- Liny Chan
- ព័ត៌មានជាតិ
(ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា កំពុងរៀបចំគិតគូរចុះ «សង្ក្រាន្ដ» ក្នុងបញ្ជីបេតិកភណ្ឌអរូបីយ៍អង្គការយូណេស្កូ ក្នុងពេលឆាប់ៗនេះ ហើយសង្ក្រាន្ត មិនមែនជារបស់ផ្តាច់មុខប្រទេសណាមួយនោះទេ។ ការថ្លែងបែបនេះរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានធ្វើឡើងក្នុងឱកាសអញ្ជើញជាអធិបតី អបអរសាទរទិវាវប្បធម៌ជាតិ ៣មីនា លើកទី២៧ និងសំណេះសំណាល ពិសាអាហារសាមគ្គីជាមួយសិល្បករ សិល្បការិនី នាថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៥នេះ។ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ជោគជ័យនៃការចុះបញ្ជី ទាំងបេតិកភណ្ឌរូបី និងអរូបី បន្តក្លាយជាមោទនភាពជាតិ និងបន្តពង្រឹងរូបភាពកម្ពុជាលើឆាកអន្តរជាតិ
March 6, 2025 - ព័ត៌មានជាតិ
(សៀមរាប)៖ ករណីឃាតកម្មបង្កឡើងដោយជនសង្ស័យម្នាក់ បានធ្វើសកម្មភាពយកកាំភ្នើងកែឆ្នៃ (កាំភ្លើងឆ្នុក) បាញ់ទៅលើបុរសជាជនរងគ្រោះម្នាក់ ឈ្មោះ ឌុក ឌឿម អាយុ៥០ឆ្នាំ មុខរបរ ភ្នាក់ងារអភិរក្សប្រាសាទ (អាជ្ញាធរអប្សរា) ពីក្រោយខណៈពេលកំពុងអង្គុយជួបជុំនៅផ្ទះបងប្អូនបណ្ដាលឲ្យស្លាប់ពេលយកទៅដល់មណ្ឌលសុខភាពខ្នងភ្នំ។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ២០និង៤៥នាទី ថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៥ នៅចំណុចភូមិថ្មជ្រួញ ឃុំខ្នងភ្នំ ស្រុកស្វាយលើ ខេត្តសៀមរាប។ យោងតាមរបាយការណ៍របស់អាវុធហត្ថខេត្តសៀមរាប បានឲ្យដឹងថា ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាប កម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌ បានចុះ សហការជាមួយកម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថស្រុកស្វាយលើ ធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់រហូតឈានដល់ការឃាត់ខ្លួនបានជនសង្ស័យឈ្មោះ លឹម វ៉ាន់ អាយុ២០ឆ្នាំ
March 6, 2025 - ព័ត៌មានអន្តរជាតិ
(សេអ៊ូល)៖ មន្ត្រីកូរ៉េខាងត្បូងម្នាក់ បានឱ្យដឹងថាមនុស្សយ៉ាងហោច ៨នាក់បានរងរបួស នៅថ្ងៃព្រហស្បតិ៍ ទី៦ ខែមីនានេះ បន្ទាប់ពីគ្រាប់ផ្លោងមួយគ្រាប់បានធ្លាក់ចំតំបន់ទីប្រជុំជនមួយ ដោយបណ្ដាលឱ្យផ្ទះជាច្រើនខ្នង និងវិហារគ្រឹស្តមួយរងការខូចខាត អំឡុងការធ្វើសមយុទ្ធយោធាបាញ់គ្រាប់ពិត ក្នុងទីក្រុង Pocheon។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។ មន្ត្រីម្នាក់មកពីអង្គភាពពន្លត់អគ្គិភ័យ Gyeonggi-do Bukbu Fire Services បានបញ្ជាក់ទៀតថាក្នុងចំណោមមនុស្សទាំង៨នាក់ដែលបានរងរបួស មាន៤នាក់រងរបួសធ្ងន់ធ្ងរ។ ទីក្រុង Pocheon ស្ថិតនៅចម្ងាយ ៤០គីឡូម៉ែត្រពីភាគឦសានទីក្រុងសេអ៊ូល និងស្ថិតនៅក្បែរតំបន់ព្រំដែនជាមួយកូរ៉េខាងជើង។ មន្ត្រីនេះដដែលបន្ថែមថាក្រុមភ្នាក់ងារពន្លត់អគ្គិភ័យសង្ស័យថាគ្រាប់ផ្លោងដែលបានធ្លាក់ក្នុងទីក្រុង Pocheon គឺមានប្រភព ចេញពីទីតាំងធ្វើសមយុទ្ធយោធារួមគ្នាបាញ់គ្រាប់ពិតមួយរវាងកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក ដោយមិនបានបញ្ជាក់ពីប្រភេទគ្រាប់ផ្លោងនេះនោះទេ។ ប៉ុន្តែមានការសង្ស័យថាគ្រាប់ផ្លោងនោះទំនងជាត្រូវបាញ់ចេញពី យន្ដហោះចម្បាំងមួយគ្រឿង
March 6, 2025 - ព័ត៌មានជាតិ
(វ៉ាស៊ីនតោន)៖ នាយកទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អាមេរិក CIA លោក John Ratcliffe បានឱ្យដឹងកាលពីថ្ងៃពុធ ទី៥ ខែមីនា ថាសហរដ្ឋអាមេរិកបានផ្អាកការចែករំលែកការស៊ើបការណ៍សម្ងាត់ ជាមួយអ៊ុយក្រែន បន្ទាប់ពីមានសង្រ្គាមពាក្យសម្ដីរវាងលោក ដូណាល់ ត្រាំ និងលោក វ៉ូឡូឌីមៀ ហ្សេលេនស្គី។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។ លោក ត្រាំ និងលោក ហ្សេលេនស្គី បានប៉ះសម្ដីគ្នាខ្លាំងនៅឯសេតវិមានកាលពីសប្ដាហ៍មុន ហើយនៅដើមសប្ដាហ៍នេះលោក ត្រាំ បានបញ្ជាឱ្យផ្អាកការផ្ដល់ជំនួយយោធាសម្រាប់អ៊ុយក្រែន។ លោក Ratcliffe បានទទួលស្គាល់ថាការចែករំលែកការស៊ើបការណ៍សម្ងាត់ក៏ត្រូវបានផ្អាកផងដែរ។ «លោកប្រធានាធិបតី ត្រាំ មានបញ្ហាជាក់ស្ដែងមួយថាតើលោកប្រធានាធិបតី ហ្សេលេនស្គី ពិតជាមាន ការប្ដេជ្ញាចិត្តចំពោះដំណើរការស្វែងរកសន្តិភាពឬក៏យ៉ាងណា?»។
March 6, 2025 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអំពាវនាវកុំឲ្យយកបញ្ហាតូចៗរបស់បុគ្គល ទៅបំប៉ោងឲ្យធំនៅតាមបណ្ដាញសង្គម ហើយពេលមានបញ្ហាត្រូវនាំគ្នាជជែកដោះស្រាយដោយសន្ដិវិធី។ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងបែបនេះ នៅរសៀលថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៥នេះ ក្នុងឱកាសអញ្ជើញជាអធិបតីប្រារព្ធទិវាវប្បធម៌ជាតិ ៣មីនា លើកទី២៧ និងទទួលទានភោជនាហារជាមួយតំណាងសិល្បករទូទាំងប្រទេស នៅមជ្ឈមណ្ឌលពិព័រណ៌ និងសន្និបាតកោះពេជ្រ។ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានរំលឹករឿងរ៉ាវករណីគ្រោះថ្នាក់បន្ដិចបន្ទួច តែព្យាយាមតេហៅអ្នកនេះអ្នកនោះ ដើម្បីមកដោះស្រាយធ្វើឲ្យរឿងកាន់តែធំ។ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក៏បានអំពាវនាវឲ្យប្រើអភិក្រម «មានបញ្ហាត្រូវរួមគ្នាដោះស្រាយ» កុំឲ្យមហាជនលើបណ្ដាញសង្គមជួយដោះស្រាយ។ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់យ៉ាងដូច្នេះថា «ឥលូវ
March 6, 2025 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ អគ្គស្នងការដ្ឋាននគរបាលជាតិ បានប្រកាសច្រានចោលទាំងស្រុង ចំពោះការលើកឡើងរបស់គណនីបណ្តាញសង្គម Weibo ឈ្មោះ Tie Xiao Jun និងសូមសំណូមពរ ដល់សមត្ថកិច្ចចិនជួយស្រាវជ្រាវ និងចាត់វិធានការចំពោះបុគ្គលនេះ ដែលផ្សាយព័ត៌មានមិនពិត ប៉ះពាល់ដល់កិត្តិយស និងកិត្តិនាមនគរបាលជាតិកម្ពុជា។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាន ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៥។ សេចក្ដីប្រកាសព័ត៌មាន បានឲ្យដឹងថា នៅថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៥ មានគណនីបណ្តាញសង្គម Weibo របស់ប្រទេសចិន មួយរូបឈ្មោះ Tie Xiao Jun បានធ្វើការផ្សព្វផ្សាយ
March 5, 2025 - ព័ត៌មានជាតិ
(ប៉េកាំង)៖ ក្នុងសន្និសីទសារព័ត៌មានជាប្រចាំរបស់ក្រសួងការបរទេសចិន ដែលបើកធ្វើនៅថ្ងៃទី៤ ខែមីនា មានអ្នកសារព័ត៌មានលើកសំណួរថា អាមេរិកបានដំឡើងពន្ធគយ១០ភាគរយបន្ថែមទៀត ទៅលើផលិតផលភាគច្រើន របស់ប្រទេសចិន។ តើប្រទេសចិននឹងឆ្លើយតបយ៉ាងណាចំពោះរឿងនេះ ? លោក Lin Jian អ្នកនាំពាក្យក្រសួងការបរទេសចិនបានថ្លែងថា ភាគីអាមេរិកទទូចដំឡើងពន្ធគយទៅលើផលិតផលចិន ដែលនាំចេញទៅកាន់អាមេរិក ក្រោមលេសបញ្ហាថ្នាំហ្វេនតានីល ទាក់ទិននឹងរឿងនេះ ភាគីចិនបានអធិប្បាយពីគោលជំហរ ប្រឆាំងជាច្រើនលើករួចហើយ ហើយការចាត់វិធានការតបតវិញគឺជាទង្វើដ៏ត្រឹមត្រូវ និងមានភាពចាំបាច់សម្រាប់គាំពារសិទ្ធិ និងផលប្រយោជន៍របស់ខ្លួន។ លោក Lin Jian បានលើកឡើងថា ភាគីចិនបានផ្តល់ការគាំទ្រដល់ប្រទេសអាមេរិក ក្នុងបញ្ហាថ្នាំហ្វេនតានីល ដោយឈរលើស្មារតីមនុស្សធម៌។ ប៉ុន្តែភាគីអាមេរិកមិនត្រឹមតែមិនដឹងគុណ ផ្ទុយទៅវិញបានលាបព័ណ៌និងទម្លាក់កំហុស មកប្រទេសចិនថែមទៀត ព្រមទាំងគាបសង្កត់និងបោកប្រាស់ភាគីចិន តាមរយៈការដំឡើងពន្ធគយ
March 5, 2025 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានថ្លែងបញ្ជាក់ថា ក្នុងរយៈពេលរយៈពេល ២ខែ ដើមឆ្នាំ២០២៥ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានអនុម័តគម្រោងសរុប ១១០គម្រោង។ លោក ស៊ុន ចាន់ថុល បានថ្លែងដូចនេះនាព្រឹកថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៥នេះ នាឱកាសដែលលោក និងលោក UENO Atsushi ឯកអគ្គរាជទូតវិសាមញ្ញនិងពេញសមត្ថភាពនៃប្រទេសជប៉ុនប្រចាំកម្ពុជា ដឹកនាំកិច្ចប្រជុំលើកទី២៩ នៃគណៈកម្មាធិការចម្រុះកម្ពុជា-ជប៉ុន (The 29th Cambodia-Japan Joint Committee Meeting) ដោយមានការចូលរួមពីអ្នកតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុនអង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន
March 5, 2025 - ព័ត៌មានជាតិ
(កណ្ដាល)៖ លោកឧកញ៉ា ឆារស៍ វ៉ាន់ នាយកគ្រប់គ្រងនៃក្រុមហ៊ុន ខេមបូឌា អ៊ែរផត អ៊ិនវេសមិន ឯ.ក (CAIC) នៅថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៥នេះ បានបញ្ជាក់ឲ្យដឹងថា អាកាសយានដ្ឋានអន្តរជាតិតេជោ ពុងតែសាងសង់ «ភូមិវប្បធម៌» ដើម្បីបម្រើជូនដល់ភ្ញៀវទេសចរ ទាំងក្នុងស្រុក និងក្រៅស្រុក អាចស្វែងយល់អំពីវប្បធម៌ខ្មែរ។ ការបញ្ជាក់ឲ្យដឹងបែបនេះ ធ្វើឡើងក្នុងឱកាសដែលលោកឧកញ៉ា ឆារស៍ វ៉ាន់ ទទួលភ្ញៀវមកពីស្ថានទូតអូស្រ្តាលី, ក្រុមហ៊ុនឯកជនអូស្រ្តាលី និងភ្ញៀវមកពីសភាពាណិជ្ជកម្មអាម៉េរិក/បារាំង និងអឺរ៉ុបសរុបចំនួនជាង ១៥០នាក់ អញ្ជើញទស្សនា និងពិនិត្យវឌ្ឍនភាពអាកាសយានដ្ឋានអន្តរជាតិតេជោ នាព្រឹកថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៥។
March 5, 2025 - ព័ត៌មានជាតិ
(ប៉េកាំង)៖ នៅព្រឹកថ្ងៃទី៥ ខែមីនា មហាសន្និបាតលើកទី៣ នៃសភាតំណាងប្រជាជនទូទាំងប្រទេសចិន នីតិកាលទី១៤ បានបើកធ្វើនៅវិមានសភាប្រជាជនក្រុងប៉េកាំង ថ្នាក់ដឹកនាំបក្សនិងរដ្ឋរួមមានលោក Xi Jinping ជាដើម បានអញ្ជើញចូលរួមពិធីបើក លោក លី ឈាង នាយករដ្ឋមន្រ្តីចិន បានធ្វើរបាយការណ៍ការងាររដ្ឋាភិបាល ជូនចំពោះអង្គមហាសន្និបាត។ របាយការណ៍ការងាររដ្ឋាភិបាលបានលើកឡើងថា ឆ្នាំនេះប្រទេសចិននឹងរៀបចំចាត់ចែងបំណុលជាតិ ពិសេសរយៈពេលវែង ទំហំ៣សែនលានយាន់ប្រាក់ចិន ដើម្បីគាំទ្រឱ្យពលរដ្ឋប្តូរសម្ភារៈប្រើប្រាស់ថ្មី តាមរយៈការលក់សម្ភារៈចាស់ អនុវត្តនិងកែល ម្អរបបឈប់សម្រាក ដើម្បីបញ្ចេញសក្តានុពលនៃការប្រើប្រាស់៕ ផ្ដល់សិទ្ធិដោយ៖ Fresh News
March 5, 2025









