- Liny Chan
- ព័ត៌មានជាតិ
(ភ្នំពេញ)៖ វិនិយោគិនចិន មកពីខេត្តអ៊ីនណាន ទីក្រុងឃុនមីង សាធារណរដ្ឋប្រជាមានិតចិន បានបង្ហាញចំណាប់អារម្មណ៍ក្នុងការសិក្សា និងស្វែងរកអ្នកផ្គត់ផ្គង់ស្វាយចន្ទី ដែលមានស្រាប់ ដើម្បីធ្វើការនាំចេញនាពេលខាងមុខ។ វិនិយោគិនចិនបង្ហាញចំណាប់អារម្មណ៍បែបនេះ ធ្វើឡើងក្នុងជំនួបរវាង លោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា ជាមួយគណៈប្រតិភូវិនិយោគចិនចំនួន ១៩ក្រុមហ៊ុន ដឹកនាំដោយលោក Liu Yong (លាវ យ៉ុង) ប្រធានសមាគមអ្នកវិនិយោគវ័យក្មេងនៅខេត្តអ៊ីនណាន ទីក្រុងឃុនមីង សាធារណរដ្ឋប្រជាមានិតចិន ដោយមានការសម្របសម្រួលពីអ្នកឧកញ៉ា លី ឃុនថៃ ប្រធានសមាគមស្បែកជើងកម្ពុជា នាថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥នេះ។ ក្រុមហ៊ុនទាំង១៩នេះ មានសកម្មភាពវិនិយោគក្នុងវិស័យកសិកម្ម, សុខាភិបាល,
March 11, 2025 - ព័ត៌មានជាតិ
(តាកែវ)៖ លោក វ៉ី សំណាង អភិបាលខេត្តតាកែវ បានបញ្ជាក់ថា បើគ្មានអ្វីប្រែប្រួលទេ រោងចក្រចំនួន៥ នឹងត្រូវបើកដំណើរការក្នុងពេលឆាប់ៗខាងមុខនេះ នៅលើទឹកដីស្រុកកោះអណ្ដែត ជាប់ព្រំដែនប្រទេសវៀតណាម ដែលអាចស្រូបទាញការងារជូនបងប្អូនប្រជាពលរដ្ឋបានរាប់ពាន់នាក់។ ថ្លែងនៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាខេត្តនាថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥នេះ លោក វ៉ី សំណាង បានបន្ថែមថា ដោយសារមានការជឿទុកចិត្តលើការដឹកនាំដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រុមអ្នកវិនិយោគកាន់តែច្រើនបានសម្រុកមកបណ្ដាក់ទុនវិនិយោគនៅក្នុងប្រទេសកម្ពុជា ហើយក្នុងនោះខេត្តតាកែវ ក៏ទទួលបានអ្នកវិនិយោគជាច្រើនផងដែរ ជាក់ស្តែងនាពេលថ្មីៗនេះ ក្រុមអ្នកវិនិយោគបានសម្រេចចិត្តទៅបើករោងចក្រចំនួន ៥នៅ ក្នុងស្រុកកោះអណ្ដែត។ អភិបាលខេត្តតាកែវ បានសម្ដែងក្ដីរំពឹងថា ការបើករោងចក្រនៅស្រុកកោះអណ្ដែត និងនាំឱ្យប្រជាពលរដ្ឋមានការងារធ្វើកាន់តែច្រើនឡើងនៅមូលដ្ឋានកាត់បន្ថយការធ្វើចំណាកស្រុកទៅធ្វើការនៅឆ្ងាយពីផ្ទះផងដែរ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News
March 11, 2025 - ព័ត៌មានជាតិ
(សៀមរាប)៖ សម្ដេចមហាមន្រ្ដី គុយ សុផល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង រួមជាមួយថ្នាក់ដឹកនាំក្រសួងស្ថាប័នពាក់ព័ន្ធ នៅព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥ បានអញ្ជើញចុះពិនិត្យទីតាំងត្រៀមរៀបចំ ព្រះរាជពិធីបួងសួងសុំសេចក្ដីសុខ សេចក្តីចម្រើនជូនដល់ប្រទេសជាតិ ក្រោមព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុតរបស់ ព្រះករុណា ព្រះបាទ សម្តេច ព្រះនរោត្តម ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា រួមនឹងវត្តមានថ្នាក់ដឹកនាំជាន់ខ្ពស់កម្ពុជាជាច្រើនរូបទៀត។ ព្រះរាជពិធីនេះ នឹងប្រារព្ធទៅនៅថ្ងៃទី១១-១២ ខែមេសា ឆ្នាំ២០២៥ នៅខាងមុខប្រាសាទអង្គរវត្ត។ ក្នុងឱកាសនោះ សម្ដេចមហាមន្រ្ដី គុយ សុផល បានបង្ហាញថា ការជ្រើសរើសមុខប្រាសាទអង្គរវត្ត
March 11, 2025 - ព័ត៌មានជាតិ
(តូក្យូ)៖ រដ្ឋមន្រ្តីពាណិជ្ជកម្មជប៉ុន បានឱ្យដឹងថា លោកបានស្នើទៅកាន់សហរដ្ឋអាមេរិក កុំឱ្យដាក់ពន្ធគយមកលើប្រទេសជប៉ុន ប៉ុន្តែមិនសម្រេចបានការធានាណាមួយ ដែលថាជប៉ុននឹងត្រូវបានលើកលែង រួមទាំងពន្ធដែកថែប និងអាលុយមីញ៉ូម ២៥ភាគរយ ដែលកំណត់ថានឹងចាប់ផ្តើម នាថ្ងៃពុធសប្តាហ៍នេះ នោះទេ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី១១ ខែមីនា ឆ្នាំ ២០២៥។ លោក Yoji Muto បាននិយាយក្នុងរដ្ឋធានីវ៉ាស៉ីនតោន ក្រោយជួបប្រជុំជាមួយរដ្ឋមន្ត្រីពាណិជ្ជកម្ម លោក Howard Lutnick អ្នកតំណាងពាណិជ្ជកម្មអាមេរិក លោក Jamieson Greer និងទីប្រឹក្សាសេដ្ឋកិច្ចសេតវិមាន លោក Kevin
March 11, 2025 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ សម្តេចមហបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា នាថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥នេះ បានលើកទឹកចិត្តឱ្យមន្រ្តី និងអាជ្ញាធរពាក់ព័ន្ធជួយគាំទ្រ និងបណ្តុះបណ្តាលបន្ថែមដល់ប្រជាសហគមន៍នៅតាមតំបន់ទេសចរណ៍មួយចំនួន ដើម្បីជួយដល់ប្រជាពលសហគមន៍ឱ្យមានការងារធ្វើ និងមានមុខរបរច្បាស់លាស់ ខណៈរដ្ឋាភិបាលនឹងកសាងហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍បន្ថែម។ សម្តេចមហបវរធិបតី ហ៊ុន ម៉ាណែតថ្លែងបែបនេះ ធ្វើឡើងក្នុងឱកាសដែលសម្តេចអញ្ជើញចែកសញ្ញាបត្រជូននិសិ្សតវិទ្យាស្ថានវ៉ាន់ដា នៅកោះពេជ្រ នាព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥នេះ។ ការលើកឡើងរបស់សម្តេចបវរធិបតី ក៏ស្របពេលដែលសម្តេចទើបតែធ្វើដំណើរចុះពិនិត្យស្ថានភាពទេសចរណ៍ នៅលើភ្នំខ្នងផ្សារ ក្នុងខេត្តកំពង់ស្ពឺ កាលពីចុងសប្តាហ៍នេះផងដែរ។ សម្តេចធិបតីបានគូសបញ្ជាក់ថា វិស័យទេសចរណ៍ត្រូវវិនិយោគនៅក្នុងហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍ និងត្រូវវិនិយោគឱ្យចំគោលដៅ ជៀសវាងការវិនិយោគខុសនាំខាតលុយ។ ដូច្នេះហើយ រដ្ឋាភិបាលនឹងកសាងហេដ្ឋារចនាសម្ព័ន្ធគាំទ្រ បន្ទប់ទឹក និងកន្លែងលក់ផលិតផលនានាសម្រាប់សហគមន៍។
March 11, 2025 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥នេះ បានចេញសេចក្តីជូនដំណឹង ប្រកាសពីតម្លៃលក់រាយប្រេងឥន្ធនៈ នៅតាមស្ថានីយនានាដោយចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥ ត្រូវលក់សាំងធម្មតាតម្លៃ ៣,៨៥០រៀល និងម៉ាស៊ូតត្រូវលក់ ៣,៧០០រៀល ក្នុង១លីត្រ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News
March 11, 2025 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងថា ការរៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្តនៅសៀមរាបឆ្នាំនេះ គឺជាការបង្កើតព្រឹត្តិការណ៍ទេសចរណ៍ ដើម្បីទាក់ទាញអ្នកទេសចរ មិនមែនជាការបង្កើតព្រឹត្តិការណ៍មិនឱ្យគេចាប់អារម្មណ៍រឿងសង្គម ដូចវិទ្យុអាស៊ីសេរីផ្សាយនោះឡើយ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះនៅព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥នេះ នាឱកាសអញ្ជើញជាអធិបតីក្នុងពិធីចែកសញ្ញាបត្រជូននិស្សិតបញ្ចប់ការសិក្សានៅវិទ្យាស្ថានវ៉ាន់ដា។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះថា «ម្សិលមិញខ្ញុំឃើញ ស.ស.យ.ក គ្រោងរៀបចំព្រឹត្តិការអង្គរសង្ក្រាន្ត នៅខែមេសា ហើយមានបងប្អូនមួយចំនួន អ្នកនៅក្រៅប្រទេសពេលអាស៊ីសេរីសម្ភាសន៍ ថាធ្វើនេះខាតប្រយោជន៍ អត់បានការអីទេ ចំណាយលុយអត់ប្រយោជន៍នៅពេលប្រជាពលរដ្ឋក្រីក្រ, ទស្សនៈរបស់បងប្អូនដែលលើកនេះខ្ញុំទទួល ប៉ុន្តែខ្ញុំក៏មានទស្សនៈជ្រុងមួយផ្អែកលើជាក់ស្តែង បើបងប្អូនទៅសួរអ្នកសៀមរាប អ្នកដែលលក់នៅក្នុងផ្សារសៀមរាប
March 11, 2025 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ គម្រោងវិនិយោគចំនួន៤៤ ដែលមានទុនវិនិយោគសរុប ៣២១លានដុល្លារ ត្រូវបានអនុម័តដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ក្នុងខែកុម្ភៈ ឆ្នាំ២០២៥។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥។ សេចក្ដីប្រកាសព័ត៌មានបានបញ្ជាក់ថា គម្រោងវិនិយោគសរុបចំនួន៤៤ គម្រោងនេះ អាចបង្កើតការងារបានប្រមាណ ២៥ពាន់កន្លែង។ ក្នុងចំណោមគម្រោងវិនិយោគទាំងអស់ គម្រោងវិនិយោគដែលមានទីតាំងស្ថិតនៅក្រៅតំបន់ សេដ្ឋកិច្ចពិសេសមានចំនួន២១គម្រោង និងគម្រោងវិនិយោគ ដែលមានទីតាំងស្ថិត នៅក្នុងតំបន់សេដ្ឋកិច្ច ពិសេសមានចំនួន២៣គម្រោង។ ជារួមក្នុងខែកុម្ភៈ ឆ្នាំ២០២៥នេះ ការអនុម័តគម្រោងវិនិយោគមានការកើនឡើងចំនួន៧គម្រោង ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤។ ទន្ទឹមនឹងនេះ ក្នុងរយៈពេល២ខែ ដើមឆ្នាំ២០២៥
March 11, 2025 - ព័ត៌មានអន្តរជាតិ
(ម៉ានីល)៖ វិមានប្រធានាធិបតីហ្វីលីពីន បានឱ្យដឹងនៅថ្ងៃអង្គារ ទី១១ ខែមីនានេះថាអតីតប្រធានាធិបតីហ្វីលីពីន លោក Rodrigo Duterte ត្រូវបានឃាត់ហើយពីបទឧក្រិដ្ឋកម្មប្រឆាំងនឹង មនុស្សជាតិ ក្រោយពេលរូបលោកបានធ្វើដំណើរមកដល់អាកាសយានដ្ឋានក្នុងទីក្រុងម៉ានីល វិញ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។ ការចាប់ខ្លួនលោក Rodrigo Duterte កើតមានឡើងតែមួយថ្ងៃប៉ុណ្ណោះ ក្រោយអតីតប្រធានាធិបតីរូបនេះកាលពីថ្ងៃចន្ទម្សិលមិញ បាននិយាយក្នុងទីក្រុងហុងកុងថា រូបលោកត្រៀមរួចជាស្រេច សម្រាប់លទ្ធភាពនៃការចាប់ខ្លួនរូបលោក ចំពេលមានសេចក្តីរាយការណ៍ថា តុលាការព្រហ្មទណ្ឌអន្តរជាតិ ICC គ្រោងនឹងចេញដីកា ជុំវិញសង្រ្គាមបង្រ្កាបគ្រឿងញៀនរបស់លោក ដែលបានសម្លាប់មនុស្សរាប់ពាន់នាក់។ លោក Duterte បានលើកឡើងដូចខាងលើ ក្នុងព្រឹត្តិការណ៍ជួបជុំជាមួយពលករហ្វីលីពីនរាប់ពាន់នាក់ នៅហុងកុង ដោយសង្ឃឹមថា នឹងអាចបង្កើនការគាំទ្រ
March 11, 2025 - ព័ត៌មានអន្តរជាតិ
(កូឡាឡាំពួរ)៖ រដ្ឋាភិបាលម៉ាឡេស៊ី បានចេញសេចក្តីណែនាំដល់ពលរដ្ឋរបស់ខ្លួនឲ្យពន្យារពេលការធ្វើដំណើរដែលមិនចាំបាច់ ទៅកាន់ភាគខាងត្បូងប្រទេសថៃ បន្ទាប់ពីមានការវាយប្រហារដោយការបំផ្ទុះគ្រាប់បែក និងការបាញ់ប្រហារដែលសង្ស័យថា ធ្វើឡើងដោយក្រុមឧទ្ទាមបានសម្លាប់មនុស្ស ៥ នាក់ និងរបួស ១៣ នាក់ផ្សេងទៀតកាលពីចុងសប្តាហ៍។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី១០ ខែមីនា ឆ្នាំ ២០២៥។ ការវាយប្រហារទាំងនេះ បានកើតឡើងនៅក្នុងខេត្តភាគខាងត្បូងបំផុតរបស់ប្រទេសថៃ ដែលភាគច្រើនជាជនជាតិម៉ាឡេមូស្លីម ជាតំបន់ដែលមានជម្លោះអូសបន្លាយអស់រយៈពេលជាច្រើនទសវត្សរ៍ រវាងក្រុមបះបោរផ្តាច់ខ្លួន និងរដ្ឋាភិបាលថៃ។ ចាប់តាំងពីឆ្នាំ ២០០៤ មក មនុស្សជាង ៧,៣០០ នាក់ត្រូវបានសម្លាប់នៅក្នុងតំបន់នេះ។ ក្រសួងការបរទេសម៉ាឡេស៊ី បានចេញសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអាទិត្យ ដោយផ្តល់អនុសាសន៍យ៉ាងខ្លាំង
March 11, 2025









