Liny Chan
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ដូចគេដឹងហើយថា ប្រាសាទភ្នំដា ក្នុងខេត្តតាកែវ គឺជាប្រាសាទមួយ ស្ថិតនៅក្នុងបញ្ជីត្រៀមរបស់កម្ពុជា សម្រាប់ដាក់ស្នើជាតំបន់បេតិកភណ្ឌពិភពលោក ក្នុងចំណោមស្ថានីយ៍សំខាន់ៗចំនួន៧ ដូចជា៖ សារមន្ទីរទួលស្លែង (ដាក់ជាកញ្ចប់ជាមួយបឹងជើងឯក និងមន្ទីរម១៣) ប្រាសាទបន្ទាយឆ្មារ ភ្នំឧត្តុង្គ ភ្នំគូលែន ព្រះខណ្ឌស្រុកកំពង់ស្វាយ និងប្រាសាទបេងមាលា ជាដើម។ បើគេទៅលេងតំបន់ប្រាសាទភ្នំដា គេនឹងឃើញប្រាសាទភ្នំដា ដែលសង់នៅសម័យអង្គរផង និងប្រាសាទចាស់មួយទៀត ដែលសង់នៅសម័យអាណាចក្រភ្នំ ឬហ្វ៊ូណនផង។ ជាការណ៍ពិត អ្នកស្រាវជ្រាវជាច្រើនបានយល់ស្របគ្នាថា ប្រាសាទភ្នំដា ដែលនៅឈរមានរូងរាងល្អ និងសាងសង់ឡើងនៅរវាងសតវត្សទី១១ នៅសម័យអង្គរនោះ បានសង់ពីលើប្រាសាទដ៏ចំណាស់មួយ ដែលមានអាយុកាលពីសម័យហ្វ៊ូណនមកម៉្លេះ។ បើគេមើលផ្នែកខាងក្រៅនៃជ្រុងខាងលិច យើងគេអាចមើលឃើញប្រាសាទចាស់ នាសម័យហ្វូណន

    March 5, 2025
  • ព័ត៌មានជាតិ

    (កៀវ)៖ កាលពីថ្ងៃអង្គារសប្តាហ៍នេះ អ៊ុយក្រែន បាននិយាយថា ខ្លួននឹងធ្វើអ្វីគ្រប់យ៉ាងដែលអាចធ្វើទៅបាន ដើម្បីទប់ទល់នឹងការឈ្លានពានរបស់រុស្ស៉ី បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ សម្រេចចិត្តផ្អាកការគាំទ្រផ្នែកយោធា របស់ទីក្រុងវ៉ាស៉ីនតោនសម្រាប់ទីក្រុងកៀវ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី៥ ខែមីនា ឆ្នាំ ២០២៥។ លោក ត្រាំ បានដាក់បទបញ្ជាឱ្យសហរដ្ឋអាមេរិក ផ្អាកការផ្តល់ជំនួយយោធាដល់អ៊ុយក្រែន កាលពីដើមសប្តាហ៍ ប៉ុន្មានថ្ងៃក្រោយមានជម្លោះពាក្យសម្តីជាមួយលោក ហ្សេលេនស្គី។ នាយករដ្ឋមន្រ្តីអ៊ុយក្រែន លោក Denys Shmygal បានប្រាប់សន្និសីទសារព័ត៌មាន ក្នុងទីក្រុងកៀវ ដូច្នេះថា «យើងនឹងធ្វើអ្វីគ្រប់យ៉ាង ដើម្បីបន្តទប់ទល់»។ រីឯ

    March 5, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ លោក វ៉ាន់ឡុលវ៉ាណា បាវីតលុង (H.E Vanlalvawna Bawitlung) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋឥណ្ឌា ប្រចាំព្រះរាជាណាចក្រកម្ពុជា បានស្នើសុំឱ្យអាជ្ញាធររាជធានីភ្នំពេញ អនុញ្ញាតក្នុងការរៀបចំទិវាស្តង់ម្ហូបអាហារមួយកន្លែង នៅរាជធានីភ្នំពេញ។ ទិវានេះនឹងមានការសហការចូលរួម ពីបណ្ដាប្រទេសជាច្រើន មានទាំងប្រទេសថៃ ឡាវ កម្ពុជា វៀតណាមនិងមីយ៉ាម៉ា ដោយគ្រោងនឹងធ្វើឡើងនៅថ្ងៃទី២២ ខែមីនា ឆ្នាំខាងមុខនេះ។ ការស្នើបែបនេះរបស់លោក វ៉ាន់ឡុលវ៉ាណា បាវីតលុង បានធ្វើឡើងនារសៀលថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៥នេះ ខណៈលោកចូលជួួបសម្តែងការគួរសមជាមួយលោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ នៅសាលារាជធានីភ្នំពេញ។

    March 5, 2025
  • ព័ត៌មានជាតិ

    (កៀវ)៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានសន្យាជួសជុលទំនាក់ទំនងជាមួយសហរដ្ឋអាមេរិក ដោយពិពណ៌នាថាមានការប៉ះទង្គិតសម្តីគ្នាដ៏គួរឱ្យសោកស្តាយ ជាមួយលោកប្រធានាធិបតី ដូណាល់ ត្រាំ កាលពីសប្តាហ៍មុន។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី៥ ខែមីនា ឆ្នាំ ២០២៥។ លោក ហ្សេលេនស្គី និយាយកាលពីព្រឹកថ្ងៃអង្គារសប្តាហ៍នេះថា លោកចង់ធ្វើឱ្យរឿងរាវទៅជាល្អវិញ ហើយត្រៀមខ្លួនរួចរាល់ដើម្បីចុះហត្ថលេខាលើកិច្ចព្រមព្រៀងរ៉ែ ដែលលោកបានយកទៅលើដាក់លើតុពិភាក្សា អំឡុងទស្សនកិច្ចទីក្រុងវ៉ាស៉ីតោន កាលពីសប្តាហ៍មុននោះ។ តាមសារបង្ហោះលើបណ្តាញសង្គម X លោក ហ្សេលេនស្គី គូសបញ្ជាក់ថា «គ្មាននរណាម្នាក់ក្នុងចំណោមពួកយើង ចង់បានសង្រ្គាមមិនចេះចប់នោះទេ។ ក្រុមការងាររបស់ខ្ញុំ និងរូបខ្ញុំផ្ទាល់ត្រៀមរួចជាស្រេចដើម្បីធ្វើការ ក្រោមការដឹកនាំរបស់លោកប្រធានាធិបតី

    March 5, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានឱ្យដឹងថា ជាដំណឹងដ៏រីករាយ ក្រោមការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្រមហ៊ុន អាកាសចរណ៍ តួគីអ៊ែរឡាញ​ ​​នឹងភ្ជាប់ជើងហោះហើរមកកម្ពុជានៅចុងឆ្នាំ២០២៥​ ខណៈក្រុមហ៊ុនអាកាសចរណ៍ អ៊ែរមឺរ៉េតអ៊ែរឡាញ​ ក៏បានជំរុញ​ និងពង្រីកការហោះហើរមកកម្ពុជា​ ពីទីក្រុងឌូបៃទៅខេត្តសៀមរាប​ នាពាក់កណ្តាលឆ្នាំ២០២៥នេះផងដែរ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ក្រោមកិច្ចសហការ​ និងការជំរុញបើកចំហជើងមេឃកម្ពុជា​ ក្នុងការទទួលយកភ្ញៀវជាតិ​ អន្តរជាតិ​ និងអ្នកធុរកិច្ចមកកាន់កម្ពុជាកាន់តែសកម្ម​ និងប្រទាក់ក្រឡាជាមួយចក្ខុវិស័យវែងឆ្ងាយរបស់ជាតិ​ រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៉ីវិល​ បានបន្តពង្រីក​ និងលើកកម្ពស់បន្ថែមជើងហោះហើរត្រង់មកកម្ពុជា​ ដែលជាលទ្ធផលថ្មីសម្រេចបាន គឺជើងហោះហើរ​ តួកីអ៊ែរឡាញ​ នឹងបើកការហោះហើរពីទីក្រុងអ៉ីស្តង់ប៊ូល

    March 4, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ការនាំចូលបរិក្ខារផលិតកម្ម សម្ភារសាងសង់រោងចក្រ និងធាតុចូលផលិតកម្ម សម្រាប់វិស័យស្វាយចន្ទី នឹងត្រូវបានអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា(អគរ) ​​​​លើកលែងពន្ធគយ អាករពិសេស អាករលើតម្លៃបន្ថែម ​ដើម្បីជំរុញការកែច្នៃស្វាយចន្ទីឱ្យកាន់តែប្រសើរជាងមុន​ ខណៈកាលពីឆ្នាំ២០២៤ ការកែច្នៃស្វាយចន្ទីមានត្រឹមតែជាង ៣%ប៉ុណ្ណោះ។ នាព្រឹកថ្ងៃ​ថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៥ នៅសាលាជាតិគយ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា (អគរ) បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយ ស្តីពីការលើកទឹកចិត្តផ្នែកគយដល់សមាគមស្វាយចន្ទីកម្ពុជា​ ​ក្នុងគោលបំណងផ្សព្វផ្សាយអំពីការលើកទឹកចិត្តផ្នែកគយ ដើម្បីចូលរួមជំរុញនិងគាំទ្រការពង្រឹងភាពប្រកួតប្រជែង និងការបង្កើនសមត្ថភាពផលិតកម្មក្នុងវិស័យ ស្វាយចន្ទី ហើយជាមួយគ្នានេះ ក៏មានគោលបំណងស្វែងយល់ពីបញ្ហាប្រឈមសំខាន់ៗនៃវិស័យនេះ ដើម្បីជាធាតុចូលសម្រាប់រៀបចំដាក់ចេញនូវយន្តការលើកទឹកចិត្តនិងគាំទ្របន្ថែម។ លោក ប៊ុន ជីវ ប្រធាននាយកដ្ឋានរបបគយ ​បានថ្លែងថា ការលើកទឹកចិត្តផ្នែកគយ

    March 4, 2025
  • ព័ត៌មានជាតិ

    (ព្រះវិហារ)៖ លោក កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ នៅព្រឹកថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៥ បានអញ្ជើញប្រកាសតែងតាំង និងចូលកាន់មុខតំណែងព្រះរាជអាជ្ញាអមសាលាដំបូងខេត្តព្រះវិហារ ដោយលោក ធុច បញ្ចសន្តិភាព ជំនួសលោក ទី សុវិនថាល់។ ពិធីនេះក៏មានការចូលរួមពីលោកប្រធានក្រុមប្រឹក្សាខេត្ត លោកអភិបាលព្រះវិហារ ព្រមទាំងថ្នាក់ដឹកនាំក្រសួងយុត្តិធម៌ មន្ត្រីរាជការ កម្លាំងប្រដាប់អាវុធ និងអង្គភាពពាក់ព័ន្ធជាច្រើនទៀត។ នៅក្នុងឱកាសនោះ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានសម្តែងនូវការចូលរួមអបអរសាទរយ៉ាងកក់ក្តៅចំពោះលោក ធុច បញ្ចសន្តិភាព ដែលត្រូវបានចូលកាន់តំណែងជាព្រះរាជអាជ្ញាអមសាលាដំបូងខេត្តព្រះវិហារ ព្រមទាំងបានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ចៅក្រម ព្រះរាជអាជ្ញារង ក្រឡាបញ្ជី និងមន្ត្រីរដ្ឋបាលតុលាការទាំងអស់

    March 4, 2025
  • ព័ត៌មានជាតិ

    (វ៉ាស៉ីនតោន)៖ កាលពីថ្ងៃចន្ទ ទី៣ ខែមីនា អនុប្រធានាធិបតីអាមេរិក លោក JD Vance បានបង្ហាញភាពជឿជាក់ថា មេដឹកនាំអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី នៅចុងបញ្ចប់គង់តែនឹងយល់ព្រមជជែករឿងសន្តិភាព ជាមួយរុស្ស៉ីមិនខាន ក្រោយទាស់សម្តីជាមួយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅសេតវិមាន កាលពីសប្តាហ៍មុន។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន AFP។ លោក Vance បាននិយាយថា លោកប្រធានាធិបតីអ៊ុយក្រែន បានស្តែងឱ្យឃើញភាពខ្វះការគោរព អំឡុងជំនួបនៅសេតវិមាន កាលពីថ្ងៃសុក្រសប្តាហ៍មុន ជាមួយលោក ត្រាំ ហើយបានបង្ហាញពីភាពគ្មានឆន្ទៈយ៉ាងច្បាស់ ដើម្បីចូលរួមក្នុងដំណើរការរកសន្តិភាព

    March 4, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ដោយអនុវត្តតាមអនុសាសន៍ណែនាំរបស់លោកអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ, លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានប្ដេជ្ញាចិត្តជម្រះភាពអវិជ្ជមានរបស់មន្ដ្រីនគរបាល ពិសេសនគរបាលចរាចរណ៍ ដើម្បីកុំឲ្យមានភាពថ្នាំងថ្នាក់ជាមួយប្រជាពលរដ្ឋ ជុំវិញការអនុវត្តច្បាប់ដូចនាពេលកន្លងមក។ ក្នុងកិច្ចសម្ភាសជាមួយអ្នកសារព័ត៌មាន លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានអះអាងថា ក្រៅពីការជម្រះភាពអវិជ្ជមានហើយនោះ លោកនឹងពង្រឹងសមត្ថភាព និងគុណភាព នៃការអនុវត្តតួនាទីភារកិច្ចរបស់មន្ដ្រីនគរបាល កាន់តែមុតស្រួចបន្ថែមទៀត ដើម្បីបង្កើនប្រសិទ្ធភាពក្នុងការបម្រើផលប្រយោជន៍សាធារណៈ និងសំដៅកាត់បន្ថយការគ្រោះថ្នាក់ចរាចរណ៍ ដែលបណ្ដាលឲ្យមនុស្សស្លាប់ រងរបួស ព្រមទាំងខូចខាតទ្រព្យសម្បត្តិ។ អគ្គស្នងការរង

    March 4, 2025
  • ព័ត៌មានជាតិ

    (វ៉ាស៉ីនតោន)៖ នៅថ្ងៃអង្គារ ទី៤ ខែមីនា ចិនបាននិយាយថា ខ្លួននឹងដាក់វិធានការពន្ធគយថ្មីលើទំនិញជាច្រើនមុខ នៃផលិតផលកសិកម្មនាំចូលពីសហរដ្ឋអាមេរិក នៅសប្តាហ៍ក្រោយ ដើម្បីជាការសងសឹកប្រឆាំងការដំឡើងពន្ធ ដោយទីក្រុងវ៉ាស៉ីនតោន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។ ទីក្រុងប៉េកាំង បាននិយាយក្នុងសេចក្តីថ្លែងការណ៍ថា ការយកពន្ធបន្ថែម១៥ភាគរយ នឹងត្រូវដាក់ទៅលើសាច់មាន់ ស្រូវសាលី ពោត និងកប្បាសរបស់អាមេរិក ហើយពន្ធបន្ថែម១០ភាគរយ នឹងត្រូវដាក់ទៅលើដំណាំស្ពៅ សណ្តែកសៀង សាច់ជ្រូក សាច់គោ គ្រឿងសមុទ្រ ផ្លែឈើ បន្លែ និងផលិតផលផ្សេងៗ ដែលធ្វើចេញពីទឹកដោះគោ។ កាលពីថ្ងៃចន្ទសប្តាហ៍នេះ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ

    March 4, 2025