Liny Chan
  • ព័ត៌មានអន្តរជាតិ

    (វ៉ាស៊ីនតោន)៖ គម្រោងចុះហត្ថលេខាលើកិច្ចព្រមព្រៀងរ៉ែកម្ររវាងសហរដ្ឋអាមេរិក និងអ៊ុយក្រែន ត្រូវបានលុបចោល បន្ទាប់ពីជំនួបរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ កាលពីថ្ងៃទី២៨ ខែកុម្ភៈ ជាមួយ លោកប្រធានាធិបតី វ៉ូឡូឌីមៀ ហ្សេលេនស្គី បានប្រែក្លាយទៅជាជម្លោះពាក្យសម្ដីផាំងទៅផាំងមក ជុំវិញមន្ទិលសង្ស័យរបស់លោក ហ្សេលេនស្គីចំពោះកិច្ចប្រឹងប្រែងរបស់លោក ត្រាំ ដើម្បីសម្របសម្រួលឱ្យមាន កិច្ចព្រមព្រៀងមួយជាមួយរុស្ស៉ី អាចនឹងសម្រេចបានសន្តិភាពយូរអង្វែង។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។ លោក ហ្សេលេនស្គី បានដើរចេញពីសេតវិមាន បន្ទាប់ពីទាស់សម្ដីគ្នាជាមួយលោក ត្រាំ នៅមុខក្រុមអ្នកកាសែត រីឯផែនការចុះហត្ថលេខាលើកិច្ចព្រមព្រៀងរ៉ែ និងសន្និសីទសារព័ត៌មានត្រូវបានលុបចោល។ ក្រុមមន្ត្រីអាមេរិក បានឱ្យដឹងថាកិច្ចព្រមព្រៀងរ៉ែដែលលោក ត្រាំ ចាត់ទុកថាជាជំហានមួយដ៏សំខាន់ដើម្បីសងសំណងដល់សហរដ្ឋអាមេរិក សម្រាប់ការផ្ដល់ជំនួយយោធាអ៊ុយក្រែន

    March 1, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ នាថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៥ បានចេញសេចក្ដីជូនដំណឹងស្តីពីការកែសម្រួលតម្រាយខ្សែរត់ខ្សែទី១០C និងការបន្ថែមម៉ោងប្រតិបត្តិការសេវាដឹកជញ្ជូនសាធារណៈ របស់រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង (City Bus) គាំទ្រដល់គម្រោងផ្លូវថ្មើរជើង (Walk Street) រាជធានីភ្នំពេញ នៅរៀងរាល់ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

    March 1, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ លោកអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានចំណារណែនាំឱ្យអគ្គស្នងការដ្ឋាននគរបាលជាតិ ត្រៀមអនុវត្តវិធានការមួយចំនួន ដើម្បីបង្ការ ទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍​តាមបណ្ដោយផ្លូវជាតិលេខ១ ពីរាជធានីភ្នំពេញ ទៅព្រំដែនកម្ពុជា-វៀតណាម ដោយផ្តោតលើរថយន្តដឹកអ្នកដំណើរទៅមក ភ្នំពេញ-វៀតណាម។ ថ្លែងប្រាប់បណ្តាញសារព័ត៌មាន Fresh News នារសៀលថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៥នេះ លោក រ៉េន រតនៈ ជំនួយការនិងជាអ្នកនាំពាក្យលោកអភិសន្ដិបណ្ឌិត ស សុខា បានបញ្ជាក់ថា ចំណារណែនាំពី​ប្រមុខ​ក្រសួងមហាផ្ទៃ បានធ្វើឡើងបន្ទាប់ពីការសង្កេតឃើញថា រថយន្តដឹកអ្នកដំណើរទៅមក ភ្នំពេញ-វៀតណាម មួយចំនួន ទទួលរងការរិះគន់ និងមានការបង្ហាញក្ដីបារម្ភពីសំណាក់ប្រជាពលរដ្ឋដែលធ្វើដំណើរតាមដងផ្លូវ និងពលរដ្ឋរស់នៅតាមបណ្ដាផ្លូវជាតិលេខ១

    February 28, 2025
  • ព័ត៌មានជាតិ

    (ព្រៃវែង)៖ លោក សួន សុម៉ាលីន អភិបាលខេត្តព្រៃវែង បានថ្លែងណែនាំដល់ រដ្ឋបាល ក្រុង ស្រុក មន្ទីរអង្គភាពនានាជុំវិញខេត្ត ត្រូវខិតខំអនុវត្តតួនាទីភារកិច្ចរបស់ខ្លួន ឲ្យកាន់តែប្រសើរឡើងបន្ថែមទៀត ធ្វើយ៉ាងណាដើម្បីជាផលប្រយោជន៍ សាធារណៈជូនប្រជាពលរដ្ឋនៅក្នុងខេត្តព្រៃវែងកាន់តែល្អ។ លោកអភិបាលខេត្តលើកឡើងបែបនេះ ក្នុងឱកាសដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រៃវែង នាព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៥នេះ។ លោកអភិបាលខេត្ត បានស្នើដល់មន្ទីរសាធារណៈការ និងដឹកជញ្ជូន ខេត្តព្រៃវែង ត្រូវពិនិត្យទៅលើទីកន្លែងកែច្នៃយានយន្តខុសលក្ខណៈបច្ចេកទេស បានត្រឹមត្រូវច្បាស់លាស់ ដើម្បីការពារការបង្កគ្រោះថ្នាក់ចរាចរណ៍ នៅតាមដងផ្លូវទីសាធារណៈ។ រដ្ឋបាលក្រុងស្រុកទាំងអស់ត្រូវរៀបចំ អនាម័យ សោភ័ណភាព តាមដងផ្លូវ ទីប្រជុំជនជាពិសេសនៅតំបន់ផ្សារ ឲ្យមានរបៀបរៀបរយ ធ្វើយ៉ាងណាដើម្បីបង្កលក្ខណៈងាយស្រួលដ៏ប្រជាពលរដ្ឋ ក្នុងការធ្វើដំណើរប្រកបដោយសុវត្ថិភាព

    February 28, 2025
  • ព័ត៌មានអន្តរជាតិ

    (ហាណូយ)៖ អ្នកច្បាប់ម្នាក់ បាននិយាយថា វៀតណាមសន្យាគាំទ្រការធ្វើមាតុភូមិនិវត្តន៍ ពលរដ្ឋវៀតណាមជាច្រើននាក់ ដែលត្រូវបានឃុំខ្លួននៅសហរដ្ឋអាមេរិក ហើយដោះស្រាយឱ្យបានឆាប់ នូវសំណើថ្មីៗទៀត សម្រាប់ការបញ្ជូនពលរដ្ឋវៀតណាមមកវិញ បន្ទាប់ពីមានការគំរាមកំហែងដាក់ពន្ធគយ និងការដាក់កំហិតទិដ្ឋាការជាដើម។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី២៨ ខែកុម្ភៈ ឆ្នាំ ២០២៥។ នេះគឺជាផ្នែកមួយនៃការធ្វើសម្បទានផ្សេងទៀត ដែលប្រទេសគ្រប់គ្រងដោយបក្សកុម្មុយនិស្តមួយនេះ កំពុងពិចារណា ដើម្បីចៀសវាងការបង់ពន្ធ ដែលអាចធ្វើឱ្យសេដ្ឋកិច្ចរបស់ខ្លួនចុះខ្សោយ ដោយសារតែការពឹងផ្អែកខ្លាំង លើការនាំចេញទៅកាន់សហរដ្ឋអាមេរិក។ លោក Tin Thanh Nguyen មេធាវីខាងអន្តោប្រវេសន៍ មានមូលដ្ឋាននៅសហរដ្ឋអាមេរិក បាននិយាយថា វៀតណាម យល់ព្រមធ្វើតាមសំណើបញ្ជូនពលរដ្ឋវៀតណាម

    February 28, 2025
  • ព័ត៌មានអន្តរជាតិ

    (វ៉ាស៉ីនតោន)៖ ក្រសួងការបរទេសអាមេរិក កាលពីថ្ងៃព្រហស្បតិ៍ ទី២៧ ខែកុម្ភៈ បានប្រកាសថា សហរដ្ឋអាមេរិក បានសម្រេចចិត្ត​កាត់បន្ថយសឹងតែទាំងអស់ នូវកម្មវិធីជំនួយនិងអភវិឌ្ឍន៍បរទេសទាំងឡាយរបស់ទីភ្នាក់ងារ USAID ដោយកិច្ចសន្យានានា នឹងត្រូវកាត់ចោលរហូតដល់៩២ភាគរយ ឬស្មើនឹងថវិកាចំនួន ៥៤ពាន់លានដុល្លារ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Aljazeera។ ក្រោយស្បថចូលកាន់តំណែងជាប្រធានាធិបតីអាមេរិក កាលពីថ្ងៃទី២០ ខែមករា លោក ដូណាល់ ត្រាំ បានចេញបទបញ្ជាប្រតិបត្តិ បង្គាប់ឱ្យបង្កកជំនួយទៅបរទេសទាំងអស់ របស់សហរដ្ឋអាមេរិក សម្រាប់រយៈពេល៩០ថ្ងៃ ហើយអំឡុងចន្លោះពេលនោះ រដ្ឋបាល​របស់លោក នឹងធ្វើការត្រួតពិនិត្យមើល ដើម្បីកាត់បន្ថយការចំណាយទៅលើកម្មវិធីណា ដែលមិនស្របតាមគោនយោបាយ America First របស់លោក

    February 28, 2025
  • ព័ត៌មានជាតិ

    (បរទេស)៖ ថ្មីៗនេះមានការព្រមានពីស្ថាប័នអនុវត្តច្បាប់សហព័ន្ធ រដ្ឋ និងមូលដ្ឋានជាច្រើននៅសហរដ្ឋអាមេរិក អំពីហានិភ័យ និងការគម្រាម​កំហែងទៅលើការប្រើប្រាស់កម្មវិធីទូរស័ព្ទ បន្ទាប់ពីមានការវាយប្រហារ និងលួចទិន្នន័យតាមរយៈការដំឡើងកម្មវិធីផ្សេងៗដោយ​មិនមានប្រភព​ច្បាស់លាស់ ប៉ុន្តែឥឡូវនេះសារព្រមានចុងក្រោយសម្រាប់អ្នកប្រើប្រាស់ទូរស័ព្ទ iPhone និង Android គឺគួរតែលុប និងឈប់ប្រើបាស់កម្មវិធីផ្ញើសារ Telegram ចេញពីទូរស័ព្ទដៃជាបន្ទាន់។ នេះបើយោងតាមការចេញផ្សាយរបស់ទស្សនាវដ្ដីដ៏ល្បីរបស់អាមេរិក Forbes នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥។ ទស្សនាវដ្ដីដ៏ល្បីរបស់អាមេរិក Forbes ដដែលបានផ្សាយឲ្យដឹងថា កម្មវិធីដែលកំពុងពេញនិយមបំផុត នៅលើពិភពលោក Telegram បានក្លាយជាកន្លែង និងទីផ្សារងងឹត (Dark web marketplace) សម្រាប់ឧក្រិដ្ឋជន។ វាអាចជារឿងដ៏គួរឱ្យអស់សំណើចណាស់ ព្រោះថា

    February 28, 2025
  • ព័ត៌មានអន្តរជាតិ

    (វ៉ាស៉ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា ការដំឡើងពន្ធ ២៥ភាគរយលើទំនិញម៉ិកស៉ិក កាណាដា នឹងចូលជាធរមាននាថ្ងៃទី៤ ខែមីនា រួមជាមួយនិងពន្ធបន្ថែម ១០ភាគរយទៀតលើការនាំចូលរបស់ចិន ដោយសារតែថ្នាំដែលសម្លាប់អាយុជីវិតមនុស្ស នៅតែហូរចូលសហរដ្ឋអាមេរិក មកពីប្រទេសទាំងនោះ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី២៨ ខែកុម្ភៈ ឆ្នាំ ២០២៥។ លោក ត្រាំ ប្រាប់ក្រុមអ្នកយកព័ត៌មានថា ការសម្រេចដាក់ពន្ធបន្ថែមលើចិន និងចំថ្ងៃឱសានវាទសម្រាប់កាណាដា និងម៉ិកស៉ិក ត្រឹមថ្ងៃអង្គារ ទី៤ ខែមីនា គឺជាអ្វីដែលរដ្ឋបាលរបស់លោក មើលលើឃើញថាមិនមានភាពគ្រប់គ្រាន់លើការទប់ស្កាត់លំហូរចូលថ្នាំ fentanyl

    February 28, 2025
  • ព័ត៌មានជាតិ

    (កំពង់ចាម)៖ ចោរប្លន់ប្រដាប់អាវុធរហ័សនាម «ប្រេស៊ីល» ដែលបាញ់តដៃជាមួយកម្លាំងសមត្ថកិច្ចនៅពេលចុះបង្ក្រាប រួមជាមួយបក្ខពួកម្នាក់ ត្រូវបានកម្លាំងស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម បញ្ជូនខ្លួនទៅកាន់សាលាដំបូងខេត្ត នៅព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៥នេះ ដើម្បីបន្ដនីតិវិធីតាមផ្លូវតុលាការ។ ថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី បានបញ្ជាក់ថា ជនសង្ស័យដែលសមត្ថកិច្ចបញ្ជូនទៅកាន់តុលាការទាំងពីរនាក់នេះរួមមាន ទី១៖ឈ្មោះ ឯម នាង ហៅ ម៉ម ទិត្យ ហៅ ប្រេស៉ីល និងទី២៖ឈ្មោះ គិត គីមហុង អាយុ២៨ឆ្នាំ។ សូមរំលឹកថា កាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥កន្លងទៅនេះ កម្លាំងស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម និងកម្លាំងបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត

    February 28, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ រោចក្រផលិត និងឃ្លាំងស្តុកសម្ភារពូក ត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ បង្កការភ្ញាក់ផ្អើលជាខ្លាំងដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចហៅរថយន្តពន្លត់អគ្គិភ័យចេញជួយអន្តរាគមន៍។ ហេតុការណ៍នេះបានកើតឡើង នៅវេលាម៉ោង៥៖៣៥នាទីល្ងាច ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥ ស្ថិតនៅភូមិតិក្ខបញ្ញោ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រាប់បណ្តាញព័ត៌មាន Fresh News ឲ្យដឹងថា ក្រោយពីទទួលបានព័ត៌មានពី ប្រជាពលរដ្ឋរាយការណ៍មកថា មានករណីអគ្គិភ័យកំពុងឆាបឆេះទីតាំងផលិត និងស្តុបសម្ភារពូក មួយកន្លែងយ៉ាងសន្ធោសន្ធៅ ដែលស្ថិតនៅជិតបុរីពិភពថ្មី ឈូកវ៉ា២ ក្នុងសង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ។ ក្រោយពីទទួលបានព័ត៌មានខាងលើនេះ

    February 28, 2025