- Liny Chan
- ព័ត៌មានជាតិ
(ឧត្តរមានជ័យ)៖ លោក សេង សំអាត ប្រធានមន្ទីរពេទ្យបង្អែកស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ បានអំពាវនាវ និងសូមណូមពរបងប្អូនប្រជាពលរដ្ឋដែលមានបណ្ណ ប.ស.ស. និងបណ្ណមូលនិធិសមធម៌ សូមអញ្ជើញ មកប្រើប្រាស់សេវាក្នុងការថែទាំសុខភាព នៅក្នុងមន្ទីរពេទ្យបង្អែកស្រុក ដើម្បីកាត់បន្ថយការចំណាយ និងចំណេញពេលវេលា ស្របតាមគោលយោបាយគាំពារសុខមាលភាពសង្គមរបស់រាជរដ្ឋាភិបាល។ លោក សេង សំអាត បានឱ្យដឹងនៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៥ថា «មន្ទីរពេទ្យបង្អែកស្រុកអន្លង់វែង មានលោកគ្រូ អ្នកគ្រូពេទ្យ ដែលកំពុងបម្រើសេវាសរុបចំនួន៦៣នាក់ ក្នុងនោះមានវេជ្ជបណ្ឌិត៦នាក់ គ្រូពេទ្យ១នាក់ ឱសថការី៣នាក់ គ្រូពេទ្យមធ្យម២នាក់ បរិញ្ញាបត្រឆ្មប១នាក់ បរិញ្ញាបត្រគិលានុបដ្ឋាក២នាក់ ឆ្មបមធ្យមចំនួន៨នាក់ និងផ្នែកផ្សេងៗ រួមទាំងមន្ត្រីកិច្ចសន្យាសរុប៦៣នាក់»។ លោកបានបន្តថា
March 3, 2025 - ព័ត៌មានអន្តរជាតិ
(តូក្យូ)៖ អ្នកពន្លត់អគ្គិភ័យជិត ១ ៧០០នាក់ កំពុងទប់ទល់នឹងភ្លើងឆេះព្រៃដ៏ធំ មិនធ្លាប់មានរយៈពេលជាង ៣០ឆ្នាំ ក្នុងប្រទេសជប៉ុន ខណៈអ្នកស្រុកប្រហែល ៤ ៦០០នាក់ ស្ថិតក្រោមការណែនាំឱ្យជម្លៀសខ្លួន។ នេះបើយោងតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី៣ ខែមីនា ឆ្នាំ ២០២៥។ មនុស្សម្នាក់បានស្លាប់ កាលពីសប្តាហ៍មុន ក្នុងគ្រោះអគ្គិភ័យនៅភាគខាងជើងតំបន់ Iwate បន្ទាប់ពីមានភ្លៀងធ្លាក់តិចតួចបំផុត។ ទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយ និងអគ្គីភ័យ បានឱ្យដឹងនៅថ្ងៃចន្ទនេះថា ភ្លើងឆេះនៅជិតទីក្រុង Ofunato បានរាលដាលពាសពេញផ្ទៃដីប្រហែល ២ ១០០ហិកតា ចាប់តាំងពីថ្ងៃព្រហស្បតិ៍។ អ្នកពន្លត់អគ្គីភ័យមកពីតំបន់ចំនួន
March 3, 2025 - ព័ត៌មានជាតិ
(ម៉ានីល)៖ មន្ត្រីក្នុងតំបន់និយាយថា ដោយសារតែសីតុណ្ហភាពកើនឡើង នាំឱ្យសាលារៀនជិតពាក់កណ្តាល នៅក្នុងទីក្រុងម៉ានីល ផ្អាកបង្រៀនជាបណ្តោះអាសន្ន នាថ្ងៃចន្ទនេះ ខណៈដែលហ្វីលីពីនចូលដល់រដូវប្រាំង។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី៣ ខែមីនា ឆ្នាំ ២០២៥។ ទីភ្នាក់ងារឧតុនិយមជាតិ បានព្រមានថា សន្ទស្សន៍សកម្តៅអាចឈានដល់កម្រិត «គ្រោះថ្នាក់» នៅក្នុងទីក្រុងម៉ានីល និងតំបន់ពីរផ្សេងទៀតនៅហ្វីលីពីន។ ទីភ្នាក់ងារនេះ បានណែនាំឱ្យអ្នករស់នៅក្នុងតំបន់ ដែលអាចរងផលប៉ះពាល់ ចៀសវាងការស្ថិតនៅក្រោមសម្តៅថ្ងៃយូរ។ ខណៈសីតុណ្ហភាព ត្រូវបានគេរំពឹងថានឹងឡើងដល់ ៣៣អង្សាសេ នៅថ្ងៃចន្ទ រដ្ឋបាលតំបន់ក្នុងទីក្រុងម៉ានីល និងស្រុកចំនួន ៦ផ្សេងទៀត បានបញ្ជាឱ្យបិទថ្នាក់រៀន ជាការប្រុងប្រយ័ត្នទុកមុន។ នៅក្នុងស្រុក Malabon
March 3, 2025 - ព័ត៌មានជាតិ
(ក្រចេះ)៖ លោក ខូវ ណារ៉ូ ចៅក្រមស៊ើបសួរសាលាដំបូងខេត្ដក្រចេះ បានចេញដីបង្គាប់ឲ្យឃុំខ្លួនបណ្ដោះអាសន្ន ជនត្រូវចោទចំនួន៣នាក់ ពាក់ព័ន្ធករណីឈូសឆាយដីព្រៃ នៅចំណុច ភូមិល្អ ឃុំចង្រ្គង់ ស្រុកចិត្របុរី ខេត្តក្រចេះ។ នេះបើតាមដីការបស់សាលាដំបូងខេត្ដក្រចេះ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៥។ ជនត្រូវចោទទាំង៣នាក់ រួមមាន៖ *ទី១៖ ឈ្មោះ ទិត្យ សារ៉ាវុធ អាយុ៤៨ឆ្នាំ មានទីលំនៅភូមិកសាង ឃុំចង្រ្កង់ ស្រុកចិត្របុរី ខេត្តក្រចេះ*ទី២៖ ឈ្មោះ ស៊ុំ ធឿន អាយុ៣៥ឆ្នាំ
March 3, 2025 - ព័ត៌មានជាតិ
លោក ប៉ែន ច័ន្ទសិទ្ធ អតីត Freshie Boy លេខ ១ ឆ្នាំ២០០៩ បានទទួលមរណភាព ហើយ នេះបើយោងតាមការបង្ហោះរបស់ លោក ថៃ នរៈពិទូ នារសៀលថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៥ នេះ។ លោក ថៃ នរៈពិទូ បានបង្ហោះនៅលើបណ្ដាញសង្គមថា៖ «សូមប្អូនទៅអោយបានសុខ កើតជាតិក្រោយ សូមកុំអោយ អភ័ព្វ ដូចជាតិនេះ ទៀត RIP។ »។ យ៉ាងណាមិញ ក្រោយការបង្ហោះខាងលនេះ មហាជនជាច្រើនបានបង្ហាញការតក់ស្លុត
March 3, 2025 - ព័ត៌មានអន្តរជាតិ
(ឡុងដ៍)៖ កាលពីថ្ងៃអាទិត្យ ទី២ ខែមីនា នាយករដ្ឋមន្រ្តីចក្រភពអង់គ្លេស លោក Keir Starmer បាននិយាយថា រូបលោកមិនទទួលយកឡើយថា សហរដ្ឋអាមេរិក ក្រោមការដឹកនាំរបស់ប្រធានាធិបតី លោក ដូណាល់ ត្រាំ គឺជាសម្ព័ន្ធមិត្តមួយ ដែលមិនអាចជឿទុកចិត្តបាន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។ នៅពេលត្រូវបានសាកសួរអំឡុងសន្និសីទសារព័ត៌មាន នៅទីក្រុងឡុងដ៍ ថាតើសហរដ្ឋអាមេរិកនាពេលនេះ គឺសម្ព័ន្ធមិត្តមួយ ដែលមិនអាចជឿទុកចិត្តបាន ឬយ៉ាងណានោះ លោក Starmer បានឆ្លើយតបយ៉ាងដូច្នេះថា «គ្មាននរណាចង់ឃើញ អ្វីដែលបានកើតឡើង កាលពីថ្ងៃសុក្រសប្តាហ៍មុនឡើយ ប៉ុន្តែខ្ញុំមិនទទួលស្គាល់នោះទេថា អាមេរិកគឺសម្ព័ន្ធមិត្តមិនអាចជឿទុកចិត្តបាន។ អាមេរិកគឺជាសម្ព័ន្ធមិត្តគួរឱ្យជឿទុកចិត្ត សម្រាប់ចក្រភពអង់គ្លេស
March 3, 2025 - ព័ត៌មានជាតិ
(វ៉ាស៊ីនតោន)៖ ក្រុមអ្នកសាធារណរដ្ឋកំពូលៗដែលមានទំនាក់ទំនងជិតស្និទ្ធជាមួយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានជំរុញឱ្យប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ផ្លាស់ប្ដូរគោលជំហររបស់លោកចំពោះសង្រ្គាមជាមួយរុស្ស៉ី ឬក៏លាលែងចេញពីតំណែង ដែលជានេះការបង្កើនការដាក់សម្ពាធលើលោក ហ្សេលេនស្គី បន្ទាប់ពីការឈ្លោះប្រកែកគ្នាយ៉ាងតឹងសរសៃក នៅឯសេតវិមានកាលពីសប្ដាហ៍មុន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។ ក្រុមមេដឹកនាំអឺរ៉ុប បានបង្ហាញការគាំទ្រដល់លោក ហ្សេលេនស្គី ក្នុងកិច្ចប្រជុំកំពូលបន្ទាន់មួយនៅទីក្រុងឡុងដ៍ កាលពីថ្ងៃអាទិត្យ ទី២ ខែមីនា ដោយនាយករដ្ឋមន្ត្រីអង់គ្លេស លោក Keir Starmer បានជំរុញឱ្យសមភាគីរបស់លោកបង្កើនការចំណាយលើវិស័យការពារជាតិ តែ២ថ្ងៃប៉ុណ្ណោះបន្ទាប់ពីលោក ត្រាំ និងអនុប្រធានាធិបតីអាមេរិក លោក JD Vance
March 3, 2025 - ព័ត៌មានជាតិ
(មូស្គូ)៖ កាលពីថ្ងៃអាទិត្យ ទី២ ខែមីនា រដ្ឋមន្រ្តីការបរទេសរុស្ស៉ី លោក Sergei Lavrov បានកោតសរសើរ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ដែលមានគោលដៅប្រកបដោយការត្រិះរិះត្រឹមត្រូវ ដើម្បីបិទបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន ប៉ុន្តែបានស្តីបន្ទោសក្រុមប្រទេសមហាអំណាចអឺរ៉ុប ដែលនៅតែបន្តនាំគ្នាគាំទ្រគោលជំហររបស់ទីក្រុងកៀវ ថាកំពុងព្យាយាមអូសបន្លាយជម្លោះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។ លោក Lavrov បាននិយាយថា សហរដ្ឋអាមេរិកនិងរុស្ស៉ី មុខជានឹងមិនអាចយល់ស្របគ្នាលើរឿងគ្រប់យ៉ាងនោះទេ ប៉ុន្តែភាគីទាំងពីរ ឯកភាពគ្នាប្រកាន់ភាពប្រាកដនិយម នៅពេលមានផលប្រយោជន៍រួម។ លោកប្រមុខការទូតរុស្ស៉ី បានបន្តថា រុស្ស៉ីនិងអាមេរិកគួរតែកសាងទំនាក់ទំនងមួយ ដើម្បីធ្វើរឿងជាច្រើនដែលផ្តល់ប្រយោជន៍ឱ្យគ្នាទៅវិញទៅមក និងមិនបណ្តោយឱ្យការខ្វែងគំនិតគ្នាផ្សេងៗ រាលដាលក្លាយទៅជាសង្រ្គាម។
March 3, 2025 - ព័ត៌មានជាតិ
(ក្រចេះ)៖ ប្រជាពលរដ្ឋនៅក្នុងភូមិស្រែស្បូវ ឃុំក្បាលដំរី ស្រុកអូរគ្រៀងសែនជ័យ ខេត្តក្រចេះ មានការព្រួយបារម្ភខ្លាំង ដោយសារតែក្រុមជនជាតិចិនធ្វើការនៅក្នុងក្រុមហ៊ុនចំការចេក «ហ្រ្គីនអាយលែនអេហ្គ្រីខលឈើរល័» ប្រើរថយន្ត និងកាំភ្លើងដើរធ្វើសកម្មភាពរបាញ់សត្វគោ ក្របីរបស់ពួកគាត់ងាប់ និងរបួសច្រើនករណី។ ប្រជាពលរដ្ឋបានឲ្យដឹងថា ក្រុមជនជាតិចិនមួយ ប្រើប្រាស់រថយន្ត Pick up ពណ៌សមួយគ្រឿង ប្រដាប់ដោយអាវុធ ដើរគៀងគោក្របីរបស់ប្រជាពលរដ្ឋបាញ់ សម្លាប់ជាបន្តបន្ទាប់ ហើយលើកដាក់ត្រាក់ទ័រយកចូលទៅក្នុងបរិវេណក្រុមហ៊ុន «ហ្រ្គីនអាយលែនអេហ្គ្រីខលឈើរល័» ហៅកាត់ថា CBA ដែលមានទីតាំងស្ថិតនៅក្នុងភូមិស្រែស្បូវ ឃុំក្បាលដំរី ស្រុកអូរគ្រៀងសែនជ័យ ខេត្តក្រចេះ។ បើតាមការលើកឡើងរបស់ប្រជាពលរដ្ឋ, ប្រសិនបើករណីដែលគោក្របីរបស់ពួកគាត់ ចូលទៅស៊ីដែលធ្វើឲ្យប៉ះពាល់នៅក្នុងដីក្រុមហ៊ុនចំការចេក នោះគួរណាតែចាប់ទុក ហើយហៅម្ចាស់ទៅធ្វើការផាកពិន័យបង់លុយតាមការខូចខាត មិនគួរដើរគៀងសត្វគោក្របីរបស់ពួកគាត់ដែលលេងឲ្យស៊ីស្មៅនៅតាមព្រៃនោះទេ។
March 3, 2025 - ព័ត៌មានអន្តរជាតិ
(បរទេស)៖ ក្រុមហ៊ុន Microsoft បានបញ្ជាក់ឲ្យដឹងថា សេវាកម្ម ឬ កម្មវិធី Skype នឹងត្រូវបិទនៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៥ ខាងមុខនេះ ក្រោយហេតុផលមួយចំនួន។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNA នៅថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៥។ Skype ត្រូវបានបង្កើតឡើងនៅឆ្នាំ២០០៣ និងចាប់ផ្តើមផ្ទុះខ្លាំងទៅលើសេវាកម្មខលជាសំឡេង និងវីដេអូ ហើយត្រូវបានក្រុមហ៊ុន Microsoft ទិញយកនៅឆ្នាំ ២០១១ ក្នុងតម្លៃ ៨.៥ពាន់លានដុល្លារអាមេរិក និងមានអ្នកប្រើប្រាស់ ១៥០លាននាក់នៅជុំវិញពិភពលោក។ យោងតាមប្រភពជាច្រើនបានឲ្យដឹងថា ក្រុមហ៊ុន Microsoft បិទសេវាកម្ម Skype
March 1, 2025









