- Liny Chan
- ព័ត៌មានជាតិ
(បារាំង)៖ របាំព្រះរាជទ្រព្យដ៏ល្បីរបស់កម្ពុជាត្រូវបានសម្តែងជាផ្លូវការលើកទី១ នៅក្នុងទីក្រុងប៉ារីស តាមកាលវិភាគសម្តែង នៅរសៀល និងយប់ថ្ងៃទី៨ ខែមីនា (ម៉ោងនៅកម្ពុជាលឿនជាងម៉ោងនៅប្រទេសបារាំងប្រហែល៦ម៉ោង) ខណៈការសម្តែងនៅសារមន្ទីរ Quai Branly នេះ នឹងត្រូវរៀបចំចំនួន៣លើក ក្នុងរយៈពេល២ថ្ងៃ។ ក្នុងបេសកកម្មដ៏មានសារៈសំខាន់នេះ ត្រូវបានធ្វើឡើងក្នុងគោលបំណងនាំយកសិល្បៈកម្ពុជា ទៅសម្តែងបង្ហាញ និងផ្សព្វផ្សាយនៅលើឆាកអន្តរជាតិ ពិសេសដើម្បីជាការផ្សារភ្ជាប់ទំនាក់ទំនងរវាងសហគមអន្តរជាតិ និងកម្ពុជា ក្នុងន័យទាក់ទាញភ្ញៀវទេសចរអឺរ៉ុបមកកម្ពុជា តាមរយៈស្ពានសិល្បៈវប្បធម៌។ លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ប្រធានសមាគមសិល្បករខ្មែរ បានថ្លែងថា «ពេលនេះនាងខ្ញុំកំពុងអមដំណើរលោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ រួមជាមួយនឹងសម្តេចរាជបុត្រីព្រះអនុជ នរោត្តម អរុណរស្មី ក្នុងដំណើរនាប្រទេសបារាំងរយៈពេល៧ថ្ងៃ
March 10, 2025 - ព័ត៌មានជាតិ
(កំពង់ស្ពឺ)៖ លោក ទិត វុទ្ធី អភិបាលរងខេត្តកំពង់ស្ពឺ រួមជាមួយមនុស្ស២នាក់ទៀត (ម្នាក់ជាទាហាន) ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយ (ACU) ចាប់ខ្លួន ពាក់ព័ន្ធបោកប្រាស់លុយអ្នកវិនិយោគជនជាតិចិន៤០ម៉ឺនដុល្លារ។ សម្រាប់ជនជាប់ចោទទាំង៣នាក់ ត្រូវបានតុលាការខេត្តកំពង់ស្ពឺ ចេញដីកាឃុំខ្លួនដាក់ពន្ធនាគារ កាលពីថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៥។ សេចក្តីរាយការណ៍ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥ បានបញ្ជាក់ថា លោក ទិត វុទ្ធី និងបក្ខពួក ត្រូវបាន ACU ចាប់ខ្លួន ដោយសារស៊ីដាច់លុយចិន៤០ម៉ឺនដុល្លារ រឿងរត់អាជ្ញាបណ្ណរ៉ែ តែមិនបានសម្រេច។
March 10, 2025 - ព័ត៌មានជាតិ
(បាងកក)៖ ប៉ូលិស បានឱ្យដឹងថា មានមនុស្ស៥នាក់ស្លាប់ និង ១៣នាក់របួសក្នុងការវាយប្រហារពីរផ្សេងគ្នា នៅឯភាគខាងត្បូងប្រទេសថៃ ជាទីដែលកំពុងតែច្របូកច្របល់។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី១០ ខែមីនា ឆ្នាំ២០២៥។ ប៉ូលិសខេត្ត Narathiwat និយាយថា ក្រុមជនសង្ស័យជាង ១០នាក់ បានបើកការបាញ់ប្រហារ នៅខាងក្រៅការិយាល័យស្រុក Sungai Kolok ដែលជាទីប្រជុំជនមួយជាប់ព្រំដែនម៉ាឡេស៉ី-ថៃ កាលពីម៉ោងប្រហែល ៩យប់ថ្ងៃសៅរ៍។ ពួកគេក៏បានគប់គ្រឿងផ្ទុះ និងបំផ្ទុះគ្រាប់បែក បណ្តាលឱ្យបុគ្គលិកស្ម័គ្រចិត្តការពារពីរនាក់ស្លាប់ និង ១២នាក់រងរបួស។ ក្រៅពីនោះ មានការវាយប្រហារដាច់ដោយឡែកមួយទៀត នៅក្នុងខេត្ត Pattani
March 10, 2025 - ព័ត៌មានជាតិ
(កំពង់ស្ពឺ)៖ ដើម្បីជំរុញការផ្តល់សេវាទេសចរណ៍ជូនភ្ញៀវទេសចរ និងជួយសម្រួលដល់ការរស់នៅ របស់ប្រជាពលរដ្ឋសហគមន៍ផងដែរនោះ ក្នុងឱកាសចុះពិនិត្យដោយផ្ទាល់ អំពីសក្តានុពលនៃតំបន់ទេសចរណ៍ខ្នងផ្សារ ខ្នងសំពៅ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានដាក់ចេញនូវបទបញ្ជាមួយចំនួន ដល់ក្រសួងបរិស្ថាន រដ្ឋបាលខេត្តកំពង់ស្ពឺ ក្រសួងទេសចរណ៍ ដើម្បីធ្វើឱ្យប្រសើរឡើងនូវការផ្តល់សេវាទេសចរណ៍ នៅតំបន់ទេសចរណ៍ខ្នងផ្សារ ខ្នងសំពៅ។ បទបញ្ជាមួយចំនួនដែលសម្តេចដាក់ចេញរួមមាន ការអភិរក្ស និងថែរក្សាតំបន់ទេសចរណ៍ខ្នងផ្សារ ខ្នងសំពៅ, សិក្សារៀបចំហេដ្ឋារចនាសម្ព័ន្ធគាំទ្រ និងសេវាកម្មគាំទ្រ ដូចជាផ្លូវ បន្ទប់ទឹក កន្លែងលក់អាហារ កន្លែងសង្គ្រោះបន្ទាន់, ការធ្វើឱ្យប្រសើរឡើងប្រព័ន្ធផ្គត់ផ្គង់ទឹក និងការជំរុញផ្សព្វផ្សាយទេសចរណ៍ធម្មជាតិនៅតំបន់នេះ។ នៅព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥នេះ សម្តេចបវរធិបតី ហ៊ុន
March 10, 2025 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ថ្ងៃចន្ទ ១២កើត ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ទារកដ្ឋានរោងចក្រកាត់ដេរម៉ាវ៉ល ស្ថិតនៅតំបន់សេដ្ឋកិច្ចពិសេសរ៉ូយ៉ាល់ គ្រុប ភ្នំពេញ។ រោងចក្រកាត់ដេរម៉ាវ៉ល ជារោងចក្ររោងចក្រកាត់ដេរសម្លៀកបំពាក់ និងខោអាវកីឡាដ៏ធំមួយនៅកម្ពុជា បើកដំណើរការកាលពីថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២០។ រោងចក្រនេះមានចំនួន៣៣អគារ ហើយកាត់ដេរសម្លៀកបំពាក់ និងខោអាវកីឡាម៉ាកល្បីៗមានដូចជា NIKE PUMA LULULEMON RALPH LAUREN និង ADIDAS ជាដើម។
March 10, 2025 - ព័ត៌មានជាតិ
(ស្វាយរៀង)៖ លោក អម មង្គល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានសម្រេចប្រគល់ភារកិច្ចជូន អគ្គស្នងការដ្ឋាននគរបាលជាតិ ដើម្បីអនុវត្តវិន័យលើមន្ត្រីនគរបាលចំនួន៤រូប នៃអធិការដ្ឋាននគរបាលស្រុកស្វាយទាប ខេត្តស្វាយរៀង។ ក្នុងលិខិតដែលត្រូវបានចែកចាយនៅថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៥នេះ លោក អម មង្គល បានសម្រេចឲ្យដកហូតតួនាទីលោកវរសេនីយ៍ទោ សោម សារ៉ន អធិការនគរបាលស្រុកស្វាយទាប និងបន្ថយឋានន្តរស័ក្តិចំនួន២ថ្នាក់។ ជាមួយគ្នានោះ ក្រសួងមហាផ្ទៃ ក៏បានសម្រេចដាក់ពិន័យលើលោកវរសេនីយ៍ត្រី វ៉ា សំណាង អធិការរងផ្នែកនគរបាលយុត្តិធម៌, លោកអនុសេនីយ៍ឯក ផាត់ ផល នាយរងផ្នែកអន្តោប្រវេសន៍ និងលោកអនុសេនីយ៍ឯក កឹម ស៊ីថុន នាយរងផ្នែកយុត្តិធម៌
March 8, 2025 - ព័ត៌មានជាតិ
(កំពង់ចាម)៖ លោក អ៊ុន ចាន់ដា ប្រធានសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ចាម រួមជាមួយសហការី នៅព្រឹកថ្ងៃសៅរ៍ ទី៨ ខែមិនាឆ្នាំ២០២៥ នេះ បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ផ្តល់ជូនអាជីវករលក់អាគុយ ម៉ូតូ កង់ ១៧គ្រូសារ រស់នៅភូមិទី៨ សង្កាត់កំពង់ចាម ក្រុងកំពង់ចាម ដែលរងគ្រោះដោយអគ្គីភ័យ មូលហេតុឆ្លងចរន្តអគ្គិសនី ធ្វើឲ្យតូបអាជីវកម្ម ១៧ ល្វែងជាប់ៗគ្នា ត្រូវភ្លើងឆាបឆេះអស់ទាំងស្រុងតែម្តង ដែលហេតុការណ៍នេះ កើតឡើង កាលពីម៉ោងជិត១២ អាធ្រាត្រ ថ្ងៃទី៧
March 8, 2025 - ព័ត៌មានជាតិ
(កំពង់ចាម)៖ នៅយប់រំលងអធ្រាត្រឈានចូលថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៥នេះ មានករណីអគ្គីភ័យឆាប់ឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ ស្ថិតនៅចំណុចភូមិទី៨ សង្កាត់កំពង់ចាម ក្រុងកំពង់ចាម ខេត្តកំពង់ចាម។ ក្រោយទទួលព័ត៌មានភ្លាមនោះ លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម បានដឹកនាំបញ្ជាកម្លាំងដោយផ្ទាល់ជួយអន្តរាគមន៍ ដោយមានរថយន្តពន្លត់អគ្គីភ័យ ចំនួន១០គ្រឿង ក្នុងនោះរថយន្តខេត្ត ចំនួន៣គ្រឿង និងតាមបណ្ដាក្រុង/ស្រុក ចំនួន៧គ្រឿង ដើម្បីអន្តរាគមន៍ជាបន្ទាន់។ ក្នុងករណីអគ្គិភ័យឆាប់ឆេះនេះបណ្ដាលឲ្យឆេះផ្ទះអស់ ចំនួន១៧ល្វែង តែមិនមានប៉ះពាល់ដល់អាយុជីវិតមនុស្សឡើយ ដោយប្រើប្រាស់ទឹកអស់ចំនួន៥៣ស៉ឺទែន ទើបអាចគ្រប់គ្រងអគ្គីភ័យរលត់១០០% មិនឆេះរាលដាលបន្ដ នៅវេលាម៉ោង ៤៖១០នាទីទៀបភ្លឺ។ បច្ចុប្បន្នកម្លាំងជំនាញបាននិងកំពុងស្រាវជ្រាវរកមូលហេតុ នៃការឆេះនេះ និងសិក្សាចំពោះទំហំ និងទ្រព្យសម្បត្តិដែលបានខូចខាត។ ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម
March 8, 2025 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ នៅថ្ងែទី៨ ខែមីនា ឆ្នាំ២០២៥ ដែលជាថ្ងៃប្រារព្ធខួបទី១១៤ នៃទិវាអន្តរជាតិនារី, លោកបណ្ឌិត ចន ណារិទ្ធ អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការក្រុមប្រឹក្សាជាតិគាំពារសង្គម មានប្រសាសន៍ថា បន្ទាប់ពីក្រុមប្រឹក្សាជាតិគាំពារសង្គមបានសិក្សាអំពីលទ្ធភាពក្នុងការពង្រីកវិសាលភាពវិសាលភាពនៃកម្មវិធីផ្ដល់សាច់ប្រាក់ឧបត្ថម្ភរបស់រាជរដ្ឋាភិបាលសម្រាប់សមាជិក ប.ស.ស. ជាស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ឆ្នាំ ដល់មន្រ្តីនគរបាលជាតិ និងមន្រ្តីពន្ធនាគារ, ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងក្រសួងសុខាភិបាល បានសម្រេចចេញប្រកាសអន្តរក្រសួង លេខ០៧៥/២៥ ក.ប/ប្រ.ក.ប.ស.ស. ដើម្បីផ្ដល់សាច់ប្រាក់ឧបត្ថម្ភ ដល់ស្រ្តីមន្រ្តីនគរបាលជាតិ និងមន្រ្តីពន្ធនាគារ អំឡុងមានផ្ទៃពោះ រហូតដល់កុមារអាយុ ២ឆ្នាំ។ លោកបណ្ឌិត
March 8, 2025 - ព័ត៌មានអន្តរជាតិ
(វ៉ាស៉ីនតោន)៖ កាលពីថ្ងៃសុក្រ ទី៧ ខែមីនា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានលើកឡើងអំពីលទ្ធភាពនៃការដាក់ទណ្ឌកម្មទ្រង់ទ្រាយធំបន្ថែម ព្រមទាំងវិធានការពន្ធគយប្រឆាំងនឹងរុស្ស៉ី ពោលគឺប៉ុន្មានថ្ងៃ ក្រោយផ្អាកជំនួយយោធានិងការគាំទ្រផ្នែកចារកម្មដល់អ៊ុយក្រែន ហើយលោកបានអំពាវនាវឱ្យប្រទេសទាំងពីរ ប្រញាប់ចរចាគ្នា ដើម្បីសម្រេចឆ្ពោះទៅបាន កិច្ចព្រមព្រៀងសន្តិភាព។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។ លោក ត្រាំ បានបង្ហោះសារយ៉ាងដូច្នេះថា «ស្របពេលដែលរុស្ស៉ីកំពុងតែបន្តវាយប្រហារអ៊ុយក្រែនឥតសំចៃដៃ នៅលើសមរភូមិ នាពេលនេះ ខ្ញុំពិចារណាដាក់ទណ្ឌកម្មទ្រង់ទ្រាយធំផ្នែកធនាគារ និងទណ្ឌកម្មបន្ថែមផ្នែកផ្សេងៗទៀត ហើយនិងវិធានការពន្ធគយ ទៅលើរុស្ស៉ី រហូតទាល់មានការសម្រេចបានបទឈប់បាញ់ និងកិច្ចព្រមព្រៀងសន្តិភាពចុងក្រោយ។ រុស្ស៉ីនិងអ៊ុយក្រែន គួរតែរួសរាន់នាំគ្នាមកចូលតុចរចាឱ្យបានឆាប់ៗ មុនវាយឺតពេល»។ ការគំរាមរបស់លោក ត្រាំ
March 8, 2025









