Liny Chan
  • ព័ត៌មានជាតិ

    (ប៊ែរឡាំង)៖ ក្រសួងទេសចរណ៍កម្ពុជា និងក្រុមហ៊ុនអាកាសចរណ៍កាតា (QATAR AIRWAYS) ជួបពិភាក្សាការងារ ដើម្បីតភ្ជាប់ជើងហោះហើរត្រង់រវាងកម្ពុជា-ក្រុមហ៊ុនអាកាសចរណ៍កាតា ដែលជាចំណែកមួយក្នុងការជម្រុញកំណើនភ្ញៀវទេសចរណ៍នៃប្រទេសទាំងពីរ។ ការជួបពិភាក្សាការងារនេះ ធ្វើឡើងរវាងលោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោក Asitha Dissanayake តំណាងក្រុមហ៊ុនអាកាសចរណ៍កាតា (QATAR AIRWAYS) និងសហការី នៅថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៥ ក្នុងឱកាសចូលរួមពិព័រណ៍ទេសចរណ៍អន្តរជាតិ International Tourismus Borse (ITB Berlin) 2025 នៅទីក្រុងប៊ែរឡាំង សាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់។ ក្រៅពីនេះ ក្រសួងទេសចរណ៍កម្ពុជា និងក្រុមហ៊ុនអាកាសចរណ៍កាតា

    March 7, 2025
  • PR

    (នៅភ្នំពេញ ប្រទេសកម្ពុជា ថ្ងៃទី 5 ខែមីនា ឆ្នាំ 2025)៖ BYD ដែលជាក្រុមហ៊ុនឈានមុខគេលើពិភពលោកខាងរថយន្តអគ្គិសនី បានចាប់ដៃជាមួយ Harmony Auto ដែលជាភ្នាក់ងារចែកចាយផ្តាច់មុខនៅកម្ពុជាបានប្រកាសជាផ្លូវការនូវម៉ូដែលរថយន្តអគ្គិសនីថ្មីចំនួនពីរគឺ BYD ATTO 2 និង BYD Sealion 5 នៅក្នុងទីផ្សារកម្ពុជា។ ជាមួយនឹងដំណើរការដ៏ល្អ បច្ចេកវិទ្យាឈានមុខគេ និងតម្លៃប្រកួតប្រជែងល្អ ម៉ូដែលទាំងពីរបាននាំមកនូវបទពិសោធន៍បើកបរឆ្លាតវៃថ្មី និងជម្រើសធ្វើដំណើរបៃតងដល់អ្នកប្រើប្រាស់កម្ពុជា។តម្លៃផ្លូវការសម្រាប់ទីផ្សារកម្ពុជាគឺ៖ BYD ATTO 2 មានតម្លៃ 22,300 ដុល្លារ និង BYD

    March 7, 2025
  • ព័ត៌មានអន្តរជាតិ

    (វ៉ាស៉ីនតោន)៖ អ្នកការទូតរាប់រយនាក់នៅក្រសួងការបរទេស និងទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ​ (USAID) បានសរសេរលិខិតមួយជូន រដ្ឋមន្រ្តីការបរទេស លោក Marco Rubio ដើម្បីជំទាស់ទៅនឹងការរុះរើ USAID ដោយនិយាយថា វាធ្វើឱ្យប៉ះពាល់ដល់ភាពជាអ្នកដឹកនាំ និងសន្តិសុខរបស់សហរដ្ឋអាមេរិក បង្កើតភាពខ្វះចន្លោះជុំវិញឥទ្ធិពលរបស់ខ្លួន ដែលអាចអំណោយផលសម្រាប់ចិន និងរុស្ស៉ី។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី៦ ខែមីនា ឆ្នាំ ២០២៥។ ក្រុមអ្នកការទូតនិយាយថា ចាប់ពីថ្ងៃទី២០ ខែមករា រដ្ឋបាលលោក ត្រាំ បានបង្កកជំនួយបរទេសស្ទើរតែទាំងអស់ ក៏បង្កគ្រោះថ្នាក់ដល់មន្ត្រីការទូតអាមេរិក និងកងកម្លាំងនៅបរទេសផងដែរ ខណៈដែលមានហានិភ័យ ចំពោះអាយុជីវិតមនុស្សរាប់លាននាក់នៅបរទេស ដែលពឹងផ្អែកលើជំនួយរបស់អាមេរិក។

    March 6, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានអំពាវនាវដល់សាធារណជន ជាពិសេស លោកអាចារ្យ រៀបចំពិធីមង្គលការ និងម្ចាស់សំអាងការ សូមកុំបន្តយកកិច្ច «ពិធីបូជាព្រះសិវលិង្គ» មកប្រារព្ធក្នុងពិធីរៀបអាពាហ៍ពិពាហ៍បន្តទៀត ដើម្បីចៀសវាងការអនុវត្តខុស ប្រាសចាកពីប្រពៃណីទំនៀមទម្លាប់ខ្មែរ។ តាមសេចក្ដីអំពាវនាវ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៥ បានឲ្យដឹងថា កាលពីថ្មីៗនេះ​ ក្រសួងបានពិនិត្យឃើញមានគេហទំព័រ ហ្វេសប៊ុកមួយចំនួន កំពុងផ្សព្វផ្សាយអំពីការយក «ពិធីបូជាព្រះសិវលិង្គ» ទៅប្រារព្ធក្នុងពិធីអាពាហ៍ពិពាហ៍ ដែលប្រាសចាកពីប្រពៃណីទំនៀមទម្លាប់ខ្មែរ ពិធីបូជាព្រះសិវលិង្គ ជាកិច្ចពិធីដ៏សំខាន់មួយសម្រាប់ព្រះមហាក្សត្រនាសម័យបុរាណ។ ជាទូទៅគេធ្វើនៅក្នុងតួប៉ម នាចំណុចកណ្តាលនៃប្រាសាទដែលជាមណ្ឌលនៃទេព ឬនៅតាមទីតាំងផ្សេងទៀតដែលមានជំនឿលើព្រះឥសូរ។ក្នុងបរិបទព្រហ្មញ្ញសាសនាព្រាហ្មណ៍ ដែលមានឋានៈខ្ពង់ខ្ពស់ ជាអ្នករៀបចំកិច្ចពិធីនេះ

    March 6, 2025
  • ព័ត៌មានជាតិ

    (មូស្គូ)៖ នាថ្ងៃព្រហស្បតិ៍ ទី៦ ខែមីនា មន្រ្តីនិងសមាជិកសភានៃប្រទេសរុស្ស៉ី បាននាំគ្នារិះគន់ប្រធានាធិបតីបារាំង លោក Emmanuel Macron សម្រាប់ការនិយាយថា រុស្ស៉ីគំរាមកំហែងអឺរ៉ុប ហើយពួកគេបានព្រមានថា ពាក្យសម្តីបែបនេះ អាចនាំឱ្យ​លោកខាងលិចឆ្ពោះទៅរក មាត់ជ្រោះនៃសង្រ្គាមលោកថ្មីមួយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។ សង្រ្គាមឈ្លានពានរបស់រុស្ស៉ីនៅអ៊ុយក្រែន បានបង្កការប្រឈមមុខដាក់គ្នាធំបំផុតមិនធ្លាប់មាន រវាងលោកខាងលិចនិងរុស្ស៉ី គិតចាប់តាំងពីវិបត្តិមីស៉ីលគុយបាឆ្នាំ១៩៦២មក ហើយទាំងវិមានក្រឹមឡាំងនិងទាំងសេតវិមាន សុទ្ធតែបានព្រមានប្រឆាំង ការបោះជំហានខុស ដែលអាចបង្កឱ្យផ្ទុះជាសង្រ្គាមលោកលើកទី៣។ ប៉ុន្តែភាពរីកចម្រើនរបស់កងទ័ពរុស្ស៉ី លើសមរភូមិនៅអ៊ុយក្រែន កាលពីក្នុងឆ្នាំ២០២៤ បូករួមជាមួយការផ្លាស់ប្តូរមួយទំហឹង នៃគោលនយោបាយរបស់ទីក្រុងវ៉ាស៉ីនតោន ចំពោះអ៊ុយក្រែននិងរុស្ស៉ី និងការទាមទារឱ្យមានកិច្ចព្រមព្រៀងសន្តិភាពឆាប់ៗ ក្រោមអាណត្តិប្រធានាធិបតីអាមេរិក លោក

    March 6, 2025
  • ព័ត៌មានជាតិ

    (ប៉ារីស)៖ កាលពីថ្ងៃពុធ ទី៥ ខែមីនា រដ្ឋាភិបាលបារាំង បានឱ្យដឹងថា ប្រធានាធិបតីបារាំង លោក Emmanuel Macron កំពុងតែពិចារណាលើដំណើរបំពេញទស្សនកិច្ចរួមគ្នា ទៅកាន់សហរដ្ឋអាមេរិក ជាមួយប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី និងនាយករដ្ឋមន្រ្តីអង់គ្លេស លោក Keir Starmer។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។ អ្នកនាំពាក្យរដ្ឋាភិបាលបារាំង បានប្រាប់ក្រុមអ្នកសារព័ត៌មាន ក្រោយកិច្ចប្រជុំមួយនៃគណៈរដ្ឋមន្រ្តីបារាំង យ៉ាងដូច្នេះថា «ពេលនេះ កំពុងតែមានការពិចារណា អំពីលទ្ធភាពលោកប្រធានាធិបតី Macron ធ្វើដំណើរទៅកាន់ទីក្រុងវ៉ាស៉ីនតោនម្តងទៀត ជាមួយនិង​លោកប្រធានាធិបតី ហ្សេលេនស្គី ព្រមទាំងសមភាគីអង់គ្លេស គឺលោកនាយករដ្ឋមន្រ្តី

    March 6, 2025
  • ព័ត៌មានអន្តរជាតិ

    (ប៉ារីស)៖ រដ្ឋមន្រ្តីការពារជាតិនៃប្រទេសបារាំង លោក Sebastien Lecornu បាននិយាយនៅថ្ងៃព្រហស្បតិ៍ ទី៦ ខែមីនា ថា បារាំងកំពុងជួយផ្តល់ព័ត៌មានសម្ងាត់ឱ្យទៅអ៊ុយក្រែន ក្រោយការផ្អាករបស់ទីក្រុងវ៉ាស៉ីនតោន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។ កាលពីថ្ងៃពុធសប្តាហ៍នេះ សហរដ្ឋអាមេរិក បានប្រកាសផ្អាកការចែករំលែកព័ត៌មានសម្ងាត់ ជាមួយអ៊ុយក្រែន ខណៈការប្រកាសបែបនេះធ្វើឡើង ត្រឹមតែ​២ថ្ងៃប៉ុណ្ណោះ ក្រោយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ​ សម្រេចចិត្តផ្អាកការផ្តល់ជំនួយយោធាទាំងអស់ឱ្យទីក្រុងកៀវ។ សកម្មភាពទាំងនេះ ត្រូវគេមើលឃើញថា គឺជាការដាក់សម្ពាធរបស់អាមេរិក ដើម្បីបង្ខំឱ្យប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី យល់ព្រមសហការជាមួយ កិច្ចប្រឹងប្រែងរបស់លោក ត្រាំ

    March 6, 2025
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលខេត្តកំពត នាមុននេះបន្តិច បានឱ្យដឹងថា អធិការក្រុងកំពតនិងសហការី បានស្រាវជ្រាវរកស្ត្រីជនជាតិបរទេសដែលបាញ់ថ្នាំពណ៌នៅលើបង្កាន់ដៃស្ពានព្រែកកំពង់បាយបានហើយ។ ជាមួយគ្នានេះដែរ ស្នងការដ្ឋាននគរបាលខេត្តកំពត បានគូសបញ្ជាក់ថា ចំពោះករណីស្ត្រីខាងលើនេះ និងអនុវត្តនិតិវិធីដោយគ្មានការយោគយល់នោះឡើយ ដើម្បីជាគំរូសំរាប់ជនបរទេសដ៏ទៃទៀតកុំអោយធ្វើតម្រាប់តាម។ គួរបញ្ជាក់ផងដែរថា ស្នងការដ្ឋាននគរបាលខេត្តកំពត នារសៀលថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៥ នេះ បានបង្ហោះរូបភាព រួមជាមួយវីដេអូ សកម្មភាព ស្រ្តីជនជាតិបរទេសបាញ់ថ្នាំនៅលើបង្កាន់ដៃស្ពាន ដោយភ្ជាប់ជាមួយខ្លឹមសារដូច្នេះថា៖ «ប្រទេសខ្ញុំខេត្តខ្ញុំមានច្បាប់ទំលាប់ត្រឹមត្រូវ មិនមែនអ្នកឯងចង់ធ្វើអ្វីស្រេចតែអំពើចិត្តនោះទេ អ្នកត្រូវត្រលប់មកសម្អាតស្ពានអោយបានដូចដើមឡើងវិញ សមត្ថកិច្ចកំពុងចុះទៅយកស្ត្រីជនជាតិបរទេសដែលបានបាញ់ថ្នាំលើបង្កាន់ដៃស្ពានព្រែកកំពង់បាយដើម្បីធ្វើការតាមនិតិវិធីច្បាប់និងត្រូវសម្អាតអោយបានស្អាតដូចដើមឡើងវិញ ។ »

    March 6, 2025
  • ព័ត៌មានជាតិ

    (កណ្ដាល)៖ កាលពីថ្ងៃទី៥​ ខែមីនា​ ឆ្នាំ២០២៥​ ក្រុមការងារមន្ទីររ៉ែ​ និងថាមពល​ខេត្តកណ្តាល បានចុះទៅពិនិត្យទីតាំង​រណ្តៅដីមួយកន្លែងរបស់ស្រ្តីឈ្មោះ អីវ​ ស្រីនាង​ ក្នុងភូមិស្រែអំបិល​ ឃុំឈ្វាំង ស្រុពញាឮ​ ខេត្តកណ្តាល​ ដោយសារតែធ្វើខុសលក្ខខណ្ឌអាជ្ញាបណ្ណ ពោលការសុំច្បាប់ជីករណ្តៅដី ការសុំច្បាប់ត្រឹមរដ្ឋបាលស្រុក គឺអនុញ្ញាតត្រឹមតែទំហំកន្លះហិកតាប៉ុណ្ណោះ។ សេចក្តីរាយការណ៍ភ្នាក់ងារព័ត៌មាន Fresh News បានឲ្យដឹងថា ក្រោយចុះពិនិត្យជាក់ស្តែងនៅទីតាំងរណ្តៅដីខាងលើនេះរួចមក ក្រុមការងាររបស់មន្ទីររ៉ែ និងថាមពលខេត្តកណ្តាល បានសម្រេចបិទដំណើរការជាបណ្តោះអាសន្ន ដោយរង់ចាំការសុំច្បាប់ត្រឹមត្រូវឡើងវិញ។ បើតាមសេចក្តីរាយការណ៍ រណ្តៅដីមានអាជ្ញាបណ្ណត្រឹមស្រុក ទំហំ​ ១០០ម គុណ ៥០ម ជម្រៅមធ្យម៦មែត្រ ស្មើ៣០០០០ម៉ែត្រត្រីគុណ​ តែម្ចាស់អាជីវកម្ម

    March 6, 2025
  • ព័ត៌មានជាតិ

    (សៀមរាប)៖ មន្ទីរពេទ្យបង្អែកខេត្តសៀមរាប ជាប់ជ័យលាភីអង្គភាពផ្តល់សេវាសាធារណៈគំរូ ចំណាត់ថ្នាក់លេខ២ សម្រាប់មន្ទីរពេទ្យបង្អែកផ្តល់សេវាសំណុំសកម្មភាពបង្រ្គប់កម្រិត៣គំរូ ឆ្នាំ២០២៤ ក្នុងចំណោមមន្ទីរពេទ្យបង្អែកកម្រិត៣ ចំនួន១០ ទូទាំងប្រទេស។ រាជរដ្ឋាភិបាល តាមរយៈក្រសួងមុខងារសាធារណៈ នៅថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៥នេះ បានប្រកាសជ័យលាភីអង្គភាពផ្តល់សេវាសាធារណៈគំរូ ក្នុងវិស័យអប់រំ និងវិស័យសុខាភិបាលប្រចាំឆ្នាំ ២០២៤ ដោយក្នុងនោះ មន្ទីរពេទ្យបង្អែកខេត្តសៀមរាប ជាប់ជ័យលាភីអង្គភាពផ្តល់សេវាសាធារណៈគំរូ ចំណាត់ថ្នាក់លេខ២ សម្រាប់មន្ទីរពេទ្យបង្អែកផ្តល់សេវាសំណុំសកម្មភាពបង្រ្គប់កម្រិត៣គំរូ ខណៈដែលមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម ជាប់ជ័យលាភីលេខ១។ ជ័យលាភីលេខ៣ បានទៅមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់, លេខ៤ បានទៅមន្ទីរពេទ្យខេត្តកំពង់ឆ្នាំង, លេខ៥ បានទៅមន្ទីរពេទ្យបង្អែកខេត្តក្រចេះ, លេខ៦ មន្ទីរពេទ្យខេត្តមិត្តភាពកម្ពុជា-ជប៉ុនមង្គលបូរី, លេខ៧ មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ,

    March 6, 2025