- Liny Chan
- ព័ត៌មានជាតិ
(វ៉ាស៉ីនតោន)៖ នៅថ្ងៃអង្គារ ទី៤ ខែមីនា វិធានការយកពន្ធ២៥ភាគរយ របស់លោកប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ លើការនាំចូលពីប្រទេសម៉ិកស៉ិកនិងកាណាដា បានចូលជាធរមានហើយ រួមជាមួយការដំឡើងពន្ធទ្វេដង លើទំនិញរបស់ចិនដល់ ២០ភាគរយ ខណៈវាជាការចាប់ផ្តើមជម្លោះពាណិជ្ជកម្មថ្មី ជាមួយដៃគូពាណិជ្ជកម្មកំពូលទាំង៣ របស់សហរដ្ឋអាមេរិក។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។ ការចូលជាធរមាននេះ គឺប៉ុន្មានម៉ោងបន្ទាប់ពីលោក ត្រាំ បានប្រកាសថា ប្រទេសទាំង៣ បានបរាជ័យធ្វើសកម្មភាពគ្រប់គ្រាន់ ដើម្បីទប់ស្កាត់លំហូរនៃថ្នាំញៀនដ៏គ្រោះថ្នាក់ គឺ fentanyl ព្រមទាំងសមាសធាតុផ្សំនៃថ្នាំនេះ ចូលមកកាន់អាមេរិក។ អស់រយៈពេលប្រមាណ៣ទសវត្សរ៍ កាណាដានិងម៉ិកស៉ិក ទទួលបានទំនាក់ទំនងពាណិជ្ជកម្ម ដែលសឹងគ្មានការយកពន្ធទាំងស្រុង
March 4, 2025 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបន្ដដាក់ចេញវិធានការម៉ឺងម៉ាត់លើការងារបង្ការ ទប់ស្កាត់ បង្ក្រាប និងផ្សព្វផ្សាយអប់រំ ដើម្បីកុំឲ្យករណីក្មេងទំនើងងើបឡើងវិញក្នុងមូលដ្ឋាន។ ក្នុងកិច្ចសម្ភាសនៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៥នេះ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានធ្វើការកត់សម្គាល់ឃើញថា មួយរយៈពេលចុងក្រោយនេះ សភាពការណ៍ក្មេងទំនើងនៅក្នុងភូមិសាស្ដ្ររាជធានីភ្នំពេញ ត្រូវគ្រប់គ្រងបានទាំងស្រុងមិនមានការបង្កការអុកឡុក ឬប្រើប្រាស់អំពើហិង្សាកើតឡើងឡើយ។ បើតាមលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ, ស្ថានភាពនៃការស្ងប់ស្ងាត់របស់ក្រុមក្មេងទំនើងនេះ ដោយសារការដាក់ចេញវិធានការចំគោលដៅ និងមានប្រសិទ្ធភាពរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដោយបន្ដអនុវត្តយ៉ាងម៉ឺងម៉ាត់នូវបទបញ្ជារបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា។ ផ្អែកតាមរបាយការណ៍ បានឲ្យដឹងថា ក្នុងត្រីមាសទី១
March 4, 2025 - ព័ត៌មានជាតិ
នៅព្រឹកថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៥ នេះ, ក្រុមការងារនៃក្រសួងព័ត៌មាន និងក្រសួងកិច្ចការនារី ដឹកនាំដោយឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានសម្របសម្រួលនិងដឹកនាំកិច្ចប្រជុំពិនិត្យលើក្រមសីលធម៌វិជ្ជាជីវៈ និងការប្រើប្រាស់ពាក្យសម្តីលេបខាយ បៀតបៀនលើស្ត្រីភេទរបស់ឈ្មោះ ជួប វុត្ថា ពិធីករកីឡាប្រដាល់ ដែលធ្វើឱ្យប៉ះពាល់ដល់កិត្តិយស សេចក្តីថ្លៃថ្នូររបស់ប្អូនស្រី ឆឹង ច័ន្ទមុនីរស្មី តាមរយៈវីដេអូដែលបានផ្សព្វផ្សាយតាមបណ្តាញសង្គមកាលពីថ្ងៃទី១ ខែមីនា ឆ្នាំ២០២៥។ ជាលទ្ធផល៖ ពិធីករឈ្មោះ ជួប វុត្ថា ហៅ MC Vutha បង្ហាញការសោកស្តាយនិងសូមអភ័យទោសជាសាធារណៈចំពោះប្អូនស្រី ឆឹង ច័ន្ទមុនីរស្មី និងស្ត្រីគ្រប់រូបព្រមទាំងសាធារណជនចំពោះកំហុសឆ្គងដោយខ្វះការពិចារណាទៅកាន់ស្ត្រី
March 4, 2025 - ព័ត៌មានអន្តរជាតិ
(វ៉ាសូវី)៖ លោក Lech Walesa អតីតប្រធានាធិបតីប៉ូឡូញ និងជាមេដឹកនាំសហជីពរួបរួម ដែលបានដើរតួនាំមុខក្នុងការផ្តួលរំលំរបបកុម្មុយនិស្ត បានចុះហត្ថលេខាលើលិខិតមួយផ្ញើជូនប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ដោយបង្ហាញពីអារម្មណ៍តក់ស្លុត ចំពោះជម្លោះពាក្យសម្តីរវាងរូបលោក ជាមួយប្រធានាធិបតីអ៊ុយក្រែន វ៉ូឡូឌីមៀ ហ្សេលេនស្គី។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី៤ ខែមីនា ឆ្នាំ ២០២៥។ ម្ចាស់ពានរង្វាន់ណូបែលសន្តិភាពរូបនេះ បានបង្ហោះលិខិតលើបណ្តាញសង្គមហ្វេសប៊ុក ដែលមានហត្ថលេខា របស់អតីតអ្នកទោសនយោយបាយប៉ូឡូញចំនួន ៣៩នាក់ទៀតនៅលើនោះ។ តាមខ្លឹមសារនៃលិខិត «យើងបានមើលការសន្ទនារបស់អ្នក (លោក ត្រាំ) ជាមួយប្រធានាធិបតីអ៊ុយក្រែន ហ្សេលេនស្គី ដោយភាពភ័យរន្ធត់ និងហួសចិត្ត។
March 4, 2025 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ លោក ស៊ីន ចាន់សិរីវុត្ថា រដ្ឋលេខធិការ និងជាអ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលកម្ពុជា នៅថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៥នេះ បានចេញច្រានចោលទាំងស្រុង ចំពោះការផ្សាយព័ត៌មានថា «អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ បានសម្អាតឃ្លាំង និងលក់ឥវ៉ាន់ដែលបាត់ក្នុងតម្លៃ ៨,៣៥៩រៀល» គឺជាព័ត៌មានក្លែងក្លាយ។ ការច្រានចោលនេះ បន្ទាប់ពីមានទំព័រហ្វេសប៊ុកមួយ ដែលមានឈ្មោះថា «Phnom Penh Airport» បានបង្ហោះថា «អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ មានលក់អីវ៉ាន់ដែលបាត់ត្រឹមតែ 8,359៛។ ជារៀងរាល់ឆ្នាំ ឃ្លាំងនៅអាកាសយានដ្ឋានភ្នំពេញ កកកុញនូវវ៉ាលីដែលបាត់ ឬភ្លេចជាច្រើន ដែលអាកាសយានដ្ឋាន អាចបោះចោលបន្ទាប់ពីរក្សាទុកបានប្រាំមួយខែ។ ដើម្បីជៀសវាងការចំណាយលើការចោលអីវ៉ាន់ ដែលបាត់នោះបានសម្រេចលក់វាក្នុងតម្លៃជានិមិត្តរូបចំនួន ៨៣៥៩
March 4, 2025 - ព័ត៌មានជាតិ
(វ៉ាស៊ីនតោន)៖ អនុប្រធានាធិបតីអាមេរិក លោក JD Vance បាននិយាយថាការផ្ដល់អត្ថាប្រយោជន៍សេដ្ឋកិច្ចសម្រាប់ទីក្រុងវ៉ាស៊ីនតោន នៅក្នុងប្រទេសអ៊ុយក្រែន ប្រៀបបានដូចជាការធានាសន្តិសុខមួយ ដល់ប្រទេសដែលត្រូវបានរុស្ស៉ីឈ្លានពានចាប់តាំងពីខែកុម្ភៈ ឆ្នាំ២០២២។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។ ក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ Fox News កាលពីថ្ងៃចន្ទ ទី៣ ខែមីនា លោក JD Vance បានគូសបញ្ជាក់ដូច្នេះថា «ប្រសិនបើអ្នកចង់បានការធានាសន្តិសុខពិតប្រាកដ ប្រសិនបើអ្នកពិតជាចង់បាន ការធានាថាលោក វ្ល៉ាឌីមៀ ពូទីន នឹងមិនឈ្លានពានអ៊ុយក្រែនសាជាថ្មី នោះការធានាសន្តិសុខដ៏ល្អបំផុតគឺផ្ដល់អត្ថាប្រយោជន៍សេដ្ឋកិច្ចឱ្យសហរដ្ឋអាមេរិក នៅអ៊ុយក្រែន»។ តាមលោក JD Vance ការផ្ដល់អត្ថាប្រយោជន៍សេដ្ឋកិច្ចនេះ គឺជាការធានាសន្តិសុខល្អជាងកងទ័ព ២០
March 4, 2025 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ក្រុមហ៊ុនអាកាសចរណ៍តួកគី (Turkish Airlines) បានប្រកាសថា ខ្លួននឹងចាប់ផ្តើមបើកជើងហោះហើរពីទីក្រុងអ៊ីស្តង់ប៊ូល មកកាន់រាជធានីភ្នំពេញ ប្រទេសកម្ពុជា នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥។ សេចក្តីប្រកាសព័ត៌មានរបស់ Turkish Airlines ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៥នេះបានបញ្ជាក់ថា ជាមួយនឹងទិសដៅថ្មីនេះ កម្ពុជានឹងក្លាយជាប្រទេសទី៧ ក្នុងតំបន់អាស៊ីអាគ្នេយ៍ ហើយទីក្រុងភ្នំពេញនឹងក្លាយជាទីក្រុងទី១១ ក្នុងតំបន់ ដែលបម្រើជើងហោះហើរ ដោយក្រុមហ៊ុនអាកាសចរណ៍តួកគី។ ជាមួយគោលដៅកែលម្អទំនាក់ទំនងពាណិជ្ជកម្មរវាងតួកគី និងកម្ពុជា និងចូលរួមចំណែកដល់កំណើនសេដ្ឋកិច្ចនៃគោលដៅថ្មី របស់ក្រុមហ៊ុនអាកាសចរណ៍តួកគី ជើងហោះហើរភ្នំពេញនឹងពង្រីកបណ្តាញរបស់ក្រុមហ៊ុនអាកាសចរណ៍ពិភពលោក ទៅកាន់ទីក្រុងចំនួន ២០ និងអាកាសយានដ្ឋានចំនួន
March 4, 2025 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា រាជរដ្ឋាភិបាលស្វាគមន៍គ្រប់ធាតុផ្សំទាំងអស់ ទោះអ្នកស្រាវជ្រាវនោះក្នុងកម្រិតតូច ឬធំយ៉ាងណាក្ដី ដើម្បីជាចំណែកក្នុងការដោះស្រាយបញ្ហានានា ឱ្យបានទាន់ពេលវេលា។ ការថ្លែងបែបនេះ របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានធ្វើឡើងនៅព្រឹកថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៥នេះ ក្នុងឱកាសដែលាម្តេចបានអញ្ជើញជាអធិបតីភាព ក្នុងពិធីបើកសន្និសីទចក្ខុវិស័យប្រទេសកម្ពុជា ឆ្នាំ២០២៥ ស្ដីពី «យុទ្ធសាស្ដ្រកំណើនថ្មីរបស់កម្ពុជា៖ អាទិភាពសម្រាប់ការអភិវឌ្ឍប្រកបដោយគុណភាព និងនិរន្ដរជាតិ»។ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងយ៉ាងដូច្នេះថា៖ «អ៊ឹចឹងខ្ញុំសូមលើកទឹកចិត្តអ្នកដែលចូលរួម ដើម្បីពិភាក្សាគ្នាឱ្យបានផុសផុស ទស្សនៈបងប្អូន គឺយើងស្វាគមន៍ ធាតុផ្សំនីមួយៗគឺយើងត្រូវជជែកគ្នា ជាប្រទេសរបស់យើងទាំងអស់គ្នា រដ្ឋាភិបាលគឺស្តាប់ប្រជាពលរដ្ឋ
March 4, 2025 - ព័ត៌មានជាតិ
(វ៉ាស៊ីនតោន)៖ មន្ត្រីសេតវិមានម្នាក់ បានឱ្យដឹងនៅថ្ងៃចន្ទ ទី៣ ខែមីនា ថាប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានផ្អាករាល់ការផ្ដល់ជំនួយយោធាទាំងអស់សម្រាប់អ៊ុយក្រែន បន្ទាប់ពី ការប៉ះសម្ដីគ្នាខ្លាំងៗជាមួយលោកប្រធានាធិបតី វ៉ូឡូឌីមៀ ហ្សេលេនស្គី កាលពីសប្ដាហ៍មុន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។ មន្ត្រីអាមេរិកខាងលើដដែល បានបញ្ជាក់ប្រាប់ Reuters ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះដូច្នេះថា «លោកប្រធានាធិបតីបានបញ្ជាក់យ៉ាងច្បាស់រួចហើយថារូបលោកបាន និងកំពុងផ្តោតលើ សន្តិភាព។ យើងក៏ត្រូវការឱ្យដៃគូរបស់យើងមានការប្ដេជ្ញាចិត្តចំពោះគោលដៅមួយនេះផងដែរ។ យើងកំពុងផ្អាក ហើយត្រួតពិនិត្យជំនួយរបស់យើងឡើងវិញ ដើម្បីធានាឱ្យបានថា វានឹងចូលរួមចំណែកដល់ដំណោះស្រាយមួយ»។ ការិយាល័យរបស់លោក ហ្សេលេនស្គី មិនបានឆ្លើយតបទៅនឹងការស្នើសុំការធ្វើអត្ថាធិប្បាយពី Reuters នោះទេ ដោយសារតែនៅក្រៅ
March 4, 2025 - ព័ត៌មានអន្តរជាតិ
(ឡុងដ៍)៖ កាលពីថ្ងៃអាទិត្យ ទី២ ខែមីនា លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយអង់គ្លេសថា វានឹងមិនមែនជារឿងងាយស្រួលឡើយ ដើម្បីជំនួសរូបលោក ជាប្រធានាធិបតីអ៊ុយក្រែន ប៉ុន្តែលោក ហ្សេលេនស្គី បានបញ្ជាក់ម្តងទៀតថា រូបលោកយល់ព្រមចុះចេញតំណែង ជាថ្នូរនឹងសមាជិកភាពអង្គការ NATO សម្រាប់ប្រទេសរបស់លោក ដែលកំពុងហែកហួរដោយសង្រ្គាម។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។ ក្រុមសមាជិកកំពូលៗនៃគណបក្សសាធារណរដ្ឋ ដែលជាសម្ព័ន្ធមិត្តរបស់ប្រធានាធិបតិអាមេរិក លោក ដូណាល់ ត្រាំ បាននាំគ្នាជំរុញ ឱ្យលោក ហ្សេលេនស្គី ផ្លាស់ប្តូរគោលជំហររបស់លោក ចំពោះសង្រ្គាមជាមួយរុស្ស៉ី ឬក៏លាលែងចេញពីតំណែង បន្ទាប់ពីលោក ត្រាំ
March 3, 2025









