- Liny Chan
- ព័ត៌មានអន្តរជាតិ
(វ៉ាស៊ីនតោន)៖ គម្រោងចុះហត្ថលេខាលើកិច្ចព្រមព្រៀងរ៉ែកម្ររវាងសហរដ្ឋអាមេរិក និងអ៊ុយក្រែន ត្រូវបានលុបចោល បន្ទាប់ពីជំនួបរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ កាលពីថ្ងៃទី២៨ ខែកុម្ភៈ ជាមួយ លោកប្រធានាធិបតី វ៉ូឡូឌីមៀ ហ្សេលេនស្គី បានប្រែក្លាយទៅជាជម្លោះពាក្យសម្ដីផាំងទៅផាំងមក ជុំវិញមន្ទិលសង្ស័យរបស់លោក ហ្សេលេនស្គីចំពោះកិច្ចប្រឹងប្រែងរបស់លោក ត្រាំ ដើម្បីសម្របសម្រួលឱ្យមាន កិច្ចព្រមព្រៀងមួយជាមួយរុស្ស៉ី អាចនឹងសម្រេចបានសន្តិភាពយូរអង្វែង។ កាលពីថ្ងៃសុក្រ ទី២៨ ខែកុម្ភៈ លោក ហ្សេលេនស្គី បានធ្វើដំណើរទៅដល់សេតវិមាន ដើម្បីពិភាក្សាគ្នាអំពីកិច្ចព្រមព្រៀងរ៉ែ ដែលអាចនឹងអនុញ្ញាតឱ្យសហរដ្ឋអាមេរិកទទួលបានផលចំណេញពីអាជីវកម្មរ៉ែកម្ររបស់ អ៊ុយក្រែន ខណៈរូបលោកនៅតែទទូចសុំឱ្យសហរដ្ឋអាមេរិក ផ្ដល់ការធានាសន្តិសុខ។ ប៉ុន្តែគ្រាន់តែមេដឹកនាំទាំង២ អង្គុយចុះទល់មុខគ្នាមិនបានប៉ុន្មាននាទីផង នៅឯសន្នីសីទសារព័ត៌មានមួយនៅឯការិយាល័យពងក្រពើ បរិយាកាសប្រែជាតានតឹងដោយលោក
March 1, 2025 - ព័ត៌មានអន្តរជាតិ
(Reuters)៖ ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង បានទទួលស្គាល់កាលពីថ្ងៃសុក្រ ទី២៨ ខែកុម្ភៈថារូបលោកបានចាកចេញពីទីក្រុងវ៉ាស៊ីនតោន ក្រោយកិច្ចចរចាក្នុងសប្ដាហ៍នេះ ជាមួយលោកប្រធានាធិបតី ដូណាល់ ត្រាំ ជាមួយក្ដីសង្ឃឹមតិចតួចថាអឺរ៉ុបអាចគេចផុតពីការដំឡើងពន្ធគយពីសំណាក់សហរដ្ឋអាមេរិក។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។ លោក ម៉ាក្រុង បាននិយាយថាយុទ្ធសាស្ត្រពាណិជ្ជកម្មរបស់រដ្ឋបាលលោក ត្រាំ និងជាពិសេស ការយល់ដឹងអំពីការដំឡើងពន្ធគយបន្ថែមគឺមានគុណវិបត្តិច្រើន។ ២ថ្ងៃក្រោយលោក ម៉ាក្រុង បាន ជួបពិភាក្សាជាមួយលោក ត្រាំ នៅឯសេតវិមាន លោកប្រធានាធិបតីអាមេរិកបានលើកឡើងថារដ្ឋបាលរបស់លោក នឹងប្រកាសពីការដំឡើងពន្ធ២៥ភាគរយ លើទំនិញទាំងអស់នាំចូលពី សហភាពអឺរ៉ុប។ លោក ត្រាំ ក៏បានចោទប្រកាន់ផងដែរថាសហភាពអឺរ៉ុបត្រូវបានបង្កើតដើម្បីបោកបញ្ឆតសហរដ្ឋអាមេរិក។ គួរបញ្ជាក់ថា
March 1, 2025 - ព័ត៌មានជាតិ
(ព្រះវិហារ)៖ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះវិហារ នៅរសៀលថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥ បានរៀបចំពិធីចុះកិច្ចសន្យាទិញលក់គ្រាប់ស្វាយចន្ទីសរីរាង្គស្ងួតរវាងក្រុមហ៊ុន មីរ៉ាត់ អាហ្គ្រី ថេក ឯ.ក និងសហគមន៍ កសិកម្មចំនួន៥ក្នុងខេត្តព្រះវិហារ។ ពិធីនេះស្ថិតក្រោមវត្តមានលោក មិន ស៊ីថា អភិបាលរងខេត្តព្រះវិហារ តំណាងលោក គីម រិទ្ធី អភិបាលខេត្ត ដោយមានការចូលរួមពីសំណាក់ លោក ពឹង ទ្រីដាប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះវិហារ លោក កានិកុ ប្រធានក្រុមហ៊ុនមីរ៉ាត់ អាហ្គ្រី ថេក ឯ.ក ព្រមទាំងលោក
March 1, 2025 - ព័ត៌មានជាតិ
(បន្ទាយមានជ័យ)៖ នៅព្រឹកថ្ងៃសៅរ៍ ទី១ ខែមីនា ឆ្នាំ២០២៥ តាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ព្រមទាំងក្រោមការណែនាំរបស់ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកអន្តោប្រវេសន៍, នាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី បានបណ្តេញជនជាតិថៃ ចំនួន១១៩នាក់ (ស្រី៥៨នាក់) តាមច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ក្រោយចាប់ខ្លួនរឿងលួចចូលធ្វើការងារ និងស្នាក់នៅខុសច្បាប់នៅកម្ពុជា។ ជនជាតិថៃ ចំនួន១១៩នាក់ ត្រូវបានគណៈបញ្ជាការដឹកនាំស្រាវជ្រាវស៊ើបអង្កេត និងបង្ក្រាបបទល្មើសគ្រប់ប្រភេទ ឃាត់ខ្លួនកាលពីថ្ងៃទី២២-២៣ ខែកុម្ភៈ ឆ្នាំ២០២៥ នៅពេលចុះបង្ក្រាបនៅភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ សូមបញ្ជាក់ថា
March 1, 2025 - ព័ត៌មានអន្តរជាតិ
(Reuters)៖ រុស្ស៉ី បានបញ្ចេញប្រតិកម្មទាំងសប្បាយរីករាយ កាលពីថ្ងៃទី២៨ ខែកុម្ភៈ ទៅនឹងជម្លោះពាក្យសម្ដីរវាងលោក ដូណាល់ ត្រាំ និងលោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ដោយនិយាយថាមេដឹកនាំអ៊ុយក្រែនរូបនេះ ទទួលបាននូវអ្វីដែលលោកសមនឹងទទួលបាន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។ លោក ហ្សេលេនស្គី បានធ្វើទស្សនកិច្ចទៅកាន់សហរដ្ឋអាមេរិក ដើម្បីពិភាក្សា និងចុះកិច្ចព្រមព្រៀងរ៉ែកម្រជាមួយលោក ត្រាំ។ ប៉ុន្តែ គម្រោងចុះកិច្ចព្រមព្រៀងត្រូវបានលុបចោល ហើយលោក ហ្សេលេនស្គី នៅតែទទូច ដដែលថាកិច្ចព្រមព្រៀងរ៉ែកម្រត្រូវតែមានបញ្ចូលផងដែរនូវការធានាសន្តិសុខរបស់សហរដ្ឋអាមេរិកសម្រាប់អ៊ុយក្រែន ជាការធានាមួយដែលសហរដ្ឋអាមេរិក ក្រោមអាណត្តិរបស់លោក ត្រាំ កំពុងគេចវេស គិតមកទល់ពេលនេះ។ ក្នុងការប៉ះសម្ដីគ្នាធ្ងន់ៗ អនុប្រធានាធិបតីអាមេរិក លោក
March 1, 2025 - ព័ត៌មានអន្តរជាតិ
(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី កាលពីថ្ងៃទី២៨ ខែកុម្ភៈបាននិយាយថាទំនាក់ទំនងរបស់លោកជាមួយសហរដ្ឋអាមេរិក នៅតែអាចមានផ្លូវស្ដារឡើងវិញបាន បន្ទាប់ពីលោកប្រធានាធិបតី ដូណាល់ ត្រាំ បានស្រែកខ្លាំងៗដាក់រូបលោកទាំងកំហឹង ក្នុងពេលប្រកែកគ្នាបែកផ្សែងនៅឯសេតវិមាន ជាមួយការចោទថាមេដឹកនាំអ៊ុយក្រែនបានបដិសេធកិច្ចព្រមព្រៀង សន្តិភាពជាមួយរុស្ស៉ី។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។ នៅពេលត្រូវបានសាកសួរក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ Fox News ថាតើទំនាកទំនងរបស់លោកជាមួយលោក ដូណាល់ ត្រាំ អាចសា្ដរឡើងវិញបានដែរឬទេ? លោក ហ្សេលេនស្គី បានឆ្លើយថា ពិតណាស់ វាអាចស្ដារឡើងវិញបាន ដោយបន្ថែមថាអ៊ុយក្រែនត្រូវការការគាំទ្រពីសហរដ្ឋអាមេរិកជាចាំបាច់ ដើម្បីអាចបន្តតស៊ូប្រយុទ្ធប្រឆាំងនឹងរុស្ស៉ី។ ការបន្ទន់ឥរិយាបថរបស់លោក ហ្សេលេនស្គី កើតមានឡើង បន្ទាប់ពីទាស់ទែងពាក្យសម្ដីជាមួយលោក
March 1, 2025 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ក្រសួងពាណិជ្ជកម្ម បានចេញសេចក្តីជូនដំណឹង ស្ដីពីតម្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយ ដែលត្រូវអនុវត្តចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥។ * ប្រេងសាំងធម្មតា = ៣ ៩៥០ រៀល/លីត្រ (ចុះថ្លៃ ១០០៛)* ប្រេងម៉ាស៊ូត = ៣ ៨០០ រៀល/លីត្រ (ចុះថ្លៃ ៥០៛) ផ្ដល់សិទ្ធិដោយ៖ Fresh News
March 1, 2025 - ព័ត៌មានជាតិ
(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ នឹងចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិមួយ ដើម្បីកំណត់យកភាសាអង់គ្លេសជាភាសាផ្លូវការរបស់សហរដ្ឋអាមេរិក នេះបើតាមប្រភពដែលដឹងពីបញ្ហានេះបានប្រាប់ឱ្យដឹងកាលពីថ្ងៃសុក្រ។ កាសែត Wall Street Journal គឺជាអ្នករាយការណ៍ព័ត៌មាននេះមុនគេ។ ទោះយ៉ាងណា ប្រភពមិនបានបញ្ជាក់ពីពេលវេលាជាក់លាក់នៃការចុះហត្ថលេខាលើបទបញ្ជានេះទេ។ សហរដ្ឋអាមេរិកមិនធ្លាប់មានភាសាផ្លូវការនៅកម្រិតសហព័ន្ធនោះទេ ប៉ុន្តែបញ្ហានេះបានក្លាយជាចំណុចរសើបនៅតាមរដ្ឋមួយចំនួន។ ការប្រើប្រាស់ភាសាអេស្ប៉ាញក្នុងជីវិតសាធារណៈ បានបង្កឱ្យមានភាពចម្រូងចម្រាសជាច្រើនឆ្នាំមកហើយ រួមទាំងនៅរដ្ឋតិចសាស់ ដែលសមាជិកព្រឹទ្ធសភារដ្ឋនេះ កាលពីឆ្នាំ ២០១១ បានទាមទារឱ្យសកម្មជនសិទ្ធិជនអន្តោប្រវេសន៍និយាយភាសាអង់គ្លេស ជំនួសភាសាអេស្ប៉ាញដែលជាភាសាកំណើតរបស់ពួកគេ នៅឯសវនាការនីតិបញ្ញត្តិ។ ហេតុការណ៍នោះ បានធ្វើឱ្យមានការជជែកដេញដោលអស់ជាច្រើនទសវត្សរ៍ ជុំវិញភាពត្រឹមត្រូវនៃការនិយាយភាសាអេស្ប៉ាញនៅរដ្ឋតិចសាស់ ដែលធ្លាប់ជាផ្នែកមួយនៃប្រទេសម៉ិកស៊ិក និងមុននោះជាផ្នែកមួយនៃចក្រភពអេស្ប៉ាញ។ គួរបញ្ជាក់ថា សម្រាប់ប្រជាជនអាមេរិកដើមកំណើតម៉ិកស៊ិកជាច្រើន បញ្ហានេះបានរំឭកពីអតីតកាលដ៏ឈឺចាប់នៅពេលដែល ពួកគេធ្លាប់ទទួលរងការដាក់ទណ្ឌកម្ម នៅតាមសាលារៀនដោយសារតែការនិយាយភាសាអេស្ប៉ាញ
March 1, 2025 - ព័ត៌មានជាតិ
(ព្យុងយ៉ាង)៖ អ្នកទេសចរអាហ្សង់ទីន និងអ៉ីតាលី ស្ថិតក្នុងចំណោមក្រុមអ្នកធ្វើដំណើរកម្សាន្ត មកពីប្រទេសលោកខាងលិច ដែលបានចូលទៅក្នុងប្រទេសកូរ៉េខាងជើង ជាលើកដំបូងក្នុងរយៈពេល ៥ឆ្នាំ បន្ទាប់ប្រទេសនេះបានបិទទ្វារ ដោយសារតែជំងឺកូវីដ១៩។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន CNA នៅថ្ងៃសុក្រ ទី២៨ ខែកុម្ភៈ ឆ្នាំ ២០២៥។ ក្រុមហ៊ុនទេសចរណ៍ Young Pioneer Tours មានមូលដ្ឋានក្នុងទីក្រុងប៉េកាំង ប្រទេសចិន ជាអ្នកដឹកនាំភ្ញៀវក្រុមដំបូង ចូលទៅដល់តំបន់សេដ្ឋកិច្ចពិសេស Rason របស់កូរ៉េខាងជើង ដែលមានព្រំប្រទល់ជាប់រុស្ស៉ី និងចិន។ អ្នកទេសចរម្នាក់ បានបង្ហាញរូបថតនៅតំបន់សេដ្ឋកិច្ចពិសេស ដែលមានសាលារៀន រោងចក្រ និងរោងចក្រផលិតស្រាបៀរ អំឡុងការដើរកម្សាន្តរយៈពេល
March 1, 2025 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ កម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឃាត់ខ្លួនបុរសលក់ស៊ីមកាតម្នាក់ ដោយមិនទទួលយកឯកសារសម្គាល់អត្តសញ្ញាណរបស់អ្នកទិញ ដែលបង្កឱកាសឲ្យយកទៅធ្វើសកម្មភាព ខលទៅឆបោកអ្នកដទៃ (ដូចជាការសម្តែងមានបងប្អូនមិត្តភក្តិ គ្រោះថ្នាក់ចរាចរណ៍ និងខលសម្តែងត្រូវរង្វាន់ផ្សេងៗផងដែរ)។ ប្រតិបត្តិការនេះធ្វើឡើង ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងមានការសម្របសម្រួលនីតិវិធី ពីលោក សេង ហៀង ព្រះរាជអាជ្ញារង អមសាលាដំបូងរាជធានីភ្នំពេញ ។ លោកឧត្តមសេនីយ៍ទោ ប៊ុន សុសិក្ខា ស្នងការរងទទួលផែនការងារសន្តិសុខ កាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥ បានដឹកនាំសមត្ថកិច្ចជំនាញការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការជាមួយកម្លាំងនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានចុះឃាត់ខ្លួនអ្នកលក់ស៊ីមកាត ពាក់ព័ន្ធករណីលក់ស៊ីមកាតទូរស័ព្ទទៅឲ្យអ្នកប្រើប្រាស់ (អតិថិជន)
March 1, 2025









