- Liny Chan
- ព័ត៌មានជាតិ
ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នារសៀលថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥ នេះ បានស្នើឱ្យសមត្ថកិច្ច ចាត់វិធានការស្វែងរកអត្តសញ្ញាណម្ចាស់ទំព័រហ្វេសប៊ុកមួយ ដែលបានបង្ហោះបទចម្រៀងដែលមានខ្លឹមសារគ្រោតគ្រាត អសុរោះ គ្មានសីលធម៌ ប៉ះពាល់យ៉ាងខ្លាំងដល់វប្បធម៌ប្រពៃណី ទំនៀមទំលាប់ សេចក្តីថ្លៃថ្នូរសង្គម និងតម្លៃស្រ្តីខ្មែរ។ តាមរយៈផេកផ្លូវការ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានធ្វើការបង្ហោះជាមួយខ្លឹមសារដូច្នេះថា៖ «ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សូមជូនដំណឹងដល់សាធារណជនបានជ្រាបថា ក្រសួងបានពិនិត្យឃើញ ទំព័រហ្វេសប៊ុកមួយ ឈ្មោះ ALL from me បានធ្វើការបង្ហោះផ្សព្វផ្សាយបទចម្រៀងក្រោមចំណងជើងថា ក្តឹងរួយ ដែលមានខ្លឹមសារគ្រោតគ្រាត អសុរោះ គ្មានសីលធម៌ ប៉ះពាល់យ៉ាងខ្លាំងដល់វប្បធម៌ប្រពៃណី
February 27, 2025 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥នេះ បានចេញសេចក្ដីបំភ្លឺតាមទិដ្ឋភាពច្បាប់ ពាក់ព័ន្ធការបង្ហោះព័ត៌មានតាមបណ្ដាញសង្គម ចំពោះការផាកពិន័យអ្នកបើកបរល្មើសល្បឿន កំណត់តាមដងផ្លូវ ដែលកំណត់ដោយច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក ដោយបានធ្វើឲ្យសាធារណមតិមួយចំនួនតាមបណ្ដាញសង្គម មានការយល់ច្រឡំមកលើសកម្មភាពរបស់មន្ដ្រីនគរបាលចរាចរណ៍ ក្នុងការរឹតបន្ដឹងច្បាប់។ ក្រៅពីបង្ហាញអ្វីដែលកំណត់ដោយច្បាប់ចំពោះការផាកពិន័យអ្នកល្មើសល្បឿនកំណត់ហើយនោះ អគ្គស្នងការដ្ឋាននគរបាលជាតិ ក៏បានទទួលយករាល់មតិរិះគន់ទាំងឡាយណា ពាក់ព័ន្ធដល់ភាពអសកម្មរបស់មន្ត្រី នគរបាលចរាចរណ៍មួយចំនួន ដែលមានអាកប្បកិរិយាមិនសមរម្យ ល្មើសវិន័យ កងកម្លាំង ពុំមានក្រមសីលធម៌វិជ្ជាជីវៈក្នុងពេលបំពេញភារកិច្ច។ លើសពីនេះ បានប្ដេជ្ញាចិត្តថា នឹងធ្វើការត្រួតពិនិត្យឲ្យបានហ្មត់ចត់ ដើម្បីអនុវត្តវិន័យកងកម្លាំង និងមានវិធានការច្បាប់តាមកម្រិតនៃអំពើខុសឆ្គងរបស់មន្ដ្រីទាំងនោះ។ អគ្គស្នងការដ្ឋាននគរបាលជារិ ស្នើឲ្យប្រជាពលរដ្ឋ សហការផ្ដល់ព័ត៌មានរាល់សកម្មភាពខុសឆ្គងទាំងឡាយណាដែលប្រព្រឹត្តដោយមន្ដ្រីនគរបាលចរាចរណ៍ផ្លូវគោក តាមរយៈលេខទូរស័ព្ទទាន់ហេតុការណ៍របស់អគ្គស្នងការដ្ឋាន នគរបាលជាតិ លេខ ១១៧ និង/ឬទំនាក់ទំនងមកក្រុមការងារប្រតិកម្មរហ័ស
February 27, 2025 - ព័ត៌មានជាតិ
(សៀមរាប)៖ លោក ថ្នម តូច ជាប្រជាពលរដ្ឋនៅភូមិកន្តួត ឃុំកន្តួត ស្រុកស្វាយលើ ខេត្តសៀមរាប បានយកចម្លាក់កញ្ចាំងធ្វើពីថ្មភក់ចំនួន១ មកប្រគល់ជូនអាជ្ញាធរជាតិអប្សរាកាលពីថ្មីៗនេះ បន្ទាប់ពីលោកបានប្រទះឃើញនៅក្នុងដីស្រែ ហើយបានយកមករក្សាទុកមួយរយៈ។ ការប្រគល់ទទួលចម្លាក់កញ្ចាំងនេះ គឺមានការចូលរួមពីក្រុមអ្នកចុះបញ្ជីសារពើភណ្ឌរបស់នាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យានៃអាជ្ញាធរជាតិអប្សរា សហការជាមួយមន្ត្រីមន្ទីរវប្បធម៌ខេត្ត និងនគរបាលការពារបេតិកភណ្ឌខេត្តសៀមរាប លោកឧត្តមសេនីយ៍ទោ ខេង រ៉ា មេបញ្ជាការនគរបាលជាតិប្រចាំទិសប្រាសាទព្រះវិហារ ព្រមទាំងអាជ្ញាធរដែនដីផង។ លោក ឈូក សុម៉ាឡា មន្ត្រីចុះបញ្ជីវត្ថុបុរាណនៃអាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា ចម្លាក់កញ្ចាំងធ្វើពីថ្មភក់ ដែលមានបណ្តោយ៤០សង់ទីម៉ែត្រ និងទទឹង៤៥សង់ទីម៉ែត្រ គឺជាសម្ភារលម្អសំណង់ប្រាសាទបុរាណ ដែលបុព្វបុរសខ្មែរ តែងដាក់បន្តុបនៅតាមថ្នាក់ៗជាផ្នែកនៃកំពូលប្រាសាទ។ ចម្លាក់កញ្ចាំងនេះ ធ្វើពីថ្មតែមួយដុំ
February 27, 2025 - ព័ត៌មានអន្តរជាតិ
(បរទេស)៖ ការិយាល័យស៊ើបអង្កេតសហព័ន្ធ (FBI) បាននិយាយថា ប្រទេសកូរ៉េខាងជើងត្រូវទទួលខុសត្រូវចំពោះការលួចទ្រព្យសម្បត្តិឌីជីថលប្រមាណ ១,៥ ពាន់លានដុល្លារពីការផ្លាស់ប្តូររូបិយប័ណ្ណគ្រីបតូ ByBit។ ឧប្បត្តិហេតុនេះត្រូវបានគេហៅថា «TraderTraitor» គឺជាការលួចចូល cryptocurrency ដ៏ធំបំផុតមួយនៅលើកំណត់ត្រាប្រវត្តិសាស្រ្ត និងជាសកម្មភាពតាមអ៊ីនធឺណិតដ៏អាក្រក់បំផុតរបស់កូរ៉េខាងជើង។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥។ ទីភ្នាក់ងារ FBI បាននិយាយនៅក្នុងសេចក្តីប្រកាសជាសាធារណៈថា «តួអង្គ TraderTraitor បានធ្វើសកម្មភាពបំប្លែងទ្រព្យសម្បត្តិដែលត្រូវបានលួចមួយចំនួនទៅជា bitcoin និងទ្រព្យសម្បត្តិឌីជីថលផ្សេងទៀត ត្រូវបានចែកចាយនៅទូទាំងអាស័យដ្ឋានរាប់ពាន់នៅលើ blockchains ជាច្រើន»។ ទីភ្នាក់ងារនេះរំពឹងទុកថា រូបិយប័ណ្ណគ្រីបតូដែលត្រូវបានលួចនោះទំនងជានឹងត្រូវបានបំប្លែងទៅជារូបិយប័ណ្ណ fiat ដែលជាការលាងលុយដ៏ស្មុគ្រស្មាញបំផុត។ ខណៈ Bybit
February 27, 2025 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសម្រេចដំឡើងរយៈពេលកុងត្រាសម្រាប់គ្រូជាប់កិច្ចសន្យា ពី១ឆ្នាំ ទៅ ២ឆ្នាំ ខណៈពីមុនការធ្វើកុងត្រាម្ដង គឺមានសុពលភាពត្រឹម ១ឆ្នាំតែប៉ុណ្ណោះ ការធ្វើបែបនេះដើម្បីរក្សានិរន្តរភាពប្រាក់បៀវត្សគ្រូបង្រៀន។ ការសម្រេចចិត្តបែបនេះរបស់សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បានធ្វើឡើងនៅក្នុងឱកាសដែលសម្តេចបានអញ្ជើញជាអធិបតី ពិធីបិទសន្និបាតបូកសរុបការងារអប់រំ យុវជន និងកីឡា ឆ្នាំសិក្សា២០២៣-២០២៤ និងទិសដៅឆ្នាំសិក្សា២០២៤-២០២៥ នារសៀលថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា រាជធានីភ្នំពរញ។ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា សម្រាប់រាជរដ្ឋាភិបាលការជ្រើសរើសគ្រូ គឺត្រូវគិតទាំងបរិមាណ និងគុណភាពពោលគឺគ្រូត្រូវតែមានគុណវុឌ្ឍច្បាស់លាស់ ហើយស្របតាមនិយាម ដែលកំណត់ដោយក្រសួងអប់រំ។
February 27, 2025 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ កងទ័ពជើងគោក បានចេញសេចក្ដីជូនដំណឹង ស្ដីពីការទប់ស្ដាត់ភាពមិនប្រក្រតី ក្នុងដំណើរការជ្រើសរើសយុវជនស្ម័គ្រចិត្ដ ចូលបម្រើកងយោធពលខេមរភូមិន្ទ បំពេញក្របខ័ណ្ឌឲ្យកងទ័ពជើងគោក។ នេះបើតាមសេចក្ដីជូនដំណឹង ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥។ សេចក្ដីជូនដំណឹង បានឲ្យដឹងថា ដើម្បីផ្តល់ឱកាសប្រកប ដោយតម្លាភាព និងយុត្តិធម៌ ដល់យុវជនទូទៅក្នុងការដាក់ពាក្យ ចូលបម្រើកងរយោចពលខេមរភូមិន្ទ ជាពិសេសចូលរួមទប់ស្កាត់ ក្នុងករណីមានបុគ្គលមួយចំនួនឆ្លៀតឱកាសកេងចំណេញតាមរយៈការ ធ្វើសកម្មភាពសូកប៉ាន់ផ្សេងៗ ប្រាសចាកគោលការណ៍កំណត់របស់រាជរដ្ឋាភិបាពរ និងក្រសួងការពារជាតិ។គណៈកម្មការសូមអំពាវនាវ ដល់សាធារណៈជន អាណាព្យាបាល និងរបេក្ខជនទាំងអស់ សហការផ្តល់ព័ត៌មានជាបន្ទាន់ ក្នុងករណីមានបុគ្គលណាទារលុយ ឬតម្រូវឱ្យបង់ប្រាក់ជាថ្នូរ និងការចែកពាក្យ ទទួលពាក្យ ដើម្បីទទួលបានក្របខ័ណ្ឌ។
February 27, 2025 - ព័ត៌មានអន្តរជាតិ
(ក្រុងអូស្ទីន)៖ ភាគហ៊ុនក្រុមហ៊ុនផលិតរថយន្តអគ្គិសនី Tesla របស់លោកមហាសេដ្ឋី Elon Musk បានធ្លាក់ថ្លៃជាង ៩% បន្ទាប់ពីការលក់នៅសហភាពអឺរ៉ុប និងចក្រភពអង់គ្លេសបានធ្លាក់ចុះជិតពាក់កណ្តាលនៅក្នុងខែមករា។ ការធ្លាក់ចុះថ្លៃភាគហ៊ុននេះបានធ្វើឱ្យតម្លៃក្រុមហ៊ុន Tesla ធ្លាក់ចុះមកនៅក្រោម ១ពាន់ពាន់លានដុល្លារជាលើកដំបូងចាប់តាំងពីខែវិច្ឆិកា ឆ្នាំ២០២៤។ នេះបើយោងតាមសារព័ត៌មាន BCC។ ក្រុមហ៊ុន Tesla បាននិងកំពុងប្រឈមនឹងការប្រកួតប្រជែងដ៏តានតឹងនៅក្នុងទីផ្សារអឺរ៉ុបពីក្រុមហ៊ុនផលិតរបស់ប្រទេសចិន និងក្រុមហ៊ុនផលិតរថយន្តផ្សេងទៀត។ អ្នកវិភាគម្នាក់បានប្រាប់ BCC ថា លើសពីនេះទៅទៀត ម្ចាស់ក្រុមហ៊ុន Tesla គឺលោក Elon Musk បាននិងកំពុងបង្កើតកម្តៅរលកនយោបាយដ៏ចម្រូងចម្រាស់ទាំងនៅទ្វីបអាមេរិក និងទ្វីបអឺរ៉ុបដែលស្ថិតនៅសងខាងមហាសមុទ្រអាត្លង់ទិក។ ការលក់រថយន្ត Tesla នៅក្នុងខែមករាមានភាពផ្ទុយគ្នានឹងនិន្នាការលក់រថយន្តអគ្គិសនីនៅអឺរ៉ុបដែលបានកើនឡើងច្រើនជាងមួយភាគបីក្នុងខែនេះ
February 27, 2025 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ កម្ពុជារំពឹងទទួលបានទេសចរអន្តរជាតិយ៉ាងហោចឱ្យបានចាប់ពី៧.២លាននាក់ទៅ៧.៥លាននាក់ នៅឆ្នាំ២០២៥នេះ។ នេះបើតាមលោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ដែលបានថ្លែងក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់ក្រសួងទេសចរណ៍ នាថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥។ លោករដ្ឋមន្ត្រីបានរំឭកថា នៅឆ្នាំ២០២៤ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិសរុប៦.៧លាននាក់ កើនឡើង ២៣% ធៀបនឹងឆ្នាំ២០២៣ ជាមួយទេសចរជាតិប្រមាណ២២.៥២លាននាក់ កើនឡើង ២០.១% ធៀបនឹងឆ្នាំ២០២៣។ លោករដ្ឋមន្ត្រី ហួត ហាក់ បានបន្តថា «យោងតាមនិន្នាការខាងលើ និងការបន្តដាក់ចេញវិធានការគន្លឹះនានាជាបន្តបន្ទាប់របស់រាជរដ្ឋាភិបាល ក៏ដូចជាការជំរុញការអនុវត្តផែនការយុទ្ធសាស្ត្រនានារបស់ក្រសួងទេសចរណ៍ យើងរំពឹងចំនួនភ្ញៀវទេសចរអន្តរជាតិនឹងកើនឡើងពី៧.២លាននាក់ទៅ៧.៥លាននាក់ នៅឆ្នាំ២០២៥នេះ»។ លោករដ្ឋមន្ត្រីបានបន្តទៀតថា យោងតាមអភិក្រមនៃជវភាពប្រព័ន្ធតួអង្គតែមួយ ភាពជោគជ័យនេះ
February 27, 2025 - ព័ត៌មានជាតិ
(ក្រចេះ)៖ កូនផ្សោតទើបកើតថ្មីមួយក្បាល មានអាយុប្រមាណ២ថ្ងៃ ត្រូវបានប្រទះឃើញដោយក្រុមការងារស្រាវជ្រាវនៃរដ្ឋបាល ជលផលនិងអង្គការ WWF វេលាម៉ោង១០:៣០នាទីរសៀល នាថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥ នៅចន្លោះអន្លង់កាំពី-ជ្រោយបន្ទាយ ភូមិសំបុក ឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ។ កូនផ្សោតនេះស្ថិតនៅក្នុងក្រុមសត្វផ្សោតពេញវ័យចំនួន៧ក្បាល ផ្សេងទៀត។ គួរបញ្ជាក់ថា នេះគឺជាកូនផ្សោតទី៤ហើយ ដែលបានកើតនៅដើមឆ្នាំ២០២៥នេះ។ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សូមអរគុណចំពោះបងប្អូនឆ្មាំទន្លេ អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋដែលបានចូលរួមថែរក្សានិងការពារធនធានជលផលដ៏មានតម្លៃ។ ទន្ទឹមនេះ ប្រសិនបងប្អូនប្រជានេសាទ បានប្រទះឃើញសត្វផ្សោត ពិសេសកូនផ្សោត សូមផ្តល់ព័ត៌មានមកសមត្ថកិច្ចជលផល ដែលមានលេខទូរស័ព្ទ ០១២ ៨៩៧ ៩៤៣
February 27, 2025 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥ បានថ្លែងថាចំពោះលោកគ្រូអ្នកគ្រូដែលចូលនិវត្តន៍ ផ្ដល់កុងត្រាឱ្យមកបង្រៀននៅសាលារដ្ឋ ដោយផ្តល់ប្រាក់ខែបូកនឹងប្រាក់ចូលនិវត្តន៍ មិនមែនទទួលបានប្រាក់ខែឌុបនោះទេ។ ការថ្លែងបែបនេះរបស់សម្ដេច បានធ្វើឡើងនាឱកាសដែលសម្តេចអញ្ជើញបិទសន្និបាតបូកសរុបការងារឆ្នាំសិក្សាចាស់ និងលើកទិសដៅការងារឆ្នាំសិក្សាថ្មីរបស់ក្រសួងអប់រំ នៅវិទ្យាស្ថានជាតិកម្ពុជា (តិចណូ)។ នាឱកាសនោះ សម្តេចនាយករដ្ឋមន្ត្រី បានថ្លែងថាចំពោះលោកគ្រូអ្នកគ្រូដែលចូលនិវត្តន៍ អាចឱ្យពួកគាត់មកបំពេញបន្ថែមកន្លែងចន្លោះ ព្រោះប្រសិនជាមិនឱ្យពួកគាត់មកបង្រៀននៅសាលារដ្ឋ ពួកគាត់នឹងទៅបង្រៀននៅសាលាឯកជនដែលនាំឱ្យបាត់ធនធានមនុស្សនៅសាលារដ្ឋ។ បន្ថែមពីនេះ សម្តេច បានថ្លែងបន្តថា សូមបងប្អូនកុំមានការយល់ច្រឡំថាការកុងត្រាឱ្យលោកគ្រូអ្នកគ្រូដែលចូលនិវត្តន៍ ជាការបើកប្រាក់ខែឌុបឱ្យពួកគាត់ គឺមិនមែននោះទេ ព្រោះប្រសិនជាគាត់មិនចូលបង្រៀនសាលារដ្ឋ ហើយទៅបង្រៀនសាលាឯកជន ក៏គាត់ទទួលបានប្រាក់ខែ២ដងដែរ ប៉ុន្តែរដ្ឋាភិបាលមិនចង់ឱ្យបាត់ធនធានទៅសាលាឯកជនច្រើននោះទេ។ ជាមួយគ្នានេះ សម្តេចបវរធិបតី
February 26, 2025









