ណគ្រីបតូ bitcoin និងរូបិយប័ណ្ណគ្រីបតូចំនួនបួនផ្សេងទៀត។ កាលពីដើមសប្តាហ៍នេះ

    March 7, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា​ បានទប់ស្កាត់ការប៉ុនប៉ងលួចនាំចូលដោយខុសច្បាប់នូវសំបកកង់រថយន្តចាស់ៗប្រើរួច (Used Tire) ផ្ទុកក្នុងកុងតឺន័រចំនួន ៤ ទូ មានទម្ងន់ជិត៨ម៉ឺនគីឡូក្រាម ពីក្រៅប្រទេស តាមមាត់ច្រកកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ​ ក្នុងបំណងមកបោះចោលនៅកម្ពុជា។ នេះបើយោងតាម គេហទំព័រអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ដែលបានចេញផ្សាយនៅថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៥នេះ។ បើតាមអគ្គនាយកដ្ឋានគយ ករណីនេះ គឺជាបទល្មើសច្បាប់ស្តីពីគយ ​និងតម្រូវឱ្យម្ចាស់ទំនិញត្រូវនាំចេញត្រឡប់ទៅវិញ​ និងត្រូវបង់ពិន័យ។ យ៉ាងណាមិញ អគ្គនាយកដ្ឋានគយ មិនបានបញ្ជាក់ថាសំបកកង់រថយន្តចាស់ៗប្រើរួចនេះ ត្រូវនាំចេញពីប្រទេសណានោះទេ។ ប្រតិបត្តិការចាប់ឃាត់ សំបកកង់រថយន្តចាស់ៗប្រើរួចនាំចូលខុសច្បាប់មកកម្ពុជានេះ បានធ្វើឡើងកាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៤។ បន្ទាប់ពីសាខាគយ និងរដ្ឋាករកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ បានទទួលព័ត៌មានអញ្ញាតបណ្ណផ្តល់ដោយក្រុមហ៊ុននាវាដឹកជញ្ជូនតាមសមុទ្រ

    March 7, 2025
  • ព័ត៌មានជាតិ

    (ប៊ែរឡាំង)៖ លោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ទទួលជួបពិភាក្សាការងារជាមួយ លោក Bodo Pfaff-Greiffenhagen តំណាងក្រុមហ៊ុន Marketpilots នៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ដើម្បីសិក្សាអំពីគម្រោងការតភ្ជាប់ជើងហោះហើរត្រង់ រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់។ ការទទួលជួបពិភាក្សានេះ ធ្វើឡើងក្នុងឱកាសចូលរួមពិព័រណ៍ទេសចរណ៍អន្តរជាតិ International Tourismus Borse (ITB Berlin) 2025 នៅថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៥នេះ នៅទីក្រុងប៊ែរឡាំង សាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់។ តាមរយៈអាកាសយានដ្ឋានអន្តរជាតិតេជោ (ភ្នំពេញ) ដោយការតភ្ជាប់ជើងហោះហើរនេះ គឺដើម្បីជំរុញកំណើនទេសចរពីទីផ្សារអឺរ៉ុប ជាពិសេសទីផ្សារនិយាយភាសាអាល្លឺម៉ង់មកកាន់កម្ពុជា ឱ្យកាន់តែទូលំទូលាយ និងជំរុញលើកតម្កើងកិត្តិនាមកម្ពុជា

    March 7, 2025
  • ព័ត៌មានអន្តរជាតិ

    (ស៊ីដនី)៖ ប្រជាជនរាប់ម៉ឺននាក់ រស់នៅភាគខាងកើតនៃប្រទេសអូស្ត្រាលីត្រូវបានបង្គាប់ឱ្យជម្លៀសខ្លួនទៅកាន់កន្លែងមានសុវត្ថិភាព នៅមុនព្យុះស៉ីក្លូនត្រូពិក Alfred បក់បោកមកដល់ដីគោក នៅថ្ងៃសៅរ៍ ទី៨ ខែមីនា ខណៈ ព្យុះនេះបាននាំមកជាមួយនូវភ្លៀងធ្លាក់ខ្លាំង រលកសមុទ្រធំៗ និងខ្យល់បក់ខ្លាំងដែលបណ្ដាលឱ្យដាច់រចន្តអគ្គិសនី ហើយអាកាសយានដ្ឋានមួយចំនួនត្រូវបិទទ្វារបណ្ដោះអាសន្ន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។ ព្យុះស៉ីក្លូនត្រូពិក Alfred បាន និងកំពុងបក់បោកសន្សឹមៗឆ្ពោះទៅកាន់តំបន់ឆ្នេរ ដោយបង្កើនការព្រួយបារម្ភថាព្យុះនេះអាចនឹងធ្វើឱ្យភ្លៀងធ្លាក់ខ្លាំងមានរយៈពេលវែង ខណៈវាត្រូវបានរំពឹងថានឹងប្រែក្លាយជាព្យុះកម្រិតទី២ នៅពេលបក់បោកទៅដល់ភាគខាងជើងនៃទីក្រុង Brisbane ដែលជាទីក្រុងមានប្រជាជនរស់នៅច្រើនលំដាប់ទី៣ ក្នុងប្រទេសអូស្ត្រាលី។ ការិយាល័យឧតុនិយមអូស្ត្រាលី បានឱ្យដឹងថា Alfred បានបក់បោកក្នុងល្បឿន ១០០គីឡូម៉ែត្រក្នុងមួយម៉ោង លើតំបន់ឆ្នេរព្រំដែនរវាងរដ្ឋ Queensland និង New

    March 7, 2025